« ថ្ងៃទី៩–១៥ ខែមីនា ‹ ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប › ៖ លោកុប្បត្តិ ៣៧–៤១ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )
« ថ្ងៃទី៩–១៥ ខែមីនា ‹ ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប › » ចូរមកតាមខ្ញុំ ៖ ឆ្នាំ២០២៦
Joseph and His Brothers [ យ៉ូសែប និងពួកបងប្រុសរបស់លោក ] ដោយ ស៊ែម ឡឡឺរ៍
ថ្ងៃទី៩–១៥ ខែមីនា ៖ « ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប »
លោកុប្បត្តិ ៣៧–៤១
យើងដឹងថា ព្រះប្រទានពរដល់មនុស្សដែលទុកចិត្តទ្រង់ ហើយកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ។ ប៉ុន្តែពេលខ្លះវាហាក់ដូចជាមិនដូច្នោះទេ ។ ជួនកាលអ្នកដែលទុកចិត្តលើព្រះត្រូវបានសមាជិកគ្រួសារធ្វើបាប ហើយត្រូវគេបោះបង់ចោល ។ ពេលខ្លះ បុគ្គលណាដែលបដិសេធដោយក្លាហានមិនបំពានលើច្បាប់ព្រហ្មចារីយ៍ភាព បែរជាត្រូវចោទប្រកាន់មិនពិតទៅវិញ ។ នៅពេលមានរឿងបែបនោះកើតឡើងចំពោះយើង យើងអាចនឹងត្រូវល្បួងឲ្យខឹងនឹងព្រះ ។ យើងអាចឆ្ងល់ថា « តើការព្យាយាមធ្វើអ្វីដែលត្រឹមត្រូវមានប្រយោជន៍អ្វី បើការព្យាយាមធ្វើត្រឹមត្រូវ កាន់តែធ្វើឲ្យជីវិតលំបាកនោះ ? »
យ៉ូសែបជាកូនរបស់យ៉ាកុប អាចងឿងឆ្ងល់បែបនោះ ។ ពេលខ្លះ បុរសដែលមានចិត្តស្មោះត្រង់រូបនេះរីកចម្រើន ហើយនៅពេលផ្សេងទៀត វាហាក់ដូចជាថា ពេលលោកកាន់តែស្មោះត្រង់ លោកក៏កាន់តែប្រឈមមុខនឹងភាពលំបាក ។ ប៉ុន្តែ យ៉ូសែបមិនដែលចាកចេញពីព្រះអម្ចាស់ឡើយ ហើយព្រះអម្ចាស់ក៏មិនដែលចាកចេញពីយ៉ូសែបដែរ ។ នោះមិនមានន័យថា ព្រះអម្ចាស់បានរារាំងរឿងអាក្រក់មិនឲ្យកើតឡើងចំពោះយ៉ូសែបទេ ប៉ុន្តែនៅគ្រប់កាលៈទេសៈទាំងអស់ « ព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគាត់ » ( លោកុប្បត្តិ ៣៩:៣ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងនៅឯសាសនាចក្រ
លោកុប្បត្តិ ៣៧:១–២៨; ៣៩; ៤១:៩–៤៥
ព្រះអម្ចាស់នឹងគង់នៅជាមួយនឹងខ្ញុំក្នុងគ្រាលំបាករបស់ខ្ញុំ ។
វាកើតឡើងម្តងហើយម្តងទៀត សំណាងល្អហាក់ដូចជាចេះតែកន្លងហួសពីយ៉ូសែប ប៉ុន្តែព្រះអម្ចាស់មិនដែលកន្លងហួសពីយ៉ូសែបឡើយ ។ នៅពេលបងប្អូនអានដំណើររឿងរបស់យ៉ូសែប សូមពិចារណាសំណួរដូចជាបែបនេះ ៖ តើយ៉ូសែបបានធ្វើអ្វីដើម្បីបន្តនៅជាប់នឹងព្រះអម្ចាស់ ? តើព្រះអម្ចាស់ « គង់នៅជាមួយនឹងគាត់ » ដោយរបៀបណា ? ( សូមមើល លោកុប្បត្តិ ៣៩; ៤០:១–១៩; ៤១:៩–៤៥ ) ។ តើបងប្អូនរៀនអ្វីខ្លះពីដំណើររឿងរបស់យ៉ូសែប ដែលអាចជួយបងប្អូនស្គាល់វត្តមានរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់បងប្អូន ?
បងប្អូនក៏អាចសួរសំណួរស្រដៀងគ្នាអំពីជីវិតរបស់បងប្អូនផងដែរ ។ តើភស្តុតាងអ្វីដែលបងប្អូនបានឃើញថា ព្រះអម្ចាស់មិនដែលបោះបង់ចោលបងប្អូនក្នុងគ្រាបងប្អូនជួបឧបសគ្គ ? សូមពិចារណាថា តើបងប្អូនអាចចែកចាយបទពិសោធន៍របស់បងប្អូនជាមួយសមាជិកគ្រួសារ និងជំនាន់នៅពេលអនាគតរបស់បងប្អូនដោយរបៀបណា ? ( សូមមើល នីហ្វៃទី១ ៥:១៤ ) ។
ជាការពិតណាស់ បងប្អូននឹងមានការសាកល្បងផ្សេងទៀតនៅពេលអនាគត ។ តើបងប្អូនអាចធ្វើអ្វីខ្លះឥឡូវនេះ ដើម្បីជួយធានាថាការសាកល្បងទាំងនេះមិនទាញបងប្អូនចេញពីព្រះអម្ចាស់ ? សូមពិចារណាសរសេរសំបុត្រមួយដើម្បីលើកទឹកចិត្តខ្លួនឯងនៅពេលអនាគតឲ្យនៅជិតទ្រង់ ទោះជាមានអ្វីក៏ដោយ ។ បងប្អូនអាចបញ្ចូលការយល់ដឹងចេញពីជីវិតរបស់យ៉ូសែប ឬចេញពីអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « ទំនាក់ទំនងរបស់យើងជាមួយព្រះ » ( លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៧៨–៨១ ) ។
សូមមើលផងដែរ យ៉ូហាន ១៤:១៨; រ៉ូម ៨:២៨; អាលម៉ា ៣៦:៣; គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៧–៨; « សូមគង់នឹងខ្ញុំ ! » ទំនុកតម្កើង ល.រ. ៩៨ ។
លោកុប្បត្តិ ៣៧:៥–១១; ៤០; ៤១:១–៣៨
ប្រសិនបើខ្ញុំស្មោះត្រង់ ព្រះអម្ចាស់នឹងដឹកនាំ ហើយបំផុសគំនិតខ្ញុំ ។
យ៉ូសែបមានអំណោយទានមួយសម្រាប់ការយល់ដឹងពីសារលិខិតពីព្រះអម្ចាស់តាមរយៈការសុបិន ។ តើបងប្អូនអាចរៀនអ្វីចេញពី លោកុប្បត្តិ ៣៧:៥–១១; ៤០:៥–៨; ៤១:១៤–២៥, ៣៧–៣៨ អំពីការទទួល និងការយល់ពីវិវរណៈមកពីព្រះអម្ចាស់ ? ឧទារហណ៍ តើបងប្អូនអាចរៀនអ្វីចេញពីគំរូរបស់យ៉ូសែប នៅពេលដែលវិវរណៈហាក់ដូចជាពិបាកយល់? ( សូមមើល លោកុប្បត្តិ ៤០:៨; ៤១:១៦ ) ។
សូមពិចារណាអំពីរបៀបដែលព្រះអម្ចាស់បើកសម្តែងព្រះឆន្ទៈរបស់ទ្រង់ចំពោះបងប្អូន ។ តើបងប្អូនអាចធ្វើអ្វីដើម្បីធ្វើតាមវិវរណៈដែលទ្រង់បានប្រទានដល់បងប្អូន ? តើបងប្អូនអាចស្វែងរកការណែនាំបន្ថែមពីទ្រង់យ៉ាងដូចម្តេច ? ›
Joseph Interpreting the Butler and Baker’s Dreams [ យ៉ូសែបកំពុងបកស្រាយសុបិនរបស់អ្នកថ្វាយពែង និងអ្នកដុតនំ ] ដោយ ហ្វ្រង់ស្វ័រ ហ្គ្រារ៉ាដ
លោកុប្បត្តិ ៣៩:១–២០
ដោយមានជំនួយរបស់ព្រះអម្ចាស់ នោះខ្ញុំអាចគេចចេញពីការល្បួង ។
ប្រសិនបើយ៉ូសែបផ្តល់ការប្រឹក្សាអំពីរបៀបទប់ទល់នឹងការល្បួងឲ្យប្រព្រឹត្តអំពើបាបខាងផ្លូវភេទ តើបងប្អូនគិតថាលោកនឹងនិយាយយ៉ាងណា ? សូមគិតអំពីការណ៍នេះនៅពេលបងប្អូនអានអំពីបទពិសោធន៍នៅក្នុង លោកុប្បត្តិ ៣៩ ។ ឧទាហរណ៍ សូមពិចារណាពីរបៀបដែលយ៉ូសែបអាចឆ្លើយតបចំពោះកង្វល់ដូចទាំងនេះ ៖
-
បើគ្មាននរណាដឹងថាខ្ញុំកំពុងធ្វើអ្វីទេ តើមានបញ្ហាអ្វីទៅ ? ( សូមមើល ខទី ៨–៩ ) ។
-
ខ្ញុំព្យាយាមតទល់ ប៉ុន្តែការល្បួងហាក់ដូចជាមិនឈប់ទេ ( សូមមើល ខទី ១០ ) ។
-
តើខ្ញុំគួរធ្វើយ៉ាងណាពេលខ្ញុំស្ថិតក្នុងស្ថានភាពដែលមានការល្បួងខ្លាំង ? ( សូមមើល ខទី ១២ ) ។
តើបងប្អូននឹងពន្យល់យ៉ាងណាថា ហេតុអ្វីបានជាការគោរពតាមច្បាប់ព្រហ្មចារីភាពមានសារៈសំខាន់ ? ( សូមមើល ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ទំព័រ ២៣–២៨ ) ។
ជាការពិតណាស់ គំរូរបស់យ៉ូសែប អាចអនុវត្តចំពោះការល្បួងប្រភេទផ្សេងទៀត ។ ដោយមានគំរូរបស់យ៉ូសែបនៅក្នុងចិត្ត សូមពិចារណាធ្វើការដាក់ផែនការដើម្បីចៀសវាង និងតទល់នឹងការល្បួង ។ ឧទាហរណ៍ បងប្អូនអាចគិតពីការល្បួង និងសរសេរនូវស្ថានភាពដើម្បីចៀសវាង និងរបៀបដែលបងប្អូននឹង « គេចចេញ » នៅពេលការល្បួងកើតឡើង ។
|
ការល្បួង | |
|
ស្ថានភាពដើម្បីចៀសវាង | |
|
ផែនការឆ្លើយតប |
នេះគឺជាខគម្ពីរមួយចំនួនទៀតដែលអាចប្រាប់ពីផែនការរបស់បងប្អូន ។ តើបងប្អូនរៀនអ្វីខ្លះពីមនុស្សម្នាក់ៗអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយបងប្អូនតទល់នឹងការល្បួង ? ម៉ាថាយ ៤:១–១១; កូរិនថូស ទី១ ១០:១៣; នីហ្វៃទី១ ១៥:២៣–២៤; នីហ្វៃទី៣ ១៨:១៧–១៨ ។
នៅពេលបងប្អូនរៀបចំផែនការរបស់បងប្អូន វាក៏អាចជួយឲ្យគិតអំពីពេលវេលាកាលពីអតីតកាល នៅពេលដែលបងប្អូនបានចៀសវាង ឬតទល់នឹងការល្បួងដោយជោគជ័យផងដែរ ។ តើព្រះអង្គសង្គ្រោះបានជួយបងប្អូនយ៉ាងដូចម្តេច ? ( សូមមើល នីហ្វៃទី២ ៤:១៨–៣៣ ) ។
លោកុប្បត្តិ ៤១:១៥–៥៧
ព្រះអម្ចាស់នឹងជួយខ្ញុំរៀបចំខ្លួនសម្រាប់ការលំបាកដែលអាចកើតមាន ។
ការបកស្រាយរបស់យ៉ូសែបអំពីសុបិនរបស់ផារ៉ោនបាននាំឲ្យមានការប្រឹក្សាដ៏ឈ្លាសវៃ និងជាក់ស្តែងមួយចំនួនសម្រាប់ការរួចផុតពីអំណត់ ( សូមមើល លោកុប្បត្តិ ៤១:១៥–៥៧ ) ។ សូមពិចារណាថាតើសារលិខិតខាងវិញ្ញាណអ្វីដែលព្រះអម្ចាស់អាចមានសម្រាប់បងប្អូននៅក្នុងដំណើររឿងនេះ ។ តើបងប្អូនមានអារម្មណ៍យ៉ាងណាថា ទ្រង់មានព្រះទ័យឲ្យបងប្អូនរៀបចំខ្លួនសម្រាប់សេចក្តីលំបាកក្នុងពេលអនាគតរបស់បងប្អូន ?
សូមមើលផងដែរ ដេវីឌ អេ បែដណា « We Will Prove Them Herewith » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៨–១១ ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី លីអាហូណា និង ដើម្បីកម្លាំងនៃយុវជន ប្រចាំខែនេះ ។
គំនិតសម្រាប់បង្រៀនកុមារ
លោកុប្បត្តិ ៣៧
ខ្ញុំអាចមានចិត្តល្អចំពោះក្រុមគ្រួសាររបស់ខ្ញុំ ។
-
ការអានអំពីអារម្មណ៍ឈឺចាប់នៅក្នុងគ្រួសាររបស់យ៉ូសែប អាចជំរុញឲ្យមានការពិភាក្សាអំពីរបៀបដែលយើងគួរប្រព្រឹត្តចំពោះសមាជិកគ្រួសារ ។ ដើម្បីប្រាប់ដំណើររឿងនេះពីយ៉ូសែប និងពួកបងប្រុសរបស់លោកចេញពី លោកុប្បត្តិ ៣៧ បងប្អូនអាចប្រើប្រាស់រូបភាពនៅក្នុងគម្រោងនេះ ឬនៅក្នុង « សុបិនដ៏បំផុសគំនិតរបស់យ៉ូសែប » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ៤៧–៥១ ) ។ សូមឲ្យកូនៗរបស់បងប្អូនចែកចាយព័ត៌មានលម្អិតដែលពួកគេដឹងអំពីដំណើររឿងនេះ ។ បងប្អូនអាចសុំឲ្យកូនៗរបស់បងប្អូនស្រមៃថាពួកគេនៅក្នុងគ្រួសាររបស់យ៉ូសែប ។ តើពួកគេបាននិយាយ ឬធ្វើអ្វីខ្លះ ដើម្បីធ្វើជាអ្នកផ្សះផ្សាគេក្នុងគ្រួសារ ? ឧទាហរណ៍ តើវាមានន័យដូចម្តេចដើម្បីនិយាយ« និយាយ … ដោយស្រួល » នៅក្នុងគ្រួសាររបស់យើង ? ( ខទី ៤ ) ។ តើព្រះយេស៊ូវគ្រីស្ទគឺជាអ្នកផ្សះផ្សាគេដោយនៅក្នុងគ្រួសាររបស់ព្រះដោយរបៀបណា ?
2:17Joseph’s Inspired Dreams
លោកុប្បត្តិ ៣៧:១៨–២៨; ៣៩:២០–២៣; ៤១:៣៨
ព្រះអាចជួយខ្ញុំនៅពេលមានរឿងមិនល្អកើតឡើង ។
-
នៅពេលកូនៗរបស់បងប្អូនប្រឈមមុខនឹងការលំបាក ពួកគេត្រូវដឹងថា ព្រះអម្ចាស់នឹងគង់នៅជាមួយពួកគេ ដូចជាទ្រង់នៅជាមួយយ៉ូសែប ។ ប្រហែលជាបងប្អូនអាចជួយកូនៗរបស់បងប្អូនធ្វើបញ្ជីនៃរឿងលំបាកដែលបានកើតឡើងចំពោះយ៉ូសែប ( សូមមើល លោកុប្បត្តិ ៣៧:២៣–២៨; ៣៩:២០; ឬ « សុបិនដ៏បំផុសគំនិតរបស់យ៉ូសែប » និង « យ៉ូសែបនៅស្រុកអេស៊ីព្ទ » នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាចាស់ ទំព័រ ៤៧–៥១, ៥២–៥៦ ) ។ បន្ទាប់ពីការលំបាកនីមួយៗដែលពួកគេបានរកឃើញ សូមអញ្ជើញកូនៗរបស់បងប្អូនឲ្យនិយាយឡើងវិញ « ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប » ( លោកុប្បត្តិ ៣៩:២ ) ។
2:17Joseph’s Inspired Dreams
2:50Joseph in Egypt
-
ប្រហែលជាកូនៗរបស់បងប្អូនអាចស្រាវជ្រាវ លោកុប្បត្តិ ៣៩:១–៣, ២០–២៣ សម្រាប់រាល់ឧទាហរណ៍នៃឃ្លា « ព្រះយេហូវ៉ាទ្រង់ក៏គង់នៅជាមួយនឹងយ៉ូសែប » និងឃ្លាស្រដៀងគ្នាទាំងឡាយ ។ អនុញ្ញាតឲ្យពួកគេចែកចាយការគិតរបស់ពួកគេអំពីអត្ថន័យនៃឃ្លានេះ ។ តើយើងដឹងយ៉ាងដូចម្ដេចថា ព្រះអម្ចាស់គង់ជាមួយយើង ? ប្រាប់គ្នាទៅវិញទៅមកថាតើបងប្អូនមានអារម្មណ៍យ៉ាងណា ដែលព្រះគង់នៅជាមួយបងប្អូនក្នុងអំឡុងពេលដ៏លំបាកមួយ ។
Joseph of Egypt in Prison [ យ៉ូសែបនៃស្រុកអេស៊ីព្ទនៅក្នុងគុក ] ដោយ ជេហ្វ វួដ ( សេចក្តីលម្អិត )
លោកុប្បត្តិ ៣៩:៧–១២
ដោយមានជំនួយរបស់ព្រះអម្ចាស់ នោះខ្ញុំអាចគេចចេញពីការល្បួង ។
-
នេះជាមេរៀនដែលប្រើវត្ថុ ដែលអាចជួយកូនៗរបស់បងប្អូនធ្វើតាមគំរូរបស់យ៉ូសែបក្នុងការគេចចេញពីភរិយារបស់ប៉ូទីផារ ៖ ប្រើមេដែកពីរដើម្បីតំណាងព្រះយេស៊ូវគ្រីស្ទ និងសាតាំង ។ ប្រើវត្ថុលោហៈតូចមួយ ដូចជាប្រដាប់ខ្ទាស់ក្រដាស ដើម្បីតំណាងឲ្យយើង ។ បន្ទាប់មកអនុញ្ញាតឲ្យកូនៗរបស់បងប្អូនមើលពីរបៀបដែលឥទ្ធិពលនៃមេដែកនៅលើវត្ថុលោហៈគឺខ្លាំងជាងនៅពេលដែលពួកគេផ្លាស់ទីវត្ថុនោះទៅជិតមេដែក ។ តើបទពិសោធន៍របស់យ៉ូសែបនៅក្នុង លោកុប្បត្តិ ៣៩:៧–១២ បង្ហាញពីសេចក្តីពិតនេះយ៉ាងដូចម្តេច ? តើយើងអាចធ្វើអ្វីខ្លះដើម្បីចាកចេញពីអំពើបាប ហើយខិតទៅជិតព្រះយេស៊ូវ ? វីដេអូ « Temptation Fades as We Seek Christ in Every Thought » ( បណ្ណាល័យដំណឹងល្អ ) និងបទចម្រៀងដូចជា « ខ្ញុំត្រូវការទ្រង់ជានិច្ច » ( ទំនុកតម្កើង ល.រ. ៤៧ ) អាចជួយជាមួយការពិភាក្សានេះ ។
2:58Temptation Fades as We Seek Christ in Every Thought
ប្រើប្រាស់តន្ដ្រី ។ « ទំនុកតម្កើង និងចម្រៀងពិសិដ្ឋដទៃផ្សេងទៀត អាចជួយកុមារឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ទទួលអារម្មណ៍នៃព្រះវិញ្ញាណ និងរៀនសេចក្តីពិតនៃដំណឹងល្អ ។ ទំនុក ពាក្យជួន និងចង្វាក់សាមញ្ញៗ អាចជួយកុមារតូចៗឲ្យចងចាំសេចក្ដីពិតនៃដំណឹងល្អអស់រយៈពេលជាច្រើនឆ្នាំទៅមុខ ។ នៅពេលបងប្អូនច្រៀងជាមួយកូនៗ សូមជួយពួកគេឲ្យរកឃើញ និងយល់ពីគោលការណ៍ដែលបានបង្រៀននៅក្នុងបទចម្រៀងទាំងនោះ » ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ទំព័រ ៣២ ) ។
-
ជួយកូនៗរបស់បងប្អូនគិតពីការល្បួងទាំងឡាយដែលពួកគេអាចប្រឈមមុខ ។ សូមអនុញ្ញាតឲ្យពួកគេសម្តែងពីរបីនាទីពីរបៀបដែលពួកគេអាច « គេចចេញ » ពីការល្បួងទាំងនេះ ។
សម្រាប់គំនិតបន្ថែម សូមមើលការចុះផ្សាយទស្សនាវដ្តី ប្រិយមិត្ត នៅខែនេះ ។