ការរៀបចំ និងការបង្រៀនមេរៀននៃការរៀបចំជីវិត ៖ ការបង្រៀនមេរៀនមួយ
ការចាក់ផ្សាយការបំពាក់បំប៉នថ្នាក់ ស&វ ប្រចាំឆ្នាំ២០២៥
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
ស៊ីស្ទើរ ខាទ្រីណា ហាន់ ៖ ហ្នឹងហើយ ! ថ្ងៃនេះ ប្អូនៗ ! ខ្ញុំចង់ឲ្យប្អូនៗពិភាក្សាជាមួយក្រុមរបស់ប្អូនៗថា តើស្ថានភាពពិបាកផ្លូវចិត្តដែលក្មេងវ័យជំទង់ឆ្លងកាត់នោះជាអ្វី ? ហ្នឹងហើយ តោះជជែកគ្នាមួយភ្លែតសិន ។
សិស្សទាំងអស់ ៖ ( ពិភាក្សាគ្នា )
ស៊ីស្ទើរ ហាន់ ៖ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ប្អូនៗឥឡូវនេះ ខ្ញុំចង់ឲ្យប្អូនៗសរសេរនូវស្ថានភាពផ្លូវចិត្តដ៏លំបាកមួយដែលប្អូនៗកំពុងជួបប្រទះនាពេលនេះ ។
ក្តីសង្ឃឹមរបស់ខ្ញុំចំពោះប្អូនៗនៅថ្ងៃនេះគឺថា នៅពេលប្អូនៗចេញទៅ ប្អូនៗនឹងមានអារម្មណ៍កាន់តែមានទំនុកចិត្តថា ព្រះអង្គសង្គ្រោះអាចជួយប្អូនៗបាន ហើយនឹងជួយប្អូនៗតាមរយៈឧបសគ្គរបស់ប្អូនៗដែលកំពុងឆ្លងកាត់នាពេលនេះ តាមរយៈបញ្ហាប្រឈមទាំងឡាយដែលនឹងកើតឡើង ។
ហ្នឹងហើយ ! ដូច្នេះ ដើម្បីចាប់ផ្ដើមពីថ្ងៃនេះ តើនរណាជាគំរូដ៏ល្អបំផុតរបស់យើងនៅក្នុងគ្រប់ការណ៍ទាំងអស់ ?
សិស្សទាំងអស់ ៖ ព្រះយេស៊ូវគ្រីស្ទ ។
ស៊ីស្ទើរ ហាន់ ៖ ល្អ ! ខ្ញុំពេញចិត្តនឹងចម្លើយនេះ ។ ដូច្នេះ តើប្អូនៗទាំងអស់គ្នាអាចបើកគម្ពីរ អេសាយ ជំពូកទី ៥៣ ? ហើយមើលទៅ ខទី ៣ ដល់ ៥ បានដែរឬទេ ? តើប្អូនៗគ្រាន់តែអានវាស្ងាត់ៗខ្លួនឯងបានទេ ? ហើយនៅលើកូនក្រដាសកត់ចំណាំនេះ តើប្អូនៗសរសេរឃ្លាមួយដែលប្អូនៗចូលចិត្តដែលលេចធ្លោសម្រាប់ប្អូនៗបានទេ ? នៅខាងក្រោយមានសម្រង់ពីអែលឌើរ សូរ៉េស ។ តើប្អូនៗនឹងគូសបន្ទាត់ពីក្រោមអ្វីដែលសំខាន់ចំពោះប្អូនៗម្តងទៀត ដូចជាប្អូនៗបានធ្វើនៅក្នុងព្រះគម្ពីរបានដែរឬទេ ?
ជាមួយក្រុមរបស់ប្អូនៗ តើប្អូនៗគិតអំពីបទគម្ពីរនេះ អេសាយ ៥៣:៣–៥ ហើយនិងសម្រង់ពីអែលឌើរ សូរ៉េស បានទេ ? ហើយតើប្អូនៗអាចគិតពីសេចក្តីពិតដែលយើងអាចរកឃើញនៅក្នុងប្រភពដែលបានតែងតាំងដ៏ទេវភាពទាំងពីរនេះបានទេ ? សូមចាប់ផ្តើម !
សិស្សទាំងអស់ ៖ ( ពិភាក្សាគ្នា )
ស៊ីស្ទើរ ហាន់ ៖ មែនហើយ ! តើមានក្រុមណាចង់ចែកចាយជាមួយពួកយើងទេ ? តើប្អូនៗរកឃើញសេចក្តីពិតអ្វី ?
អូប៉ា !
អូប៉ា ៖ សេចក្តីពិតដែលខ្ញុំបានរកឃើញនៅក្នុងសម្រង់នេះ ។ សំណេរថា « ព្រះអង្គសង្គ្រោះប្រទានដល់យើងនូវភាពធូរស្បើយ និងការលួងលោមចិត្ត » ។ ហើយអ្វីដែលខ្ញុំចូលចិត្តនោះគឺថា ទ្រង់ជ្រាបដឹងពីអ្វីដែលយើងកំពុងឆ្លងកាត់ ហើយទ្រង់តែងតែគង់នៅទីនោះសម្រាប់យើង ។ ហើយពេលខ្លះយើងគិតថាយើងនៅម្នាក់ឯង ប៉ុន្តែបើយើងគ្រាន់តែឈោងទៅរកទ្រង់ នោះទ្រង់នឹងឆ្លើយតបមកយើងជានិច្ច ។
ស៊ីស្ទើរ ហាន់ ៖ ពិតជាល្អណាស់ ! ព្រះអង្គសង្រ្គោះជ្រាបដឹងពីអ្វីដែលយើងកំពុងឆ្លងកាត់ ។
ហើយតើទ្រង់អាចធ្វើអ្វីបាន ?
អូប៉ា ៖ ទ្រង់អាចប្រទាននរណាម្នាក់នៅទីនោះសម្រាប់យើង ដែលយើងដឹងថាយើងតែងតែអាចទៅរកបាន ដោយផ្តល់ឲ្យយើងនូវអារម្មណ៍សុខសាន្ត ។
ស៊ីស្ទើរ ហាន់ ៖ ខ្ញុំចូលចិត្តចម្លើយនោះ ។ ហើយពីដំបូង ប្អូនក៏បានលើកឡើងដូចជា លួងលោមយើង មែនទេ ? ទ្រង់អាចប្រទានដល់យើងនូវសេចក្តីសុខសាន្ត និងការលួងលោម ។
ប្អូនៗ ! ខ្ញុំដឹងថាសេចក្ដីពិតនេះដែលប្អូនៗបានដកស្រង់ពីព្រះគម្ពីរ និងពីអែលឌើរ សូរ៉េស នេះគឺជាការពិត ។ នៅក្នុងជីវិតខ្ញុំផ្ទាល់ មានពេលខ្លះ គ្មាននរណាម្នាក់អាចដឹងពីអារម្មណ៍របស់ខ្ញុំទេ ។ ប៉ុន្តែខ្ញុំដឹងថាព្រះអង្គសង្គ្រោះបានជ្រាបដឹង ហើយទ្រង់បានប្រទានសេចក្តីសុខសាន្ត និងការលួងលោមដល់ខ្ញុំ ។ ដូច្នេះហើយ យើងនឹងសាកល្បងវាដោយគ្រាន់តែស្រមៃគិត ។
ហ្នឹងហើយ ! ដូច្នេះ ប្អូនៗទាំងអស់គ្នាគ្រាន់តែបិទភ្នែកប្អូនៗ ។ ហើយប្អូនៗទាំងអស់គ្នាគ្រាន់តែគិតពីស្ថានភាពដ៏លំបាកខាងផ្លូវចិត្តដែលប្អូនៗបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ប្អូនៗ បានឬទេ ? ហើយខ្ញុំគ្រាន់តែនឹងសួរប្អូនៗនូវសំណួរមួយចំនួនប៉ុណ្ណោះ ។ ហើយខ្ញុំចង់ឲ្យប្អូនៗគិតអំពីរឿងនោះ ។ ក្រោយមក ពីរបីនាទីបន្ទាប់នោះ ខ្ញុំនឹងឲ្យប្អូនៗបើកភ្នែក ហើយខ្ញុំនឹងឲ្យប្អូនៗសរសេរគំនិត និងអារម្មណ៍មួយចំនួន ។ បានទេ ?
សំណួរទីមួយ ៖ បើព្រះអង្គសង្គ្រោះគង់នៅជាមួយប្អូនៗ តើប្អូនៗគិតថាព្រះអង្គសង្គ្រោះនឹងធ្វើអ្វីខ្លះ ? តើប្អូនៗគិតថាព្រះអង្គសង្គ្រោះនឹងធ្វើយ៉ាងណា ពេលប្អូនៗកំពុងឆ្លងកាត់ស្ថានភាពដ៏លំបាកខាងផ្លូវចិត្តរបស់ប្អូនៗនោះ ? តើប្អូនៗអាចគិត និងមានអារម្មណ៍បែបណា ?
សំណួរមួយទៀត ៖ តើទ្រង់អាចមានបន្ទូលអ្វីទៅកាន់ប្អូនៗ ? តើទ្រង់អាចបង្គាប់ប្អូនៗឲ្យធ្វើអ្វីខ្លះ ?
កិច្ចការបន្ទាប់៖ តើវត្តមាន សេចក្តីស្រឡាញ់ និងការគាំទ្ររបស់ទ្រង់អាចជួយប្អូនៗឲ្យគ្រប់គ្រង និងយកឈ្នះលើភាពតានតឹងខាងសតិអារម្មណ៍របស់ប្អូនៗយ៉ាងដូចម្តេច ?
សូមប្អូនៗបើកភ្នែក ហើយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ប្អូនៗ តើប្អូនៗសរសេរនូវគំនិត និងអារម្មណ៍ណាមួយដែលប្អូនៗទទួលបាន បានឬទេ ?