ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី២–៨ ខែមីនា  « ទុក​ឲ្យ​ព្រះឈ្នះ » ៖ លោកុប្បត្តិ ២៤–៣៣


« ថ្ងៃទី២–៨ ខែមីនា ‹ ទុក​ឲ្យ​ព្រះ​ឈ្នះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី២–៨ ខែមីនា ‹ ទុក​ឲ្យ​ព្រះ​ឈ្នះ › » ចូរ​មក​តាម​ខ្ញុំ ៖ ឆ្នាំ២០២៦

អេសាវ​លក់​អំណាច​មរដក​នៃ​បងច្បង​ទៅ​ឲ្យ​យ៉ាកុប​ដើម្បី​សម្ល​មួយ​ចាន

Esau Sells His Birthright [ អេសាវ​លក់​មរដក​នៃ​បងច្បង​របស់​គាត់ ] ដោយ គ្លីន អេស ហបគីនសុន ( សេចក្តីលម្អិត )

ថ្ងៃទី២–៨ ខែមីនា ៖ « ទុក​ឲ្យ​ព្រះឈ្នះ »

លោកុប្បត្តិ ២៤–៣៣

តើ​បងប្អូន​ទទួល​បាន​ពរជ័យ​ពី​ព្រះ​សម្រាប់​ខ្លួន​បងប្អូន​ដោយ​របៀប​ណា ? បងប្អូន​ប្រហែលជា​និយាយ​ថា ដំណើររឿង​របស់​យ៉ាកុប ជា​ចៅ​របស់​អ័ប្រាហាំ និង​សារ៉ាយ ជា​រឿង​របស់​បុរស​ម្នាក់​ដែល​បានរៀន​ចម្លើយ​ចំពោះ​សំណួរ​នោះ ។ នៅក្នុង​វប្បធម៌​មួយ​ដែល​កូនប្រុស​ច្បង​បាន​អំណាច​មរដក​នៃ​បងច្បង យ៉ាកុប​បានកើត​ជា​កូន​ទីពីរ​ដោយ​ចាប់​កែងជើង​របស់​បងប្រុស​ភ្លោះ​របស់​គាត់​គឺ អេសាវ ។ ឈ្មោះ « យ៉ាកុប » មានន័យ​ថា « អ្នក​ដណ្ដើម​យក​កន្លែង »—អ្នក​ដែល​ជំនួស​កន្លែង​នរណា​ផ្សេង​ទៀត ។ យ៉ាកុប​បាន​រស់នៅ​តាម​ឈ្មោះ​នោះ ដោយ​ព្យាយាម​លើស​ពី​ម្តង ដើម្បី​ជំនួស​អេសាវ​ជា​អ្នក​ទទួល​មរដក​នៃ​ពរជ័យ​ពី​កំណើត ដោយសារ​អេសាវ​មិន​ស័ក្តិសម​នឹង​ពរជ័យ​នោះ​ទេ ( សូម​មើល លោកុប្បត្តិ ២៥:៣០–៣៤; ២៦:៣៤–៣៥; ២៧:៣៦ ) ។ លទ្ធផល​គឺការ​មិន​ចុះ​សម្រុង​គ្នា​នៅក្នុង​គ្រួសារ ហើយ​យ៉ាកុប​ត្រូវ​រត់​គេចខ្លួន​ទៅក្នុង​ទីរហោស្ថាន ។

ជាច្រើន​ឆ្នាំ​ក្រោយ​មក ព្រះ​បានបង្គាប់​យ៉ាកុប​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ នៅ​តាម​ផ្លូវ ដោយ​ការបន្ទាបខ្លួន​យ៉ាកុប​បានស្វែងរក​ពរ​ពី​ព្រះ​ម្តងទៀត ។ បទគម្ពីរ​ពិពណ៌នា​ពេលវេលា​នេះ​ថា​ជា « ចំបាប់ » សម្រាប់​យ៉ាកុប ហើយ​លោក​បានប្រកាស​ថា លោក​នឹង​មិន​បោះបង់​ចោលឡើយ « ទាល់​តែ​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ​សិន » ( លោកុប្បត្តិ ៣២:២៦ ) ។ បន្ទាប់មក​មាន​នូវ​មេរៀន—និង​ពរជ័យ ។ ព្រះ​បាន​ប្ដូរ​ឈ្មោះ​យ៉ាកុប​ទៅ​ជា​អ៊ីស្រាអែល—មានន័យ​ថា​នៅក្នុង​ចំណោម​របស់​ផ្សេង​ទៀត « ទុក​ឲ្យ​ព្រះ​ឈ្នះ » ។ អ៊ីស្រាអែល​បាន​រៀន​ថា ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏​មាន​តម្លៃ​បំផុត​របស់​ព្រះ ដែល​ជា​ពរជ័យ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់ វា​មិន​ចាំបាច់​ត្រូវ​ជំនួស​អ្នក​ផ្សេង​នោះ​ទេ ។ ពរជ័យ​របស់​ទ្រង់​មិន​ត្រូវ​បានទិញ ឬ​រឹបអូស ឬ​ឈ្នះ​បាន​នោះ​ទេ ។ ទ្រង់​ប្រទាន​ឲ្យ​ពួកគេ​ដោយ​សេរី​ដល់​អស់​អ្នក​ដែល​រស់នៅ​តាម​ឈ្មោះ​អ៊ីស្រាអែល—ដែល​អនុញ្ញាត​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

លោកុប្បត្តិ ២៤

សេចក្ដី​សញ្ញា​អាពាហ៍​ពិពាហ៍​គឺ​ចាំបាច់​ណាស់​ចំពោះ​ផែនការ​ដ៏​អស់កល្ប​របស់​ព្រះ ។

ខណៈ​កំពុងអាន លោកុប្បត្តិ ២៤ សួរ​ខ្លួន​ឯង​ថា ហេតុអ្វី​បាន​ជា​អ័ប្រាហាំ​ចាត់​ទុក​អាពាហ៍ពិពាហ៍​របស់​កូនប្រុស​របស់​លោក គឺ​អ៊ីសាក​មាន​សារៈសំខាន់​ម៉្លេះ ? ហេតុអ្វី​អាពាហ៍ពិពាហ៍​មានសារៈ​សំខាន់​ចំពោះ​ព្រះ ?

តើ​បងប្អូន​រកឃើញ​គុណសម្បត្តិ​អ្វីខ្លះ​ដែល​រេបិកា​មាន ដែល​នឹង​រួមចំណែក​ដល់​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដ៏​រឹងមាំ ? ( សូមមើល​ជា​ពិសេស ខទី ១៥–២៨, ៥៧–៦១ ) ។

សូម​មើល​ផង​ដែរ Topics and Questions « Marriage » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

លោកុប្បត្តិ ២៥:២៩–៣៤

ខ្ញុំ​នឹង​ឲ្យ​តម្លៃ​លើ​កិច្ចការ​ដ៏​នៅ​អស់កល្ប​ជានិច្ច ជាង​កិច្ចការ​ខាងសាច់ឈាម ។

នៅក្នុង​វប្បធម៌​របស់​អ៊ីសាក និង​រេបិកា កូន​ប្រុស​ច្បង​បាន​ទទួល​អំណាច​មរដក​នៃ​បងច្បង ដែល​មាន​ន័យ​ថា ជា​មរដក​ដ៏​ធំ រួម​ជាមួយនឹង​ការទទួលខុសត្រូវ​ដ៏​ធំ​នៅក្នុង​ការមើលថែ​ដល់​គ្រួសារ ។ នៅពេល​បងប្អូន​អាន លោកុប្បត្តិ ២៥:២៩–៣៤ សូម​ពិចារណា​ពី​មូលហេតុ​ដែល​អេសាវ​អាច​សុខចិត្ត​លះបង់​មរដក​នៃ​បងច្បង​របស់​ខ្លួន​ដូរ​នឹង​អាហារមួយ​ពេល ។ តើ​មេរៀន​អ្វី​ដែល​បងប្អូន​រកឃើញថា​ខ្លួនឯង​ត្រូវ​នឹង​ដំណើររឿង​នេះ ? វា​អាច​ជាជំនួយ​ក្នុង​ការធ្វើ​បញ្ជី​ពីរ ៖ (១) ពរជ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដែល​ព្រះ​ចង់​ប្រទាន​ដល់​បងប្អូន និង (២) កិច្ចការ​ខាងលោកិយ​ដែល​អាច​នឹង​រំខាន​ដល់​បងប្អូន ។ រួចហើយ​បងប្អូន​អាច​អាន​វគ្គ​បទគម្ពីរ ដោយ​ជំនួស « អំណាច​មរដក​នៃ​បងច្បង » ជាមួយ​នឹង​អ្វីមួយ​ចេញពី​បញ្ជី​ទីមួយ និង « សម្ល » ជាមួយ​នឹង​អ្វីមួយ​ចេញពី​បញ្ជី​ទីពីរ ។ តើ​បងប្អូន​នឹង​ផ្តោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ពរជ័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​ដំណឹងល្អ​របស់ទ្រង់​ដោយ​របៀបណា ?

សូមមើល​ផងដែរ ម៉ាថាយ ៦:១៩–៣៣; អិម. រ័សុល បាឡឺដ « ចូរ​ចងចាំ​អ្វី​ដែល​សំខាន់​បំផុត » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ១០៥–១០៧ ។

យ៉ាកុប​នៅ​បេតអែល

Jacob at Bethel [ យ៉ាកុប​នៅ​បេតអែល ] ដោយ ជេមស៍ ស្មីធអេម

លោកុប្បត្តិ ២៨

រូបតំណាង​ថ្នាក់​សិក្ខាសាលា
សេចក្ដីសញ្ញា​នៃ​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់​នាំ​យក​ព្រះចេស្ដា​របស់​ព្រះ​មក​ក្នុង​ជីវិត​របស់​ខ្ញុំ ។

ពេល​កំពុង​ដេក​កើយ​លើ​ផ្ទះ​ថ្ម យ៉ាកុប​បាន​មាន​សុបិន​មួយ​ដែល​ផ្លាស់ប្តូរ​ជីវិត ។ វា​ជា​បទពិសោធន៍​ដ៏​ពិសិដ្ឋ​មួយ ដែល​យ៉ាកុប​បានដាក់​ឈ្មោះ​កន្លែង​នោះ​ថា បេតអែល ឬ « ដំណាក់​នៃ​ព្រះ » ដោយ​ប្រកាស​ថា « ពិតប្រាកដ​ជា​ព្រះយេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ​ហើយ » ( លោកុប្បត្តិ ៣៨:១៦ ) ។

នៅពេល​បងប្អូន​អាន លោកុប្បត្តិ ២៨ បងប្អូន​អាច​សួរ​ខ្លួនឯង ថា​តើ​អ្វី​បាន​ធ្វើ​ឲ្យ​បទពិសោធន៍​នេះ​ពិសិដ្ឋ​ចំពោះ​យ៉ាកុប ។ តើ​លោក​បានឆ្លងកាត់​អ្វីខ្លះ​នៅពេល​នោះ ? តើ​លោក​អាច​មាន​អារម្មណ៍​យ៉ាង​ណា ? បងប្អូន​ក៏​អាច​រកមើល​ពាក្យ និង​ឃ្លា​នៅក្នុង ខទី ១០–២២ ដែល​រំឭក​បងប្អូន​ពី​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ តើ​បងប្អូន​ទទួល​បាន​ចំណាប់​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះ ព្រះដំណាក់​របស់​ទ្រង់ និង​សេចក្តីសញ្ញា​របស់​ទ្រង់ ?

នៅ​ចុង​បញ្ចប់​នៃ​គម្រោង​នេះ​គឺជា​ផ្ទាំង​គំនូរ​ដែល​ពណ៌នា​ពី​សុបិន​របស់​យ៉ាកុប ដែល​បងប្អូន​អាច​យោង​ទៅ​វា​នៅពេល​បងប្អូន​អាន ។ បើ​បងប្អូន​ចង់​បង្កើត​រូបភាព​សិល្បៈ​របស់​បងប្អូន​ផ្ទាល់​ពី​សុបិន​របស់​លោក តើ​បងប្អូន​នឹង​ធ្វើ​អ្វី ? តើ​សេចក្តីពីត​អ្វី​ចេញពី​ដំណើររឿង​នេះ​ដែល​បងប្អូន​នឹង​ព្យាយាម​គូរ ?

ទំនុកតម្កើង « ឱ ! សូម​នៅ​ជិត​ព្រះ​អង្គ » ( ទំនុក​តម្កើង ល.រ. ៤៩ ) គឺ​ផ្អែកលើ​បទពិសោធន៍​បំផុសគំនិត​របស់​យ៉ាកុប ។ តើ​បងប្អូន​មើលឃើញ​ទំនាក់ទំនង​អ្វីខ្លះ​រវាង​បទចម្រៀង​នេះ និង លោកុប្បត្តិ ២៨:១០–២២ ? តើ​ព្រះវិហារ​បរិសុទ្ធ​ជួយ​បងប្អូន​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ជិត​នឹង​ព្រះ​យ៉ាង​ដូចម្ដេច ? សូម​ពិចារណា​រកមើល​ចម្លើយ​សម្រាប់​សំណួរ​នេះ​នៅក្នុង​សារលិខិត​របស់​ប្រធាន រ័សុល អិម ណិលសុន⁠ « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាងវិញ្ញាណ​របស់​បងប្អូន » ( លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ៩៣–៩៦ ) ។ បងប្អូន​ក៏​អាច​ពិនិត្យមើល​សេចក្ដីសញ្ញា និង​ពរជ័យ​នៃ​ព្រះ​ដំណាក់​នៃ​ព្រះអម្ចាស់​ផងដែរ ក្បួនខ្នាត​ទូទៅ ២៧.២ ( បណ្ណាល័យ​ដំណឹង​ល្អ ) ។ តើ​ការគោរពតាម​សេចក្តីសញ្ញា​ទាំងនេះ​នាំមក​នូវ​ព្រះចេស្ដា​របស់​ព្រះ​មក​ក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀប​ណា ?

ចូរ​មាន​ភាព​ច្នៃ​ប្រឌិត ។ មាន​របៀប​ជាច្រើន​ដើម្បី​រៀន​ពី​ព្រះគម្ពីរ ក្រៅពី​ការគ្រាន់តែ​អាន​ព្រះគម្ពីរ ។ មនុស្ស​មួយ​ចំនួន​យល់ឃើញ​ថា ពួកគេ​យល់​បទគម្ពីរ​ប្រសើរ​ជាង ប្រសិនបើ​ពួកគេ​គូរ​រូបភាព​នៃ​ដំណើររឿង​នោះ ។ អ្នក​ផ្សេង​ទៀត​ស្វែងរក​ការយល់ដឹង​ខាងវិញ្ញាណ​នៅក្នុង​តន្ត្រី​ពិសិដ្ឋ​ដែល​ទាក់ទង​នឹង​បទគម្ពីរ ។ កុំ​ដាក់​កម្រិត​ខ្លួន​ឯង​ចំពោះ​របៀប​រៀនសូត្រ​តែ​មួយ សូម​បើក​ទូលាយ​ក្នុង​ការសាកល្បង​វិធីសាស្រ្ត​ផ្សេងៗ ។

លោកុប្បត្តិ ២៩:៣១–៣៥; ៣០:១–២៤

ព្រះអម្ចាស់​នឹកចាំ​ខ្ញុំ​ពេល​ខ្ញុំ​មាន​ទុក្ខ​លំបាក ។

នៅពេល​បងប្អូន​អាន លោកុប្បត្តិ ២៩:៣១–៣៥ និង ៣០:១–២៤ សូម​រកមើល​ពាក្យ​ដែល​ពិពណ៌នា​សេចក្តី​មេត្តា​របស់ព្រះ​ចំពោះ​រ៉ាជែល និង​លេអា ។ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះ​បាន « ទតមើល​សេចក្តីទុក្ខ​លំបាក [ របស់​បងប្អូន ] » ហើយ « នឹកចាំ » បងប្អូន ( លោកុប្បត្តិ ២៩:៣២; ៣០:២២ ) ។

លោកុប្បត្តិ ៣២–៣៣

ព្រះអង្គ​សង្គ្រោះ​អាច​ព្យាបាល​គ្រួសារ​ខ្ញុំ ។

នៅពេល​យ៉ាកុប បានត្រឡប់​ទៅកាន់​ស្រុក​កាណាន​វិញ លោក​បាន « ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​សេចក្តី​ថប់ព្រួយ​ក្នុង​ទ្រូង » អំពី​របៀប​ដែល​បងប្រុស​រស់​លោក​អេសាវ នឹង​ទទួល​លោក ( លោកុប្បត្តិ ៣២:៧ ) ។ នៅពេល​បងប្អូន​អាន លោកុប្បត្តិ ៣២–៣៣ សូម​ជញ្ជឹងគិត​អំពី​ទំនាក់ទំនង​គ្រួសារ​របស់​បងប្អូន—ជាពិសេស​ប្រហែល​ជា​សមាជិក​គ្រួសារ​ដែល​ត្រូវការ​ការព្យាបាល ។ ប្រហែល​ជា​ដំណើររឿង​នេះ​អាច​បំផុសគំនិត​បងប្អូន​ឲ្យ​ឈោង​ទៅជួយ​នរណា​ម្នាក់ ។ សំណួរ​ដូចនេះ អាច​ដឹកនាំ​ការអាន​របស់​បងប្អូន ៖

  • តើ​យ៉ាកុប​បានរៀបចំ​ខ្លួន​ដើម្បី​ជួប​អេសាវ​យ៉ាងដូចម្តេច ?

  • តើ​អ្វី​ដែល​លេចធ្លោ​ចំពោះ​បងប្អូន​អំពី​ការអធិស្ឋាន​របស់​យ៉ាកុប​នៅក្នុង លោកុប្បត្តិ ៣២:៩–១២ ?

  • តើ​បងប្អូន​រៀនអ្វី​អំពី​ការអភ័យទោស​ចេញពី​គំរូ​របស់​អេសាវ ?

  • តើ​ព្រះអង្គ​សង្រ្គោះ​អាច​ជួយ​យើង​ឲ្យ​ព្យាបាល​ទំនាក់ទំនង​ក្នុងក្រុមគ្រួសារ​យ៉ាងដូចម្តេច ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

លោកុប្បត្តិ ២៤:១០–២១

ខ្ញុំ​អាច​មាន​ចិត្ត​ល្អ​ចំពោះ​អ្នក​ដទៃ ។

  • ដើម្បី​លើកឡើង​ពី​ចំណាប់​អារម្មណ៍​របស់​រេបិកា បងប្អូន​អាច​បង្ហាញ​កូនៗ​របស់​បងប្អូន​នូវ​រូបភាព​ខាងក្រោម ឬ​ទំព័រ​សកម្មភាព​ក្នុង​សប្តាហ៍​នេះ នៅពេល​បងប្អូន​សង្ខេប​ដំណើររឿង​នៅក្នុង លោកុប្បត្តិ ២៤:១០–២១ ។ កូនៗ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការសម្ដែង​តាម​ដំណើររឿង​នេះ ។ ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ការសន្ទនា​អំពី​អំពើ​សេចក្តី​សប្បុរស​ដែល​បងប្អូន និង​កូនៗ​របស់​បងប្អូន​បានឃើញ ។

  • សូម​ពិចារណា​ច្រៀងចម្រៀង​អំពី​ចិត្តល្អ​ជាមួយ​គ្នា ដូចជា​បទ « ចិត្តល្អ​ចាប់ផ្តើម​នឹងខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៣ ) ។ កូនៗ​របស់​បងប្អូន​អាច​ស្តាប់​រកមើល​ពាក្យ « ចិត្តល្អ » ( ឬ​ពាក្យ​ដែល​ស្រដៀងគ្នា ) ហើយ​ក្រោកឈរ​នៅពេល​ដែល​ពួកគេ​ឮ​ពាក្យ​នោះ ។ តើ​យើង​អាច​មានចិត្ត​ល្អ​ដូចជា​រេបិកា​ដោយ​របៀប​ណា ?

រូបភាព​រេបិកា

Old Testament Heroes [ វីរបុរស​ក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ] ដោយ​ឌីលីន ម៉ាស្ហ ( សេចក្តីលម្អិត )

លោកុប្បត្តិ ២៥:២១–៣៤

អ្វី​ដែល​នៅ​អស់កល្ប​ជានិច្ច​គឺ​សំខាន់​ជាង​របស់​ខាងលោកិយ ។

  • សូម​ពិចារណា​ប្រើប្រាស់ « យ៉ាកុប និង​អេសាវ » ( នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ៣៨–៤១ ) ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​យល់​ពី​ដំណើររឿង​នេះ​នៅក្នុង លោកុប្បត្តិ ២៥:២១–៣៤ ។ ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​ស្រមៃមើ​ថា អេសាវ​បាន​សុំ​ដំបូន្មាន​របស់​ពួកគេ​អំពី​ថា​តើ​លោក​គួរ​ប្តូរ​អំណាច​មរដក​នៃ​បងច្បង​របស់​លោក​ជា​មួយ​នឹង​សម្ល​ដែរ​ឬ​ទេ ? តើ​ពួកគេ​នឹង​និយាយ​អ្វីខ្លះ​ទៅកាន់​លោក ?

    2:5

    Jacob and Esau

  • តើ​អ្វី​ដែល​មាន​សារៈសំខាន់​អស់កល្បជានិច្ច​ចំពោះ​បងប្អូន និង​កូនៗ​របស់​បងប្អូន ? ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​រកឃើញ​រូបភាព ឬ​វត្ថុ​ដែល​តំណាង​ឲ្យ​វត្ថុ​ទាំងនេះ ។ តើ​យើង​អាច​បង្ហាញ​ព្រះអម្ចាស់​ថា​របស់​ទាំងនេះ​មាន​សារៈសំខាន់​ចំពោះ​យើង​យ៉ាង​ដូចម្ដេច ?

លោកុប្បត្តិ ២៨:១០–២២

សេចក្តីសញ្ញា​បាន​ជួយ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​រស់នៅ​ជា​មួយ​ព្រះវរបិតា​សួគ៌​វិញ ។

  • នៅពេល​បងប្អូន​អាន លោកុប្បត្តិ ២៨:១០–២២ ជាមួយ​គ្នា បងប្អូន​អាច​ប្រើ​ជណ្ដើរ ឬ​បង្កាន់ដៃ ( ឬ​រូបភាព​ដូច​រូប​នៅ​ខាងចុង​នៃ​គម្រោង​នេះ ) ដើម្បី​និយាយ​អំពី​របៀប​ដែល​សេចក្ដីសញ្ញា​របស់​យើង​ប្រៀប​ដូច​ជា​ជណ្ដើរ ។ ប្រហែលជា​កូនៗ​របស់​បងប្អូន​អាច​សម្តែង​ជា​ឡើង​ជណ្ដើរ ហើយ​ជាមួយ​ជំហាន​នីមួយៗ សូម​និយាយ​អំពី​ពេលវេលា​នៅពេល​ដែល​យើង​សន្យា​ដើម្បី​គោរពតាម​ព្រះ ដូចជា​នៅពេល​យើង​ធ្វើ​បុណ្យជ្រមុជទឹក ទទួលទាន​សាក្រាម៉ង់ ឬ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ តើ​សេចក្តីសញ្ញា​របស់​យើង​នាំ​ឲ្យ​យើង​ខិតជិត​ព្រះ​ដោយ​របៀប​ណា ?

លោកុប្បត្តិ ៣២:៦–១១; ៣៣:១–៤

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​​ខ្ញុំ​ឲ្យ​ស្រឡាញ់​គ្រួសារ​របស់​ខ្ញុំ ។

  • ដើម្បី​ណែនាំ​ពី​ខគម្ពីរ​ទាំងនេះ បងប្អូន​អាច​ពន្យល់​ថា បន្ទាប់ពី​មាន​អារម្មណ៍​លំបាក​អស់​ជាច្រើន​ឆ្នាំ យ៉ាកុប​នឹង​ទៅ​ជួប​អេសាវ​ម្តងទៀត ។ សូម​អាន​ជាមួយ​គ្នា​ក្នុង លោកុប្បត្តិ ៣២:៦–១១ ។ តើ​យ៉ាកុប​បានមាន​អារម្មណ៍​បែបណា ? តើ​លោក​បាន​ធ្វើ​អ្វី​ខ្លះដើម្បី​ស្វែងរក​ជំនួយ ? សូម​អាន លោកុប្បត្តិ ៣៣:១–៤ ដើម្បី​រក​មើល​ពី​របៀប​ដែល​ព្រះអម្ចាស់​ឆ្លើយ​តប​ទៅនឹង​ការអធិដ្ឋាន​របស់​យ៉ាកុប ។ ប្រសិនបើ​យ៉ាកុប និង​អេសាវ​អាច​និយាយ​មកកាន់​យើង​សព្វថ្ងៃនេះ តើ​ពួកលោក​អាច​នឹង​និយាយ​អ្វី​ដើម្បី​ជួយ​យើង នៅពេល​មាន​ការឈ្លោះប្រកែក​គ្នានៅក្នុង​ក្រុមគ្រួសារ​របស់យើង ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

យ៉ាកុប​សុបិន​ឃើញ​ជណ្ដើរ និង​ទេវតា​ចុះ​ពី​ស្ថានសួគ៌

Jacob’s Dream [ សុបិន​របស់​យ៉ាកុប ] ដោយ ជេ ឃីន ស្ពេនសឺ

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ខ្ញុំ​អាច​មាន​ចិត្ត​ល្អ​ចំពោះ​អ្នកដទៃ