អែលឌើរ ក្លាក ជី ហ្គីលប៊ឺត ជាអ្នកតំណាងប្រព័ន្ធអប់រំនៃសាសនាចក្រ និងបងប្រុង ឆាត អេច វេប អ្នកគ្រប់គ្រងថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាន បានណែនាំអំពីមេរៀននៃការរៀបចំជីវិត និងពិភាក្សាអំពីរបៀបដែលមេរៀនទាំងនេះបានបំផុសគំនិតដល់គ្រូបង្រៀន និងសិស្សទាំងឡាយដែលបានចូលរួមនៅក្នុងមេរៀនសាកល្បងក្នុងឆ្នាំ២០២៤ ។
ចុចទីនេះដើម្បីមើលវីដេអូសម្រាប់គ្រូបង្រៀន ។ ទាញយក ៖ 360p, 720p
វីដេអូនេះផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីរបៀបដែលមេរៀននៃការរៀបចំជីវិតអាចបំផុសគំនិត និងផ្តល់អំណាចដល់សិស្សថ្នាក់សិក្ខាសាលាឲ្យប្រឈមមុខនឹងឧបសគ្គក្នុងជីវិតដោយទំនុកចិត្ត ។ នៅពេលអ្នកមើល សូមជញ្ជឹងគិតអំពីរបៀបដែលមេរៀនទាំងនេះអាចជួយសិស្សឲ្យអនុវត្តគោលការណ៍ដំណឹងល្អទាំងឡាយនៅក្នុងស្ថានភាពជីវិតពិត ។
ចុចទីនេះដើម្បីមើលវីដេអូសម្រាប់សិស្ស ។ ទាញយក ៖ 360p, 720p
នៅថ្ងៃបង្រៀនដំបូងនៃឆ្នាំ២០២៥ សូមចំណាយពេល ១០ នាទីដើម្បីចែកចាយវីដេអូនេះជាមួយសិស្ស ណែនាំពួកគេអំពីមេរៀនថ្មីៗនៃការរៀបចំជីវិត និងកំណត់នូវបរិយាកាសវិជ្ជមានសម្រាប់បទពិសោធន៍ថ្នាក់សិក្ខាសាលារបស់ពួកគេ ។
សូមអរគុណសម្រាប់ការជួយសិស្សឲ្យស្ថាបនាសេចក្ដីជំនឿ និងស្វែងរកចម្លើយចំពោះសំណួរដ៏លំបាកបំផុតរបស់ពួកគេតាមរយៈការសម្របសម្រួលមេរៀនថ្មីទាំងនេះ ។
អត្ថបទនេះមានជាភាសាដូចតទៅនេះ ៖
Bahasa Indonesia, Cebuano, Česky, Dansk, Deutsch,
Eesti, English, Español, Faka-tonga, Français, Gagana Samoa,
Hrvatski, Italiano, Latviešu, Lietuvių, Magyar, Malagasy,
Nederlands, Norsk, Polski, Português, Română, Shqip, Suomi,
Svenska, Tagalog, Tiếng Việt, Български, Монгол, Русский,
Українська, Հայերեն, ภาษาไทย, ភាសាខ្មែរ, 한국어, 中文, 日本語
វីដេអូទាំងពីរ ក៏មាននៅលើបណ្ណាល័យដំណឹងល្អនៅក្នុងមាតិកាដែលជាប់ទាក់ទងសម្រាប់ ជំពូកស្តីពីការបំពាក់បំប៉នមេរៀននៃការរៀបចំជីវិត នៃសៀវភៅសិក្សាការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាឆ្នាំ២០២៥ ផងដែរ ។


