ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី២៩ ខែមិថុនា–ថ្ងៃទី៥ ខែកក្កដា « បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់ » ៖ ពង្សាវតារក្សត្រ ទី១ ១២–១៣; ១៧–២២


« ថ្ងៃទី២៩ ខែមិថុនា–ថ្ងៃទី៥ ខែកក្កដា ‹ បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ › ៖ ពង្សាវតារក្សត្រ ទី១ ១២–១៣, ១៧–២២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី២៩ ខែមិថុនា–ថ្ងៃទី៥ ខែកក្កដា ‹ បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ › » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

អេលីយ៉ា​នៅ​មុខ​អាសនា​ដែល​កំពុងឆេះ

Elijah Contends against the Priests of Baal [ អេលីយ៉ា​តតាំង​នឹង​ពួក​សង្ឃ​នៃ​ព្រះបាល ] ដោយ ជេរី ហាស្តុន

ថ្ងៃទី២៩ ខែមិថុនា–ថ្ងៃទី៥ ខែកក្កដា ៖ « បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ »

ពង្សាវតារក្សត្រ ទី១ ១២–១៣; ១៧–២២

វង្ស​អ៊ីស្រាអែល​បាន​វង្វេង​ស្មារតី ។ នគរ​នេះ​ត្រូវ​បាន​បែងចែក ដែល​មាន​ពូជអំបូរ​ទាំងដប់​បានបង្កើត​ជា​នគរ​ខាងជើង​នៃ​អ៊ីស្រាអែល និង​ពូជអំបូរ​ពីរ​ទៀត​បង្កើតជា​នគរ​នៃ​យូដា​ខាងត្បូង ។ ប៉ុន្តែ​អាក្រក់​ជាង​ការបែក​ចេញ​ពី​គ្នា​គឺ​ការបំបែក​នគរ​ទាំង​ពីរ​ចេញពី​សេចក្ដីសញ្ញា​របស់​ពួកគេ ។ ស្ដេច​ទុច្ចរិត​បាននាំ​ប្រជាជន​ចេញពី​ព្រះអម្ចាស់ ហើយ​មនុស្ស​ជាច្រើន​បានវង្វេង​ក្នុង​ជំនឿ​របស់​ពួកគេ ។

ក្នុង​ស្ថានភាព​នេះ ព្រះអម្ចាស់​បានហៅ​អេលីយ៉ា​ឲ្យ​ធ្វើជា​ព្យាការី ។ ជីវិត​របស់​លោក​បង្ហាញ​ថា មនុស្ស​ម្នាក់​អាច​មាន​ជំនឿ​យ៉ាងខ្លាំង​ទៅលើ​ព្រះអម្ចាស់ ទោះជា​ស្ថិត​ក្នុង​កាលៈទេសៈ​អាក្រក់​ក៏​ដោយ ។ នៅពេល​ខ្លះ​ព្រះអម្ចាស់​ឆ្លើយតប​ចំពោះជំនឿ​បែបនោះ ជាមួយ​នឹង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នៅ​ទីសាធារណៈ​ដូចជា ភ្លើង​ធ្លាក់​ពី​លើ​មេឃ ជាដើម ។ ប៉ុន្តែ ទ្រង់​ក៏ធ្វើ​ឲ្យមាន​អព្ភូតហេតុ​ផ្ទាល់​ខ្លួន​ដោយស្ងប់ស្ងាត់​ផងដែរ ដូចជា​ការបំពេញ​ឲ្យ​អាហារ​ដល់​ស្រ្តី​មេម៉ាយ​ដ៏​ស្មោះត្រង់ និង​កូនប្រុស​របស់នាង ។ ហើយ​ជា​ញឹកញាប់​បំផុត អព្ភូតហេតុ​របស់​ព្រះអម្ចាស់​គឺ​មានលក្ខណៈ​ផ្ទាល់ខ្លួន​ដែល​វា​ឲ្យ​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ដឹង—ឧទាហរណ៍ នៅពេល​ព្រះអម្ចាស់​បើកសម្តែង​ព្រះអង្គទ្រង់ និង​ទៅ​កាន់​បងប្អូន តាមរយៈ « សំឡេង​តូច​រហៀងៗ » ( ពង្សាវតារក្សត្រ ទី១ ១៩:១២ ) ។

សម្រាប់​សាច់រឿង​បន្ថែម​ទៀត​អំពី អេលីយ៉ា សូមមើល « អេលីយ៉ា » នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

ពង្សាវតារក្សត្រ ទី១ ១២:១–២០

ថ្នាក់ដឹកនាំ​ដូចជា​ព្រះ​គ្រីស្ទ​បម្រើ​មនុស្ស​ដែល​ពួកគាត់​ដឹកនាំ ។

តើ​បងប្អូន​នឹង​ពិពណ៌នា​អំពី​កំហុស​ដែល​ស្តេច​រេហូបោម ជា​បុត្រា​របស់​សាឡូម៉ូន​បានធ្វើ​យ៉ាង​ណា ? ពង្សាវតារក្សត្រ ទី១ ១២:១–១៤ ? តើ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​អ្វីខ្លះ​ដែល​អាច​ជួយ​រេហូបោម​សង្គ្រោះ​នគរ​របស់​ទ្រង់ ? ( សូមមើល ខទី ៧; ម៉ាថាយ ២០:២៥–២៨; ម៉ូសាយ ២:១០–២១ ) ។ តើ​បងប្អូន​អាច​ប្រើ​គុណលក្ខណៈ​ទាំងនេះ​ក្នុងនាម​ជា​អ្នកដឹកនាំ​ដោយ​របៀបណា—មិនថា​នៅក្នុង​ការហៅ​ក្នុង​សាសនាចក្រ ឬ​ជា​អ្នកដឹកនាំ​ក្នុង​ជីវិត​របស់​បងប្អូន​នោះ​ទេ ?

ពង្សាវតារក្សត្រ ទី១ ១៧:៨–១៦; ១៩:១៩–២១

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ការអញ្ជើញ​ឲ្យ​មាន​ពលិកម្ម​គឺជា​ឱកាស​ដើម្បី​អនុវត្ត​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ព្យាការី​អេលីយ៉ា​បានសុំ​ឲ្យ​ស្រ្តីមេម៉ាយ​ផ្តល់​អាហារ និង​ទឹក​ដល់​លោក​មុនពេល​ផ្តល់​អាហារ​ដល់​ខ្លួន​នាង និង​កូនប្រុស​ដែល​កំពុង​ស្រេក​ឃ្លាន​របស់​នាង ។ ហេតុអ្វី​លោក​ធ្វើ​ដូច្នោះ ? សំណើ​របស់​អេលីយ៉ា​ក៏​អាច​ឃើញ​ថា​ជា​ពរជ័យ​ដល់​គ្រួសារ​ដ៏តូច​នេះ​ផងដែរ ។ ពួកគេ​ត្រូវការ​ពរជ័យ​របស់ព្រះអម្ចាស់​ហើយ​ការពលិកម្ម​តែងតែ​នាំមក​នូវពរជ័យ—រួមទាំង​ពរជ័យ​នៃ​ការមាន​ជំនឿ​កាន់តែ​រឹងមាំ​ផងដែរ ។

នៅពេល​បងប្អូន​អាន ពង្សាវតារក្សត្រ ទី១ ១៧–១៦ សូម​ស្រមៃ​ថា​បងប្អូន​គឺជា​ស្រ្តី​មេម៉ាយ​រូប​នេះ ។ តើ​មានអ្វីខ្លះ​ដែលធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍​ចំពោះ​គាត់ ? បងប្អូន​ក៏​អាច​ធ្វើ​បញ្ជី​នៃ​ជម្រើស​ដែល​តម្រូវ​ឲ្យ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ( ឧទាហរណ៍ សូមមើល ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស [ ឆ្នាំ២០២២ ] ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​ស្រ្តី​មេម៉ាយ​រូប​នេះ​អំពី​របៀប​អនុវត្ត​សេចក្តីជំនឿ ?

តើ​សកម្មភាព​របស់​អេលីសេ​នៅក្នុង ពង្សាវតារក្សត្រ ទី១ ១៩:១៩–២១ ស្រដៀង​នឹង​ទង្វើ​របស់​ស្រ្តី​មេម៉ាយ​រូប​នេះ​ដោយ​របៀប​ណា ?

សូម​គិត​អំពី​ពលិកម្ម​ដែល​បងប្អូន​បានធ្វើ​ដើម្បី​ដើរតាម​ព្រះអង្គ​សង្គ្រោះ ។ តើ ពង្សាវតារក្សត្រ ទី១ ១៧:៨–១៦; ១៩:១៩–២១ បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ការពលិកម្ម​ទាំងនេះ ? តើ​ចំណេះដឹង​របស់​បងប្អូន​អំពី​ព្រះអង្គ​សង្គ្រោះ​ជួយ​បងប្អូន​ដូចម្តេច នៅពេល​ទ្រង់​សុំ​ឲ្យ​បងប្អូន​ឲ្យ​ធ្វើ​ការបូជា ? តើ​ទ្រង់​បាន​ប្រទានពរ​ដល់​បងប្អូន​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ ម៉ាថាយ ៤:១៨–២២; ៦:២៥–៣៣; លូកា ៤:២៤–២៦; « Elijah and the Widow of Zarephath » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ « កាលតស៊ូជឿ » ទំនុកតម្កើង ល.រ. ៦០ ។

10:13

Elijah and the Widow of Zarephath

ពង្សាវតារក្សត្រ ទី១ ១៨

« បើ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ » ។

ពួកសាសន៍​អ៊ីស្រាអែល​ប្រហែលជា​មាន​អារម្មណ៍​ថា​ពួកគេ​មាន​ហេតុផល​ល្អ​ដើម្បី​ថ្វាយបង្គំ​ព្រះបាល ដែល​ត្រូវ​បានស្គាល់​ថា​ជា​ព្រះ​នៃ​ព្យុះ និង​ភ្លៀង ។ បន្ទាប់ពី​គ្រោះ​រាំងស្ងួត​រយៈពេល​បី​ឆ្នាំ ពួកគេ​ត្រូវការ​ភ្លៀង​យ៉ាងខ្លាំង ។ ហើយ​ការថ្វាយបង្គំ​ព្រះបាល​គឺ​ត្រូវបាន​សង្គម​ទទួលស្គាល់ និង​ត្រូវបាន​ជំរុញ​ដោយ​ស្តេច និង​ម្ចាស់ក្សត្រី ។ នៅពេល​បងប្អូន​អាន ពង្សាវតារក្សត្រ ទី១ ១៨ សូម​គិត​អំពី​មូលហេតុ​ដែល​នរណា​ម្នាក់​នៅ​ជំនាន់​របស់​យើង​អាច​មិន​ប្រាកដ​ចិត្ត​ក្នុង​ការធ្វើ​តាម​ព្រះអម្ចាស់ ។ នៅក្នុង​ជំពូក​នេះ តើ​បងប្អូន​គិត​ថា​ព្រះអម្ចាស់​កំពុង​ព្យាយាម​បង្រៀន​អ្វីខ្លះ​អំពី​អង្គទ្រង់ ? តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បានជួយ​បងប្អូន​ឲ្យ​តាំងចិត្ត​ធ្វើតាម​ព្រះអង្គសង្រ្គោះ ?

សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « Choice and Commitment » ( worldwide devotional for young adults ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

អេលីយ៉ា​នៅលើ​ភ្នំ​ហូរែប

រចនា​រូបភាព​របស់​អេលីយ៉ា ដោយ វិលសុន អ៊ុង

ពង្សាវតារក្សត្រ ទី១ ១៩:១–១៨

ជាញឹកញាប់ ព្រះអម្ចាស់​មានបន្ទូល​ដោយស្ងប់ស្ងាត់ និង​សាមញ្ញ ។

គួរ​ឲ្យ​ស្តាយ អព្ភូតហេតុ​នៅលើ​ភ្នំ​កើមែល​មិន​បាន​ធ្វើ​ឲ្យ​បេសកកម្ម​របស់​អេលីយ៉ា​កាន់តែ​ងាយស្រួល​នោះ​ទេ ។ តាមពិត​ជីវិត​លោក​ស្ថិតក្នុង​គ្រោះថ្នាក់ ហើយ​លោក​ត្រូវ​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​ក្នុង​ទីរហោស្ថាន ។ នៅទីនោះ កើតមាន​ភាព​ឯកោ និង​ការបាក់ទឹកចិត្ត លោក​បាន​មាន​បទពិសោធន៍​ជាមួយ​ព្រះអម្ចាស់​ខុសពី​អ្វី​ដែល​មាន​នៅលើ​ភ្នំ​កើមែល ។ តើ​បទពិសោធន៍​របស់​អេលីយ៉ា នៅក្នុង ពង្សាវតារក្សត្រ ទី១ ១៩:១–១៨ បង្រៀន​បងប្អូន​អ្វី​ខ្លះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​ទំនាក់ទំនង​ជាមួយ​បងប្អូន​នៅក្នុង​គ្រា​លំបាក​របស់​បងប្អូន ?

សូម​ជញ្ជឹងគិត​ពេល​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​មក​កាន់​បងប្អូន ។ តើ​បងប្អូន​នឹង​ពិពណ៌នា​អំពី​របៀប​ដែល​ទ្រង់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បងប្អូន​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​ពាក្យ « រហៀង » និង « តូច » ជា​របៀប​ដ៏​ល្អ​ដើម្បី​ពិពណ៌នា​សំឡេង​នៃ​ព្រះវិញ្ញាណ ? តើ​ពាក្យ​សម្តី​អ្វី​ផ្សេងទៀត​ដែល​បងប្អូន​រកឃើញ​នៅក្នុង ហេលេមិន ៥:៣០; គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:២២–២៣; ១១:១២–១៤ ? តើ​បងប្អូន​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ការដឹកនាំ​របស់​ព្រះអម្ចាស់​កាន់តែ​ញឹកញាប់​បន្ថែមទៀត ?

សូមមើល​ផងដែរ ទំនុកដំកើង ៤៦:១០ ។

សូម​ប្រើ​ញាណ​ច្រើន​ដើម្បី​បង្កើន​ការរៀនសូត្រ ។ យើង​ទាំងអស់​គ្នា​រៀន​អំពី​ពិភពលោក​តាមរយៈ​ញ្ញាណ​ទាំង​ប្រាំ​របស់​យើង ។ ការប្រើប្រាស់​ញាណ​ទាំងនោះ​ក៏​អាច​បង្កើន​ការរៀនសូត្រ​ផងដែរ ។ ឧទាហរណ៍ គិត​ពី​រូបភាព ឬ​សំឡេង​ដែល​បងប្អូន​អាចប្រើ​ដើម្បី​បង្ហាញ​ពាក្យ « រហៀង » និង « តូច » នៅពេល​បងប្អូន​រៀន ឬ​បង្រៀន​អំពី​ព្រះសូរសៀង​របស់​ព្រះអម្ចាស់​នៅក្នុង ពង្សាវតារក្សត្រ ទី១ ១៩ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

ពង្សាវតារក្សត្រ ទី១ ១៧

ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ខ្ញុំ កាល​ដែល​ខ្ញុំ​មាន​ជំនឿ​លើ​ទ្រង់ ។

  • ដើម្បី​ជួយ​ដល់​កូនៗ​បងប្អូន​រៀន​ពី​ដំណើររឿង​នៃ​សេចក្តីជំនឿ​នៅក្នុង ពង្សាវតារក្សត្រ ទី១ ១៧ បងប្អូន​អាច​បង្ហាញ​រូបភាព ឬ​វត្ថុ​នានា​ឲ្យ​ពួកគេ​ដើម្បី​បង្ហាញ​ពី​ដំណើររឿង ដូចជា​សត្វ​ស្លាប នំប៉័ង ឬ​ក្មេងប្រុស​ម្នាក់ ។ នៅពេល​បងប្អូន​ប្រាប់​កូនៗ​បងប្អូន​នូវ​ដំណើររឿង​ទាំងនេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​រូបភាព ឬ​វត្ថុ​ដែល​ទាក់ទង​នឹង​ដំណើររឿង​នីមួយៗ ។ « អេលីយ៉ា​ជា​ព្យាការី » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ១២១–១២៤ ) អាច​ជួយ​បងប្អូន​ប្រាប់​ដំណើររឿង​ទាំងនេះ ។ តើ​ដំណើររឿង​នីមួយៗ​បង្រៀន​យើង​អ្វីខ្លះ អំពី​ការបង្ហាញ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

    1:58

    Elijah the Prophet

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​បង្ហាញ​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ច្រៀង​ចម្រៀង​ជាមួយ​ពួកគេ​មួយ​បទ​អំពី​សេចក្ដីជំនឿ ដូចជា​បទ « I Have Faith in the Lord, Jesus Christ » ( បណ្ណាល័យ​ដំណឹងល្អ ) ហើយ​ចែកចាយ​ជាមួយ​គ្នា​នូវ​អ្វី​ដែល​បងប្អូន​រៀន​អំពី​សេចក្ដីជំនឿ​ពី​បទ​ចម្រៀង​នេះ ។

អេលីយ៉ា ស្ត្រីមេម៉ាយ និង​កូនប្រុស​របស់នាង

រចនា​រូបភាព​នៃ​អេលីយ៉ា និង​ការព្យាបាល​កូនប្រុស​របស់​ស្ត្រី​មេម៉ាយ ដោយ ឆាល អេដម៉ុន ប្រូក

ពង្សាវតារក្សត្រ ទី១ ១៧:៨–១៦

នៅពេល​ព្រះអម្ចាស់​សុំ​ឲ្យ​ខ្ញុំ​លះបង់ ខ្ញុំ​អាច​គោរព​តាម​ដោយ​សេចក្ដីជំនឿ ។

  • ប្រហែល​ជា​កូនៗ​បងប្អូន​អាច​គូរ​រូបភាព​នៃ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​ស្ត្រី​មេម៉ាយ​ឲ្យ​ផ្តល់​ទៅ​អេលីយ៉ា ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៧:១២–១៣ ) និង​អ្វី​ដែល​ស្រ្តី​មេម៉ាយ​រូប​នោះ​បានទទួល​ជា​ការតបស្នង​មក​វិញ​( សូមមើល ពង្សាវតារក្សត្រ ទី១ ១៧:១៥–១៦ ) ។ ( សូម​មើលទំព័រ​សកម្មភាព​នា​សប្ដាហ៍​នេះ​ផងដែរ ) ។ ពួកគេ​ក៏​អាច​រកមើល​រូបភាព​របស់​មនុស្ស​ផ្សេង​ទៀត​ដែល​បាន​លះបង់​អ្វី​ដែល​ពួកគេ​ចង់​បាន​សម្រាប់​អ្វី​ដែល​ប្រសើរ​ជាង​នេះ ។ សូម​អញ្ជើញ​កូនៗ​បងប្អូន​ឲ្យ​ស្វែងរក​រូបភាព​នៅក្នុង សៀវភៅ​រូបភាព​ដំណឹងល្អចូរ​មក​តាម​ខ្ញុំ ។ តើ​ព្រះអម្ចាស់​បង្គាប់​ឲ្យ​យើង​បូជា​អ្វីខ្លះ ? តើ​ទ្រង់​ប្រទានពរ​ដល់​យើង​ដោយ​របៀប​ណា ?

ពង្សាវតារក្សត្រ ទី១ ១៨:១៧–៣៩

ខ្ញុំ​អាច​ជ្រើសរើស​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ។

  • នៅពេល​បងប្អូន​អាន ពង្សាវតារក្សត្រ ទី១ ១៨:១៧–៣៩ ជាមួយគ្នា នោះ​កូនៗ​បងប្អូន​អាច​ជ្រើសរើស​ខគម្ពីរ​មួយ ហើយ​គូរ​រូបភាព​នៃ​អ្វី​ដែល​វា​ពិពណ៌នា ។ ពួកគេ​អាច​ប្រើ​រូបភាព​របស់​ពួកគេ​ដើម្បី​ប្រាប់​ពី​ដំណើររឿង​ជា​ពាក្យសម្តី​របស់​ពួកគេ​ផ្ទាល់ ។ ( សូមមើល​ផងដែរ « អេលីយ៉ា និង​ពួក​សង្ឃ​ព្រះ​បាល » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ១២៥–១២៨ ) ។

    2:17

    Elijah and the Priests of Baal

  • សូម​ជួយ​កូនៗ​បងប្អូន​គិតពី​ស្ថានភាព​នៅ​ពេល​ដែល​ពួកគេ​ត្រូវការ​សម្រេច​ចិត្ត​ថា តើ​ត្រូវធ្វើ​តាម​ឬ​មិន​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ ប្រហែលជា​ពួកគេ​អាច​គូរ​រូប​ខ្លួន​ឯង​ធ្វើ​ការជ្រើសរើស​ដ៏​ត្រឹមត្រូវ ។ ចែកចាយ​ជាមួយ​គ្នា​អំពី​មូលហេតុ​ដែល​បងប្អូន​ជ្រើសរើស​ដើរ​តាម​ព្រះយេស៊ូវ ។

ពង្សាវតារក្សត្រ ទី១ ១៩:៩–១២

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​តាមរយៈ​សំឡេង​តូចរហៀង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • នៅពេល​បងប្អូន​សង្ខេប ពង្សាវតារក្សត្រ ទី១ ១៩:៨–១២ អញ្ជើញ​កូនៗ​បងប្អូន​ឲ្យ​ធ្វើ​សកម្មភាព​តំណាង​ឲ្យ​ខ្យល់​បក់​ខ្លាំង ការរញ្ជួយដី និង​ភ្លើង ។ បន្ទាប់មក​អញ្ជើញ​ពួកគេ​អង្គុយ​ឲ្យ​ស្ងៀម នៅពេល​បងប្អូន​អាន​ជាមួយ​គ្នា​ជា​សំឡេង​តូច​រហៀង « ក្រោយពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ » ( ខ​ទី ១២ ) ។ ( សូមមើល​ផងដែរ « ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅកាន់​អេលីយ៉ា » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ១២៩–១៣១ ) ។ សូម​ប្រាប់​កូនៗ​បងប្អូន​អំពី​ពេល​ដែល​បងប្អូន​បាន​ដកពិសោធន៍​នូវ​សំឡេង​តូច​រហៀង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

    1:48

    The Lord Speaks to Elijah

  • សូម​ច្រៀង​ដោយ​សំឡេង​តិចៗ​នូវ​បទចម្រៀង​អំពី​ព្រះវិញ្ញាណ ដូចជា​បទ « The Still Small Voice » ( Children’s Songbook ទំព័រ ១០៦–១០៧ ) ។ តើ​អ្វី​អាច​បង្វែរ​អារម្មណ៍​យើង​ពី​ការស្គាល់​ព្រះវិញ្ញាណ ? តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ស្ដាប់ឮ​ទ្រង់ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

ស្ត្រី​មេម៉ាយ​នៃ​ស្រុក​សារិបតា និង​កូនប្រុស​របស់​នាង

Widow of Zarephath [ ស្រ្តីមេម៉ាយ​នៅ​សារិបតា ] ដោយ រ៉ូស ដាតុច ដាល

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ នៅពេល​ព្រះអម្ចាស់​សុំឲ្យ​ខ្ញុំ​ឲ្យ​ពលិកម្ម ខ្ញុំ​អាច​គោរព​តាម​ដោយ​សេចក្ដី​ជំនឿ