ឈរការពារសេចក្ដីពិត
អែលឌើរ នែល អិល អាន់ឌើរសិន ៖ សូមចាប់ផ្តើមជាមួយនឹងការឈរការពារសេចក្តីពិត ។ នៅពេលបងប្អូនបានដឹងតាមរយៈការស្តាប់ប្រធាន អូក អស់ជាច្រើនឆ្នាំមកនេះ លោកមិនខ្លាចក្នុងការមានប្រសាសន៍អំពីសេចក្តីពិតដោយក្តីស្រឡាញ់នោះទេ ។ ខ្ញុំកោតសរសើរចំពោះភាពក្លាហានរបស់លោក ។ លោកតែងតែមានចិត្តល្អ និងគិតគូរនៅក្នុងសុន្ទរកថារបស់លោក ប៉ុន្តែលោកជួយយើងឲ្យដឹងពីអ្វីដែលត្រឹមត្រូវចំៗ ។
សូមទស្សនាឃ្លីបខ្លីមួយនាទីដំបូងរបស់យើងមកពីប្រធាន អូក ហើយបន្ទាប់មកការពិភាក្សារបស់យើងជាមួយយុវមជ្ឈិមវ័យមួយចំនួនរបស់យើងដែលនៅទីនេះជាមួយយើង ។
ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ២០២៤ ) ៖ « ការធ្វើតាមព្រះគ្រីស្ទគឺពុំមែនជាការអនុវត្តដោយសាមញ្ញ ឬម្ដងម្កាលនោះទេ ។ វាគឺជាការតាំងចិត្តជាបន្ដបន្ទាប់ និងជាមាគ៌ានៃជីវិតដែលគួរតែដឹកនាំយើងនៅគ្រប់ពេល និងគ្រប់ទីកន្លែង ។ ការបង្រៀន និងគំរូរបស់ទ្រង់ចង្អុលបង្ហាញផ្លូវដល់សិស្សគ្រប់រូបរបស់ព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ២០២២ ) ៖ យើងរស់នៅក្នុងគ្រាលំបាក នៅពេលដែលអំពើអាក្រក់ក្លាយជាអំពើល្អ ហើយអំពើល្អ ក្លាយជាអំពើអាក្រក់ ។ យើងត្រូវតែឈរយ៉ារឹងមាំប្រឆាំងនឹងតម្លៃ និងការអនុវត្តដែលទាញយើងចេញពីការបង្រៀនរបស់ព្រះអម្ចាស់ និងសេចក្តីសញ្ញា អភ័យឯកសិទ្ធិ និងកាតព្វកិច្ចរបស់យើង ។ យើងអាចធ្វើការណ៍នេះដោយសេចក្តីស្រឡាញ់ ។
ប្រធាន ដាល្លិន អេក អូក ( ឆ្នាំ២០២៣ ) ៖ យើងនៅតែអាចស្រឡាញ់អ្នកដទៃ ហើយស្វែងរកមូលដ្ឋានរួមដោយមិនបំពានលើសេចក្តីពិតដែលយើងដឹងឡើយ ។
អែលឌើរ នែល អិល អាន់ឌើរសិន ៖ តើបងប្អូនអាចជឿទេថាមានកន្លែងដ៏ស្រស់ស្អាតបែបនេះ ? ហើយយើងនឹងនិយាយអំពីការឈរការពារសេចក្តីពិត ។
ខ្ញុំអញ្ជើញយុវមជ្ឈិមវ័យដ៏អស្ចារ្យបួនរូបឲ្យចូលរួមជាមួយខ្ញុំ ដែលមកពីតំបន់វ៉ាស៊ីនតោន ឌី.ស៊ី. នេះ ។ យើងអញ្ជើញ ហ្សេក, ស៊ូមីតា ចយ និង អ៊ីថិន ចូលរួមជាមួយយើង ។ ហើយយើងនឹងនិយាយបន្តិចបន្តួចអំពីអ្វីដែលយើងទើបតែបានមើលជាមួយនឹងការបង្រៀនរបស់ប្រធាន អូក ។
តើបងប្អូនគិតអំពីអ្វីនៅពេលយើងស្ដាប់ពាក្យពេចន៍របស់លោក ? មាននរណាចង់បញ្ចេញមតិមុនគេទេ ?
អ៊ីថិន ៖ វាជាជម្រើសដ៏មានគោលបំណងមួយដែលនិយាយថា « ខ្ញុំនឹងធ្វើជាសិស្សរបស់ព្រះគ្រីស្ទ ។ ខ្ញុំនឹងជ្រើសរើសព្រះគ្រីស្ទ ទោះជាពេលវាពិបាក ឬសូម្បីតែពេលស្ថានភាពរបស់ខ្ញុំ ឬអ្វីដែលខ្ញុំមានអារម្មណ៍កំពុងរារាំងខ្ញុំក្តី ។ ខ្ញុំដឹងថាទ្រង់អាចយកឈ្នះលើវា ហើយជួយខ្ញុំបាន » ។
ហ្សេក ៖ សម្រាប់ខ្ញុំ វាអាចពិបាកជាងក្នុងការជ្រើសរើសព្រះគ្រីស្ទ នៅពេលដែលគ្មាននរណាម្នាក់មើលមក ។ ហើយខ្ញុំត្រូវកំណត់ដោយខ្លួនឯងថា តើខ្ញុំនឹងបំពេញពេលវេលា ឬជ្រើសរើសដើម្បីធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទក្នុងពេលនោះដោយរបៀបណា ?
អែលឌើរ នែល អិល អាន់ឌើរសិន ៖ យើងអញ្ជើញ គ្រីស អូលីវ៉ា លីនស៊ី និង ខេសុន ចូលរួមជាមួយនឹងយើង ។ ហើយយើងអន្ទះសាចង់ស្ដាប់គំនិតរបស់ប្អូនៗអំពីអ្វីដែលប្អូនៗបានស្ដាប់មកពីប្រធាន អូក ។ លីនស៊ី តើប្អូនគិតអ្វី នៅពេលប្អូនបានស្ដាប់ពាក្យទាំងនេះ ?
លីនស៊ី ៖ ខ្ញុំដឹងថាការការពារសេចក្តីពិត គឺជាអ្វីមួយដែលក្នុងលោកនេះអាចជារឿងពិបាក ប៉ុន្តែបងប្អូនដឹងថា បងប្អូនមិននៅតែម្នាក់ឯងទេ ។ បងប្អូនមានព្រះវិញ្ញាណ ហើយខ្ញុំចង់និយាយថា ប្រសិនបើបងប្អូនទូលសូមព្រះវិញ្ញាណឲ្យគង់នៅជាមួយនឹងបងប្អូនក្នុងស្ថានភាពដ៏ល្អទាំងនេះ នោះទ្រង់នឹងអាចដឹកនាំបងប្អូន ហើយប្រទានដល់បងប្អូននូវពាក្យដែលបងប្អូនត្រូវចែកចាយ ពីព្រោះបងប្អូនមិននៅតែម្នាក់ឯងទេ បងប្អូនគឺជាផ្នែកមួយនៃបុព្វហេតុដ៏ធំបំផុតនៅលើផែនដីនេះ គឺដើម្បីធ្វើជាសិស្សរបស់ព្រះគ្រីស្ទ និងតំណាងឲ្យទ្រង់ ។
គ្រីស ៖ ខ្ញុំគិតថាអ្វីដែលបង្កប់ន័យក្នុងឃ្លា « ការពារសេចក្ដីពិត » គឺជាការពិតដែលមានភាពមិនអនុគ្រោះមួយចំនួន ហើយនោះជាអ្វីដែលធ្វើឲ្យការការពារសេចក្ដីពិតពិបាកនៅពេលខ្លះ ។ ប៉ុន្តែខ្ញុំគិតថា អ្វីដែលបានជួយខ្ញុំគឺចងចាំបញ្ញត្តិយ៉ាងសំខាន់ពីរ ៖ មួយត្រូវស្រឡាញ់ព្រះ ដែលយើងបង្ហាញដោយការធ្វើតាមបញ្ញត្តិទាំងឡាយ ប៉ុន្តែបន្ទាប់មកក៏ត្រូវស្រឡាញ់អ្នកជិតខាងផងដែរ ។ ហើយខ្ញុំគិតថា របៀបដ៏ល្អបំផុតដើម្បីការពារសេចក្តីពិត គឺបង្កើតបរិយាកាសដែលយាងអញ្ជើញព្រះវិញ្ញាណឲ្យថ្លែងទីបន្ទាល់ អំពីអ្វីដែលបងប្អូនកំពុងនិយាយអំពី ។ ហើយរបៀបដ៏ល្អបំផុតដើម្បីយាងអញ្ជើញព្រះវិញ្ញាណ គឺតាមរយៈការបង្ហាញសេចក្ដីស្រឡាញ់ ។
អែលឌើរ នែល អិល អាន់ឌើរសិន ៖ មុននឹងនិយាយអំពីប្រធានបទទីពីររបស់យើង តើយើងអាចមានការបង្ហាញសេចក្ដីស្រឡាញ់ផ្សេងទៀត មកពីកន្លែងផ្សេងនៅជុំវិញពិភពលោកបានទេ ?
យុវមជ្ឈិមវ័យមកពីម៉ូសំប៊ិក ៖ ពួកយើងនៅទីក្រុងមូនហាវ៉ា រដ្ឋម៉ូហ្សំប៊ិក ។ ពួកយើងស្រឡាញ់លោក ប្រធាន អូក !
យុវមជ្ឈិមវ័យមកពីប៊ី.វ៉ាយ.យូ. ៖ ពួកយើងស្រឡាញ់ប្រធាន ប្រធាន អូក ។ ពួកយើងមានអំណរគុណយ៉ាងខ្លាំងចំពោះគំរូនៃសេចក្ដីជំនឿពេញមួយជីវិតរបស់លោក ។ ពួកយើងស្រឡាញ់លោក ប្រធាន អូក !
ក្រុមយុវមជ្ឈិមវ័យមកពីអេស្ប៉ាញ ៖ ជម្រាប់សួរ ប្រធាន និងស៊ីស្ទើរ អូក ! ពួកយើងមកពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ។ សូមអរគុណចំពោះការបង្រៀនរបស់ប្រធាន ។ ពួកយើងស្រឡាញ់ប្រធាន ! ថើបៗ !