ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី២៦ ខែតុលា–ថ្ងៃទី១ ខែវិច្ឆិកា  « យើង​នឹង​បំប្រែ​សេចក្តី​សោកសៅ​របស់​គេ​ទៅ​ជា​សេចក្តី​អំណរ​វិញ » ៖ យេរេមា ៣១–៣៣; ៣៦–៣៩; បរិទេវ ១; ៣


« ថ្ងៃទី២៦ ខែតុលា–ថ្ងៃទី១ ខែវិច្ឆិកា ‹ យើង​នឹង​បំប្រែ​សេចក្តី​សោកសៅ​របស់​គេ​ទៅ​ជា​សេចក្តី​អំណរ​វិញ › ៖ យេរេមា ៣១–៣៣; ៣៦–៣៩; បរិទេវ ១; ៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី២៦ ខែតុលា–ថ្ងៃទី១ ខែវិច្ឆិកា ‹ យើង​នឹង​បំប្រែ​សេចក្តី​សោកសៅ​របស់​គេ​ទៅ​ជា​សេចក្តី​អំណរ​វិញ › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

យេរេមា​កំពុង​សម្រាក​ដោយដាក់​ដៃ​ទប់ក្បាល

[ Jeremiah Lamenting the Destruction of Jerusalem ] យេរេមា​ទួញសោក​ចំពោះ​ការបំផ្លាញ​ក្រុង​យេរូសាឡិម ដោយ រ៉េមប្រាន ហ្វាន រីន

ថ្ងៃទី២៦ ខែតុលា–ថ្ងៃទី១ ខែវិច្ឆិកា ៖ « យើង​នឹង​បំប្រែ​សេចក្តី​សោកសៅ​របស់​គេ​ទៅ​ជា​សេចក្តី​អំណរ​វិញ »

យេរេមា ៣១–៣៣; ៣៦–៣៩; បរិទេវ ១

ដំបូង​ឡើយ កាល​ព្រះអម្ចាស់​ហៅ​យេរេមា​ឲ្យ​ធ្វើ​ជាព្យាការី ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​លោកថា បេសកកម្ម​របស់លោក​នឹង​ត្រូវ « ដក​រំលើង រុះ​ទម្លាក់ ហើយ​បំផ្លាញ​រំលំ​ចុះ » ( យេរេមា ១:១០ )—ហើយ​នៅក្នុង​ក្រុង​យេរូសាឡិម មាន​ភាព​ទុច្ចរិត​ជាច្រើន​ដែល​ត្រូវ​រំលើង​រុះ​ទម្លាក់ និង​បំផ្លាញ​រំលំ​ចុះ ។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​យេរេមា​ប៉ុណ្ណោះ—លោក​ក៏​ត្រូវបាន​ហៅ​ឲ្យ « សង់​ឡើង​វិញ ហើយ​ដាំ » ( យេរេមា ១:១០ ) ផងដែរ ។ តើ​អ្វី​ទៅ​ដែល​អាច​សង់ និង​ដាំ​នៅ​ក្នុង​ទីក្រុង​ដ៏​ស្ងាត់​ជ្រងំ ដែល​នៅ​សេសសល់​ពី​ការបះបោរ​របស់​រាស្ត្រ​នៃ​សេចក្ដីសញ្ញា ? ឬ​បើ​សួរ​ម្យ៉ាងទៀត តើ​នៅពេល​អំពើបាប ឬ​មារសត្រូវ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ត្រូវ​អន្តរាយ តើ​យើង​អាច​សង់ និង​ដាំ​ម្តងទៀត​យ៉ាង​ដូចម្តេច ? ចម្លើយ​មាន​នៅក្នុង « លំពង់​ដ៏​សុចរិត » ( យេរេមា ៣៣:១៥ ) គឺជា​ព្រះមែស៊ី​ដែល​បាន​សន្យា​ទុក ។ ទ្រង់​នាំមក​នូវ « សញ្ញា​ថ្មី » ( យេរេមា ៣១:៣១ )—ជា​សេចក្ដី​សញ្ញា​ដែល​តម្រូវ​ឲ្យ​មាន​លើស​ពី​ការគ្រាន់តែ​ប្តេជ្ញាចិត្ត​សើៗ ឬ​លះបង់​តែ​សំបក​ក្រៅ​ទៅទៀត ។ ក្រឹត្យវិន័យ​របស់​ទ្រង់​ត្រូវតែ « នៅខាង​ក្នុង​ខ្លួន​[ របស់​យើង ] » ត្រូវបាន​ចារឹកទុក « ក្នុង​ចិត្ត​[ របស់​យើង ] » ។ នោះ​ជា​អត្ថន័យ​ចំពោះ​ព្រះអម្ចាស់ ដើម្បី « ធ្វើ​ជា​ព្រះ​[ របស់​យើង ] » និង​សម្រាប់​យើង​ដើម្បី « បាន​ជា​រាស្រ្ត​[ របស់ទ្រង់ ] » ( យេរេមា ៣១:៣៣ ) ។ វា​ជាដំណើរ​ការ​មួយ​ដែល​ត្រូវ​ធ្វើ​ពេញ​មួយ​ជីវិត ហើយ​យើង​នៅតែ​ប្រព្រឹត្ត​ខុស ហើយ​បណ្តាល​ឲ្យ​មាន​សេចក្តី​សោកសៅ​ម្តងម្តាល ។ ប៉ុន្តែ​នៅពេល​យើង​ធ្វើ​ដូច្នោះ នោះ​យើង​មាន​សេចក្តី​សន្យា​នេះ​មកពី​ព្រះអម្ចាស់​ថា « យើង​នឹង​បំប្រែ​សេចក្តី​សោកសៅ​របស់​គេ​ទៅ​ជា​សេចក្តី​អំណរ​វិញ » ( យេរេមា ៣១:១៣ ) ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​បរិទេវ សូម​មើល « បរិទេវ, គម្ពីរ » នៅ​ក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំង​ឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

យេរេមា ៣១:៣១៣៣

ព្រះអម្ចាស់​នឹង​នាំយក​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់ទ្រង់​ចេញពី​សេវកភាព ។

នៅក្នុង យេរេមា ៣១៣៣ ព្រះអម្ចាស់​ទទួល​ស្គាល់ « សូរ​ទំនួញ និង​សូរ​យំ​យ៉ាង​ជូរចត់ » ( យេរេមា ៣១:១៥ ) ដែល​ពួក​សាសន៍​អ៊ីស្រាអែល​បាន​ដកពិសោធន៍​ក្នុង​សេវកភាព ។ ទោះ​យ៉ាងណា ទ្រង់​ក៏បាន​ប្រទាន​ពាក្យ​លួងលោម និង​សេចក្តីសង្ឃឹម​ផងដែរ ។ សូម​រកមើល​ពាក្យ​ទាំង​នោះ​នៅពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ ។ តើ​បងប្អូន​រកឃើញ​ការសន្យា​អ្វីខ្លះ​ដែល​អនុវត្ត​ចំពោះ​បងប្អូន ?

យេរេមា ៣១:៣១–៣៤; ៣២:៣៧–៤២

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« នោះ​គេ​នឹង​បានជា​រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើជា​ព្រះ​ដល់​គេ » ។

ទោះបីជា​ពួក​សាសន៍​អ៊ីស្រាអែល​បាន​បំពាន​សេចក្តី​សញ្ញា​របស់​ពួកគេ​ក្តី ក៏​យេរេមា​បាន​ព្យាករ​ថា ព្រះអម្ចាស់​នឹង​ស្ថាបនា​ម្តងទៀត​នូវ « សេចក្តី​សញ្ញា​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច » និង « ថ្មី » ជាមួយ​ពួកគេ​ដែរ ( យេរេមា ៣១:៣១; ៣២:៤០ ) ។ តើ​សេចក្តីសញ្ញា​នោះ​គឺជា​អ្វី ? សូមពិចារណា​រកមើល​ការយល់ដឹង​នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្តី​សញ្ញា​ថ្មី ហើយ​អស់កល្ប​ជានិច្ច » បណ្ណាល័យ​ដំណឹង​ល្អ ។

នៅពេល​បងប្អូន​អាន យេរេមា ៣១:៣១–៣៤; ៣២:៣៧–៤២ សូម​ជញ្ជឹងគិត ៖

  • តើ​វា​មានន័យ​យ៉ាងណា​ចំពោះ​បងប្អូន​ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះ ។

  • តើ​វា​មាន​ន័យ​យ៉ាងណា ដើម្បី​មាន​ក្រឹត្យវិន័យ​របស់ទ្រង់​ចារឹក​ទុក​ក្នុង​ចិត្ត​របស់​បងប្អូន ។

  • តើ​ព្រះអម្ចាស់​សន្យាអ្វីខ្លះ នៅពេល​បងប្អូន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ទ្រង់ ។

  • តើ​ទំនាក់ទំនង​ខាង​សេចក្ដីសញ្ញា​របស់​បងប្អូន​ជាមួយ​នឹង​ព្រះអម្ចាស់​ផ្លាស់ប្ដូរ​បងប្អូន​យ៉ាងដូចម្ដេច ។

តើ​ការសន្យា​អ្វីខ្លះ​ដែល​បងប្អូន​បាន​ធ្វើ​ចំពោះ​ព្រះ នៅពេល​បងប្អូន​បានចូលរួម​នៅក្នុង​ពិធីបរិសុទ្ធ​ពិសិដ្ឋ ? តើ​ទ្រង់​កំពុង​បំពេញ​សេចក្តីសន្យា​របស់ទ្រង់​ចំពោះ​បងប្អូន​ដោយ​របៀបណា ?

សូមមើល​ផង​ដែរ ដេវីឌ អេ បែដណា « នៅក្នុង​យើង ហើយ​យើង​ក្នុង​អ្នក ហេតុដូច្នេះ​ហើយ ចូរ​ដើរ​ជាមួយ​នឹង​យើង​ចុះ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ១២៣–១២៦ ។

យេរេមា ៣៦

ព្រះគម្ពីរ​មាន​អំណាច​បង្វែរ​ខ្ញុំ​ចេញពី​អំពើ​អាក្រក់ ។

យោង​តាម អេសាយ ៣៦:២–៣ ហេតុអ្វី​ព្រះអម្ចាស់​បាន​បង្គាប់​យេរេមា​ឲ្យ​កត់ត្រា​ការព្យាករ​របស់​លោក ? នៅពេល​បងប្អូន​អាន យេរេមា ៣៦ សូម​កត់សម្គាល់​ពី​អារម្មណ៍​ដែល​បុគ្គល​ដូច​តទៅ​នេះ មាន​អំពី​ការព្យាករ​ទាំងនេះ ៖

  • ព្រះអម្ចាស់ ( សូមមើល ខទី ១–៣, ២៧–៣១ )

  • យេរេមា ( សូមមើល ខទី ៤–៧, ៣២ )

  • បារូក ( សូមមើល ខទី ៤, ៨–១០, ១៤–១៨ )

  • យេហ៊ូឌី និង​ស្តេច​យេហូយ៉ាគីម ( សូមមើល ខទី ២០–២៦ )

  • អែលណាថាន, ដេឡាយ៉ា និង​កេម៉ារា ( សូមមើល ខទី ២៥ )

សូម​ជញ្ជឹងគិត​អំពី​អារម្មណ៍​របស់​បងប្អូន​ចំពោះ​បទគម្ពីរ​ទាំងនេះ ។ តើ​វា​បាន​ជួយ​បង្វែរ​បងប្អូន​ចេញពី​អំពើ​អាក្រក់​យ៉ាងដូចម្តេច ?

យេរេមា ៣៧–៣៩

សូម​រឹងមាំ​ក្នុង​ការធ្វើតាម​ពួក​ព្យាការី​របស់​ព្រះ ។

នៅក្នុង យេរេមា ៣៧:១–៣, ១៥–២១; ៣៨:១–៦, ១៤–២៨ តើ​ភស្តុតាង​អ្វីខ្លះ​ដែល​បងប្អូន​ឃើញ​ថា​ស្តេច​សេដេគា​បានជឿ​ថា​យេរេមា​ជា​ព្យាការី​ពិត​របស់​ព្រះអម្ចាស់ ? តើ​ភស្តុតាង​អ្វីខ្លះ​ដែល​បងប្អូន​ឃើញ​ថា​ស្ដេច​សេដេគា​មិន​បាន​ជឿ ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​ការប្រៀបធៀប​នេះ ? នៅពេល​បងប្អូន​អាន យេរេមា ៣៩ សូម​ជញ្ជឹង​គិត​ពី​ភាព​ខុស​គ្នា​ដែល​វា​នឹង​កើត​ឡើង ប្រសិនបើ​ស្ដេច​សេដេគា និង​រាស្ត្រ​របស់​ទ្រង់​បាន​ធ្វើ​តាម​ព្យាការី ហើយ​កាន់​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ។ ( សូម​ប្រៀបធៀប​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ស្ដេច​សេដេគា​ជាមួយ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គ្រួសារ​របស់​លីហៃ​នៅក្នុង នីហ្វៃទី១ ១–២ ) ។

យេរេមា ៣៨:៦–១៣; ៣៩:១៥–១៨

ខ្ញុំ​អាច​ក្លាហាន​ក្នុង​ការឈរ​ការពារ​ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ ។

មន្ត្រី​របស់​ស្ដេច​យល់​ថា​ការព្យាករ​របស់​យេរេមា​កំពុង​ធ្វើ​ឲ្យ​ទាហាន​របស់​ពួកគេ​មិន​សូវ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រយុទ្ធ​នោះទេ ដូច្នេះ​ពួកគេ​បាន​បោះ​យេរេមា​ទៅ​ក្នុង​គុក​ងងឹត ( សូម​មើល យេរេមា ៣៨:១–៤ ) ។ នៅក្នុង យេរេមា ៣៨:៦–១៣ តើ​អ្វីទៅ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ស្ងើច​សរសើរ​ចំពោះ​ការឆ្លើយតប​របស់​អេបេឌ-មេលេក ជា​សាសន៍​អេធីយ៉ូពី ? សូម​កត់ចំណាំ​ផងដែរ​នូវ​ពរជ័យ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អេបេឌ-មេលេក​នៅក្នុង យេរេមា ៣៩:១៥–១៨ ។

តើ​បងប្អូន​អាច​ធ្វើ​តាម​គំរូ​របស់​អេបេឌ-មេលេក​យ៉ាងដូចម្ដេច ?

យេរេមា​នៅក្រុង​យេរូសាឡិម ដោយ​ដាក់ដៃ​ម្ខាង​ទៅមុខ ហើយ​ម្ខាងទៀត​ទប់ក្បាល

ការអំពាវនា​របស់​យេរេមា

បរិវេទ ១;

ព្រះអម្ចាស់​អាច​បំបាត់​ទុក្ខព្រួយ​ដែល​ខ្ញុំ​ឆ្លងកាត់​ដោយសារ​តែ​អំពើបាប ។

គម្ពីរ​បរិទេវ​គឺជា​បណ្តុំ​កំណាព្យ​ដែល​បាន​តាក់តែង បន្ទាប់​ពី​ការបំផ្លាញ​ទីក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ​របស់​ក្រុង​យេរូសាឡិម ។ តើ​បងប្អូន​គិត​ថា ហេតុអ្វី​បាន​ជា​វា​សំខាន់​ដែល​គម្ពីរ​ទាំងនោះ​ត្រូវ​បាន​រក្សា​ទុក ? សូម​ពិចារណា​ពាក្យប្រៀបធៀប​នៅក្នុង បរិទេវ ១ និង  ដែល​អាច​ជួយ​បងប្អូន​ឲ្យ​យល់​អំពី​ទុក្ខសោក​ដ៏ធំ​ដែល​សាសន៍​អ៊ីស្រាអែល​បាន​ទទួល ។ តើ​សារលិខិត​នៃ​ក្តី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ ? ( សូម​មើល​ជាពិសេស បរិទេវ ៣:២០–៣៣ សូមមើល​ផងដែរ ម៉ាថាយ ៥:៤; យ៉ាកុប ៤:៨–១០; អាលម៉ា ៣៦:១៧–២០ ) ។

ប្រធាន អិម រ័សុល បាឡឺដ បាន​លើកឡើង​ពី​ស្ថានភាព​មួយ​ចំនួន ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​មួយ​ចំនួន​បាត់បង់​សេចក្ដី​សង្ឃឹម ហើយ​លោក​បាន​ផ្ដល់​ការប្រឹក្សា​អំពី​កន្លែង​ដែល​អាច​ស្វែងរក​សេចក្ដី​សង្ឃឹម ៖

« ពួកយើង​មួយ​ចំនួន​អាច​ឃើញ​ថា ជីវិត​របស់​យើង​ផ្ទុក​ទៅដោយ​ការខក​បំណង ការបាក់​ទឹកចិត្ត និង​ទុក្ខសោក ។ មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម ក្នុង​ការដោះស្រាយ​ភាពច្របូក​ច្របល់ ដែល​ហាក់​ដូចជា​យកឈ្នះ​លើ​ពិភពលោក​នេះ ។ មនុស្ស​ដទៃ​ខូចចិត្ត​នឹង​សមាជិក​គ្រួសារ ដែល​ធ្វើ​អ្វីមួយ​រំលង​បទដ្ឋាន​សីលធម៌ ដោយសារ​ទង្វើ​នោះ​អាច​ទទួល​យក​បាន ឬ​ត្រូវបាន​ពិភពលោក​កោត​សរសើរ ។ … មនុស្ស​ជាច្រើន​ថែមទាំង​បាន​ប្រាប់​ខ្លួនគេ​ឲ្យ​ទទួល​យក​អំពើ​ទុច្ចរិត និង​ភាពព្រៃផ្សៃ​នៃ​ពិភពលោក​នេះ​ថា​ជា​រឿង​ដែល​មិន​អាច​ជួសជុល​បាន ។ ពួកគេ​បាន​បោះបង់​សេចក្ដី​សង្ឃឹម ។ …

« … មនុស្ស​មួយ​ចំនួន​ក្នុង​ចំណោម​ពួកយើង​អាច​បាន​បាត់បង់​ក្ដីសង្ឃឹម​ទាំងអស់ ដោយសារតែ​អំពើបាប និង​ការរំលង ។ បុគ្គល​ម្នាក់​អាច​ទៅជា​លង់​ខ្លួន​យ៉ាងជ្រៅ​ទៅក្នុង​របៀប​នៃ​ពិភពលោក​នេះ រហូត​ដល់​គាត់​មើល​មិន​ឃើញ​ផ្លូវ​បកក្រោយ​វិញ ហើយ​បាត់បង់​ក្ដីសង្ឃឹម​ទាំងអស់ ។ ការអង្វរករ​របស់​ខ្ញុំ​ចំពោះ​មនុស្ស​ទាំងអស់ ដែល​បាន​ធ្លាក់​ទៅក្នុង​អន្ទាក់​នេះ​របស់​ពួកសត្រូវ​គឺ​ថា សូម​កុំ​បោះបង់​ឲ្យ​សោះ ! មិន​ថា​អ្វីៗ​អាច​មើលទៅ​អស់​សង្ឃឹម​ប៉ុនណា ឬ​វា​អាច​នឹង​អស់​សង្ឃឹម​ខ្លាំង​ប៉ុនណា​នោះ​ទេ សូម​ជឿ​ខ្ញុំ​ថា បងប្អូន​អាច​មាន​សេចក្ដី​សង្ឃឹម​ជានិច្ច ។ ជានិច្ច » ( « The Joy of Hope Fulfilled » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩២ ទំព័រ៣១–៣២ ) ។

សូមមើល​ផងដែរ « Come, Ye Disconsolate » Hymns ល.រ. ១១៥ ។

សូម​ជួយ​អ្នកដទៃ​ឲ្យ​ទទួលខុសត្រូវ​លើ​ការរៀនសូត្រ​ផ្ទាល់ខ្លួនរបស់​ពួកគេ ។ ពេលខ្លះ​វាហាក់​ដូចជា​វិធីងាយ​ស្រួលបំផុត​ក្នុង​ការបង្រៀន​គឺគ្រាន់តែ​ប្រាប់​អ្នករៀន​ពីអ្វី​ដែល​យើង​គិតថា​ពួកគេ​គួរដឹង ។ ទោះជាយ៉ាង​ណាក៏ដោយ មធ្យោបាយ​ងាយស្រួល​បំផុត​មិន​តែងតែ​ជាវិធីល្អ​បំផុត​នោះទេ ។ អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀន ៖ « បំណង​របស់​យើង​ពុំ​គួរ​ថា ‹ តើ​ខ្ញុំ​ត្រូវ​ប្រាប់​ពួកគេ​អ្វីខ្លះ​នោះទេ ? › ផ្ទុយទៅវិញ សំណួរ​ដើម្បី​សួរ​ខ្លួន​យើង​គឺ ‹ តើ​ខ្ញុំ​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វីខ្លះ ? តើ​ខ្ញុំ​អាច​សួរ​សំណួរ​បំផុស​គំនិត​អ្វីខ្លះ ដែល​នឹង​ចាប់ផ្ដើម​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មក​ក្នុង​ជីវិត​របស់​ពួកគេ​ ? › » ( evening with a General Authority ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org សូមមើល​ផងដែរ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទព័រ ២៥ ) ។ មាន​របៀប​ជាច្រើន​ដើម្បី​ជួយ​អ្នករៀន​ទទួល​ការខុសត្រូវ​សម្រាប់​ការរៀនសូត្រ​របស់​ពួកគេ ។ ឧទាហរណ៍ នៅក្នុង​គម្រោង​មេរៀន​នេះ អ្នករៀន​ត្រូវបាន​អញ្ជើញ​ឲ្យ​ស្វែងរក ពិចារណា បង្កើត​បញ្ជី មើល​រូបភាព ចូលរួម​ក្នុង​មេរៀន​ដែល​ប្រើ​វត្ថុ គូរ និង​ចែកចាយ និង​អនុវត្ត​អ្វី​ដែល​ពួកគេ​រៀន ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

យេរេមា ៣១:៣

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ស្រឡាញ់​ខ្ញុំ « ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប » ។

  • នៅពេល​បងប្អូន​អាន យេរេមា ៣១:៣ ជាមួយ​កូនៗ​បងប្អូន ពួកគេ​អាច​ជួយ​បងប្អូន​ឲ្យ​ស្វែងរក​វត្ថុ​ទាំងឡាយ ( ឬ​រូបភាព​របស់​វត្ថុ ) ដែល​នៅ​ស្ថិតស្ថេរ​បាន​យូរអង្វែង​ដូចជា កាក់​ដែក ឬ​ខ្លះទៀត​មិន​ស្ថិតស្ថេរ​បាន​យូរ​ដូចជា ផ្លែឈើ​មួយ​ចំណិត ។ បងប្អូន​អាច​និយាយ​អំពី​អត្ថន័យ​នៃ​ពាក្យ « អស់កល្ប » ហើយ​ចែកចាយ​ជាមួយ​គ្នា​នូវ​របៀប​ដែល​បងប្អូន​ទទួល​បាន « សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប » របស់​ព្រះវរបិតាសួគ៌ ។ បងប្អូន​ក៏​អាច​ច្រៀង​បទ​នេះ​ជាមួយគ្នា​បាន​ផងដែរ « God Is Watching Over All » ( Children’s Songbook ទំព័រ ២២៩ ) ។

យេរេមា ៣១:៣១–៣៤; ៣២:៣៨–៤១

ព្រះ​នឹង​ជួយ​ខ្ញុំ​ឲ្យ​រក្សា​សេចក្ដី​សញ្ញា​របស់ខ្ញុំ ។

  • កូនៗ​បងប្អូន​អាច​រីករាយ​នឹងការ​គូរ​រូប​បេះដូង​នៅលើ​ក្រដាស​មួយ​សន្លឹក រួច​សរសេរ​នៅក្នុង​រូបបេះដូង​នោះ​នូវអ្វី​ដែល​ពួកគេ​រៀនពី យេរេមា ៣១:៣១–៣៤ អំពីការ​ធ្វើ​សេចក្តី​សញ្ញា​ជាមួយព្រះ ។ បងប្អូន​គួរ​ពិនិត្យ​មើល​សេចក្ដីសញ្ញា​ដែល​ពួកគេ​ធ្វើ​នៅ​ពិធីបុណ្យ​ជ្រមុជទឹក ( សូមមើល ម៉ូសាយ ១៨:១០, ១៣ ) ហើយ​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ការមាន​ការសន្យា​ទាំងនេះ​ចារឹក​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ ។

ក្មេងស្រី​កំពុង​អាន​ព្រះគម្ពីរ

យេរេមា ៣៦:១–៤

ព្រះគម្ពីរ​ទាំងឡាយ​គឺជា​ព្រះបន្ទូល​នៃព្រះ ។

  • ទំព័រ​សកម្មភាព​ក្នុងសប្តាហ៍​នេះ​អាច​ជួយកូនៗ​បងប្អូន​រៀន​អំពី​យេរេមា បារូក និងស្តេច ( សូមមើល យេរេមា ៣៦ ) ។ ពួកគេ​ក៏​អាច​ធ្វើ​សកម្មភាព​ដែល​ស្រប​នឹង​ពាក្យ​នៅក្នុង យេរេមា ៣៦:៤–១០ ដូចជា​ការសរសេរ​ក្នុង​សៀវភៅ ( សូមមើល ខទី ៤ ) និង​ការអាន​ព្រះគម្ពីរ​ទៅកាន់​ប្រជាជន ( សូមមើល ខទី ៨, ១០ ) ។

  • បងប្អូន និងកូនៗ​អាច​មើល​សៀវភៅ​កុមារ និង​ព្រះគម្ពីរ ហើយ​និយាយ​អំពី​របៀប​ដែល​សៀវភៅ​ទាំងនេះ​ខុសគ្នា ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះគម្ពីរ​ពិសេស ? វា​ប្រហែលជា​ការបំផុស​គំនិត​មួយ​ក្នុង​ការចែកចាយ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​នូវ​វគ្គ​បទគម្ពីរ​មួយ​ចំនួន​ដែល​ពិសេស​ចំពោះ​បងប្អូន ។

យេរេមា ៣៨:៦–១៣

ខ្ញុំ​អាច​ឈរ​ការពារ​ចំពោះ​អ្វី​ដែល​ត្រឹម​ត្រូវ ។

  • បងប្អូន​អាច​ប្រើ​រូបភាព​នៅចុង​នៃ​គម្រោង​មេរៀន​នេះ​ដើម្បី​ជួយ​កូនៗ​បងប្អូន​ឲ្យ​ស្រមៃ​មើល​រឿង​របស់​អេបេឌ-មេលេក​នៅក្នុង យេរេមា ៣៨:៦–១៣ ។ ប្រហែលជា​បងប្អូន​អាច​ជួយ​ពួកគេ​រកឃើញ​ខគម្ពីរ​មួយ ដែល​អេបេឌ-មេលេក​បាន​ធ្វើ​អ្វី​មួយ​ដោយ​ក្លាហាន​ដើម្បី​ជួយ​ព្យាការី​របស់​ព្រះអម្ចាស់ ។ តើ​យើងអាច​ធ្វើអ្វីខ្លះ​ដើម្បី​បង្ហាញថា​យើង​ដឹងថា​ព្យាការី​របស់​យើង​សព្វថ្ងៃនេះ​ត្រូវបាន​ហៅ​ពីព្រះ ?

បរិទេវ ១:១–២, ១៦; ៣:២២–២៦

ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ឲ្យ​ការអភ័យទោស​ពី​អំពើ​បាប​របស់​ខ្ញុំ​អាច​កើត​ឡើងបាន ។

  • ដើម្បី​ណែនាំ​អំពី​បរិទេវ បងប្អូន​អាច​ពន្យល់​ដល់​កូនៗ​បងប្អូន​ថា ដោយសារ​ពួក​សាសន៍​អ៊ីស្រាអែល​មិនបាន​ប្រែចិត្ត នោះ​ក្រុង​យេរូសាឡិម និង​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​បំផ្លាញចោល ។ បងប្អូន​អាច​ចែកចាយ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​អារម្មណ៍​ដែល​បងប្អូន​អាច​នឹង​មាន​ប្រសិនបើ​បងប្អូន​រស់នៅ​ទីនោះ​នៅ​ពេល​នោះ ( សូមមើល បរិទេវ ១:១–២, ១៦ ) ។ តើ​សារលិខិត​នៅក្នុង បរិទេវ ៣:២២–២៦ អាច​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​បងប្អូន​ដោយ​របៀបណា ?

  • បងប្អូន​ក៏​អាច​ប្រាប់គ្នា​ទៅវិញ​ទៅមក​អំពី​ពេល​ដែល​បងប្អូន​មាន​អារម្មណ៍​សោកសៅ​អំពី​ជម្រើស​មិនល្អ​ដែល​បងប្អូន​បានធ្វើ ។ តើ​យើង​រក​ឃើញ​អ្វីខ្លះ​នៅក្នុង បរិទេវ ៣:២២–២៦ ដែល​ជួយ​យើង​ឲ្យ​យល់​ពី​ការអភ័យទោស​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​មក ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

យេរេមា​ត្រូវបាន​គេ​លើក​ចេញពី​គុកងងឹត​ដោយ​ខ្សែ​ពួរ

អញ​នឹង​ជួយ​សង្គ្រោះ​ឯង​ជា​ពិត ( យេរេមា ៣៩:១៨ ) ដោយ អេវ៉ា ធីម៉ូថេ

ទំព័រ​សកម្មភាព​សម្រាប់​ថ្នាក់​បឋម​សិក្សា ៖ ព្រះគម្ពីរ​ទាំងឡាយ​គឺជា​ព្រះបន្ទូល​នៃព្រះ