មីកា; ណាហ៊ុម; ហាបាគុក; សេផានា ៖ មេរៀនទី ១៥៤
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១០
អនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នកឲ្យស្ថាបនាជីវិតរបស់អ្នកលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់បាន ។ មេរៀននេះអាចជួយអ្នកឲ្យចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដែលមានអត្ថន័យនៅក្នុងជីវិតរបស់អ្នក ហើយជួយអ្នកឲ្យរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ ចែកចាយ
សូមគិតអំពីអាហារអ្វីដែលអ្នកចូលចិត្តជាងគេក្នុងស្ថានភាពនីមួយៗដូចខាងក្រោមនេះ ៖
-
អាហារដំបូងគេនៅពេលព្រឹក
-
ជាអាហារសម្រន់ពេលយប់ជ្រៅ
-
នៅថ្ងៃខួបកំណើតរបស់អ្នក
-
នៅថ្ងៃត្រង់ដ៏ក្ដៅ
គឺដូចជាអាហារដែលអ្នកចូលចិត្ត ផ្លាស់ប្ដូរអាស្រ័យទៅលើកាលៈទេសៈដែរ នោះវគ្គបទគម្ពីរផ្សេងៗគ្នាអាចមានអានុភាពខ្លាំងឬអត់ អាស្រ័យទៅលើស្ថានភាព និងភាពចាំបាច់ ។
សូមរំឭកវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរសញ្ញាចាស់ទាំងអស់ ( សូមមើលខាងក្រោមនេះ ) ។ បន្ទាប់មក សូមចែកចាយជាមួយសមាជិកគ្រួសារ ឬមិត្តភក្ដិនូវវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរសញ្ញាចាស់មួយ ដែលអ្នកចូលចិត្តសម្រាប់ស្ថានភាពនីមួយៗនៃស្ថានភាពដូចខាងក្រោមនេះ ៖
-
ការរៀនអំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់
-
ការពន្យល់ពីតម្រូវការរបស់យើងដើម្បីមានព្យាការី
-
ការយល់ពីផែនការនៃសេចក្តីសង្រ្គោះ
|
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ |
ឃ្លាបទគម្ពីរគន្លឹះ |
|---|---|
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ « ព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និងគំនិតតែមួយ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ ព្រះអម្ចាស់បានសន្យានឹងអ័ប្រាហាំថា ពូជរបស់លោកនឹង « បានកាន់ការងារបម្រើ និងបព្វជិតភាពនេះដល់អស់ទាំងសាសន៍ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីរគន្លឹះ កាលជាវិញ្ញាណ យើង « ត្រូវបានបង្កើតឡើង មុនកំណើតលោកិយមកម្ល៉េះ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ១:២៦–២៧ | ឃ្លាបទគម្ពីរគន្លឹះ « ព្រះបានបង្កើតមនុស្សតាមរូបអង្គទ្រង់ផ្ទាល់ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ២:២៤ | ឃ្លាបទគម្ពីរគន្លឹះ « មនុស្សប្រុស … នឹងទៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំងពីរនោះនឹងត្រឡប់ជាសាច់តែមួយសុទ្ធ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ៣៩:៩ | ឃ្លាបទគម្ពីរគន្លឹះ « ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង ? » |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និក្ខមនំ ២០:៣–១៧ | ឃ្លាបទគម្ពីរគន្លឹះ ក្រឹត្យវិន័យដប់ប្រការ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ យ៉ូស្វេ ២៤:១៥ | ឃ្លាបទគម្ពីរគន្លឹះ « ចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ទំនុកតម្កើង ២៤:៣–៤ | ឃ្លាបទគម្ពីរគន្លឹះ « តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន ? អ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ សុភាសិត ៣:៥–៦ | ឃ្លាបទគម្ពីរគន្លឹះ « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត … នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ១:១៨ | ឃ្លាបទគម្ពីរគន្លឹះ « ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥:២០ | ឃ្លាបទគម្ពីរគន្លឹះ « វេទនាដល់ពួកអ្នកដែលរាប់សេចក្ដីអាក្រក់ថាជាល្អ ហើយសេចក្ដីល្អថាជាអាក្រក់វិញ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ២៩:១៣–១៤ | ឃ្លាបទគម្ពីរគន្លឹះ ការស្តារឡើងវិញនៃដំណឹងល្អគឺជា « ការណ៍មួយយ៉ាងអស្ចារ្យ ហើយចម្លែក » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥៣:៣–៥ | ឃ្លាបទគម្ពីរគន្លឹះ « [ ព្រះយេស៊ូវគ្រីស្ទ ] បានទ្រាំទ្ររងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងជាពិត » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥៨:៦–៧ | ឃ្លាបទគម្ពីរគន្លឹះ ពរជ័យនៃការតមអាហារដែលត្រឹមត្រូវ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ៥៨:១៣–១៤ | ឃ្លាបទគម្ពីរគន្លឹះ « បែរចេញ … មិនឲ្យធ្វើតាមអំពើចិត្តនៅថ្ងៃបរិសុទ្ធរបស់យើង បើឯងរាប់ថ្ងៃឈប់សម្រាកទុកជាទីរីករាយចិត្ត » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ យេរេមា ១:៤–៥ | ឃ្លាបទគម្ពីរគន្លឹះ « មុនដែលយើងបានជបបង្កើតឯងនៅក្នុងពោះ … យើងក៏បានតែងតាំងឯងឡើងជាហោរាដល់អស់ទាំងសាសន៍ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសេគាល ៣:១៦–១៧ | ឃ្លាបទគម្ពីរគន្លឹះ ព្យាការីគឺជា « អ្នកយាមដល់ពូជពង្សអ៊ីស្រាអែល » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសេគាល ៣៧:១៥–១៧ | ឃ្លាបទគម្ពីរគន្លឹះ ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន « ធ្វើជាបន្ទះតែមួយដើម្បីឲ្យបានជាប់នៅជាមួយគ្នានៅដៃឯង » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ដានីយ៉ែល ២:៤៤–៤៥ | ឃ្លាបទគម្ពីរគន្លឹះ ព្រះនឹង « តាំងនគរមួយឡើង ដែលមិនត្រូវបំផ្លាញឡើយ » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេម៉ុស ៣:៧ | ឃ្លាបទគម្ពីរគន្លឹះ « ព្រះយេហូវ៉ាទ្រង់ … សម្តែងឲ្យពួកហោរា ជាអ្នកបម្រើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង » ។ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ម៉ាទ្បាគី ៣:៨–១០ | ឃ្លាបទគម្ពីរគន្លឹះ ពរជ័យនៃការថ្វាយដង្វាយមួយភាគក្នុងដប់ |
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ម៉ាទ្បាគី ៤:៥–៦ | ឃ្លាបទគម្ពីរគន្លឹះ អេលីយ៉ា « នឹងបង្វែរ … ចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ » ។ |
រៀនសូត្រ និងអនុវត្ត
សូមប្រើជំហានខាងក្រោមនេះ ដើម្បីបង្កើតជាសាច់រឿងមួយ ដែលក្មេងជំទង់ម្នាក់អាចប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយឆ្លើយសំណួរ ឬដោះស្រាយកង្វល់នានា ។
-
សូមជ្រើសរើសប្រធានបទមួយនៅខាងក្រោមនេះ ដើម្បីផ្អែកសាច់រឿងរបស់អ្នកលើ ៖
-
សេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមន
-
តម្រូវការដើម្បីមានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនៅលើផែនដីនេះ
-
ការទូន្មានថ្មីៗមកពីព្យាការី
-
-
សូមរំឭកគោលការណ៍ទាំងនេះឡើងវិញនៅក្នុង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
-
សូមសរសេរឈ្មោះ និងអាយុរបស់បុគ្គលនោះ និងបញ្ហាប្រឈមនៃសេចក្តីជំនឿជាក់ស្តែងមួយ ដែលពួកគេកំពុងប្រឈមមុខ ។
-
សូមសរសេរសំណួរ ឬកង្វល់មួយ ឬពីរដែលពួកគេមាន ដោយសារតែបញ្ហាប្រឈមរបស់ពួកគេ ។
-
តើគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ អាចជួយដល់បុគ្គលរូបនេះក្នុងស្ថានភាពរបស់ពួកគេយ៉ាងដូចម្តេច ?
-
ឥឡូវនេះ សូមឆ្លើយសំណួរខាងក្រោមនេះមួយ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ៖
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងផែនការរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ដែលអាចជួយបុគ្គលរូបនេះឲ្យទទួលបានទស្សនវិស័យដ៏អស់កល្បមួយ ?
-
តើជម្រើសរបស់ពួកគេនៅក្នុងស្ថានភាពនេះ អាចប៉ះពាល់ដល់ទំនាក់ទំនងយូរអង្វែងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើបទគម្ពីរ ឬសេចក្តីថ្លែងការណ៍អ្វីខ្លះមកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលអ្នកនឹងណែនាំឲ្យពួកគេសិក្សា ?
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យចែកចាយវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហើយជួយអ្នកឲ្យរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកចូលចិត្ត និងការពន្យល់ដែលអ្នកបានចែកចាយជាមួយសមាជិកគ្រួសារ ឬមិត្តភក្ដិ ។
-
សាច់រឿងដែលអ្នកបានសរសេរ និងការឆ្លើយតបរបស់អ្នកចំពោះសំណួរមួយ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?