ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី១០–១៦ ខែសីហា  « គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ » ៖ យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២


« ថ្ងៃទី១០–១៦ ខែសីហា ‹ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ › ៖ យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០; ៤២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី១០–១៦ ខែសីហា ‹ គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦

មនុស្ស​ម្នា​ហ៊ុមព័ទ្ធ​យ៉ូប

The Judgments of Job [ ការកាត់សេចក្តី​របស់​យ៉ូប ] ដោយ យ៉ូសែប ប្រ៊ីកឃី

ថ្ងៃទី១០–១៦ ខែសីហា ៖ « គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ »

យ៉ូប ១–៣; ១២–១៤; ១៩; ២១–២៤; ៣៨–៤០៤២

វា​ធម្មតា​ទេ​ក្នុងការ​ងឿង​ឆ្ងល់​ថា​ហេតុអ្វី​រឿង​អាក្រក់ៗ​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ល្អ—ឬ​ដូច​គ្នា​ដែរ​ថា ហេតុអ្វី​រឿង​ល្អៗ​កើត​ឡើង​ចំពោះ​មនុស្ស​អាក្រក់ ។ ហេតុអ្វី​ព្រះ​ដែល​មាន​យុត្តិធម៌​បាន​អនុញ្ញាត​ឲ្យ​រឿង​នោះ​កើត​ឡើង ? គម្ពីរ​យ៉ូប ស្វែងរក​សំណួរ​ដូច​ទាំងនេះ ។ យ៉ូប​គឺជា​មនុស្ស​ល្អ​ម្នាក់​ដែល​រឿង​អាក្រក់ៗ​ជាច្រើន​បាន​កើត​ឡើង​ចំពោះ​គាត់ ។ ដោយសារ​ការសាកល្បង​របស់​យ៉ូប មិត្តភក្តិ​របស់​លោក​បាន​ងឿងឆ្ងល់​ថាតើ​លោក​ពិត​ជា​មនុស្ស​ល្អ​ដែរ​ឬ​ទេ ។ យ៉ូប​បាន​អះអាង​ពី​សេចក្ដី​សុចរិត​របស់​លោកផ្ទាល់ ហើយ​បានងឿងឆ្ងល់​ថាតើ​ព្រះ​ពិត​ជា​មាន​យុត្តិធម៌​ដែរ​ឬទេ ។ ប៉ុន្ដែ​ទោះ​ជា​លោករងទុក្ខ និង​ងឿង​ឆ្ងល់​ក៏​ដោយ ក៏​យ៉ូប​បាន​រក្សា​សេចក្ដី​ទៀង​ត្រង់ និង​សេចក្ដី​ជំនឿ​របស់​លោកលើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ ក្នុង​គម្ពីរ​យ៉ូប សេចក្ដី​ជំនឿ​ត្រូវ​បាន​គេ​ចោទ​សួរ ហើយ​សាក​ល្បង ប៉ុន្តែ​មិន​ដែល​បោះបង់​ចោល​ទាំង​ស្រុង​ឡើយ ។ រឿង​នោះ​ពុំ​មាន​ន័យ​ថា សំណួរ​ទាំងអស់​មាន​ចម្លើយ​នោះ​ទេ ។ ប៉ុន្តែ​គម្ពីរ​យ៉ូប​បង្រៀន​ថា រហូត​ដល់​សំណួរ​ទាំងនោះ​បានទទួល​ចម្លើយ នោះ​សំណួរ​ទាំងឡាយ​អាច​ដើរ​ទន្ទឹម​គ្នា​នឹង​សេចក្តីជំនឿ ។ ហើយ​មិន​ថា​មាន​រឿង​អ្វី​កើតឡើង​នៅពេល​នេះ​ទេ យើង​អាច​ថ្លែង​ទៅកាន់​ព្រះអម្ចាស់​របស់​យើង​ថា « គង់​តែ​ខ្ញុំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​ដែរ » ( យ៉ូប ១៣:១៥ ) ។

សម្រាប់​ទិដ្ឋភាព​ទូទៅ​ស្ដីពី​គម្ពីរ​យ៉ូប សូម​មើល « យ៉ូប » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( បណ្ណាល័យ​ដំណឹង​ល្អ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

យ៉ូប ១–៣; ១២–១៣

យើង​អាច​ទុកចិត្ត​លើ​ព្រះ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ។

ជំពូក​ដំបូង​នៃ​យ៉ូប​គូសបញ្ជាក់​ជា​លក្ខណៈ​កំណាព្យ អំពី​តួនាទី​របស់​សាតាំង​ជា​មារសត្រូវ ឬ​អ្នក​ចោទប្រកាន់​របស់​យើង វា​មិន​ពិពណ៌នា​អំពី​ការប្រាស្រ័យទាក់ទង​ពិតប្រាកដ​រវាង​ព្រះ និង​សាតាំង​នោះ​ទេ ។ នៅពេល​បងប្អូន​អាន​នូវ​អ្វី​ដែល​សាតាំង​បាននិយាយ​អំពី​យ៉ូប ( សូមមើល យ៉ូប ១:៩–១១; ២:៤–៥ ) បងប្អូន​អាច​សួរ​ខ្លួនឯង​ថា « ហេតុអ្វី​ខ្ញុំ​នៅ​រក្សា​សេចក្តីស្មោះត្រង់​ចំពោះ​ព្រះ ? » ហេតុអ្វី​បាន​ជា​វា​មាន​គ្រោះថ្នាក់​ក្នុង​ការគោរព​តាម​ព្រះអម្ចាស់​តែ​មួយ​អង្គ​ឯង ចំពោះ​ហេតុផល​ដែល​សាតាំង​បាន​លើក​ឡើង ?

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់​អារម្មណ៍​អំពី​ចម្លើយ​របស់​យ៉ូប​ចំពោះ​ការសាកល្បង​របស់​លោក ( សូមមើល យ៉ូប ១:២០–២២; ២:៩–១០ ) ។

មិត្តភក្តិ​របស់​យ៉ូប​បានផ្ដល់​យោបល់​ថា ព្រះ​កំពុង​ដាក់​ទោស​លោក​ហើយ ( សូម​មើល យ៉ូប ៤–៥; ១១ ) ។ តើ​បងប្អូន​មើលឃើញ​បញ្ហា​អ្វីខ្លះ​ជាមួយ​គំនិត​នេះ ? សូម​អាន​ការឆ្លើយតប​របស់​យ៉ូប​នៅក្នុង ជំពូកទី ១២–១៣ ។ តើ​យ៉ូប​បានដឹង​អ្វីខ្លះ​អំពី​ព្រះ​ដែល​អនុញ្ញាត​ឲ្យ​លោក​រក្សា​ការទុកចិត្ត ? តើ​បងប្អូន​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​ដែល​ជួយ​បងប្អូន​ឲ្យ​ប្រឈម​នឹង​ឧបសគ្គ​នានា ?

យ៉ូប ១៩

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​ខ្ញុំ ។

ជួនកាល យើង​រៀន​ពី​សេចក្តីពិត​ដ៏​សំខាន់​បំផុត​ក្នុង​អំឡុងពេល​ដ៏​លំបាក​បំផុត​របស់​យើង ។ សូម​ពិចារណា​ពី​ការសាកល្បង​ដែល​យ៉ូប​បានពិពណ៌នា​នៅក្នុង យ៉ូប ១៩:១–២២ និង​សេចក្ដីពិត​ដែល​លោក​បានប្រកាស​នៅក្នុង ខទី ២៣–២៧ ។ តើ​បងប្អូន​ដឹង​ថា ព្រះប្រោសលោះ​របស់​បងប្អូន​មាន​ព្រះជន្ម​រស់​ដោយ​របៀប​ណា ? តើ​ចំណេះដឹង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​អ្វី​ខ្លះ​នៅក្នុង​ជីវិត​របស់​បងប្អូន ?

សូម​ពិចារណា​ច្រៀង ឬ​ស្ដាប់​ទំនុកតម្កើង​មួយ​បទ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដូចជា​បទ « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោសលោះ​ខ្ញុំ​នៅ​រស់ » ( ទំនុកតម្កើង ល.រ. ៧៦ ) ។ តើ​ពាក្យពេចន៍​អ្វីខ្លះ​ពី​បទចម្រៀង​នេះ​បង្ហាញ​ពី​អារម្មណ៍​បងប្អូន​អំពី​ទ្រង់ ?

សូមមើល​ផងដែរ គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:១–១២១២២ ។

យ៉ូប ២១–២៤

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« កាល​ណា​ទ្រង់​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស » ។

នៅក្នុង យ៉ូប ២១–២៤ បងប្អូន​នឹង​អាន​ការជជែក​វែកញែក​រវាង​យ៉ូប និង​មិត្តភក្តិ​របស់​លោក ។ នៅ​ចំណុច​សំខាន់​នៃ​ការជជែក​វែកញែក​នេះ​គឺជា​សំណួរ​មួយ​ដែល​មនុស្ស​ជាច្រើន​បាន​សួរ ៖ ហេតុអ្វី​បាន​ជា​មនុស្ស​សុចរិត​ពេលខ្លះ​រងទុក្ខ ?

ទោះបីជា​យើង​មិន​មាន​ចម្លើយ​ទាំងអស់​ក៏​ដោយ នៅក្នុង​ដំណឹងល្អ​ដែល​បានស្តារ​ឡើងវិញ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មាន​សេចក្តីពិត​មួយចំនួន​ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ពី​ទុក្ខលំបាក និង​ការរងទុក្ខ ។ ខាងក្រោម​នេះ​គឺជា​បទគម្ពីរ​នៅ​ថ្ងៃ​ចុងក្រោយ​ដែល​មាន​សេចក្តីពិត​មួយចំនួន​ទាំងនេះ ។ តើ​បទគម្ពីរ​ទាំងនេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ផែនការ​របស់​ទ្រង់ ?

អ្នក​ក៏​អាច​អាន​ការបង្រៀន​របស់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល អំពី​ទុក្ខវេទនា​នៅក្នុង « Tragedy or Destiny? »​ ផងដែរ ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ២០១១ ] ) ទំព័រ ១១–២១ ) ។

ផ្អែកលើ​អ្វី​ដែល​បងប្អូន​បានសិក្សា តើ​បងប្អូន​អាច​ឆ្លើយ​ចំពោះ​សំណួរ​ដូចជា « ហេតុអ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​សុចរិត​រងទុក្ខ » ដោយ​របៀប​ណា ?

ព្រះយេស៊ូវ​គង់ក្នុង​ទូក​ជាមួយ​បុរស​ម្នាក់​ទៀត​នៅក្រោម​ផ្ទៃ​មេឃ​ដែល​មាន​ផ្កាយ​រះ​ព្រោងព្រាត

Calm and Stars [ ភាពស្ងប់ស្ងាត់ និង​ដួង​តារា​ទាំងឡាយ ] ដោយ យ៉ុងស៊ុង គីម ។ រូបភាព​ទទួល​សិទ្ធិអនុញ្ញាត​ពី havenlight.com

យ៉ូប ៣៨–៤០; ៤២

ព្រះរាជ​តម្រិះ​របស់​ព្រះ​គឺ​ធំជាង​ការគិត​របស់​ខ្ញុំ ។

ដោយ​នឿយណាយ​ជាមួយនឹង​ការចោទប្រកាន់​របស់​មិត្តភក្តិ​របស់លោក ( សូម​មើល យ៉ូប ១៦:១–៥; ១៩:១–៣ ) យ៉ូប​បាន​ទូលសួរ​ដល់​ព្រះ​ម្តង​ហើយ​ម្តងទៀត​ថា ហេតុអ្វី​បាន​ជា​លោក​ត្រូវ​រងទុក្ខ​ខ្លាំង​ដូច្នេះ ( សូម​មើល យ៉ូប ១៩:៦–៧; ២៣:១–៩៣១ ) ។ ព្រះអម្ចាស់​មិន​បានប្រទាន​ហេតុផល​ច្បាស់លាស់​នៅក្នុង​គម្ពីរ​យ៉ូប​ទេ ។ ប៉ុន្តែ​ទ្រង់​បានបង្រៀន​នូវ​សារលិខិត​ដ៏​មាន​សារៈសំខាន់​មួយ​នៅក្នុង ជំពូក​ទី ៣៨–៤០ ។ តើ​បងប្អូន​នឹង​សង្ខេប​សារលិខិត​នោះ​យ៉ាងដូចម្តេច ? ឧទាហរណ៍ តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​សំណួរ​របស់​ព្រះអម្ចាស់​នៅក្នុង យ៉ូប ៣៨:១–៧, ១៨–២៤ ?

បងប្អូន​នឹង​កត់សម្គាល់​ឃើញ​ថា ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​យ៉ូប​អំពី​ការបង្កបង្កើត​មួយចំនួន​របស់​ទ្រង់ និង​ការងារ​ដ៏​អស្ចារ្យ​ផ្សេង​ទៀត ( សូមមើល យ៉ូប ៣៨–៣៩ ) ។ បងប្អូន​អាច​មើល​ទៅ​ការបង្កបង្កើត​ទាំងនោះ​មួយ​ចំនួន ( ឬ​រូបភាព​ពី​ការបង្កបង្កើត ) ។ តើ​ការបង្កបង្កើត​ទាំងនេះ​ជួយ​បងប្អូន​គិត​ខុសប្លែក​ពី​ព្រះ​យ៉ាង​ដូចម្តេច ? អំពី​ការសាកល្បង​របស់​បងប្អូន ? តើ​វា​ផ្លាស់ប្តូរ​ទស្សនៈ​របស់​យ៉ូប​យ៉ាង​ដូចម្តេច ? ( សូមមើល យ៉ូប ៤២:១–៦; សូម​មើល​ផងដែរ ម៉ូសេ ១:៨–១០ ) ។

ខាងក្រោម​នេះ​គឺជា​សារលិខិត​ពី​សន្និសីទ​ទូទៅ​ពីរ​ដែល​អាច​ជួយ​ផ្លាស់ប្តូរ​ទស្សនៈ​របស់​យើង ៖ ថាម៉ារ៉ា ដបុលយូ រូនៀ « ការមើល​ទៅ​គ្រួសារ​របស់​ព្រះ​តាម​កញ្ចក់​បង្រួម​ទិដ្ឋភាព » ( លីហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៦២–៦៩ ) រ័សុល អិម ណិលសុន « គិត​ដល់​សេឡេស្ទាល ! » ( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ១១៧–១២០ ) ។ នៅក្នុង​សារលិខិត​មួយណា​ក៏បាន សូម​រកមើល​អ្វី​មួយ​ដែល​បងប្អូន​ចង់​ចងចាំ នៅពេល​ក្រោយ​ដែល​ការសាកល្បង​របស់​បងប្អូន​ហាក់​ដូចជា​លើសលប់ ។ តើ​បងប្អូន​នឹង​រំឭក​ខ្លួនឯង​អំពី​អ្វី​ដែល​បងប្អូន​បានរៀន​ដោយ​របៀបណា ?

ចូរ​មាន​ភាពច្នៃប្រឌិត ។ ការរៀនសូត្រ​មិន​ចាំបាច់​មានតែ​ការអាន ការគិត និង​ការនិយាយ​នោះ​ទេ ។ ពេលខ្លះ​ការរៀនសូត្រ​ដែល​គួរ​ឲ្យ​ចងចាំ​បំផុត មក​តាម​វិធី​ធ្វើ​សកម្មភាព​ខាងរាងកាយ ។ ឧទាហរណ៍ នៅពេល​បងប្អូន​អាន​អំពី​របៀប​ដែល​ព្រះអម្ចាស់​បានប្តូរ​ទស្សនៈ​របស់​យ៉ូប​នៅក្នុង យ៉ូប ៣៨–៤០ បងប្អូន​អាច​ដើរ ឬ​គយគន់​មើល​ការបង្កបង្កើត​របស់​ព្រះអម្ចាស់ ទាំងធំ និង​តូចៗ ។ ឬ​បងប្អូន​អាច​មើល​វត្ថុ​ពី​ជ្រុង​ផ្សេងៗ​គ្នា—ពី​ខាងលើ ខាងក្រោម នៅជិត នៅឆ្ងាយ និង​ផ្សេងៗ​ទៀត ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

យ៉ូប ១–២; ១២១៩

សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​ខ្ញុំ​ក្នុង​អំឡុងពេល​លំបាក ។

  • សូម​លើក​ទឹកចិត្ត​កូនៗ​បងប្អូន​ឲ្យ​ប្រាប់​នូវ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​យ៉ូប ។ ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ បងប្អូន​អាច​បង្ហាញ​ពួកគេ​ទៅ​កាន់ យ៉ូប ១:១, ១៣–២២; ២:៧–១០ ឬ​ទៅ « យ៉ូប » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ១៤៥–១៤៧ ) ។ តើ​យ៉ូប​ឆ្លើយតប​ទៅនឹង​ការសាកល្បង​ដោយ​របៀប​ណា ? ( សូមមើល យ៉ូប ១:២១; ២:១០ ) ។

    1:55

    Job

  • យ៉ូប​មាន​សេចក្តីស្មោះត្រង់​នៅក្នុង​ការសាកល្បង​របស់​លោក ដោយសារ​អ្វី​ដែល​លោក​បានដឹង​អំពី​ព្រះអម្ចាស់ ។ ប្រហែល​ជា​បងប្អូន និង​កូនៗ​បងប្អូន​អាច​មើល​រូបភាព​ព្រះយេស៊ូវគ្រីស្ទ​ប្រាស្រ័យទាក់ទង​ជាមួយ​អ្នក​ដទៃ ( ដូចជា​រូបភាព​ខាងក្រោម ឬ​រូបភាព​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ) ។ និយាយ​អំពី​អ្វី​ដែល​បងប្អូន​ដឹង​អំពី​ទ្រង់ និង​លក្ខណៈ​របស់​ទ្រង់ ។ ខាងក្រោម​នេះ​គឺជា​ខគម្ពីរ​មួយ​ចំនួន​ដែល​បង្ហាញពី​អ្វី​ដែល​យ៉ូប​បានដឹង​អំពី​ព្រះអម្ចាស់ ៖ យ៉ូប ១២:១០, ១៣, ១៦; ១៩:២៥–២៧ ។ ហេតុអ្វី​បាន​ជា​វា​មាន​តម្លៃ​ដើម្បី​ដឹងរឿង​ទាំងនេះ​អំពី​ទ្រង់ ?

ព្រះយេស៊ូវ​លូក​ព្រះហស្ដ​ទៅ​ព្យាបាល​បុរស​ម្នាក់

He Healed Them All [ ទ្រង់​បាន​ព្យាបាល​ពួកគេ​ទាំងអស់​គ្នា ] ដោយ ម៉ៃឃល ម៉ម

យ៉ូប ១៤:១៤ ។

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ខ្ញុំ​ក៏​នឹង​រស់​ម្ដង​ទៀត​បន្ទាប់ពី​ខ្ញុំ​ស្លាប់​ទៅ​ផងដែរ ។

  • យ៉ូប​បានសួរ​សំណួរ​សំខាន់​មួយ​នៅក្នុង យ៉ូប ១៤:១៤ ។ ប្រហែលជា​បងប្អូន និង​កូនៗ​បងប្អូន​ឆ្លាស់វេន​គ្នា​ចែកចាយ​ពី​របៀប​បងប្អូន​ឆ្លើយ​សំណួរ​យ៉ូប ។ បងប្អូន​អាច​រកមើល​គំនិត​នៅក្នុង អាលម៉ា ១១:៤២–៤៤ នៅក្នុង​វីដេអូ « In a Coming Day » ( បណ្ណាល័យ​ដំណឹងល្អ ) ឬ​នៅក្នុង​បទចម្រៀង​អំពី​ការរស់ឡើងវិញ ដូចជា « តើ​ព្រះ​យេស៊ូវ​រស់​ឡើង​វិញ​ឬ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៥ ) ។

1:11

#BECAUSEofHIM: An Easter Message of Hope and Triumph

យ៉ូប ១៦:១–៥; ២២:៥

មិត្ត​ល្អ​ជួយ​លើកស្ទួយ និង​លើក​ទឹកចិត្ត​គ្នា​ទៅវិញ​ទៅមក ។

  • នៅពេល​ដែល​យ៉ូប​សោកសៅ មិត្តភក្តិ​របស់​លោក​បាននិយាយថា ព្រះ​កំពុង​ដាក់​ទណ្ឌកម្ម​គាត់​ពីព្រោះ​គាត់​បាន​មាន​បាប ( សូមមើល យ៉ូប ២២:៥ ) ។ ប្រសិន​បើ​យើង​ជា​មិត្តភក្តិ​របស់​យ៉ូប តើ​យើង​នឹង​ព្យាយាម​ជួយ​គាត់​ដោយ​របៀប​ណា ? តើ​ពាក្យសម្ដី​របស់​យើង​អាច​ជួយ​អ្នកដទៃ​នៅក្នុង​គ្រា​ដែល​ពួកគេ​ជួបទុក្ខសោក​យ៉ាងដូចម្តេច ? ( សូមមើល យ៉ូប ១៦:៥ ) ។ សូម​ពិចារណា​បង្ហាញ​រូបភាព​មួយ ឬ​ច្រើន​នៅក្នុង​គម្រោង​នេះ នៅពេល​បងប្អូន​ពិភាក្សា​អំពី​សំណួរ​ទាំងនេះ ។

  • សូម​ពិចារណា​សុំ​កូនៗ​បងប្អូន​ឲ្យ​រាយបញ្ជី​នូវ​គុណសម្បត្តិ​ខ្លះៗ​របស់​មិត្តល្អ និង​រកមើល​ឈ្មោះ​មិត្ត​មួយណា​ដែលមាន​គុណសម្បត្តិ​ទាំងនេះ ។ បន្ទាប់មក បងប្អូន​អាច​មើល​រូបភាព​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ព្រះយេស៊ូវ​គឺជា​មិត្តល្អ​ចំពោះ​យើង​ម្នាក់ៗ​តាម​របៀប​ណា​ខ្លះ ? បងប្អូន​ប្រហែលជា​គិត​ពី​នរណា​ម្នាក់​ដែល​កំពុង​ឆ្លងកាត់​ពេល​លំបាក ។ សូម​រៀបចំ​ផែនការ​ពី​របៀប​ដែល​បងប្អូន​នឹង​ធ្វើជា​មិត្តភក្តិ​ដូចជា​ព្រះគ្រីស្ទ​ចំពោះ​ពួកគេ ។

យ៉ូប ១៩:២៣–២៧

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​ខ្ញុំ ។

  • បន្ទាប់ពី​អាន យ៉ូប ១៩:២៣–២៧ បងប្អូន និង​កូនៗ​បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល​បងប្អូន​ដឹង​ថា ព្រះប្រោសលោះ​របស់យើង​នៅ​មាន​ព្រះជន្ម ។ បងប្អូន​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដាក់​ទីបន្ទាល់​របស់​បងប្អូន ( ឬ​គំនូរ​របស់​ពី​ព្រះអង្គ​សង្រ្គោះ) នៅក្នុង​សៀវភៅ​មួយ ( សូមមើល ខទី ២៣ ) ។

  • បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​បទ​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ដូចជា​បទ « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោសលោះ​ខ្ញុំ​នៅ​រស់ » ( ទំនុកតម្កើង លេខ ៧៦ ) ។ សូម​ចែកចាយ​ឃ្លា​ចេញពី​ទំនុកតម្កើង​ដែល​ពង្រឹង​ដល់​ទីបន្ទាល់​របស់​អ្នក​លើ​ទ្រង់ ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​ថា​ព្រះ​យេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្មរស់ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

មនុស្ស​ម្នា​ហ៊ុមព័ទ្ធ​យ៉ូប

Job and His Friends [ យ៉ូប និង​មិត្តភក្តិ​របស់​លោក ] ដោយ អាយលីយ៉ា រីនភីន

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះ​ប្រោសលោះ​របស់ខ្ញុំ