« ថ្ងៃទី២០–២៦ ខែកក្កដា ‹ ភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ › ៖ របាក្សត្រ ទី២ ១៤–២០; ២៦; ៣០ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី២០–២៦ ខែកក្កដា ‹ ភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ › » ចូរមកតាមខ្ញុំ ៖ ឆ្នាំ២០២៦
King Jehoshaphat’s Prayer [ ការអធិស្ឋានរបស់ស្តេចយ៉ូសាផាត ] ខេលី រេ
ថ្ងៃទី២០–២៦ ខែកក្កដា ៖ « ភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ »
របាក្សត្រ ទី២ ១៤–២០; ២៦; ៣០
នគរយូដាត្រូវបានឡោមព័ទ្ធ ។ កងទ័ពមកពីប្រទេសចំនួនបីជាសត្រូវដ៏មានឥទ្ធិពលបានចូលមកក្នុងពេលតែមួយ ដែលបានត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាម ។ ក្នុងគ្រាដែលមានសេចក្តីត្រូវការយ៉ាងខ្លាំងនេះ យ៉ូសាផាតជាស្ដេចនៃសាសន៍យូដា បានបែរមករកស្ដេចនៃស្ថានសួគ៌ និងផែនដី ។ យ៉ូសាផាតបានប្រមូលប្រជារាស្ត្ររបស់ទ្រង់នៅឯព្រះវិហារបរិសុទ្ធ ហើយបានអធិស្ឋាន ។ ទ្រង់ជ្រាបដឹងពីភាពទន់ខ្សោយជាមនុស្សរបស់ពួកគេ ហើយបានអង្វរសុំការជួយសង្រ្គោះ ។ ជាការឆ្លើយតប ព្រះអម្ចាស់បានសន្យាថានឹងការពារទ្រង់ ៖ « កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ » ( របាក្សត្រ ទី២ ២០:១៧ ) ។
យើងប្រហែលជាមិនមានកងទ័ពឈ្លានពាននៅមាត់ទ្វាររបស់យើងដែលគំរាមកំហែងបំផ្លាញយើងទេ ប៉ុន្តែពេលខ្លះយើងក៏មានអារម្មណ៍ថាត្រូវបានហ៊ុំព័ទ្ធដោយភាពមិនអនុគ្រោះ និងអំពើអាក្រក់ដែរ ។ មាគ៌ានៃការជួយសង្រ្គោះយើងគឺជាមាគ៌ាដូចគ្នាមួយដែលយ៉ូសាផាតបានស្វែងរក ហើយការអធិស្ឋានរបស់យើងក៏ដូចជាទ្រង់ដែរ ៖ « ឱ ព្រះនៃយើងខ្ញុំ … ខ្ញុំរាល់គ្នាគ្មានកំឡាំង នឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ » ( របាក្សត្រ ទី២ ២០:១២ ) ។
នៅក្នុង របាក្សត្រ ទី២ ១៤–៣០ បងប្អូននឹងអានអំពីយ៉ូសាផាត និងស្ដេចឯទៀតនៅយូដា ។ សូមពិចារណាពីរបៀបនៃការកែទម្រង់ ជ័យជំនះ និងបញ្ហាប្រឈមដ៏ប្រកបដោយសេចក្តីជំនឿរបស់ពួកគេអាចអនុវត្តចំពោះជីវិតរបស់បងប្អូនផ្ទាល់ ។
សម្រាប់ទិដ្ឋភាពទូទៅនៃគម្ពីររបាក្សត្រ ទី២ សូមមើល « របាក្សត្រ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
របាក្សត្រ ទី២ ១៤–១៦
ការទុកចិត្តលើព្រះនឹងនាំឲ្យខ្ញុំមានសេចក្តីសុខសាន្ត ។
ពេលអេសាជាស្ដេចយូដា ទ្រង់បានប្រឈមមុខនឹងការលំបាកជាច្រើន—ដូចយើងមានសព្វថ្ងៃនេះ ។ នៅពេលបងប្អូនអានអំពីការសាកល្បងដែលទ្រង់បានប្រឈមមុខ សូមកត់សម្គាល់ចំណុចដែលទ្រង់ដាក់ទីទុកចិត្ដទ្រង់ និងរបៀបដែលការណ៍នោះផ្លាស់ប្តូរបន្តិចម្តងៗ ។
|
សេចក្ដីយោង |
បញ្ហាប្រឈមដែលអេសាបានប្រឈមមុខ |
កន្លែងដែលអេសាទុកទីទុកចិត្ត |
|---|---|---|
សេចក្ដីយោង របាក្សត្រ ទី២ ១៤:៩–១២ | ||
សេចក្ដីយោង របាក្សត្រ ទី២ ១៥:១–៨ | ||
សេចក្ដីយោង របាក្សត្រ ទី២ ១៦:១–១០ |
ហេតុអ្វីបានជាពេលខ្លះយើងឈប់ទុកចិត្តលើព្រះយេហូវ៉ា ? តើបងប្អូនបានរៀនអ្វីទៀតចេញពីជីវិតរបស់អេសា ?
សូមមើលផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « ទំនាក់ទំនងរបស់យើងជាមួយព្រះ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៧៨–៨០ ។
របាក្សត្រទី ២ ១៨
ខ្ញុំអាចការពារសេចក្តីពិត ទោះបីជាវាមិនមានប្រជាប្រិយភាពក៏ដោយ ។
ព្យាការីមីកាយ៉ា ច្បាស់ជាមានសម្ពាធយ៉ាងខ្លាំងក្នុងការទស្សន៍ទាយជោគជ័យសម្រាប់ស្តេចយ៉ូសាផាត និងអ័ហាប់ក្នុងសង្រ្គាមរបស់ពួកគេប្រឆាំងនឹងស៊ីរី ។ សូមរកមើលភស្តុតាងនៃសម្ពាធនោះ នៅក្នុង របាក្សត្រ ទី២ ១៨:១–១២ ។ តើភស្ដុតាងអ្វីខ្លះដែលបងប្អូនរកឃើញអំពីភាពក្លាហាន និងចិត្តស្មោះត្រង់របស់មីកាយ៉ា ខទី ១៣–២៧ ? ( សូមចំណាំថានៅក្នុង ទី ១៤ មីកាយ៉ាបានផ្ដល់នូវការឆ្លើយតបដ៏អសុរោះ ជាចម្លើយពិតប្រាកដរបស់គាត់គឺនៅក្នុង ខទី ១៦ ) ។ តើពាក្យសម្តីរបស់មីកាយ៉ាបានបំពេញយ៉ាងណានៅក្នុង ខទី ២៨–៣៤ ?
តើមានស្ថានភាពអ្វីខ្លះដែលបងប្អូនអាចប្រឈមនឹងសម្ពាធដូចជាមីកាយ៉ាបានប្រឈមមុខ ? តើអ្វីខ្លះផ្តល់ឲ្យបងប្អូននូវភាពក្លាហានដើម្បីក្រោកឈរឡើងសម្រាប់ព្រះអម្ចាស់ និងការបង្រៀនរបស់ទ្រង់ ?
នៅសម័យស្ដេចយ៉ូសាផាត ប្រជាជាតិចំនួនបីបានវាយលុកយេរូសាឡិម ។
របាក្សត្រ ទី២ ២០:១–២៥
ក្នុងគ្រាលំបាក ខ្ញុំអាចងាកទៅរកព្រះ និងពួកព្យាការីរបស់ទ្រង់ ។
នៅពេលបងប្អូនអាន របាក្សត្រ ទី២ ២០:១–១២ ចូររកមើលអ្វីដែលស្តេចយ៉ូសាផាតបានធ្វើ នៅពេលមានប្រជាជាតិជាច្រើនចូលមកវាយលុកយូដា ។ តើបងប្អូនអាចអនុវត្តសកម្មភាពរបស់ទ្រង់ក្នុងស្ថានភាពលំបាកដែលបងប្អូនប្រឈមមុខដោយរបៀបណា ?
ការឆ្លើយតបរបស់ព្រះអម្ចាស់ចំពោះការអធិស្ឋានរបស់យ៉ូសាផាតត្រូវបានរកឃើញនៅក្នុង ខទី ១៤–១៧ ។ តើឃ្លាអ្វីខ្លះដែលបងប្អូនរកឃើញនៅទីនោះដែលអាចលួងលោមបងប្អូន ឬអ្នកដែលបងប្អូនស្គាល់ក្នុងគ្រាលំបាក ?
នៅថ្ងៃបន្ទាប់ ប្រជាជននៅយេរូសាឡិមបានចេញទៅជួបកងទ័ពប្រឆាំង ។ នៅពេលបងប្អូនអាន របាក្សត្រ ទី២ ២០:២០ សូមរកមើលសារលិខិតដែលយ៉ូសាផាតបានប្រទានដល់ប្រជាជននៅយេរូសាឡិម ។ តើព្រះបន្ទូលរបស់ទ្រង់បានបំពេញដោយរបៀបណា ? ( សូមមើល ខទី ២២–២៣ ) ។ តើព្រះបានប្រទានពរដល់បងប្អូនដោយរបៀបណាសម្រាប់ការជឿលើទ្រង់ ហើយធ្វើតាមពួកព្យាការីរបស់ទ្រង់ ?
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ ៖ « បទពិសោធន៍របស់ខ្ញុំគឺថា នៅពេលបងប្អូនឈប់ដាក់សញ្ញាសួរនៅពីក្រោយសេចក្តីថ្លែងការណ៍របស់ព្យាការី ហើយដាក់សញ្ញាឧទានជំនួសវិញ ហើយ ធ្វើវា នោះពរជ័យនឹងចាក់មក ។ ខ្ញុំមិនធ្លាប់សួរខ្លួនឯងថា ‹ តើពេលណាដែលព្យាការីនិយាយក្នុងនាមជាព្យាការី និងតើពេលណាលោកមិននិយាយក្នុងនាមជាព្យាការីឡើយ ? › ចំណាប់អារម្មណ៍របស់ខ្ញុំមាន ‹ តើខ្ញុំអាចប្រែក្លាយកាន់តែដូចជាលោកដោយរបៀបណា ? › » ( នៅក្នុង ឡេន ចនសុន « Russell M. Nelson: A Study in Obedience » Ensign ខែសីហា ឆ្នាំ១៩៨២ ទំព័រ ២៤ ) ។
សូមមើលផងដែរ គោលលទ្ធិ និងសេចក្តីសញ្ញា ២១:៤–៦; « A Secure Anchor » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ « ធ្វើការជ្រើសរើសដែលបំផុសគំនិត » ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ២០២២ ) ទំព័រ ៤–៥ ។
A Secure Anchor
ស្វែងរកសេចក្តីថ្លែងការណ៍សាមញ្ញពីសេចក្តីពិត ។ អែលឌើរ នែល អេ ម៉ាកស្វែល បានបង្រៀន ៖ « បទគម្ពីរផ្ដល់ឲ្យយើងនូវគ្រប់ពេជ្រខាងគោលលទ្ធិជាច្រើន ។ ហើយនៅពេលពន្លឺនៃព្រះវិញ្ញាណបំភ្លឺនូវមុខច្នៃជាច្រើននោះ នោះមុខច្នៃទាំងនោះនឹងបញ្ចាំងពន្លឺព្រាកៗដោយញាណខាងសេឡេស្ទាល ហើយបំភ្លឺផ្លូវដែលយើងត្រូវដើរតាម » ( According to the Desires of [Our] Hearts» » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៦ ទំព័រ ២១ ) ។ នៅពេលបងប្អូនសិក្សាព្រះគម្ពីរ សូមពិចារណាយកពេលវេលាដើម្បីស្វែងរក គូសចំណាំ និងជញ្ជឹងគិតអំពីសារលិខិតដ៏ខ្លីតែមានអានុភាព ។ គំរូមួយចំនួនអាចរកបាននៅក្នុង របាក្សត្រ ទី២ ១៤:១១; ១៥:៧; ១៨:១៣; ២០:១៥; ២៦:៥ ។ តើ « គ្រាប់ពេជ្រខាងគោលលទ្ធិ » អ្វីផ្សេងទៀតដែលបងប្អូនអាចរកឃើញ ?
របាក្សត្រ ទី២ ២៦:៣–២១
សេចក្តីឆ្មើងឆ្មៃនាំទៅរកសេចក្តីវិនាស ។
ដូចជាស្តេចយូដាជាច្រើនទៀតដែរ រជ្ជកាលរបស់អូសៀសបានចាប់ផ្ដើមដោយការសម្រេចបានដ៏អស្ចារ្យ ប៉ុន្តែបានបញ្ចប់ដោយសោកនាដកម្ម ។ សូមរកមើលគំរូនៅក្នុង របាក្សត្រ ទី២ ២៦ ។ តើបងប្អូននឹងនិយាយថាអ្វីជាចំណុចការផ្លាស់ប្តូរដ៏ធំនៅក្នុងព្រះជន្មរបស់អូសៀស ?
នៅពេលបងប្អូនអាន ខទី ១៦–២៣ សូមចងចាំថានៅពេលនេះមានតែពួកសង្ឃប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យដុតកំញាននៅក្នុងព្រះវិហារបរិសុទ្ធ ។ តើបងប្អូនគិថា ហេតុអ្វីស្តេចអូសៀសមិនស្តាប់បង្គាប់ព្រះ ? តើបងប្អូនរៀនអ្វីខ្លះមកពីបទពិសោធន៍ដ៏សោកនាដកម្មនេះ ?
សូមមើលផងដែរបទ ៖ « ចូរបន្ទាបខ្លួន » ទំនុកតម្កើង ល.រ ៧០ ។
របាក្សត្រ ទី២ ៣០
ខ្ញុំអាចក្លាយជាអ្នកផ្សះផ្សាគេបាន ។
នៅក្នុង របាក្សត្រ ទី២ ៣០ ហេសេគាគឺជាស្ដេចយូដា ។ ទ្រង់បានអញ្ជើញនគរអ៊ីស្រាអែលជាគូប្រជែងឲ្យប្រមូលផ្ដុំគ្នានៅក្រុងយេរូសាឡិមដើម្បីប្រារព្ធបុណ្យរំលង—ជាអ្វីដែលពួកសាសន៍អ៊ីស្រាអែលមិនបានធ្វើអស់ជាច្រើនឆ្នាំមកហើយ ( សូមមើល ខទី ១–១២ ) ។ តើអ្វីដែលធ្វើឲ្យបងប្អូនស្ងើចសរសើរចំពោះការអញ្ជើញ និងរបៀបដែលវាត្រូវបានទទួល—ទាំងភ្ញៀវសាសន៍អ៊ីស្រាអែល និងដោយម្ចាស់ផ្ទះរបស់ពួកគេនៅយូដា ?
ដោយសារមិនបានប្រារព្ធជាយូរយាមកហើយ ភ្ញៀវមួយចំនួនដែលទៅក្រុងយេរូសាឡិមមិនសូវស្គាល់ព័ត៌មានលម្អិតអំពីរបៀបចូលរួមបុណ្យរំលង ។ នៅពេលបងប្អូនអាន របាក្សត្រ ទី២ ៣០:១៨–២៧ តើបងប្អូនរៀនអ្វីខ្លះពីការឆ្លើយតបរបស់ហេសេគា និងលទ្ធផលនៃការឆ្លើយតបរបស់ទ្រង់ ?
សូមមើលផងដែរ រ័សុល អិម ណិលសុន « ត្រូវការអ្នកដែលផ្សះផ្សាគេ » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៩៨–១០១ ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
របាក្សត្រ ទី២ ១៤–១៦; ២០
ខ្ញុំអាចទុកចិត្តលើព្រះ ។
-
ដើម្បីណែនាំពីគំនិតនៃការទុកចិត្តលើព្រះអម្ចាស់ នោះបងប្អូនអាចបង្ហាញកូនៗបងប្អូននូវអ្វីមួយដែលបងប្អូនទុកចិត្ត ដើម្បីកុំឲ្យបងប្អូនសើមនៅពេលភ្លៀងធ្លាក់ ដូចជាឆ័ត្រ ឬអាវភ្លៀង ។ អនុញ្ញាតឲ្យពួកគេនិយាយអំពីមូលហេតុដែលយើងអាចជឿជាក់លើរឿងទាំងនេះ ។ រួចជួយពួកគេប្រៀបធៀបការណ៍នោះនឹងការទុកចិត្តរបស់យើងលើព្រះអម្ចាស់ ។ ហេតុអ្វីបានជាយើងទុកចិត្តទ្រង់ដើម្បីរក្សាយើងឲ្យមានសុវត្ថិភាពខាងវិញ្ញាណ ?
-
បងប្អូនអាចជួយកូនៗបងប្អូនឲ្យរកឃើញពីរបៀបដែលស្តេចអេសា និងស្តេចយ៉ូសាផាតបានឆ្លើយតបនឹងការប្រឈមដោយការទុកចិត្តលើព្រះអម្ចាស់ ( សូមមើល របាក្សត្រ ទី២ ១៤:១១; ២០:៣–៥, ១២ ) ។ ចែកចាយជាមួយគ្នានូវវិធីដែលបងប្អូនអាចបង្ហាញព្រះអម្ចាស់ថាបងប្អូនទុកចិត្តលើទ្រង់ ។
របាក្សត្រ ទី២ ២០:១–២៩
ព្រះនឹងស្តាប់ ហើយឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
-
ទំព័រសកម្មភាពសប្តាហ៍នេះអាចជួយកូនៗបងប្អូនយល់ពីដំណើររឿងនៃការអធិស្ឋានរបស់យ៉ូសាផាត និងចម្លើយរបស់ព្រះអម្ចាស់ ។ បងប្អូន និងកូនៗបងប្អូនអាចចែកចាយគ្រាទាំងឡាយដែលព្រះបានសណ្ដាប់ និងឆ្លើយតបការអធិស្ឋានរបស់បងប្អូន ។ សូមពិចារណារួមបញ្ចូលពេលវេលាដែលចម្លើយបានមកតាមរបៀប ឬនៅពេលខ្លះដែលបងប្អូនមិនបានរំពឹងទុក ។ បទចម្រៀងអំពីការអធិស្ឋានដូចជាបទ « I Pray in Faith » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៤ ) អាចជួយស្ថាបនាសេចក្តីជំនឿកូនៗរបស់បងប្អូន ។
របាក្សត្រ ទី២ ២៦:៣–២៣
ខ្ញុំអាចធ្វើជាមនុស្សរាបសា ។
-
ដើម្បីស្វែងយល់អំពីគ្រោះថ្នាក់នៃសេចក្តីឆ្មើងឆ្មៃ នោះកូនៗបងប្អូនអាចសង់ប៉មមួយពីដុំឈើ ឬដុំថ្ម ឬកូនពែងតូចៗ ។ នៅពេលពួកគេដាក់ដុំឈើ ឬដុំថ្ម ឬពែងនីមួយៗនៅលើប៉ម សូមជួយពួកគេស្វែងរកស្នាដៃរបស់អូសៀស ពី របាក្សត្រ ទី២ ២៦:៣–១៥ ។ បន្ទាប់ពីពួកគេសង់ប៉មរួចរាល់ហើយ សូមពិភាក្សាជាមួយកូនៗបងប្អូនពីរបៀបដែលអូសៀសអាចរក្សាវាឲ្យខ្ពស់ និងរឹងមាំ ។ តើអ្វីដែលអាចធ្វើឲ្យវារលំ ? បន្ទាប់មក នៅពេលបងប្អូនអាន ខទី ១៦ បងប្អូនអាចនិយាយអំពីថាតើវាមានអត្ថន័យដូចម្តេចដើម្បីឲ្យដួងចិត្តរបស់យើង « ក៏ប៉ោងធំឡើង ត្រឡប់ជាខូច[ របស់យើង ]អស់ទៅ » ។ ចែកចាយជាមួយកូនៗបងប្អូននូវអ្វីដែលបានកើតឡើងចំពោះអូសៀសនៅក្នុង ខទី ១៦–២៣ ។ ឲ្យគេរម្លំប៉មរបស់ពួកគេ ។ សូមនិយាយអំពីអ្វីដែលយើងអាចធ្វើបាន ដើម្បីរក្សាការបន្ទាបខ្លួន ។
King Hezekiah and the People Thank God [ ស្តេចហេសេគា និងប្រជារាស្រ្តរបស់ទ្រង់ថ្លែងអំណរគុណដល់ព្រះ ] © Lifeway Collection/បានទទួលអាជ្ញាប័ណ្ណពី goodsalt.com
របាក្សត្រ ទី២ ៣០
ខ្ញុំអាចក្លាយជាអ្នកផ្សះផ្សាគេបាន ។
-
រូបភាពខាងលើបង្ហាញពីពេលដែលហេសេគាបានអញ្ជើញអ្នកជិតខាងរបស់យូដាពីនគរអ៊ីស្រាអែលឲ្យប្រារព្ធពិធីបុណ្យរំលងជាមួយពួកគេ ។ បងប្អូនអាចមើលរូបភាពនេះជាមួយកូនៗបងប្អូន ហើយអាន របាក្សត្រ ទី២ ៣០:១៨–១៨ ដែលពន្យល់ថា ភ្ញៀវខ្លះមិនបានលាងសម្អាតខ្លួនតាមក្រឹត្យវិន័យរបស់លោកម៉ូសេទេ ។ តើហេសេគាបានធ្វើអ្វីខ្លះ ? តើការណ៍នេះធ្វើឲ្យភ្ញៀវមានអារម្មណ៍យ៉ាងណា ? សូមជួយកូនៗបងប្អូនគិតអំពីរបៀបដែលពួកគេអាចធ្វើដូចហេសេគានូវរបៀបដែលពួកគេប្រព្រឹត្តចំពោះអ្នកដទៃវិញ ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។