ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី១៦–២២ ខែកុម្ភៈ  « ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង » ៖ លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២


« ថ្ងៃទី១១–២២ ខែកុម្ភៈ ‹ ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង › ៖ លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី១១–២២ ខែកុម្ភៈ ‹ ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង › » ចូរ​មក​តាម​ខ្ញុំ ៖ ឆ្នាំ២០២៦

ម៉ិលគីស្សាដែក​ដាក់​ដៃ​លើ​ក្បាល​អាប់រ៉ាម ដើម្បី​ប្រសិទ្ធពរ​ឲ្យ​គាត់

Melchizedek Blesses Abram [ ម៉ិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម ] ដោយ វ៉លធើរ រ៉េន ( សេចក្តីលម្អិត )

ថ្ងៃទី១៦–២២ ខែកុម្ភៈ ៖ « ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង »

លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២

ដោយសារតែ​សេចក្តីសញ្ញា​ដែល​ព្រះបាន​ធ្វើ​ជាមួយលោក អ័ប្រាហាំ​ត្រូវបានហៅ « ជា​បិតា​នៃ​ពួក​ស្មោះត្រង់ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៨:៤១ ) និង « សំឡាញ់​របស់​ទ្រង់ » ( យ៉ាកុប ២:២៣ ) ។ មនុស្ស​រាប់លាន​នាក់​នៅសព្វថ្ងៃនេះ​គោរពលោក ទុក​ជា​បុព្វការីជន​របស់ពួកគេ​ផ្ទាល់ និង​អ្នកដទៃទៀត​ត្រូវ​បាន​យកទៅ​ចិញ្ចឹម​ចូលក្នុង​គ្រួសារ​របស់លោក តាមរយៈ​ការប្រែចិត្តជឿ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ គ្រីស្ទ ។ ប៉ុន្តែ អ័ប្រាហាំ​លោកផ្ទាល់​កើតចេញ​ពី​ក្រុមគ្រួសារ​ដែល​មាន​បញ្ហា—ឪពុករបស់​លោក ដែល​បាន​បោះបង់ចោល​ការថ្វាយ​បង្គំ​ពិតប្រាកដ​ដល់​ព្រះ បានព្យាយាម​យក​អ័ប្រាហាំ​ថ្វាយដង្វាយ​ទៅព្រះ​ក្លែងក្លាយ ។ ថ្វីបើ​មានរឿង​នេះ​ក្តី ក៏​បំណង​ប្រាថ្នា​របស់​អ័ប្រាហាំ គឺ « ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង » ដែរ ( អ័ប្រាហាំ ១:២ ) ហើយ​ដំណើររឿង​របស់​ជីវិត​លោក​បង្ហាញថា ព្រះ​បាន​គោរព​បំណងប្រាថ្នា​របស់​លោក ។ ជីវិត​របស់​អ័ប្រាហាំ​ឈរជា​ទីបន្ទាល់ថា មិនថា​បុគ្គល​ម្នាក់ណា​ធ្លាប់​មាន​ប្រវត្តិ​គ្រួសារ​យ៉ាងណាទេ អនាគតកាល​អាច​ត្រូវបាន​បំពេញ​ដោយ​សេចក្តីសង្ឃឹម ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

អ័ប្រាហាំ ១:១–១៩

ព្រះ​នឹង​ប្រទានពរ​ដល់​ខ្ញុំ​ចំពោះ​សេចក្តីជំនឿ និង​បំណង​ប្រាថ្នា​សុចរិត​របស់​ខ្ញុំ ។

អែលឌើរ នែល អិល អាន់ឌើរសិន បានបង្រៀន​ថា « យើង​ទាំងអស់​គ្នា​បាន​ទទួល​ឥទ្ធិពល​ពី​ក្រុមគ្រួសារ​របស់​យើង​[ និង ]​សង្គម​របស់​យើង ហើយ​ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ជឿ​ថា មាន​កន្លែង​មួយ​នៅក្នុង​ខ្លួន​យើង ដែល​យើង​បង្កើត និង​គ្រប់គ្រង​យ៉ាងពិសេស និង​ដោយ​ផ្ទាល់ខ្លួន ។ … នៅទីបំផុត បំណងប្រាថ្នា​ខាងក្នុងចិត្ត​របស់​យើង​គឺ​សម្រាប់​ជីវិត ហើយ​បំណង​ប្រាថ្នា​នោះ​ត្រូវ​មើលឃើញ​តាមរយៈ​ជម្រើស​របស់​យើង និង​សកម្មភាព​របស់​យើង » ( « Educate Your Desires, Elder Andersen Counsels » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ សូម​ពិចារណា​របៀប​ដែល អ័ប្រាំហាំ ១:១–១៩ បង្ហាញពី​អ្វី​ដែល​អែលឌើរ អាន់ឌើរសិន​បានបង្រៀន ។ សំណួរ​បែប​នេះ​អាច​ជួយ ៖

  • តើ​អ័ប្រាហាំ​បាន​ប៉ងប្រាថ្នា​អ្វីខ្លះ ? តើ​បំណងប្រាថ្នា​របស់​លោក​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា​តាមរយៈ​សកម្មភាព​របស់​លោក ? តើ​ព្រះ​បានគាំទ្រ​បំណងប្រាថ្នា​របស់​លោក​យ៉ាង​ដូចម្ដេច ?

  • តើ​បងប្អូន​មានបំណង​ប្រាថ្នា​អ្វី ? តើ​បំណង​ប្រាថ្នា​នោះ វា​ស្តែង​ចេញ​តាមរយៈ​សកម្មភាព​របស់​បងប្អូន​ដូចម្តេច ? តើ​ព្រះ​គាំទ្រ​បងប្អូន​ដោយ​របៀប​ណា ?

  • តើ​ខគម្ពីរ​ទាំងនេះ​មាន​សារលិខិត​អ្វី​ខ្លះ​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​សមាជិក​គ្រួសារ​ពុំ​មាន​បំណងប្រាថ្នា​សុចរិត ?

បំណងប្រាថ្នា​ដ៏​ធំ​បំផុត​មួយ​របស់​អ័ប្រាហាំ និង​សារ៉ាយ—ចង់​មាន​កូន—មិន​បាន​សម្រេច​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ( សូម​មើល លោកុប្បត្តិ ១៥:១–៦ ) ។ តើ​បងប្អូន​បានរៀន​អ្វីខ្លះ​ចេញពី ហេព្រើរ ១១:៨–១៣ អំពី​របៀប​ដែល​អ័ប្រាហាំ និង​សារ៉ាយ​ប្រឈមមុខ​នឹង​ការសាកល្បង​នេះ ? តើ​ព្រះអង្គសង្រ្គោះ​ជួយ​បងប្អូន « ប្រកាន់​ខ្ជាប់ » សេចក្តីសន្យា​របស់ទ្រង់ ទោះបីជា​វា « មិន​មក​ភ្លាម » ដោយ​របៀប​ណា ?

សូម​មើល​ផង​ដែរ « Deliverance of Abraham » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

1:38

Deliverance of Abraham

លោកកុប្បត្តិ ១២:១–៣; ១៣:១៥–១៦; ១៥:១–៦; ១៧:១–៨, ១៥–២២; អ័ប្រាហាំ ២:៦–១១

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​ជាមួយ​ទ្រង់ ។

ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​បងប្អូន​ដើម្បី​ដឹង​អំពី​សេចក្តីសញ្ញា​ដែល​ព្រះ​បានធ្វើ​ជាមួយ​អ័ប្រាហាំ ? ដោយសារ​ព្រះ​ចង់​ធ្វើ​សេចក្ដីសញ្ញា​ស្រដៀង​គ្នា​នេះ​ជាមួយ​នឹង​បងប្អូន ។ ទ្រង់​បាន​សន្យាថា សេចក្តីសញ្ញា​នេះ​នឹង​បន្ត​ទៅ​ដល់​កូនចៅ ឬ « ពូជ » របស់​អ័ប្រាហាំ ហើយថា « ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​ទទួល​ដំណឹង​ល្អ​នេះ នោះ​នឹង​ត្រូវ​បាន​រាប់​ថា​ជា​ពូជ​អ្នក » ( អ័ប្រាហាំ ២:១០–១១ ) ។ ម្យ៉ាង​ទៀត សេចក្ដីសញ្ញា​នៅតែ​បន្ត​នៅក្នុង​បងប្អូន—នៅពេល​បងប្អូន​បានទទួល​បុណ្យជ្រមុជទឹក ហើយ​សេចក្ដីសញ្ញា​នោះ​កាន់តែ​មាន​ភាពពេញលេញ ពេល​បងប្អូន​ធ្វើ​សេចក្ដីសញ្ញា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ( សូមមើល កាឡាទី ៣:២៦–២៩; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣២:៣០–៣២ ) ។

សម្រាប់​មូលហេតុ​នោះ បងប្អូន​អាច​សិក្សា អ័ប្រាហាំ ២:៦–១១ និង​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ព្រះ​ពិតជា​បានសន្យា​ដល់​អ័ប្រាហាំ និង​សារ៉ាយ ( សូមមើល​ផងដែរ លោកុប្បត្តិ ១២:១–៣; ១៣:១៥–១៦; ១៥:១–៦; ១៧:១–៨, ១៥–២២ ) ។ តើ​ពរជ័យ​ទាំងនេះ​អាច​អនុវត្ត​ចំពោះ​បងប្អូន​បាន​ដោយ​របៀប​ណា ?

ការសន្យា​ទាំងនេះ​មួយ​ចំនួន​មាន​ភាព​ស្រប​គ្នា​ដ៏​នៅ​អស់កល្បជានិច្ច ។ តើ​ការសន្យា​ដូចជា ដែនដី​ជា​មរតក ឬ​កូនចៅ​ដ៏​ច្រើន​បានសម្រេច​ជា​អស់កល្បជានិច្ច​ដោយ​របៀប​ណា ? ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣១:១–៤; ១៣២:២០–២៤, ២៨–៣២ ) ។

ក្រៅពី​ការសន្យា​ពរជ័យ​ទាំងឡាយ ព្រះ​ក៏​បាន​មានបន្ទូល​ដល់​អ័ប្រាហាំ​ឲ្យ « ធ្វើ ជា​ទី​បញ្ចេញ​ពរ » ( លោកុប្បត្តិ ១២:២; បាន​បន្ថែម​ការបញ្ជាក់ ) ។ តើ​បងប្អូន​គិត​ថា វា​មាន​ន័យ​យ៉ាងណា ? តើ បងប្អូន ធ្វើ​ជា​ពរជ័យ​ដោយ​របៀប​ណា ? ( សូមមើល អ័ប្រាហាំ ២:១១ ) ។

ដើម្បី​បង្រៀន​អំពី​សេចក្ដីសញ្ញា អែលឌើរ ឌែល ជី រិនឡាន់ បាន​មាន​ប្រសាសន៍​អំពី​ជំនោរ​ទឹក​​នៅ​ទន្លេ​អាម៉ាហ្សូន ហើយ​ប្រធាន អេមីលី បេលី ហ្វ្រីមែន បាន​មាន​ប្រសាសន៍​អំពី​ការដើរ​តាម​ផ្លូវ​ដែល​មាន​ដុំថ្ម​ទាំង​ក​ជើង​បាក់ ( សូមមើល « ការទទួល​បាន​ព្រះចេស្តា​របស់​ព្រះ​តាមរយៈ​សេចក្ដីសញ្ញា » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៣៥–៣៧ « ការដើរ​នៅក្នុង​ទំនាក់ទំនង​សេចក្ដីសញ្ញា​ជាមួយ​ព្រះគ្រីស្ទ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៧៦–៧៩ ) ។ ស្វែងរក​មួយ ឬ​ទាំងពីរ​នៃ​សារលិខិត​ទាំងនេះ​សម្រាប់​ប្រយោគ​ដែល​ជួយ​ឆ្លើយ​សំណួរ « ហេតុអ្វី​បាន​ជា​ព្រះ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ទ្រង់ ? »

អញ្ជើញ​ពួកគេ​ឲ្យ​បង្រៀន​គ្នា​ទៅវិញ​ទៅ​មក ។ ប្រសិនបើ​បងប្អូន​កំពុង​បង្រៀន​គ្រួសារ​របស់​បងប្អូន ឬ​ថ្នាក់រៀន​ក្នុង​សាសនាចក្រ​អំពី​សេចក្ដីសញ្ញា​ទាំងឡាយ សូម​ពិចារណា​ផ្ដល់​ដល់​បុគ្គល​ម្នាក់ៗ​នូវ​ចំណែក​នៃ​សារលិខិត​របស់​អែលឌើរ រិនឡាន់ ឬ​ប្រធាន ហ្វ្រីមែន ដើម្បី​សិក្សា។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ ឬ​ថ្នាក់​ផ្សេងទៀត​នូវ​អ្វី​ដែល​ពួកគេ​បានរៀន ។ ការណ៍នេះ​អនុញ្ញាត​ឲ្យ​មនុស្ស​ថ្លែង​ទីបន្ទាល់​ដល់ និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដែល​យាងអញ្ជើញ​ព្រះវិញ្ញាណ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៦ ) ។

សូមមើល​ផងដែរ Topics and Questions « Abrahamic Covenant » នៅលើ​បណ្ណាល័យ​ដំណឹងល្អ « Thoughts to Keep in Mind: The Covenant » នៅក្នុង​ធនធាន​ទាំងនេះ ។

អ័ប្រាហាំ និង​សារ៉ាយ

The Abrahamic Covenant [ សេចក្ដី​សញ្ញា​អ័ប្រាហាំ ] ដោយ ឌីលីន ម៉ាស្ហ ( សេចក្តីលម្អិត )

លោកុប្បត្តិ ១៤:១៨–១៩; ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:២៥–៤០

« ម៉ិលគីស្សាដែក​គឺជា​បុរស​នៃ​សេចក្ដី​ជំនឿ » ។

សូម​ស្រមៃ​ថា បងប្អូន​កំពុង​ណែនាំ​ម៉ិលគីស្សាដែក​ទៅកាន់​នរណា​ម្នាក់​ដែល​មិន​ស្គាល់​លោក ។ តើ​បងប្អូននឹង​និយាយ​អ្វី ? សូម​រកមើល​គំនិត​ទាំងឡាយ​នៅក្នុង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:២៦–២៧, ៣៣–៣៨ ( នៅក្នុង Bible appendix ); អាលម៉ា ១៣:១៣–១៩ និង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៧:១–៤ ។ តើ​លក្ខណសម្បត្ដិ​ដូចជា​ព្រះគ្រីស្ទ​អ្វីខ្លះ​ដែល​បងប្អូន​រកឃើញ​នៅក្នុង​ការពិពណ៌នា​ទាំងនេះ​អំពី​ម៉ិលគីស្សាដែក ? តើ​ការសិក្សា​របស់​បងប្អូន​អំពី​ជីវិត​របស់​ម៉ិលគីស្សាដែក​ជះឥទ្ធិពល​ដល់​របៀប​ដែល​បងប្អូន​គិត​ពី​បព្វជិតភាព​ម៉ិលគីស្សាដែក​យ៉ាង​ដូចម្តេច ?

លោកុប្បត្តិ ១៤:១៨–២៤; ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:៣៦–៤០

អ័ប្រាហាំ​បានបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​អាកប្បកិរិយា​របស់​អ័ប្រាហាំ​ចំពោះ​ទ្រព្យសម្បត្តិ មកពី លោកុប្បត្តិ ១៤:១៨–២៤ និង ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:៣៦–៤០ ( នៅក្នុង the Bible appendix ) ? ឧទាហរណ៍ សូម​កត់សម្គាល់​ការឆ្លើយតប​របស់​លោក​ចំពោះ​ស្ដេច​សូដុំម​នៅក្នុង លោកុប្បត្តិ ១៤:២៣ ។ តើ​ការគោរព​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​បានជះឥទ្ធិពល​ដល់​ទស្សនៈ​របស់​បងប្អូន​ចំពោះ​លុយ​យ៉ាង​ដូចម្ដេច ?

លោកុប្បត្តិ ១៦

ព្រះ​ព្រះសណ្តាប់​ខ្ញុំ ។

នៅពេល​បងប្អូន​អាន លោកុប្បត្តិ ១៦ បងប្អូន​អាច​គិត​អំពី​ពេល​មួយ​ដែល​បងប្អូន​មាន​អារម្មណ៍​ថា បងប្អូន​ទទួល​ទង្វើ​ដោយ​អយុត្តិធម៌ ដូច​ដែល​ហាការ​បានទទួល​ដែរ ។ សូម​កត់ចំណាំ​ថា « អ៊ីសម៉ាអែល » មានន័យថា « ព្រះ​ព្រះសណ្តាប់ » ។ តើ​ព្រះ​បានបង្ហាញ​បងប្អូន​យ៉ាង​ណា​ថា ទ្រង់​បាន​ព្រះសណ្តាប់​បងប្អូន ?

សូម​មើល​ផងដែរ « ការអធិស្ឋាន​ស្ងប់ស្ងាត់ » ទំនុក​តម្កើង ល.រ. ៧៨ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

អ័ប្រាហាំ ១:១៨; ២:៨

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ដឹកនាំ​ខ្ញុំ​ដោយ​ព្រះហស្ដ ។

  • នៅពេល​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាន អ័ប្រាហាំ ១:១៨ និង ២:៨ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្ដាប់​ពី​ផ្នែក​អវៈយវៈ​នៃ​រូបកាយ​របស់​ពួកគេ​ដែល​បានលើកឡើង​នៅក្នុង​ខគម្ពីរ​ទាំងពីរ ។ ប្រហែលជា​បងប្អូន​អាច​លេង​ល្បែងកម្សាន្ត​ដែល​កុមារ​បិទភ្នែក ហើយ​បងប្អូន​នាំ​កុមារ​ទៅ​កន្លែង​ណាមួយ​ដោយ​កាន់​ដៃ ។ បន្ទាប់មក បងប្អូន​អាច​និយាយ​ថា តើ​វា​មាន​អារម្មណ៍​យ៉ាង​ណា​ដែល​មាន​ព្រះយេស៊ូវគ្រីស្ទ​ដឹកនាំ​យើង​ដោយ​កាន់​ដៃ ឬ​ការពារ​យើង ។

លោកុប្បត្តិ ១៣:៥–១២

ខ្ញុំ​អាច​ក្លាយជា​អ្នកផ្សះផ្សា​គេ​បាន ។

  • កូនៗ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការសម្តែង​តាម​ដំណើររឿង​ចេញពី លោកុប្បត្តិ ១៣:៥–១២ ដោយ​ការសម្តែង​ធ្វើ​ជា​អ័ប្រាហាំ ឡុត និង​អ្នកគង្វាល ។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​អ័ប្រាហាំ​ក្នុង​ការធ្វើ​ជា​អ្នកផ្សះផ្សា​គេ​ជាមួយ​ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ​របស់​យើង​យ៉ាង​ដូចម្ដេច ? សូម​សាកល្បង​សម្តែង​តាម​ចម្លើយ​របស់​ពួកគេ ។

អ័ប្រាហាំ​កំពុង​និយាយ​ជាមួយ​ឡុត

Lot’s Choice [ ជម្រើស​របស់​ឡុត ] ដោយ ហ្វ្រែឌើរិក វិលលាម្ស © Providence Collection/បាន​អាជ្ញាប័ណ្ណ​ពី goodsalt.com

លោកុប្បត្តិ ១៣:១៦; លោកុប្បត្តិ ១៥:១–៦; ១៧:១–៨; អ័ប្រាហាំ ២:៩–១១

ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ ។

  • សូម​ពិចារណា​បង្ហាញ​កូនៗ​របស់​បងប្អូន​នូវ​ធុងខ្សាច់ ផ្កាយ​នៅលើ​មេឃ​ពេល​យប់ ឬ​រូបភាព​នៅ​ចុងបញ្ចប់​នៃ​គម្រោង​នេះ ។ ការណ៍​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ការសន្យា​របស់​ព្រះ​នៅក្នុង លោកុប្បត្តិ ១៣:១៦; ១៥:១–៦ ។ សូម​និយាយ​អំពី​របៀប​ដែល​បងប្អូន​បានរៀន​ដើម្បី​ទុកចិត្ត​លើ​ការសន្យា​របស់​ព្រះ ទោះបី​ជា​វា​ហាក់​ដូចជា​មិន​អាច​ទៅរួច​ក៏​ដោយ ។

  • ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​សេចក្ដីសញ្ញា សូម​សុំ​ឲ្យ​ពួកគេ​ប្រាប់​បងប្អូន​អំពី​ពេលវេលា​មួយ​នៅពេល​ដែល​ពួកគេ​បានសន្យា ឬ​នរណា​ម្នាក់​បានសន្យា​ចំពោះ​ពួកគេ ។ ប្រសិនបើ​វា​មាន​ប្រយោជន៍ សូម​ចែកចាយ​ឧទាហរណ៍​ខ្លះ​អំពី​ខ្លួន​បងប្អូន—រួមទាំង​សេចក្ដីសញ្ញា​ដែល​បងប្អូន​បាន​ធ្វើ​ជាមួយ​ព្រះ​នៅ​ឯ​ពិធីបុណ្យ​ជ្រមុជទឹក ឬ​នៅក្នុង​ព្រះវិហារបរិសុទ្ធ ។ តើ​សេចក្ដីសញ្ញា​របស់​បងប្អូន​បានជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​នឹង​ព្រះ​យ៉ាង​ដូចម្ដេច ? សូម​ជ្រើសរើស​ពីរបី​ឃ្លា​មក​ពី លោកុប្បត្តិ ១៥:១–៦; ១៧:១–៨; អ័ប្រាហាំ ២:៩–១១ ដើម្បី​ចែកចាយ​ពរជ័យ​មួយ​ចំនួន​ដែល​ព្រះ​បានសន្យា​ចំពោះ​អ័ប្រាហាំ និង​សារ៉ាយ ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​រៀបចំខ្លួន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ នៅពេល​ពួកគេ​ទទួល​បុណ្យជ្រមុជទឹក នោះ​បងប្អូន​អាច​ប្រើ​គំនិត​សកម្មភាព​មួយចំនួន​ដែល​បាន​ណែនាំ​នៅក្នុង ឧបសម្ព័ន្ធ កឧបសម្ព័ន្ធ ខ ។

អ័ប្រាហាំ ១:១២–១៧; លោកុប្បត្តិ ១៦:៧–១១

ព្រះ​ព្រះសណ្តាប់​ខ្ញុំ ។

  • នៅ​ពេល​ដែល​ជីវិត​របស់​អ័ប្រាហាំ​ស្ថិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​លោក​បាន​អំពាវនាវ​ដល់​ព្រះ ។ នៅពេល​ហាការ​នៅ​ទីរហោស្ថាន​តែ​ម្នាក់​ឯង នាង​បាន​ដឹង​ថា ព្រះ​បាន​ព្រះសណ្ដាប់​ដល់​នាង ។ សូម​ពិចារណា​ចែកចាយ​ដំណើររឿង​ទាំងពីរ​នេះ​ជាមួយ​កូនៗ​របស់​បងប្អូន ៖ « អ័ប្រាហាំ និង​សារ៉ាយ » និង « ហាការ » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ២៨–៣១, ៣២–៣៣ ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​មកពី​ដំណើររឿង​ទាំងនេះ ? បន្ទាប់មក បងប្អូន​អាច​ចែកចាយ​បទពិសោធន៍​ជាមួយ​គ្នា​ទៅ​វិញ​ទៅមក នៅពេល​បងប្អូន​មាន​អារម្មណ៍​ថា ព្រះ​បាន​ព្រះសណ្ដាប់​ដល់​បងប្អូន ។ បទចម្រៀង​ដូចជា​បទ « ការ​អធិស្ឋាន​របស់​កុមារ » ( សៀវភៅចម្រៀង​កុមារ ទំព័រ ទំព័រ ៦–៧ ) អាច​សង្កត់​ធ្ងន់​បន្ថែម​ដល់​គោលការណ៍​នេះ ។

2:20

Abraham and Sarah

1:23

Hagar

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

សារ៉ាយ​កំពុង​មើល​ទៅ​ដួងតារា

Pondering God’s Promise [ ញ្ជឹងគិត​ពី​សេចក្តីសន្យា​របស់ព្រះ ] ដោយ ខឺធនី ម៉ាតស្ស

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖​ព្រះ​សព្វព្រះទ័យ​ឲ្យ​ខ្ញុំធ្វើសេចក្តីសញ្ញា ជាមួយ ទ្រង់