ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី៦–១២ ខែកក្កដា  « មាន​ហោរា ១ នៅ​ពួកអ៊ីស្រាអែល » ៖ ពង្សាវតារក្សត្រ ទី២ ២–៧


« ថ្ងៃទី៦–១២ ខែកក្កដា ‹ មាន​ហោរា ១ នៅ​ពួកអ៊ីស្រាអែល › ៖ ពង្សាវតារក្សត្រ ទី២ ២–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី៦–១២ ខែកក្កដា ‹ មាន​ហោរា ១ នៅ​ពួកអ៊ីស្រាអែល › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

ណាម៉ាន់​នៅ​ទន្លេ​យ័រដាន់

At River’s Edge [ នៅឯ​មាត់​ទន្លេ ] ដោយ​អានី ហែនរី ណេឌើរ

ថ្ងៃទី៤–១០ ខែកក្កដា ៖ « មាន​ហោរា ១ នៅ​ពួក​អ៊ីស្រាអែល »

ពង្សាវតារក្សត្រ ទី២ ២–៧

បេសកកម្ម​ចម្បងរបស់​ព្យាការី​គឺ​ដើម្បី​បង្រៀន និង​ថ្លែងទីបន្ទាល់​ពី​ព្រះអង្គ​សង្រ្គោះ ព្រះ​យេស៊ូវ​គ្រីស្ទ ។ ទោះជា​យ៉ាងណាក្តី កំណត់ត្រា​របស់​យើង​ពី​ព្យាការី​អេលីសេ មិនបាន​បញ្ចូលច្រើន​ពី​ការបង្រៀន ឬ​ការ​ថ្លែងទីបន្ទាល់​របស់​លោក​ឡើយ ។ អ្វី​ដែល​កំណត់ត្រា​នេះ​បាន​បញ្ចូល​គឺជា​អព្ភូតហេតុ​ដែល​អេលីសេ បាន​សម្តែង​ដោយ​រួមទាំង​ការប្រោស​ក្មេង​ម្នាក់​ឲ្យ​រស់​ពីស្លាប់ ( សូមមើល ពង្សាវតារក្សត្រ ទី២ ៤:១៨–៣៧ ) ការផ្តល់​អាហារ​ដល់​ហ្វូង​មនុស្ស​ដោយ​នូវ​អាហារ​ដែល​មានតែ​បន្តិចបន្តួច ( សូមមើល ពង្សាវតារក្សត្រ ទី២ ៤:៤២–៤៤ ) និង​ការព្យាបាល​អ្នកកើត​រោគឃ្លង់ ( សូមមើល ពង្សាវតារក្សត្រ ទី២ ៥:១–១៤ ) ។ ដូច្នេះ ខណៈ​ដែល​យើង​មិន​មាន​ពាក្យ​របស់​អេលីសេ​អំពី​ព្រះគ្រីស្ទ យើង​មាន​ការងារបម្រើ និង​អព្ភូតហេតុ​របស់​អេលីសេ ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។ វា​គឺជា​ការបង្ហាញ​ដ៏​មាន​ឥទ្ធិពល​អំពី​អំណាច​នៃ​ការប្រោស​ជីវិត ការចិញ្ចឹមបីបាច់ និង​ការព្យាបាល​របស់​ព្រះអម្ចាស់ ។ អព្ភូតហេតុ​កើតឡើង​កាន់តែ​ញឹកញាប់​នៅក្នុង​ជីវិត​របស់យើង ដែល​ពេលខ្លះ យើងពុំ​បានដឹង​ឡើយ ។ ដើម្បី​មើលឃើញ​វា យើង​ត្រូវតែ​ស្វែងយល់​ពី​សេចក្តីជំនឿ​ដែល​អេលីសេ​បាន​មាន នៅពេល​លោក​បានអធិស្ឋាន​ជំនួស​បាវបម្រើ​វ័យក្មេង​ដែល​ពេញ​ដោយ​ការភ័យខ្លាច​របស់​លោក ៖ « ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ » ( ពង្សាវតារក្សត្រ ទី២ ៦:១៧ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី ពង្សាវតារក្សត្រ ទី២ សូមមើល « ពង្សាវតារក្សត្រ » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

ពង្សាវតារក្សត្រ ទី២ ២–៦

ព្រះអាច​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់ខ្ញុំ ។

អព្ភូតហេតុ​ទាំងឡាយ​បង្ហាញ​យើង​ពី​ព្រះចេស្ដា​របស់​ព្រះ ។ វា​អាច​ជួយ​យើង​យក​ឈ្នះ​លើ​ការលំបាក​នៃ​ជីវិត​រមែង​ស្លាប់—ដូចជា​ដី​មិន​កើត​ផល​ត្រូវការ​ទឹក​បរិសុទ្ធ ( សូមមើល ពង្សាវតារក្សត្រ ទី២ ២:១៨–២២ ) ឬ​ពូថៅ​ដែល​បាត់​ដែល​ត្រូវ​រក​ឲ្យ​ឃើញ ( សូមមើល ពង្សាវតារក្សត្រ ទី២ ៦:៤–៧ ) ។ ប៉ុន្តែ​សំខាន់​បំផុត អព្ភូតហេតុ​អាច​បង្វែរ​យើង​ទៅ​រក​ព្រះអម្ចាស់ ។ នៅពេល​បងប្អូន​អាន ពង្សាវតារក្សត្រ ទី២ ២–៦ សូម​ពិចារណា​ធ្វើ​បញ្ជី​អព្ភូតហេតុ​ទាំងឡាយ​ដែល​បងប្អូន​រកឃើញ ហើយ​សូម​ពិចារណា​ពី​មេរៀន​ខាងវិញ្ញាណ​ដែល​បងប្អូន​រៀន​ចេញពី​អព្ភូតហេតុ​នីមួយៗ ។

បងប្អូន​ក៏​អាច​ប្រៀបធៀប​អព្ភូតហេតុ​ទាំងនេះ​ដែល​អេលីសេ​បានធ្វើ​ជាមួយ​នឹង​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ ( សូម​មើល ពង្សាវតារក្សត្រ ទី២ ៤:៨–៣៧ និង លូកា ៧:១១–១៦; ពង្សាវតារក្សត្រ ទី២ ៤:៤២–៤៤ និង យ៉ូហាន ៦:១–១៣; ពង្សាវតារក្សត្រ ទី២ ៥:១–១៥ និង លូកា ១៧:១១–១៩ ) ។ តើ​អព្ភូតហេតុ​ទាំងនេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះ​អង្គ​សង្គ្រោះ និង​ព្យាការី​របស់​ទ្រង់ ?

សូមមើល​ផងដែរ នីហ្វៃទី២ ២៦:១២–១៣; ២៧:២៣; មរ៉ូណៃ ៧:៣៥–៣៧; ផ្នែក « ស្វែងរក និង​រំពឹង​ថាមាន​អព្ភូតហេតុ » នៅក្នុង រ័សុល អិម ណិលសុន « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៩៩–១០០ ។

អេលីសេ​ប្រោស​ក្មេង​ម្នាក់​ឲ្យ​រស់​ឡើង​វិញ

Elisha Raising the Son of the Shunamite [ អេលីសេ​ប្រោស​កូនប្រុស​របស់​ស៊ូណែម ] ដោយ ហ្វ្រេឌ្រិច ឡេតតុន

ពង្សាវតារក្សត្រ ទី២ ៤:៨–១៧; ៧:១–១៦

ព្រះអម្ចាស់​នឹង​បំពេញ​ព្រះបន្ទូល​របស់​ទ្រង់​ដែល​បានប្រទាន​មក​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ។

ព្រះអម្ចាស់​បានបំផុស​គំនិត​អេលីសេ​ឲ្យ​ព្យាករ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង—ជា​ធម្មតា អ្វីៗ​ដែល​ហាក់​ដូចជា​មិន​ទំនង​នឹង​កើតឡើង​ឡើយ ។ នៅពេល​បងប្អូន​អាន ពង្សាវតារក្សត្រ ទី២ ៤:៨–១៧; ៧:១–១៦ គិត​អំពី​របៀប​ដែល​បងប្អូន​ឆ្លើយតប​ទៅនឹង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់​នៅ​ថ្ងៃនេះ ។ តើ​ការបង្រៀន ការព្យាករ ឬ​ការសន្យា​អ្វី​ដែល​បងប្អូន​បានឮ​ពី​ព្យាការី​ដែល​នៅរស់ ? តើ​បងប្អូន​នឹងធ្វើ​អ្វី​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​តាម​ពាក្យសម្តី​របស់​ពួកលោក ?

សូមមើល​ផងដែរ នីហ្វៃទី៣ ២៩:៦; គោលលទ្ធិ និង​សេចក្តីសញ្ញា ១:៣៧–៣៨; កម្រង « Teachings of Presidents » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ពង្សាវតារក្សត្រ ទី២ ៥

ប្រសិនបើ​ខ្ញុំ​បន្ទាបខ្លួន និង​ប្រតិបត្តិតាម នោះ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ព្យាបាល​ខ្ញុំ ។

នៅពេល​បងប្អូន​អាន ពង្សាវតារក្សត្រ ទី២ ៥ សូម​ពិចារណា​ប្រៀបធៀប​ជំងឺ​ឃ្លង់​របស់​ណាម៉ាន់​ជាមួយនឹង​បញ្ហា​ខាងវិញ្ញាណ​ដែល​បងប្អូន​កំពុង​ប្រឈមមុខ ។

តើ​មាន​នរណា​ខ្លះ​ដែល​ដូចជា « អ្នកបម្រើ​តូចតាច » ក្នុង​ជីវិត​របស់​បងប្អូន​ផ្តល់​នូវ​ការលើក​ទឹកចិត្ត​បងប្អូន​ឲ្យ​ស្វែងរក​ការណែនាំ​អំពី​ការប្រឈម​របស់​បងប្អូន​ពី​ព្យាការី​របស់​ព្រះអម្ចាស់​ដែរ​ឬ​ទេ ? ( សូមមើល ខទី ២–៣, ១៣ ) ។

តើ​ព្រះអម្ចាស់​បានអញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​អ្វី​ខ្លះ ដែល​ហាក់​ដូចជា​សាមញ្ញ​ពេក—ដូច​ជា « មុជទឹក​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​ស្អាត » ? ( ខទី ១៣ ) ។ តើ​អ្វី​អាច​នឹង​រារាំង​បងប្អូន​ពី​ការទទួល​យក​ការអញ្ជើញ​ដ៏​សាមញ្ញ​របស់​ទ្រង់ ?

តើ​បងប្អូន​អាច​បង្ហាញ​ចិត្ត​រាបទាប​ដូច​ណាម៉ាន់​យ៉ាង​ដូចម្ដេច ?

សូម​កត់ចំណាំ ពី​របៀប​ដែល​បទពិសោធន៍​របស់ ណាម៉ាន់ បានជះ​ឥទ្ធិពល​លើ​សេចក្តីជំនឿ​របស់​គាត់​លើ​ព្រះ​នៃ​អ៊ីស្រាអែល ? ( សូមមើល ខទី ១៥ ) ។ តើ​បងប្អូន​អាច​រៀន​អ្វីខ្លះ​អំពី​ការណ៍​នេះ ?

សូមមើល​ផងដែរ លូកា ៤:២៧; ពេត្រុស ទី១ ៥:៥–៧; អាលម៉ា ៣៧:៣–៧; អេធើរ ១២:២៧; អិល វិតនី ក្លេតុន « Whatsoever He Saith unto You, Do It » Liahona ខែឧសភា ឆ្នាំ២០១៧, ទំព័រ ៩៧–៩៩; « Naaman and Elisha » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

14:30

Naaman and Elisha

សូម​ប្រៀបធៀប​បទគម្ពីរ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ នៅពេល​ខ្លះ​វាងាយស្រួលជាង​ដើម្បី​ស្វែងរក​អត្ថន័យ​ផ្ទាល់ខ្លួន​នៅក្នុង​ព្រះគម្ពីរ នៅពេល​បងប្អូន​ប្រៀបធៀប​រឿង​ខាងរូបកាយ​ទៅនឹង​រឿង​ខាងវិញ្ញាណ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ ឧទារហណ៍ ខណៈពេល​បងប្អូន​សិក្សា ពង្សាវតារក្សត្រ ទី២ ២–៧ បងប្អូន​អាច​ប្រៀបធៀប​ស្ថានភាព​ក្នុង​ជីវិត​បងប្អូន​ទៅ​នឹង​រឿង​ដូចជា ជំងឺ​ឃ្លង់ ពូថៅ​ដែល​បានខ្ចី ទន្លេ​យ័រដាន់ ឬ​កងទ័ព​ឈ្លានពាន​ដ៏​ធំ ។ តើ​មេរៀន​អ្វី​ដែល​ព្រះអម្ចាស់​អាច​មាន​សម្រាប់​បងប្អូន​នៅក្នុង​ដំណើររឿង​ទាំងនេះ ?

ពង្សាវតារក្សត្រ ទី២ ៦:៨–២៣

រូបតំណាង​ថ្នាក់​សិក្ខាសាលា
« ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត » ។

ពេល​បងប្អូន​ព្យាយាម​ដើរ​តាម​ព្រះគ្រីស្ទ តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូចជា​អ្នកបម្រើ​វ័យ​ក្មេង​របស់​អេលីសេ—មាន​ចំនួន​ដ៏​ច្រើន ហើយ​ខ្លាច​ដែរ​ឬ​ទេ ? សូម​ស្រមៃ​ថា បងប្អូន​នៅ​ស្ថានភាព​របស់​គាត់​នៅពេល​បងប្អូន​អាន ពង្សាវតារក្សត្រ ទី២ ៦:៨–២៣ ។ តើ​ដំណើររឿង​នេះ​ផ្លាស់ប្តូរ​របៀប​ដែល​បងប្អូន​គិត និង​មាន​អារម្មណ៍​អំពី​ការសាកល្បង​របស់​បងប្អូន ការទទួល​ខុសត្រូវ​របស់​បងប្អូន ឬ​ការខិតខំ​របស់​បងប្អូន​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ​ដែរ​ឬ​ទេ ?

នៅពេល​បងប្អូន​ជញ្ជឹងគិត សូម​ពិចារណា​ប្រសាសន៍​របស់​ប្រធាន ហែនរី ប៊ី អាវរិង ៖ « ដូចជា​បាវបម្រើ​របស់​អេលីសេ រូបនោះ​ផងដែរ​មាន​អ្នកនៅ​ជាមួយ​បងប្អូន​ច្រើន​ជាង​អ្នក​ដែល​បងប្អូន​អាច​ឃើញ​ប្រឆាំង​នឹង​បងប្អូន ។ ពួកគេ​ខ្លះ​ដែល​នៅជា​មួយ​បងប្អូន ភ្នែក​ធម្មតា​មិន​អាច​មើល​ឃើញ​ទេ ។ ព្រះអម្ចាស់​នឹង​លើក​បងប្អូន​ឡើង ហើយ​នៅពេល​ខ្លះ​ក៏ហៅ​អ្នកដទៃ​មក​នៅ​ជាមួយ​បងប្អូន » ( « O Ye That Embark » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៥៨ ) ។

សូម​ពិចារណា​ធ្វើ​បញ្ជី « ពួក​ដែល​នៅ​ខាង [ បងប្អូន ] » ( ខទី ១៦ )—មនុស្ស​ដែល​ព្រះ​បានដាក់​នៅក្នុង​ជីវិត​របស់​បងប្អូន​ដើម្បី​គាំទ្រ​ដល់​បងប្អូន ។ បងប្អូន​អាច​ទូល​សុំ​ទ្រង់​ជួយ​បងប្អូន​ស្វែងរក​វា​ដោយ​បើក​ភ្នែក​ខាងវិញ្ញាណ​របស់​បងប្អូន ។ ទ្រង់​ប្រហែលជា​បាន​ដាក់​បងប្អូន​នៅក្នុង​ជីវិត​របស់​អ្នកដទៃ​ដើម្បី​ជួយ​ពួកគេ​ផងដែរ ។ តើ​បងប្អូន​អាច​ទាញ​កម្លាំង និង​ការគាំទ្រ​ពី​គ្នា​ទៅវិញ​ទៅមក​ដោយ​របៀបណា ?

តើ​នៅពេល​ណា​ដែល​បងប្អូន​មាន​អារម្មណ៍​ថា មាន​ការគាំទ្រ​ដែល​ព្រះអម្ចាស់​ពិពណ៌នា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៨៤:៨៨ ?

បងប្អូន​ក៏​អាច​សិក្សា​សារលិខិត​របស់​ស៊ីស្ទើរ មីឈែល ឌី ក្រេហ្គ « Eyes to See » ( Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ១៥–១៧ ) ។ សូម​សួរ​ខ្លួន​ឯង​ថា « តើ​ព្រះ​ចង់​ឲ្យ​ខ្ញុំ​មើលឃើញ​អ្វី ? »

យោងទៅ​ដំណើររឿង​នៅក្នុង ពង្សាវតារក្សត្រ ទី២ ៦:៨–២៣ អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​មាន​ប្រសាសន៍ ៖ « យើង​ប្រហែល​ជា​អាច​មាន ឬ​ក៏​ពុំ​អាច​មាន​រទេះ​ចម្បាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង​ត្រូវ​បានបញ្ជូន​មក​ដើម្បី​ជួយ​លុប​បំបាត់​ការភ័យខ្លាច​របស់​យើង ហើយ​វាយផ្ចាញ់​ពួកសត្រូវ​របស់​យើង​ឡើយ ប៉ុន្តែ​មេរៀន​នេះ​មាន​ភាព​សាមញ្ញ​ណាស់ ។ ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​យើង ខ្វល់​ព្រះទ័យ​ចំពោះ​យើង ហើយ​ប្រទាន​ពរ​យើង​តាម​របៀប​ដែលមាន​តែ​ទ្រង់​ប៉ុណ្ណោះ​ទើប​អាច​ធ្វើ​បាន ។ ការអធិស្ឋាន​អាច​ធ្វើ​ឲ្យ​កើត​មាន​កម្លាំង និង​វិវរណៈ​ដែល​យើង​ត្រូវការ​ដើម្បី​ផ្តោត​គំនិត​របស់​យើង​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ និង​ពលិកម្ម​ធួន​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​ជ្រាប​ថា ពេលខ្លះ​យើង​នឹង​មាន​នូវ​ការ​ភ័យ​ខ្លាច ។ ខ្ញុំ​ធ្លាប់​មាន​អារម្មណ៍​នោះ ហើយ​បងប្អូន​ក៏​មាន​ដូច​គ្នាដែរ ។ … នៅ​ក្នុង​សាសនាចក្រ​នេះ យើង​ប្រហែល​ជា​មាន​ចំនួន​តិច​ដើម្បី​មាន​ឥទ្ធិពល​នៅ​ក្នុង​ពិភពលោក​នេះ ប៉ុន្តែ​នៅពេល​យើង​បើក​ភ្នែក​ខាង​វិញ្ញាណ​របស់​យើង ‹ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត › [ ពង្សាវតារក្សត្រ​ទី​២ ៦:១៦ ] » ( « Be Not Troubled » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ១៨–១៩ ) ។ តើ​បងប្អូន​នឹង​ប្រើ​ពាក្យ​ទាំងនេះ​យ៉ាង​ណា​ដើម្បី​ជួយ​អ្នក​ដែល​មាន​អារម្មណ៍​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច ?

សូមមើល​ផងដែរ ៖ « កូនចៅ​នៃ​ព្រះ​ទ្រង់​គង់​ក្បែរ​អ្នក » ទំនុកតម្កើង ល.រ. ៩៦ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

ពង្សាវតារក្សត្រ ទី២ ៤

ព្រះអាច​ធ្វើ​ឲ្យ​មាន​អព្ភូតហេតុ​នៅក្នុង​ជីវិត​របស់ខ្ញុំ ។

  • បន្ទាប់ពី​ជួយ​កូនៗ​បងប្អូន​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​អព្ភូតហេតុ​នោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រាយ​បញ្ជី​ឧទាហរណ៍​ជាច្រើន​នៃ​អព្ភូតហេតុ​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ។ រូបភាព​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អចូរ​មក​តាម​ខ្ញុំ អាច​ជួយ​បាន ។ បន្ទាប់មក​ពួកគេ​អាច​រកមើល​អព្ភូតហេតុ​នៅក្នុង ពង្សាវតារក្សត្រ ទី២ ៤:១–៧, ១៤–១៧, ៣២–៣៥, ៣៨–៤៤ ។ តើ​អព្ភូតហេតុ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌​ ?

  • បងប្អូន និង​កូនៗ​បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល​ព្រះ​បានបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​តាមរយៈ​អព្ភូតហេតុ​ទាំងឡាយ ។ បងប្អូន​ក៏​អាច​ច្រៀង​ជា​មួយ​គ្នា​នូវ​បទ​ចម្រៀង​មួយ​ចំនួន​ដូច​ជា « God’s Gracious Love » ( បណ្ណាល័យ​ដំណឹងល្អ ) ។

អ្នក​បម្រើ​វ័យក្មេង​ពួកសាសន៍​អ៊ីស្រាអែល​ម្នាក់​ថ្លែង​ទីបន្ទាល់​ដល់​ភរិយា​របស់​ណាម៉ាន់

Stand as a Witness [ ឈរ​ជា​សាក្សី ] ដោយ ក្វានី ប៉ូវី វីនឌើរ

ពង្សាវតារក្សត្យ ទី២ ៥:១–១៥

ខ្ញុំ​អាច​ជ្រើសរើស​ធ្វើអ្វី​ដែល​ព្រះបញ្ជា​តាមរយៈ​ព្យាការី​របស់​ទ្រង់ ។

  • សូម​ជួយ​កូនៗ​បងប្អូន​រៀន​ដំណើររឿង​នៅក្នុង ពង្សាវតារក្សត្រ ទី២ ៥:១–៣, ៩–១៤ ។ សូម​ពិចារណា​ប្រើប្រាស់ « អេលីសេ​ព្យាបាល​ណាម៉ាន់ » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ១២៣–១៣៧ ) ឬ​រូបភាព​របស់​ណាម៉ាន់​នៅក្នុង​គម្រោង​សប្តាហ៍​នេះ ។ ហេតុអ្វី​ណាម៉ាន់​មិន​ចង់​មុជទឹក​នៅក្នុង​ទន្លេ​យ័រដាន់ ទោះបីជា​អេលីសេ​បានប្រាប់​គាត់ថា ការណ៍​នេះ​នឹង​ជួយ​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​របស់គាត់​ក៏ដោយ​នោះ ? តើ​ណាម៉ាន់​បាន​ពរ​យ៉ាង​ណា ពេល​គាត់​ធ្វើ​តាម​ការណែនាំ​របស់​អេលីសេ ? បងប្អូន​អាច​ចែកចាយ​បទពិសោធន៍​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​បងប្អូន​បានគោរព​តាម​ព្រះអម្ចាស់ ទោះ​ជា​នៅពេល​បងប្អូន​មិន​ប្រាកដ​ថា​បងប្អូន​ចង់​ធ្វើតាម​ក៏​ដោយ ។

    1:52

    Elisha Heals Naaman

  • បងប្អូន​ក៏​អាច​បញ្ជាក់ ពង្សាវតារក្សត្រ ទី២ ៥:១៣ ដែល​អ្នក​បម្រើ​របស់​ណាម៉ាន់​បានជួយ​គាត់​សម្រេច​ចិត្ត​ស្តាប់​តាម​ព្យាការី​អេលីសេ ។ បន្ទាប់មក កូនៗ​បងប្អូន​អាច​និយាយ​អំពី​របៀប​ដែល​ពួកគេ​អាច​ជួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​របស់​ពួកគេ​ឲ្យ​ស្តាប់ ហើយ​ធ្វើតាម​ព្យាការី ។

ពង្សាវតារក្សត្យ ទី២ ៦:៨–១៧

ខ្ញុំ​មិន​នៅ​ម្នាក់​ឯងទេ ។

  • បងប្អូន និង​កូនៗ​បងប្អូន​អាច​ស្រមៃ​ថា បងប្អូន​ត្រូវ​បានហ៊ុំព័ទ្ធ​ដោយ​កងទ័ព​ដែល​មាន​ដាវ សេះ និង​រទេះចម្បាំង ។ តើ​បងប្អូន​នឹង​មាន​អារម្មណ៍​បែប​ណា ? តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ ? បន្ទាប់មក កូនៗ​បងប្អូន​អាច​បិទ​ភ្នែក​នៅពេល​ដែល​បងប្អូន​អាន ពង្សាវតារក្សត្យ ទី២ ៦:១៦–១៧ ទៅកាន់​ពួកគេ ។ ( សូមមើល​ផងដែរ « អេលីសេ និង ​កងទ័ព​របស់​ព្រះអម្ចាស់ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ១៣៨–១៣៩ ឬ​រូបភាព​នៅ​ចុងបញ្ចប់​នៃ​គម្រោង​នេះ ) ។ នៅពេល​អ្នក​អាន​ដល់ពាក្យ « ប្រោស​ឲ្យ​ភ្នែក​វា​បាន​មើល​ឃើញ » ( ខទី ១៧ ) សូម​ឲ្យ​កូនៗ​បើក​ភ្នែក​របស់​ពួកគេ ។ សូម​និយាយ​អំពី​អ្វី​ដែល​អ្នកបម្រើ​បានឃើញ ។ សូម​ចែកចាយ​ជាមួយ​កូនៗ​បងប្អូន​នូវ​របៀប​ដែល​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​គង់​នៅ​ជាមួយ​បងប្អូន ក្នុង​អំឡុងពេល​បងប្អូន​មាន​បញ្ហាប្រឈម ទោះបីជា​វា​ហាក់​ដូចជា​បងប្អូន​នៅ​ម្នាក់​ឯង​ក៏​ដោយ ។

    1:9

    Elisha and the Lord’s Army

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

អេលីសេ និង​យុវជន​ម្នាក់​មើល​រទេះចម្បាំង​មាន​ភ្លើង

« កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ពួក​ដែល​នៅ​ខាង​យើង​មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត » ដោយ ស្ទេស៊ី មីង

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ខ្ញុំ​អាច​ជ្រើសរើស​ធ្វើ​អ្វី​ដែល​ព្រះបញ្ជា​តាមរយៈ​ព្យាការី​របស់​ទ្រង់