ការ ផ្សាយ ប្រចាំ ឆ្នាំ
ការរៀបចំ និង​ការបង្រៀន​មេរៀន​នៃ​ការរៀបចំ​ជីវិត ៖ ការពិភាក្សា​ជាមួយ​គ្រូបង្រៀន


20:49

ការរៀបចំ និង​ការបង្រៀន​មេរៀន​នៃ​ការរៀបចំ​ជីវិត ៖ ការពិភាក្សា​ជាមួយ​គ្រូបង្រៀន

ការចាក់ផ្សាយ​ការបំពាក់បំប៉ន​ថ្នាក់ ស&វ ប្រចាំ​ឆ្នាំ​២០២៥

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥

បងប្រុស ចេសុន វិលឡឺឌ ៖ សូមអរគុណ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​មាន​ឱកាស​ចុះ​សួរសុខទុក្ខ​លោកគ្រូ​អ្នកគ្រូ​ជាមួយ​បងប្រុស ។ កាលពីពេល​កន្លងទៅ​ថ្មីៗនេះ បងប្រុស វិប បានណែនាំ​មេរៀន​នៃ​ការ​រៀបចំ​ជីវិត​ទាំងនេះ ។ តើ​ពីដំបូង​បងប្អូន​មានគំនិត​យ៉ាងណា នៅពេល​បងប្អូន​បាន​ឮ​អំពី​មេរៀន​នៃ​ការ​រៀបចំ​ជីវិត​ទាំងនេះ ?

ស៊ីស្ទើរ ហាន់ !

ស៊ីស្ទើរ ហាន់ ៖ គំនិត​ដំបូង​របស់​ខ្ញុំ គឺ​លើសលប់​ណាស់ ។ ខ្ញុំ​កំពុង​ព្យាយាម​បង្រៀន​បទគម្ពីរ ហើយ​ខ្ញុំ​ជាគ្រូបង្រៀន​ថ្មី​ម្នាក់ ។ ដូច្នេះ​ការបន្ថែម​មេរៀន​នៃ​ការ​រៀបចំ​ជីវិត ខ្ញុំ​គិតថា « អូ លោកអើយ ! តើ​ពួកគេ​នឹង​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​បន្ត​ទៀត​ឥឡូវនេះ » ?

បងប្រុស វិលឡឺឌ ៖ ល្អ​ណាស់ ! តើ​នរណា​ខ្លះ​ទៀត​ដែល​មាន​អារម្មណ៍ថា​លើសលប់​ដែរ ? មាន​នរណា​ចង់​ប្រាប់​ការពិត​ទេ ? បាទ អរគុណ ! ស៊ីស្ទើរ ហាន់ ។

ប្អូនប្រុស ខាវិនណ័រ តើ​ប្អូន​មាន​បទពិសោធន៍​អ្វីខ្លះ ?

ប្អូនប្រុស ខាវិនណ័រ ៖ ខ្ញុំ​មាន​អារម្មណ៍​ដូចជា … កំពុងជិះ​រទេះ​រអិល​ក្មេង​លេង​អញ្ចឹង ។ កាលខ្ញុំ​បាន​ឮ និងបាន​ឃើញ​អំពី​ប្រធាន​បទ​នេះ​លើក​ដំបូង ខ្ញុំ​ពិតជា​រំភើប​ចិត្តណាស់ ។ ហើយ​បន្ទាប់​មក​នៅពេល​ដែល​ខ្ញុំ​បាន​មើល​ឃើញ​ការរីកចម្រើន​នៃ​សេចក្ដី​ណែនាំ​ស្ដី​ពី​ល្បឿន​បង្រៀន និង​បានរៀនថា​តើ​យើង​នឹង​បង្រៀន​មេរៀន​ទាំងនេះ​ញឹកញាប់​ប៉ុនណា​នោះ ខ្ញុំ​រាង​អស់សង្ឃឹម​បន្តិច ។ ខ្ញុំ​ចូលចិត្ត​ព្រះគម្ពីរ ។ ខ្ញុំ​ចង់​បង្រៀន​ចេញ​តែ​ពី​ព្រះគម្ពីរ​ប៉ុណ្ណោះ ហើយ​ឥឡូវ​នេះ​ខ្ញុំ​មាន​មេរៀន​នៃ​ការរៀបចំ​ជីវិត​ទាំង​អស់​នេះ​បន្ថែម​ទៀត ។ ឥឡូវនេះ​នៅពេល​យើង​សិក្សា​កាន់​តែច្បាស់ ខ្ញុំ​បាន​ដឹងថា​មាន​បទគម្ពីរ​ជាច្រើន​នៅក្នុង​មេរៀន​ទាំងនោះ ហើយ​ខ្ញុំ​គ្រាន់តែ​អនុវត្ត​តាម​បទគម្ពីរ​ទាំងនោះ​បន្ថែម​ទៀត​ប៉ុណ្ណោះ—ដូចជា​ការបង្រៀន​ព្រះគម្ពីរ​តាម​របៀប​កាន់តែ​អនុវត្ត​ជាក់ស្តែង ។ ប៉ុន្តែ​ពីដំបូង ខ្ញុំ​ពិតជា​ខកចិត្ត​ណាស់ ។

បងប្រុស វិលឡឺឌ ៖ ដូច្នេះ​ចាប់តាំង​ពីពេល​នោះមក តើ​ប្អូន​មាន​អារម្មណ៍​យ៉ាងណា ? ប្អូន​បានបង្រៀន​មេរៀន​ទាំងនេះ​មួយរយៈ​មក​ហើយ ។ តើ​ប្អូន​មាន​អារម្មណ៍​យ៉ាងណា​ចាប់តាំង​ពី​មាន​ការអស់សង្ឃឹម​ពី​ដំបូង​នោះ ?

ប្អូនប្រុស ខាវិនណ័រ ៖ វា​បាន​ផ្លាស់ប្តូរ ។ ខ្ញុំ​បាន​និយាយ​ជាមួយ​សិស្ស​ម្នាក់​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​អំពី​រឿង​នេះ ហើយ​នាង​បាន​លើកឡើង​ថា មេរៀន​ដែល​នាង​ចូលចិត្ត​ក្នុង​ថ្នាក់​សិក្ខាសាលា​នោះគឺ​មេរៀន​នៃ​ការរៀបចំ​ជីវិត ព្រោះ​នាង​មាន​អារម្មណ៍​ថា​ព្រះគម្ពីរ​គឺ​ពិតជា​បាន​អនុវត្ត​ចំពោះនាង និង​នៅក្នុង​ជីវិត​របស់​នាង​កាន់តែ​ច្រើន ។

បងប្រុស វិលឡឺឌ ៖ ល្អ​ណាស់ ! ហើយ​អែលឌើរ បែដណា បង្រៀនថា​ពេលខ្លះ​យើង​បង្រៀន​តាមលំដាប់​លំដោយ ពេលខ្លះ​យើង​បង្រៀន​តាម​ទ្រឹស្តី ឬតាម​ប្រធានបទ ។ ហើយ​យើង​នៅតែ​អាច​ធ្វើ​ដូចច្នេះ​នៅ​ក្នុង​បទគម្ពីរ ។ នោះ​ពិតជា​ល្អណាស់ ប្អូនប្រុស ខាវិនណ័រ អរគុណ ។

ចុះរីឯ ស៊ីស្ទើរ វិលើរ !

ស៊ីស្ទើរ វិលើរ ៖ ខ្ញុំ​មាន​ការរំជួល​ចិត្ត​ពីរបី​ដង ។ ជាការរំជួល​ចិត្ត​ខុសពី​ធម្មតា—វាមិនមែន​ជា​ការរំជួល​ចិត្ត​សាមញ្ញ​ទេ « អូ ! វាជា​ការផ្លាស់ប្តូរ​មួយ​ទៀត » ។ មានការ​ផ្លាស់ប្តូរ​ជាច្រើន ។ មែនហើយ ខ្ញុំ​បានបង្រៀន​ប្រាំ​ឆ្នាំ​ហើយ ហើយ​វា​គ្រាន់​តែ​ផ្លាស់ប្តូរ ផ្លាស់ប្តូរ ផ្លាស់ប្តូរ និង​ផ្លាស់ប្តូរ​ប៉ុណ្ណោះ ។ ជារៀងរាល់​ឆ្នាំ​មាន​ការផ្លាស់ប្តូរ​ថ្មី​មួយ​ចំនួន ។ ប៉ុន្តែ​ក្នុងពេល​ជាមួយ​គ្នានេះ ខ្ញុំ​ពិតជា​រំភើប​ណាស់—កាល​ខ្ញុំ​បានអាន​អំពី​មេរៀន​ទាំងនេះ​កាន់តែ​ច្រើន ខ្ញុំ​គិតថា « មេរៀន​ទាំងនេះ​នឹង​មាន​ប្រយោជន៍​ដល់​សិស្ស​របស់​យើង​ច្រើនណាស់ » ។

បងប្រុស វិលឡឺឌ ៖ ល្អ​ណាស់ ! ដូច្នេះ​បង​មាន​អារម្មណ៍​ថា​វាជា​ការផ្លាស់ប្តូរ​ដ៏​ល្អឬ ?

ស៊ីស្ទើរ វិលើរ ៖ ខ្ញុំ​មាន​អារម្មណ៍​ថា​វាជា​ការផ្លាស់ប្តូរ​ដ៏​ល្អ ប៉ុន្តែ​វា​នៅ​តែ​មាន​អ្វីមួយ​ដែល​ខ្ញុំ​គិតថា​យើង​កំពុង​សម្រប​តាម ។

បងប្រុស វិលឡឺឌ ៖ ល្អ ! ខ្ញុំ​រីករាយ​ដែល​បាន​ឮ​ដូច្នេះ ។ អរគុណ ! តើ​បងប្អូន​មាន​បទពិសោធន៍​អ្វីខ្លះ​ជាមួយ​មេរៀន​នៃ​ការ​រៀបចំ​ជីវិត​ទាំងនេះ​នៅពេល​ដែល​បងប្អូន​បាន​បង្រៀន ?

បាទ ! ស៊ីស្ទើរ រ៉ូប៊ីនសុន ។

ស៊ីស្ទើរ រ៉ូប៊ីនសុន ៖ ខ្ញុំ​បន្ត​រកឃើញ​ប្រធានបទ​ដែល​ទាក់ទង​នឹង​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​បងប្អូន និង​ក្នុងការរៀនសូត្រ​របស់​បងប្អូន ។ វា​មិន​សំខាន់​ថា​ជា​មេរៀន​នៃ​ការរៀបចំ​ជីវិត​មួយណា​នោះ​ទេ ។ វា​ផ្ដោត​ទៅលើ « របៀប​ដែល​បងប្អូន​អាច​ឲ្យ​ព្រះអម្ចាស់​មាន​ចំណែក​នៅក្នុង​ជីវិត​របស់​បងប្អូន​ប៉ុណ្ណោះ » ។ បើ​វា​ជា​មេរៀន​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​បងប្អូន ប្រសិន​បើ​វា​ជា​ការរៀបចំ ឬ​ជា​ការដាក់​អាទិភាព បើ​យើង​អាច​បង្រៀន​ពួកគេ​នូវ​ជំនាញ​នៃ​ការទុកចិត្ត​លើ​ព្រះអម្ចាស់​ក្នុង​ជីវិត​របស់​ពួកគេ​តាំង​ពី​នៅ​ក្មេង ហើយ​ឲ្យ​ទ្រង់​មាន​ចំណែក​នៅក្នុង​កិច្ចការ​ដែល​សំខាន់ៗ​សម្រាប់​ពួកគេ នោះ​វា​នឹង​មាន​សារៈសំខាន់​ចំពោះទ្រង់ ។

បងប្រុស វិលឡឺឌ ៖ ខ្ញុំ​រីករាយ​ដែល​បាន​ឮ​ដូច្នេះ ។ ដូច្នេះ​តើ​បង​គិត​ថា​វា​ផ្ដោត​សំខាន់​លើ​ព្រះគ្រីស្ទ​នៅក្នុង​ការជួបប្រទះ​របស់​បង​ឬ ?

ស៊ីស្ទើរ រ៉ូប៊ីនសុន ៖ ចំណុច​សំខាន់ៗ​គឺ​មាននៅក្នុង​នោះ ។ មានដូចជា ការផ្ដោត​សំខាន់​លើ​ព្រះគ្រីស្ទ ការផ្តោតលើ​សិស្ស ហើយ​និង​ការផ្អែក​លើ​បទគម្ពីរ ។ ដូច្នេះ​បងប្អូន​មាន​ចំណុច​សំខាន់ៗ​ទាំងអស់​គឺ​នៅ​ក្នុង​នោះ ។ ហើយ​នោះគឺជា​មូលដ្ឋាននៃ​គេហដ្ឋាន​សម្រាប់​បងប្អូន ។ បងប្អូន​មាន​ទំនុកចិត្ត ដោយសារ​បងប្អូន​ស្គាល់​ចំណុច​សំខាន់ៗ​ទាំងនោះ ហើយ​វា​មាន​នៅក្នុង​នោះ ។

បងប្រុស វិលឡឺឌ ៖ អរគុណ​សម្រាប់​ការចែកចាយ​( របស់​ស៊ីស្ទើរ រ៉ូប៊ីនសុន )

បងប្រុស ស៊ីរីល

បងប្រុស ស៊ីរីល ៖ ចំពោះ​ខ្ញុំ​ពីដំបូង យើង​អាច​នាំយក​មេរៀន​ដែល​ទាក់ទង​នឹង​សិស្ស ចូលទៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ យើង​មើល​គ្រប់​មេរៀន​នៃ​ការរៀបចំ​ជីវិត ។ វា​ជា​វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​អាច​មើល​ឃើញ​ពី​របៀប​ដែល​មេរៀន​ទាំងនោះ​ពាក់ព័ន្ធ​នឹង​យើង​ពេល​យើង​សិក្សា និង​រៀនសូត្រ ។ ខ្ញុំ​ចូលចិត្ត​វិធី​នោះ ។ វាពិត​ជាបាន​កសាង​ទំនុកចិត្ត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក្នុង​ការបង្រៀនថា មាន​ភាពពាក់ព័ន្ធ​នៅក្នុង​ការណ៍​គ្រប់យ៉ាង​ដែល​យើងធ្វើ រួមទាំង​ការផ្តោត​សំខាន់​លើ​ព្រះគ្រីស្ទ និង​ផ្អែក​លើ​បទគម្ពីរ ។

បងប្រុស វិលឡឺឌ ៖ ខ្ញុំ​ចូលចិត្ត​យោបល់​នោះ​ណាស់ ។ ដូច្នេះ​គោល​គំនិត​នៃ​មេរៀន​ទាំងនេះ​នៅតែ​ជា​អ្វី​ដែល​យើង​តែងតែ​អនុវត្ត​ជានិច្ច ប៉ុន្តែ​វាប្រហែល​ជាបន្ថែម​នូវអារម្មណ៍ពី​ភាពពាក់ព័ន្ធ​សម្រាប់​សិស្ស​របស់​យើង ។ ពិតជា​ល្អណាស់ បងប្រុស ស៊ីរីល ! សូម​អរគុណ​សម្រាប់​យោបល់​នោះ ។ ប៉ុន្តែ​ចូរយើង​និយាយ​អំពី​ការបំពាក់​បំប៉ន​ដែល​បងប្អូន​ទាំងអស់​គ្នា​បានទទួល ។

ថ្មីៗ​នេះ បងប្អូន​បានរៀន​អំពី​ជំនាញ​បី​ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​ជីវិត​បងប្អូន​កាន់តែ​ងាយស្រួល​​ក្នុងនាម​ជា​គ្រូបង្រៀន នៅពេល​បងប្អូន​រៀបចំមេរៀន​នៃ​ការ​រៀបចំ​ជីវិត​ទាំងនេះ ។ ដូច្នេះ​បងប្អូន​បាន​ផ្តោត​លើ​គោល​បំណង​មេរៀន​នោះ ។ បងប្អូន​មាន​សេចក្តី​ពិត​ដែល​មាន​អក្សរ​ដិត ដែល​មាន​នៅក្នុង​ព្រះបន្ទូល​នៃ​ព្រះ ហើយ​បន្ទាប់​មក​គឺ​សកម្មភាព​មួយ​ដែល​អ្នករៀន​នឹង​បង្ហាញ​ពី​ការរៀន​សូត្រ​របស់​ពួកគេ ។ ដូច្នេះ​ដោយ​គិត​ពី​ចំណុច​ទាំង​បី​នេះ ហើយ​ឥឡូវ​បងប្អូន​បាន​ធ្វើការ​អនុវត្ត​បន្តិច​បន្តួច តើ​បងប្អូន​មាន​បទពិសោធន៍​អ្វី​ខ្លះ ? តើ​បងប្អូន​បានឃើញ​ភាព​ខុស​គ្នា​អ្វី​ខ្លះ​នៅក្នុង​ថ្នាក់​របស់​បងប្អូន តាមរយៈការប្រើ​ជំនាញ​ទាំង​បី​នោះ ?

ចុះរីឯ ស៊ីស្ទើរ វិលើរ !

ស៊ីស្ទើរ វិលើរ ៖ ខ្ញុំ​កំពុង​ព្យាយាម—ខ្ញុំ​រក​ឃើញថា ខ្ញុំ​ចង់​ចំណាយ​ពេល​បន្ថែម​ទៀត​ចំពោះ​ការយល់ដឹង​អំពី​វា ហើយ​បន្ទាប់មក​ខ្ញុំ​អត់មាន​ពេលច្រើន​ដើម្បី​ឲ្យពួកគេ​អនុវត្ត និង​ហាត់រៀនទេ ។ ប៉ុន្តែ​នៅពេល​ខ្ញុំ​អនុវត្ត​កិច្ចការ​នេះ ដោយ​ព្យាយាម​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​វា​កាន់​តែ​លឿន តើ​គោល​បំណង​នៃ​មេរៀននោះ​គឺជា​អ្វី រួចហើយ​ស្វែងរក​សេចក្តី​ពិត​ដែល​មាន​អក្សរ​ដិត នោះ​យើង​អាច​មាន​ពេលវេលា​បន្ថែម​ដើម្បី​អនុវត្ត ។ ហើយ​ដូច្នេះ​ពួកគេ​មាន​ពេល​ច្រើន​ដែល​អាច​អនុវត្ត​នៅក្នុង​ថ្នាក់ ជាជាង​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​ផ្តល់​ឲ្យ​ពួកគេ​ទុក​ជាមុន ។

បងប្រុស វិលឡឺឌ ៖ ដូច្នេះ​បើ​ខ្ញុំ​ស្ដាប់មិន​ច្រឡំទេ បងស្រី​ក៏ដូចជា​យើងភាគច្រើន​ដែរ គឺ​មិន​បាន​ទុក​ពេល​ច្រើន​នៅចុង​មេរៀន​សម្រាប់​ការអនុវត្ត​ទេ មែនទេ?

ស៊ីស្ទើរ វិលើរ ៖ មែនហើយ ។

បងប្រុស វិលឡឺឌ ៖ ហើយ​ការណ៍​នេះ​អនុញ្ញាត​ឲ្យ​បងស្រី​មាន​ចេតនា​កាន់តែ​ខ្លាំង នៅក្នុង​របៀប​មួយ​ដែល​បងស្រី​មាន​បំណង​ចង់​ទុក​ពេល​ឲ្យ​សិស្ស​គ្រប់​រូប​មាន​បទពិសោធន៍មួយ​ដែល​បង្ហាញថា​ពួកគេ​ពិតជា​មាន​អារម្មណ៍ ឬ​បាន​រៀន ឬ​ចង់​ធ្វើ​អ្វី​ដែល​ផ្សេង​ពីនោះ ។ មែន​ទេ ?

ស៊ីស្ទើរ វិលើរ ៖ ចាស៎ ! ហើយ​បន្ទាប់​មក​យើង​ជួយពួកគេ​បាន​កាន់តែច្រើន នៅពេល​ពួកគេ​មាន​ពេលវេលា​ច្រើន​ដើម្បី​ហាត់រៀន​វា ។

បងប្រុស វិលឡឺឌ ៖ សូម​អរគុណ ! ខ្ញុំ​ពិតជា​ចូលចិត្ត​វិធី​ហ្នឹង​ណាស់ ។

បងប្រុស ស៊ីរីល ៖ ខ្ញុំ​គិតថា សម្រាប់​ខ្ញុំ​សេចក្តី​ពិត​ដែល​មាន​អក្សរ​ដិត​នោះ ជួយ​ខ្ញុំ​ឲ្យ​មាន​ភាព​ងាយស្រួល ឲ្យ​ផ្អែកលើ​បទគម្ពីរ ។ មែនហើយ យើង​អាច​នាំ​ពួកគេ ហើយ​ជួយ​ពួកគេ​បាន​យ៉ាង​ងាយស្រួល​ដើម្បី​កំណត់​ពេញ​មួយ​មេរៀន ។ ហើយ​ក៏​អាច​ប្រើ​ប្រសាសន៍​របស់​ព្យាការី ហើយ​ដាក់បញ្ចូល​ទៅក្នុង​សេចក្តី​ពិត​ដែល​មាន​អក្សរ​ដិត ដែលជា​គោលការណ៍​ដែល​ពួកគេ​អាច​រៀន​សម្រាប់​ថ្ងៃ​នោះ ។ វា​អាច​ជួយ​ឲ្យ​យើង​ចំណាយពេល​​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​ជាមួយនឹង​បទគម្ពីរ ហើយនិង​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់ ។

បងប្រុស វិលឡឺឌ ៖ ដូច្នេះ​អ្វី​ដែល​បងប្រុស ខាវិនណ័រ បាន​មានប្រសាសន៍​កាល​មុន​អំពី​ការ​ភ័យខ្លាច​ថា​យើង​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះគម្ពីរ ។ នោះ​ជាកង្វល់​មួយ​របស់​យើង គឺថា​គ្រូបង្រៀន​អាច​មាន​អារម្មណ៍​ដូចជា​ពួកគេ​កំពុង​បង្រៀន​អំពី​ប្រធាន​បទ​ខាងសាច់​ឈាម ថា​ពួកគេ​មិន​ប្រើបទគម្ពីរ​ដើម្បី​បង្រៀន​អំពី​ភាពធន់​ខាង​សតិ​អារម្មណ៍​នោះទេ ។

បងប្រុស ស៊ីរីល ៖ មែនហើយ ។

បងប្រុស វិលឡឺឌ ៖ ប៉ុន្តែ​យើង​អាច​មើល​ឃើញ​ថា ពួកគេ​មិន​អាច​បង្រៀន​ពី​ភាព​ធន់​ខាង​សតិ​អារម្មណ៍​ដោយ​គ្មាន​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​បានឡើយ ។ មែន​ទេ ? ដូច្នេះ​សេចក្តី​ពិត​ដែល​មាន​អក្សរ​ដិត​នោះ​ផ្សារភ្ជាប់​រឿងនោះ​ជា​មួយគ្នា ។ បងស៊ីរីល សូម​អរគុណ​ចំពោះ​ការនិយាយ​បែបហ្នឹង ! បង​និយាយ​បាន​ល្អ​ខ្លាំងណាស់ ។

សូម​អញ្ជើញ​ប្អូនប្រុស អាល់ខាឡា ។

ប្អូនប្រុស អាល់ខាឡា ៖ ពាក្យ​ដកស្រង់​មួយ​មកពី​អែលឌើរ ផាកកឺ ដែល​ខ្ញុំ​ចូលចិត្ត​​គឺថា ការសិក្សា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នឹង​ផ្លាស់ប្ដូរ​ឥរិយាបថ​បាន​យ៉ាង​រហ័ស​ជាង​ការសិក្សា​អំពី​ឥរិយាបថ​ដែល​នឹង​ផ្លាស់ប្ដូរ​ឥរិយាបថ​ទៅ​ទៀត ។ ហើយ​មាន​រឿង​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍—ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​អានសៀវភៅ​ការអភិវឌ្ឍ​ខ្លួន និង​ចូលចិត្ត​ស្តាប់​សុន្ទរកថា​លើក​ទឹកចិត្ត ។ ប៉ុន្តែ​ទោះបីជា​វា​បង្រៀន​សេចក្ដីពិត​ខ្លះ​ក៏ដោយ ក៏​វា​មិនមាន​សេចក្ដីពិត​ពេញលេញ​ដែរ ។

ហើយ​នៅក្នុង​មេរៀន​ការរៀបចំ​ទាំងនេះ យើង​កំពុង​បង្រៀន​មេរៀន​ដែល​អាច​ជួយ​ពួកគេ​ក្នុង​ជីវិត​របស់​ពួកគេ ដោយមាន​ព្រះយេស៊ូវ​គ្រីស្ទ​ចូលរួម​ចំណែក ។ ហើយ​ព្រោះតែ​រឿងនោះ ពួកគេ​នឹង​បង្កើន​ឱកាស​របស់​ពួកគេ​ដើម្បី​ទទួល​បាន​ជោគជ័យ ។ ពួកគេ​នឹង​ធ្វើ​ការផ្លាស់ប្តូរ​តាមរបៀប​ដែល​លឿន​ជាងមុន ។ ពួកគេ​នឹង​មើលឃើញ​ពរជ័យ​បន្ថែម​ទៀត ។ ហើយ​ខ្ញុំ​គិតថា—ខ្ញុំ​ជា​និស្សិត​មហាវិទ្យាល័យ ។ ដូច្នេះ​មេរៀន​នៃ​ការរៀបចំ​ជីវិត​ទាំងនេះ​បាន​ផ្ដល់ពរ​ជ័យ​ឲ្យ​ខ្ញុំ​ច្រើនណាស់ ។

ហើយ​ខ្ញុំ​គិតថា​តាមរយៈ​ការមើល​ឃើញ​ពីរបៀប​ដែល​វា​បានផ្ដល់ពជ័យ​ចំពោះ​ដល់​ខ្ញុំ នោះ​ខ្ញុំ​ដឹង​ដោយ​ប្រាកដថា វា​អាច​ផ្ដល់​ពរជ័យ​ដល់ជីវិត​របស់​សិស្ស​ដែល​យើង​កំពុង​បង្រៀន​ដូចគ្នា ។

បងប្រុស វិលឡឺឌ ៖ ខ្ញុំ​ពេញចិត្ត​ពាក្យគំនិត​នោះ​ខ្លាំង​ណាស់​ប្អូនប្រុស អាល់ខាឡា ។ ដូច្នេះ​ប្អូន​បាន​ទទួល​ពរជ័យ​ដោយផ្ទាល់ នៅពេល​ប្អូន​បាន​ព្យាយាម​ជួយ​សិស្ស​របស់​ប្អូន​ជាមួយ​នឹង​មេរៀន​នៃ​ការរៀបចំ​ជីវិត​ទាំងនេះ ព្រោះវា​អាច​អនុវត្ត​បាន​សូម្បី​តែ​ចំពោះ​និស្សិត​មហាវិទ្យាល័យ ។ ត្រឹមត្រូវទេ ?

ប្អូនប្រុស អាល់ខាឡា ៖ បាទ មែន !

បងប្រុស វិលឡឺឌ ៖ ល្អ​ណាស់ ! អរគុណ​ដែល​បាន​ចែកចាយ ។ ចុះ​ចំពោះគោលបំណង​នៃ​មេរៀន​នោះ​វិញ ? ចុះ​ចំពោះ​គោលដៅ​នៃ​មេរៀន​វិញ ? តើ​វា​មាន​ប្រយោជន៍​សម្រាប់​នរណា​ម្នាក់​ដែរឬទេ នៅពេលបងប្អូន​ព្យាយាម​ផ្តោត​លើ​មេរៀន​របស់​បងប្អូន និង​ជួយ​សិស្ស​ផ្តោត​ទៅ​លើ​គោល​ដៅ​នោះ ? តើ​តាម​របៀបណា ?

ប្អូនប្រុស ខាវិនណ័រ

ប្អូនប្រុស ខាវិនណ័រ ៖ ចំណុច​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​គឺ​ប្រសិនបើ​ខ្ញុំ​ចាប់ផ្តើម​មេរៀន​របស់ខ្ញុំ​ដោយ​ដាក់​គោលបំណង​នោះ​នៅលើ​ក្តារខៀន ឬ​ដោយ​គ្រាន់តែ​ចែកចាយ​ថា « សួស្តី​ប្អូនៗ មេរៀន​នេះ​នឹង​ជួយ​ប្អូនៗ​ជាមួយ​អ្វី​ក៏​បាន » ។ មាន​សិស្ស​មួយ​ចំនួន​តូច​នៅក្នុង​ថ្នាក់​ដែល​មិន​សូវ​យល់​បទគម្ពីរ​ដូច​សិស្ស​ដទៃ​ទៀត​នោះ ដូច្នេះ​ការមាន​គោលបំណង​នោះ​នៅលើ​ក្ដារខៀន ប្រៀប​ដូចជា​ផ្ដល់ជា​គំនិត​នូវ​អ្វី​ដែល​ពួកគេ​ត្រូវរក​មើល​នៅក្នុង​បទគម្ពីរ ។ ដូច្នេះ ពួកគេ​ដឹង​ពី​របៀប​ដែល​ខ្ញុំ​កំពុង​អាន​ខគម្ពីរ​នេះ ហើយ​វា​បាន​ជួយ​ខ្ញុំ​ជាមួយ​នឹង​រឿង​នេះ ។ ដូច្នេះ​វា​ងាយស្រួល​ចំពោះ​ពួកគេ​ដើម្បី​យល់ដឹង​ពី​អ្វី​ដែល​ពួកគេ​កំពុង​អាន ហើយ​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​ពួកគេ ។ យ៉ាង​ហោច​ណាស់​នោះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​មើល​ឃើញ​នៅក្នុង​ថ្នាក់​រៀន​របស់​ខ្ញុំ ។ ខ្ញុំ​មិនដឹង​ថា បងប្អូន​ទាំងអស់​គ្នា​បាន​ឃើញ​រឿងនេះ​នៅក្នុង​ថ្នាក់​របស់​បងប្អូន​ដែរឬអត់នោះទេ ។

បងប្រុស វិលឡឺឌ ៖ នរណា​ផ្សេងទៀត​បាន​មើល​ឃើញ​រឿង​បែប​នោះទេ ? ថាវា​បាន​ជួយ​ដូចគ្នា ។ អាច​ធ្វើការចែកចាយ​បាន ! ប្អូនប្រុស ខាវិនណ័រ ។ នោះ​ពិតជា​បាន ! នៅពេល​ខ្ញុំ​បង្រៀន​មេរៀន​​នៃការរៀបចំ​ជីវិត​របស់​ខ្ញុំ កាល​ពីរបី​ប៉ុន្មាន​សប្តាហ៍​មុន​ព្រោះ​ខ្ញុំ​ចង់​អនុវត្ត​ចំណុច​នេះ នោះ​ចំណុច​ដែល​ផ្តោត​លើ​មេរៀន​របស់​ខ្ញុំ​ទាំងមូល—មាន​គោលដៅ​ដែល​យើង​កំពុង​ផ្តោត​ទៅលើ ហើយ​បន្ទាប់​មក​ក្នុងអំឡុង​ពេល​មេរៀន​នោះ វា​បាន​ជួយ​ខ្ញុំ​ឲ្យ​ប្រាកដថា​ខ្ញុំ​នៅតែ​ផ្ដោតលើ​គោលដៅ​នោះ ។ ខ្ញុំ​រីករាយ​ណាស់​ដែល​ប្អូន​មើល​ឃើញ​ដូច្នេះ ។ អរគុណ​ដែល​បាន​ចែកចាយ !

បាទ បងប្រុស ដាយរ៉េង ។

បងប្រុស ដាយរ៉េង ៖ វា​ផ្តល់នូវ​ចក្ខុវិស័យ​មួយ​ដែល​យើង​អាច​បន្ត​ត្រឡប់​មក​វិញ ។ ហើយ​យើង​ដឹងថា​នៅពេល​យើង​មាន​ចក្ខុវិស័យ ហើយ​យើង​ផ្តល់​ចក្ខុវិស័យ​នោះ​ដល់​សិស្ស នោះ​ពួកគេ​នៅ​ទីនោះ ។ នៅក្នុង​ថ្នាក់​របស់យើង​មាននូវ​គោលបំណង​ជាច្រើន ហើយ​វា​កាន់តែ​ងាយស្រួល​ក្នុង​ការឆ្ពោះ​ទៅកាន់​គោលដៅ​នោះ នៅពេល​យើង​ដឹង​អំពី​គោលដៅ​នោះ​តាំងពី​ដំបូង ។

បងប្រុស វិលឡឺឌ ៖ មែនហើយ ។ ដូច្នេះ​បងប្រុស ដាយរ៉េង ខ្ញុំ​សូម​សួរ​បង​សំណួរ​នេះ ៖ តើ​វា​នឹង​ទៅ​ជា​បែបណា​ប្រសិន​បើ​បង​បង្រៀន​មេរៀន​អំពី​ភាព​ធន់​ខាង​សតិ​អារម្មណ៍ ដោយ​គ្មាន​គោលដៅ​នោះ ? ប្រសិនបើ​បង​ចូលទៅ​ក្នុង​ថ្នាក់​នោះ ហើយ​បង​គ្រាន់តែ​បង្រៀន​អំពី​ប្រធានបទ​ជាក់លាក់​មួយ​នោះ ?

បងប្រុស ដាយរ៉េង ៖ ខ្ញុំ​អាច​មើលឃើញ​ពី​ការពិភាក្សា​ដ៏អស្ចារ្យ​ជាច្រើន​អំពី​ចំណុច​ផ្សេងៗគ្នា ។ ប៉ុន្តែ​យើង​ប្រហែល​ជា​មិន​បាន​ផ្តោត​លើអ្វី​ដែល​ជា​ចំណុចភ្ជាប់​ដ៏​សំខាន់​បំផុត—ដូចដែល​ស៊ីស្ទើរ រ៉ូប៊ីនសុន បានមាន​ប្រសាសន៍ ថា​អ្វី​គ្រប់យ៉ាង​ដែល​យើង​កំពុង​បង្រៀន​គឺផ្ដោត​ទៅលើ​ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។ ការភ្ជាប់​អ្វី​ដែល​យើង​កំពុង​បង្រៀន​ទៅនឹង​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី ហើយ​ដោយ​មាន​គោលបំណង​នោះ វាចងភ្ជាប់​យើង​ទៅនឹង​សេចក្ដីពិត​នោះ ហើយ​អនុញ្ញាត​ឲ្យ​រឿង​ទាំងនោះ​កើត​ឡើង​ជំនួស​ឲ្យ​គ្រាន់តែ​មានការ​ពិភាក្សា​ដ៏ល្អ​ជាមួយ​សិស្ស​អំពី​ប្រធានបទ​មួយ ។

បងប្រុស វិលឡឺឌ ៖ មែនហើយ ។ តើ​បងប្អូន​មាន​អារម្មណ៍ថា​មេរៀន​នៃ​ការ​រៀបចំ​ជីវិត​ទាំងនេះ​អាច​ផ្តល់នូវ​ការពិភាក្សា​ដ៏ល្អ​មួយ​ឬទេ ?

ប្រសិនបើ​យើង​គ្រាន់តែ​មាន​ការពិភាក្សា​ដ៏ល្អ​មួយ នោះ​យើង​មិន​ជួយពួក​គេ​ឲ្យ​ប្រែចិត្តជឿ​កាន់តែ​ស៊ីជម្រៅ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នោះទេ ។ យើង​មិន​បាន​ជួយ​ពួកគេ​ឲ្យ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ យើង​មិនបានជួយ​រៀបចំ​ខ្លួនពួកគេ ក្រុមគ្រួសារ​ពួកគេ និង​អ្នក​ដទៃ​ទៀត​សម្រាប់​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​ពួកគេ​ដែល​គង់នៅ​ស្ថានសួគ៌​នោះទេ ។ ដូច្នេះ យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ថា យើង​បន្ត​ផ្ដោត​លើ​ព្រះបន្ទូល​នៃព្រះ ថា​សេចក្តី​ពិត​ដែលមាន​​អក្សរ​ដិត​ទាំងនោះ មិនមែន​គ្រាន់តែ​ចំណុច​ល្អៗ​ដែល​បានសរសេរ​នៅលើ​ទំព័រ​នោះទេ ប៉ុន្តែ​វា​គឺជា​សេចក្តីពិត​ដ៏​មានអានុភាព​មកពី​ព្រះវរបិតាសួគ៌ ដែលមាន​នៅក្នុង​ព្រះបន្ទូល​របស់​ទ្រង់ ហើយ​ថា​យើង​កំពុង​ខិតខំ​ដាក់​គោលដៅ​យ៉ាង​ច្បាស់ ដើម្បី​ឲ្យ​អ្វីៗ​ទាំងអស់​ដែលយើងធ្វើ​នៅក្នុង​មេរៀន​នោះ​បានផ្ដោត​ទៅលើ​រឿងនោះ ។

ហើយ​បន្ទាប់​មក​ដូចដែល​ស៊ីស្ទើរ វិលើរ បាន​មាន​ប្រសាសន៍ថា យើង​អាច​ទៅ​ធ្វើ​សកម្មភាព​រៀនសូត្រ​នោះ​នៅចុង​បញ្ចប់​មេរៀន​ដើម្បី​អាច​ផ្តល់​ឱកាស​ដល់​សិស្ស​គ្រប់រូប ។ នោះ​ជា​គំនិតល្អ​ខ្លាំងណាស់ ។ តើមាន​គំនិតអ្វី​ផ្សេងទៀត​ទេ​អំពី​ជំនាញ​ទាំង​បី​នោះ ?

ស៊ីស្ទើរ វិលើរ !

ស៊ីស្ទើរ វិលើរ ៖ ខ្ញុំ​គ្រាន់តែ​ចង់​លើកឡើង​ពីការ​អនុវត្ត​ជាក់ស្តែង​មួយ ។ ពេលខ្លះ​ជីវិត​មាន​ស្ថានភាព​ផ្លាស់ប្ដូរ​ហើយ​យើង​ប្រហែលជា​មិនមាន​ពេលវេលា​ច្រើន​ដូច​ដែល​យើង​បាន​គិត​នោះទេ ។ យើង​ដឹងថា យើង​នឹង​រៀបចំខ្លួន​ឲ្យ​ច្រើនជាង​ពេលវេលា​ដែលយើង​មាន ។ ដូច្នេះ​ចំពោះ​ខ្ញុំ គោលបំណង​នោះ​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពីអ្វី​ដែលខ្ញុំ​អាច​លុបចេញ​ពីមេរៀន​របស់​ខ្ញុំ ហើយ​នៅតែ​ទទួលបាន​អ្វី​ដែល​យើង​ត្រូវការ​ដើម្បី​អាច​យល់​ពី​គោលបំណង​នោះ ។

បងប្រុស វិលឡឺឌ ៖ នោះ​ពិតជាល្អ​ណាស់ ។ វា​ជួយ​បង​ពន្លឿន​មេរៀន​របស់​បង​ក្នុង​អំឡុង​ពេល​មេរៀន ។ ព្រោះ​​មុននេះ​បង​បាន​និយាយ​អំពី​ការអនុវត្ត​នោះ ពេលខ្លះ​យើង​ទុកពេល​វេលា​តិចតួច​ពេក​សម្រាប់​ចំណុច​នោះ ។ ប៉ុន្តែ​ឥឡូវនេះ​ជាមួយ​នឹង​គោលបំណងនោះ ​សេចក្តី​ពិត​ដែល​មាន​អក្សរ​ដិត និង​សកម្មភាព នោះ​បងប្អូន​អាច​ពន្លឿន​មេរៀន​ដោយ​ខ្លួនឯង​ក្នុង​អំឡុង​ពេល​មេរៀន​ជាក់ស្តែង ហើយ​ត្រូវ​ប្រាកដ​ថា​រឿង​សំខាន់ៗ​នឹង​ត្រូវបាន​បង្រៀន ឬ​ឲ្យ​សិស្ស​ចាប់បាន​ជាជាង​គ្រាន់តែ​ជាការ​និយាយ​ឡះឡោះ ឬ​និយាយ​អំពី​ការនិពន្ធ​ចុងក្រោយ​បង្អស់​ស្តីពី​ភាពធន់​ខាង​សតិ​អារម្មណ៍ ឬ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។

ស៊ីស្ទើរ វិលើរ ៖ ហើយ​យើង​អាច​បង្រៀន​ក្នុង​រយៈពេល​ខ្លី ប្រសិន​បើ​ចាំបាច់ ហើយ​នៅតែ​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត​នោះ ។

បងប្រុស វិលឡឺឌ ៖ អូ ! នោះ​ពិតជាល្អ​ណាស់ ។ មែនហើយ ! ដូច្នេះ វា​សង្ខេប​មេរៀន​កាន់តែខ្លី និង​កាន់​តែមាន​ប្រសិទ្ធភាព​ជាងមុន ។ ប៉ុន្តែ​មេរៀន​នៅតែ​មាន​អានុភាព ។ ពិត​ជាល្អ​ណាស់ ! សូម​យោបល់​ពីរ​បី​ទៀត

ស៊ីស្ទើរ ហាន់ !

ស៊ីស្ទើរ ហាន់ ៖ ខ្ញុំ​ចង់​និយាយថា​ចំពោះ​ខ្ញុំ ការរៀបចំ​មេរៀន​ទាំងនេះ វាមាន​ភាពងាយស្រួល​នៅពេល​ខ្ញុំ​មាន​គោលបំណង សេចក្តី​ពិត​ដែល​មាន​អក្សរ​ដិត និង​ការស្រាយ​បំភ្លឺ ។ ព្រោះភាគ​ច្រើន ដូចដែល​បងប្រុស​បានលើក​ឡើង យើង​មាន​វិធី​រាប់លាន​ផ្សេងៗគ្នា ប្រសិនបើ​យើង​មិនមាន​គោលបំណង​មួយ​នោះ ។ ហើយដូច្នេះ ខ្ញុំ​អាច​បង្រៀនមេរៀន​នេះ​តាម​របៀប​ខុសៗគ្នា ។ ប៉ុន្តែ​ព្រោះតែ​ខ្ញុំ​មាន​គោលបំណង​នោះ ហើយ​ខ្ញុំ​មាន​ព្រះគម្ពីរ និង​សេចក្តី​ពិត​ដែល​មាន​អក្សរ​ដិត—នោះ​វាងាយ​ស្រួល​សម្រាប់​ការរៀបចំ​របស់​ខ្ញុំ ។ ខ្ញុំ​អាច​និយាយ​បានថា ​យើង​នឹង​លើក​ឡើង​ពី​ចំណុច​នេះ ចំណុចនេះ និង​ចំណុច​នេះ ។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​សិស្ស​បំពេញ​ចំណុច​នៅសល់ ហើយ​វា​អស្ចារ្យ​ណាស់ ។

បងប្រុស វិលឡឺឌ ៖ អរគុណ​សម្រាប់​ការចែកចាយ​នោះ ។

សូម​អញ្ជើញ​ប្អូនប្រុស អាល់ខាឡា ។

ប្អូនប្រុស អាល់ខាឡា ប្រហែល​ជា​មួយឆ្នាំ​កន្លះ​មុន ប្រធាន ណិលសុន បាន​សន្យា​នៅក្នុង​សន្និសីទ​ទូទៅថា នៅថ្ងៃ​ចុង​ក្រោយ យើង​នឹង​ឃើញ​ការបើក​សម្តែង​ដ៏មហិមា​បំផុត​នៃ​ព្រះចេស្តា​របស់​ព្រះអម្ចាស់ ។ ហើយ​ខ្ញុំ​គិត​ថា​មេរៀន​នៃ​ការរៀបចំ​ជីវិត​ទាំងនេះ កំពុង​ជួយ​យើង​ស្គាល់​សេចក្ដីពិត​ដែល​កំពុង​បំភ្លឺ​យើង​ឲ្យ​ឃើញ​ព្រះហស្ដ​របស់​ទ្រង់​កាន់តែ​ច្បាស់ និង​ឃើញ​ពី​ព្រះចេស្តា​របស់​ទ្រង់ ។

ហើយ​ការពិត​នោះ​បាន​ផ្តល់​ចក្ខុវិស័យ​ដល់​យើងថា ព្រះយេស៊ូវ​គ្រីស្ទ​មិនត្រឹម​តែបាន​ផ្ដល់​កម្លាំង​ដល់​នីហ្វៃ​ប៉ុណ្ណោះទេ តែ​ទ្រង់​អាច​ផ្ដល់​កម្លាំង​ដល់ខ្ញុំ​បាន​ផងដែរ ។ ព្រះយេស៊ូវ​គ្រីស្ទ​មិន​ត្រឹមតែ​បង្រៀន​នីហ្វៃ​អំពី​របៀប​សាងសង់​សំពៅ​មួយ​ប៉ុណ្ណោះទេ តែ​ទ្រង់​អាច​ជួយ​ខ្ញុំ​[ ឲ្យដឹង ]​ពី​របៀប​ស្ថាបនា​ជីវិត​របស់​ខ្ញុំ​នៅលើ​ទ្រង់​ផងដែរ ។ ទ្រង់​មិន​ត្រឹមតែ​ជួយ​សាសន៍​យ៉ារេឌ ឬ​សាសន៍​នីហ្វៃ​ឲ្យ​រីក​ចម្រើន​ប៉ុណ្ណោះទេ ប៉ុន្តែ​ទ្រង់​ក៏អាច​ជួយ​ខ្ញុំ​ផ្នែកហិរញ្ញវត្ថុ​របស់​ខ្ញុំ​ផងដែរ ។

ដូច្នេះ ខ្ញុំ​គិត​ថាការ​ផ្តោត​របស់​មេរៀន​នៃ​ការរៀបចំ​ជីវិត​ទាំងនេះ គឺ​កំពុងជួយ​ឲ្យ​យើង​មើល​ឃើញ​ពី​សេចក្ដីពិត​មិន​ដែល​ផ្លាស់ប្តូរ​ទេ ។ ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​តែ​ដដែល​ទោះ​ពី​ថ្ងៃម្សិល ថ្ងៃនេះ និង​រហូត​តទៅ ។

បងប្រុស វិលឡឺឌ ៖ ប្អូនប្រុស អាល់ខាឡា តើ​ប្អូន​ជឿថា​មេរៀន​នៃ​ការរៀបចំ​ជីវិត​ទាំងនេះ​អាចជា​ភស្តុតាង​នៃ​ការបើក​សម្តែង​ដ៏​ធំមួយ​នៃ​ព្រះចេស្តា​របស់​ព្រះអម្ចាស់​នៅថ្ងៃ​ចុង​ក្រោយ​នេះ​ដែរ​ឬ​ទេ ?

ប្អូន​ប្រុស អាល់ខាឡា ៖​ ខ្ញុំ​ជឿ ព្រោះ​ខ្ញុំ​បាន​មើល​ឃើញ​វា​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។

បងប្រុស វិលឡឺឌ ៖ ខ្ញុំ​ជឿ​ផងដែរ ។ សូម​អរគុណ​ដែល​បាន​ចែកចាយ​ទីបន្ទាល់​ជាមួយ​យើង ។ សំណួរ​ចុងក្រោយ​របស់​យើង​នៅ​ថ្ងៃនេះ​គឺ តើ​បងប្អូន​នឹងផ្តល់​ដំបូន្មាន​អ្វីខ្លះ​ដល់​គ្រូបង្រៀន​នៅទូទាំង​ពិភពលោក​ដែល​ទើបតែ​ចាប់ផ្តើម​មេរៀន​នៃ​ការរៀបចំ​ជីវិត​ទាំងនេះ ? ដែល​ឥឡូវ​នេះបងប្អូន​មាន​បទពិសោធន៍​ជាមួយ​មេរៀន​ទាំងនេះរួចហើយ ? តើ​បងប្អូនចង់​និយាយអ្វីខ្លះ​ទៅកាន់​គ្រូបង្រៀន​ជុំវិញ​ពិភពលោក ?

សូមអញ្ជើញ​ប្អូនប្រុស សាយមិន ។

ប្អូនប្រុស សាយមិន ៖ ខ្ញុំ​ចង់​និយាយថា យើង​ត្រូវរស់នៅ​តាម​សេចក្ដី​ពិត​ដែល​យើង​បាន​រៀន​ទាំងគ្រូបង្រៀន និង​សិស្ស ។ ដូច្នេះ គ្រូបង្រៀន​ត្រូវរស់​នៅ​តាមសេចក្ដីពិត​នោះ ។ បងប្អូនដឹងថា បងប្អូន​ចង់—ឲ្យការបង្រៀន​របស់​បងប្អូន​កាន់តែ​មាន​អានុភាព​​ ប្រសិន​បើ​បងប្អូនកំពុង​រស់នៅ​តាម​អ្វី​ដែល​បងប្អូនកំពុង​បង្រៀន ។ ហើយ​បន្ទាប់មក​ប្រសិនបើ​បងប្អូនអាច​ជួយ​សិស្ស​ឲ្យ​រស់នៅ​តាមអ្វី​ដែល​ពួកគេ​កំពុង​បង្រៀន នោះ​គឺជា​រឿង​ដ៏អស្ចារ្យ ។

បងប្រុស វិលឡឺឌ ៖ អស្ចារ្យ ! បើ​ខ្ញុំ​ស្ដាប់​មិន​ខុសទេ គឺ​ប្អូនពិត​ជា​បាន​រស់នៅ​តាម​មេរៀន​ទាំងនេះ ការរស់នៅ​តាម​គោលការណ៍​ទាំងនោះ​នឹងផ្តល់​ឲ្យ​ប្អូន​នូវ​អំណាច​ដ៏មហិមា​នៅពេល​ប្អូន​បង្រៀន​សិស្ស​តើ​ត្រឹមត្រូវ​ទេ ?

ប្អូនប្រុស សាយមិន ៖ មែនហើយ ។ ខ្ញុំ​មាន​បទពិសោធន៍​មួយ​កាល​ខ្ញុំ​ត្រៀម​ខ្លួនបង្រៀន​អំពី​ភាព​ខ្លួនទីពឹង​ខ្លួន​ខាង​វិញ្ញាណ ហើយ​ខ្ញុំ​មាន​អារម្មណ៍ថា « ខ្ញុំពុំសូវ​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ខាង​វិញ្ញាណ​ទេ » ។ ហើយ​ខ្ញុំ​បាន​ពង្រឹង​ចំណុច​​នេះ ហើយ​រឿង​មួយ​ដែល​បានផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ​គឺការ​ជួយ​ខ្ញុំ​ឲ្យ​កាន់​តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ ។ ខ្ញុំ​នៅតែ​បន្ត​កែលម្អ​វា ។ ហើយ​ខ្ញុំ​គិត​ថា វាបាន​ជួយ​ខ្ញុំ​ឲ្យ​បង្រៀន​ដោយមាន​អនុភាព​កាន់តែ​ច្រើន ។

បងប្រុស វិលឡឺឌ ៖ វា​ជា​ការពិត​ណាស់ ។ អរគុណ​ដែល​បាន​ចែកចាយ ! ពិតប្រាកដ​ហើយ ។

បាទ ! ស៊ីស្ទើរ រ៉ូប៊ីនសុន ។

ស៊ីស្ទើរ រ៉ូប៊ីនសុន ៖ កម្មវិធីសិក្សា​នេះ​ល្អណាស់ ​ចំណុច​មួយ​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ​គឺ​ការ​រកមើល​សំណួរ ។ ហើយ​ពេលខ្លះ​ខ្ញុំ​ដាក់​ឃ្លាទាំងមូល​នៅលើ​ស្លាយ ឬ​គ្រាន់តែ​សួរ​សិស្ស ហើយ​វានឹង​បង្កើត​ការសន្ទនា​ដែលនាំ​យើង​ត្រឡប់​ទៅកាន់​គោលបំណង ត្រឡប់​ទៅរក​សេចក្តីពិត​វិញ ។ ហើយពិតណាស់—កម្មវិធី​សិក្សា​នេះ​បាន​បង្កើត​ភាពងាយ​ស្រួល​ជាច្រើន​ជាមួយ​នឹង​របៀប​ដែល​យើង​ត្រូវ​សួរ​សំណួរ​ដ៏​ល្អមួយ​ទៅកាន់​សិស្ស ដើម្បី​ឲ្យ​ពួកគេ​អាចរស់នៅ​តាម​សេចក្ដីពិត​នោះ ? ដូច្នេះ​ខ្ញុំ​ពេញចិត្ត​សំណួរ​ទាំងនោះ ។ ដំបូន្មាន​របស់​ខ្ញុំ គឺ​មើល​សំណួរ​ទាំងនោះ​ហើយ​ប្រើប្រាស់​វា ។

បងប្រុស វិលឡឺឌ ៖ ដូច្នេះ បងស្រី​មានចំណុច​គ្រឹះ​ទាំងបី​នេះ​នៅក្នុង​មេរៀន ។ ប៉ុន្តែ​បងស្រី​ក៏មាន​សំណួរ​ដាក់បញ្ចូល​ក្នុង​មេរៀន​ទាំងមូល​ផងដែរ ។ ហើយ​បងស្រី​បាន​រកឃើញថា​សំណួរ​ទាំងនោះ​ពិតជា​មាន​ប្រយោជន៍​ណាស់ មែនទេ ?

ស៊ីស្ទើរ រ៉ូប៊ីនសុន ៖ សំណួរ​ទាំង​នោះ​មាន​ប្រយោជន៍​ណាស់ ។

បងប្រុស វិលឡឺឌ ៖ អរគុណ​ចំពោះ​យោបល់​នោះ ។

បងប្រុស ស៊ីរីល ៖ ខ្ញុំ​គិតថា ចំពោះ​គ្រូ​បង្រៀន​ថ្មី មេរៀន​នៃ​ការរៀបចំ​ជីវិត​មួយ​ចំនួន យើង​មិន​ចាំបាច់​ត្រូវចេះ ឬយល់​វា​ទាំងស្រុង​នោះទេ ។ ដូច​ស៊ីស្ទើរ រ៉ូប៊ីនសុន បាន​មានប្រសាសន៍ថា​យើង​គ្រាន់តែ​ធ្វើតាម​កម្មវិធី​សិក្សានោះ និង​អាច​ថ្លែងទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​យើង​នឹង​មិនអីទេ ។ យើង​មិន​ចាំបាច់​ជាអ្នក​ជំនាញ​ផ្នែក​សតិអារម្មណ៍—ផ្នែក​សុខភាព​ផ្លូវចិត្ត—ឬ​មិន​ចាំបាច់​ដឹង​អ្វី​គ្រប់យ៉ាង​ដែល​ទាក់ទង​នឹង​ការដោះស្រាយ​ជាមួយ​នឹង​ការថប់បារម្ភ​នោះទេ ។ សូម​ផ្ដោតទៅលើ​កម្មវិធី​សិក្សា​នោះ ។ យុវវ័យ​នឹង​ដឹង​ពីអ្វី​ដែល​ពួកគេ​ត្រូវដឹង ដើម្បី​ពឹងផ្អែក​លើ​ព្រះអង្គ​សង្គ្រោះ ដើម្បី​ឆ្លងកាត់​បញ្ហា​ប្រឈម​ដែល​ពួកគេ​កំពុង​ឆ្លងកាត់ ។

បងប្រុស ស៊ីរីល ខ្ញុំ​រីករាយ​ដែល​បង​បាន​មានប្រសាសន៍ថា ព្រោះ​មាន​គ្រូបង្រៀន​ជាច្រើន​ដែល​មាន​អារម្មណ៍​ថប់បារម្ភ—ដូច​ប្រសាសន៍​ស៊ីស្ទើរ ហាន់ តាំងពី​ដំបូង —ហើយ​ពួកគេ​មាន​អារម្មណ៍ថា​ពួកគេ​ត្រូវតែ​ក្លាយជា​អ្នកជំនាញ បើមិន​ដូច្នេះ​ពួកគេ​មិន​អាច​បង្រៀន​វា​បានទេ ។ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​ប្អូនប្រុស សាយមិន បាន​មានប្រសាសន៍ ៖ ប្រសិនបើ​យើង​គ្រាន់​តែ​ព្យាយាម​រស់នៅតាម​គោលការណ៍​ទាំងនេះ​នៅក្នុង​ជីវិត​របស់​យើង នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹងយាង​មក ហើយ​ថ្លែង​ទីបន្ទាល់​តាមរយៈ​យើង​ទៅកាន់​សិស្ស​របស់​យើង ហើយ​ប្រទានពរ​ដល់​មនុស្ស​ជំនាន់​ក្រោយ ។ ដោយសារតែ​យើង​ព្យាយាម​ធ្វើតាម​កម្មវិធី​សិក្សា​ដ៏​ល្អ​នេះ ហើយ​ព្យាយាម​ផ្ដល់ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ​ក្នុង​នាម​ជាអ្នក​ដែល​ស្ម័គ្រចិត្ត ​មិនមែន​ជាអ្នក​ជំនាញ​នោះ ។

បងប្រុស ស៊ីរីល ៖ មែនហើយ ។ ហើយ​ខ្ញុំ​គិតថា វាជាការ​ល្អ​សម្រាប់​យុវវ័យ​ដើម្បី​ដឹងថា​យើង​មិនមែន​ជា​អ្នក​ជំនាញ​នោះទេ ។ យើង​ចង្អុល​បង្ហាញ​ពួកគេ​ទៅកាន់​ព្រះអង្គសង្គ្រោះ ព្រោះ​ទ្រង់​ជាអ្នក​ជំនាញ ។

បងប្រុស ស៊ីរីល ៖ ទ្រង់​ជាអ្នក​ជំនាញ ! អូ ! បងប្រុស ស៊ីរីល ខ្ញុំ​ពេញចិត្ត​ណាស់ ។ សូម​អរគុណ​ដែល​បាន​និយាយ​ដូច្នេះ ។ តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​បងប្អូន​ចង់​ចែកចាយ​ជាមួយ​គ្រូបង្រៀន​របស់​យើង​នៅ​ទូទាំង​ពិភពលោក​ដែរទេ ?

ស៊ីស្ទើរ វិលើរ !

ស៊ីស្ទើរ វិលើរ ៖ ខ្ញុំ​គិតថា ប្រសិនបើ​​បងប្អូន​​ធ្លាប់ជួប—មនុស្ស​មួយចំនួន​មាន​អារម្មណ៍ថា​ពួកគេ​មិន​ពេញចិត្ត តើ​មេរៀន​ទាំង​នេះ​នឹង​ផ្តោត​សំខាន់​លើ​ព្រះគ្រីស្ទ​ដោយ​របៀបណា ? ដូច​ជា​ផ្នែក​ការ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ ។ ហើយ​ខ្ញុំ​គិត​ថា ប្រសិនបើ​យើង​តែងតែ​ផ្តោត​ទៅលើ​ផែនការ​នៃ​សេចក្តីសង្គ្រោះ ហើយ​ចងចាំ​ថា គោលបំណង​គឺ​របស់​យើង​គឺ​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​របស់​យើង​ដើម្បី​មាន​ជីវិត​ដូច​ទ្រង់ ហើយ​គ្រាន់តែ​សួរ​ខ្លួនឯង​ថា តើ​ការជួយ​នេះ​បំពេញ​គោលបំណង​នេះ​ដោយ​របៀបណា ?

បងប្រុស វិលឡឺឌ ៖ អូ ! អស្ចារណាស់ ។

ស៊ីស្ទើរ វិលើរ ៖ វា​ពិតជា​ធ្វើ​ឲ្យ​មេរៀន​ផ្តោត​សំខាន់​លើ​ព្រះគ្រីស្ទ​ខ្លាំង​ណាស់ ។

បងប្រុស វិលឡឺឌ ៖ ល្អ​ណាស់ ! ដូច្នេះ​មិនត្រឹម​តែ​ផ្តោត​សំខាន់​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះទេ ប៉ុន្តែ​ជាផែនការ​នៃ​ការសង្គ្រោះ​ដែល​ទ្រង់​ជា​ចំណុច​សំខាន់ ។ ហើយ​បន្ទាប់មក​មើល​ពីរបៀប​ដែល​វា​នឹង​ជួយសិស្ស​របស់​យើង​រីកចម្រើន​ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះវរបិតាសួគ៌​របស់​យើង ។ ពិត​ជាល្អ​ណាស់ ! អរគុណ​ស៊ីស្ទើរ វិលើរ ។

បងប្រុស ដាយរ៉េង ។

បងប្រុស ដាយរ៉េង ៖ ដំបូន្មាន​របស់​ខ្ញុំ គឺ​ធ្វើសកម្មភាព​មាន​សេចក្ដី​ជំនឿ ។ ធ្វើសកម្មភាព និង​ខិតខំ​ប្រឹងប្រែង ។ ហើយ​ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​នៅពេល​​ខ្ញុំ​បាន​អនុវត្ត​ជំនាញ​ទាំងនេះ វា​បាន​ជួយ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​របស់​ខ្ញុំ​ពេលខ្ញុំ​កំពុង​រៀបចំ​ចាប់តាំង​ពី « អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ » ? រហូត​ដល់ « អ្វី​ដែល​នឹង​ជួយ​សិស្ស​របស់​ខ្ញុំ​ធ្វើ ដើម្បី​ប្រែក្លាយ​ជាអ្នក​ប្រែចិត្ត​ជឿ​ចំពោះ​ព្រះអង្គសង្គ្រោះ » ? ហើយ​ការផ្លាស់ប្តូរ​នោះបានធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​ខ្លាំង ។ ហើយវា​ជាពរជ័យ​ដ៏​ធំ​មួយ​នៅពេលខ្ញុំ​បាន​បង្រៀន និង​មាន​ទំនាក់ទំនង​ជាមួយ​សិស្ស ។

បងប្រុស វិលឡឺឌ ៖ ដូច្នេះ បងប្រុស ដាយរ៉េង មួយរយៈ​មុន​ខណៈ​បង​នៅក្នុង​ការបំពាក់​បំប៉ន បង​បាន​សន្យា​អ្វីមួយ​ជាមួយគ្រូបង្រៀន​របស់​បង ។ តើបង​បានឃើញថា​វា​បាន​កើតឡើង​នៅក្នុង​ថ្នាក់​របស់​ពួកគេ និង​នៅក្នុង​ថ្នាក់​របស់​បង​ដោយ​ផ្ទាល់​ដែរឬ​ទេ ?

បងប្រុស ដាយរ៉េង ៖ ពិតប្រាកដ​ណាស់ ! នៅពេល​យើង​មាន​ឱកាស​ដើម្បី​មើល​គ្នាបង្រៀន​ទៅវិញ​ទៅមក និង​បង្រៀន​មេរៀន​ទាំងនេះ​ដោយ​ខ្លួនឯង ខ្ញុំ​សូម​គាំទ្រ​នូវ​អ្វី​ដែល​ប្អូនប្រុស អាល់ខាឡា បាននិយាយ ដោយ​ដកស្រង់ពី​ប្រសាសន៍​របស់​ប្រធាន ណិលសុន ថា​អព្ភូតហេតុ​ទាំងនោះ​កំពុង​ត្រូវបាន​គេ​មើលឃើញ ថា​ទីបន្ទាល់​របស់​សិស្ស​ត្រូវបាន​ពង្រឹង​នៅក្នុង​គ្រប់ផ្នែក​នៃ​ជីវិត​របស់ពួកគេ ហើយ​អ្វីៗ​ទាំងអស់​ទាញ​ត្រឡប់​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ ។ វាជា​ពរជ័យដ៏ធំ​អស្ចារ្យ​មួយ ។

បងប្រុស វិលឡឺឌ ៖ សូម​អរគុណ !

បងប្រុស ដាយរ៉េង ៖ បាទ មិន​អី​ទេ !

បងប្រុស វិលឡឺឌ ៖ សូម​អរគុណ​គ្រប់គ្នា​សម្រាប់​ការបង្រៀន ។ សូម​អរគុណ​សម្រាប់​ការស្រឡាញ់​ដល់​បុត្រា​បុត្រី​របស់​ព្រះ​គ្រប់គ្រាន់​ដើម្បី​ចង់​ផ្ដល់ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ ។ បងប្អូន​កំពុង​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ ។ តាមពិត​ខ្ញុំ​ចង់​អរគុណ​ដល់​លោកគ្រូ​អ្នក​គ្រូ​របស់​យើង​នៅ​ទូទាំង​ពិភពលោក ទៅកាន់​ពួកគេ​ម្នាក់ៗ សម្រាប់​សេចក្តី​ល្អ​ដែល​ពួកគេ​កំពុង​ធ្វើ ។ បងប្អូន​កំពុង​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម ដើម្បី​ផ្ដល់ពរជ័យ​ដល់​ជំនាន់​កំពុង​ពេញ​វ័យ ។ យើង​ស្រឡាញ់​បងប្អូន​គ្រប់គ្នា ។ ការណ៍​នេះ​ពុំ​ងាយ​ស្រួលទេ ។ យើង​ចង់​ឲ្យ​បងប្អូន​ដឹងថា​គ្មាន​ការខិតខំ​ប្រឹងប្រែង​ណា​ដែល​ឥតប្រយោជន៍​នោះទេ ។ គ្មាន​កិច្ចការណា​ដែល​បងប្អូន​ធ្វើ​នៅក្នុងថ្នាក់ ដើម្បី​ផ្ដល់ពរជ័យ​ដល់​បុត្រាបុត្រី​របស់​ព្រះ នឹង​ក្លាយ​ជា​កិច្ចការ​ឥតប្រយោជន៍​នោះទេ ។ អរគុណ​ដែល​បាន​ចែកចាយ ។ នៅពេល​បងប្អូន​ពិចារណា​ចំណងជើង « មេរៀននៃ​ការរៀបចំ​ជីវិត » សូម​ស្រមៃថា ចំណង​ជើង​សម្រាប់​មេរៀន​នៃ​ការរៀបចំ​ជីវិត ៖ បើ​យើង​បន្ថែម​ពាក្យ​មួយ ហើយ​វា​ជា « មេរៀន​នៃ​ការរៀបចំ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ តើ​បងប្អូន​នៅចាំ​បានទេ​ប៉ុន្មាន​ឆ្នាំមុន ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ បាន​បង្រៀន​យើងថា ការបង្រៀន​របស់​បងប្អូន​មិនត្រឹមតែ​សម្រាប់​ពេលវេលា​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែសម្រាប់​ភាពអស់កល្ប​ជានិច្ច ។

ប្រធានបទ​នៃ​មេរៀន​ទាំងនេះ​សំខាន់ ប៉ុន្តែ​ជីវិត​អស់កល្បជា​និច្ច​របស់​ពួកគេ​ចាំបាច់​ខ្លាំង​ណាស់ ហើយ​វា​អាច​កើតឡើង​បាន​តែ​តាមរយៈ​បុត្រា​របស់​ព្រះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ខ្ញុំ​ដឹងថា ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​ស្រឡាញ់​សិស្ស​របស់​បងប្អូន​ច្រើន​ជាង​ពាក្យសម្តី​ដែល​អាច​ថ្លែងបាន​ទៅទៀត ។ ទ្រង់​នឹង​ជួយ​យើង ។ ទ្រង់​នឹង​ជួយ​បងប្អូន ។ ខ្ញុំដឹងពីរឿងនេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។