ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១២៥ ៖ អេសាយ ៥៤—« យើង​អាណិត​អាសូរ​ដល់​ឯង​ដោយ​សេចក្តី​សប្បុរស »


រូបសំណាក​ព្រះគ្រីស្ទ

អេសាយ ៥០–៥៧ ៖ មេរៀន​ទី ១២៥

អេសាយ ៥៤

« យើង​អាណិត​អាសូរ​ដល់​ឯង​ដោយ​សេចក្តី​សប្បុរស »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

មនុស្ស​អាច​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បោះបង់​ចោល ហើយ​នៅ​ម្នាក់​ឯង​ពេលខ្លះ ។ ដោយសារ​វង្ស​នៃ​អ៊ីស្រាអែល​បាន​បំពាន​លើ​សេចក្ដីសញ្ញា​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយនឹង​ព្រះយេហូវ៉ា នោះ​ពួកគេ​ត្រូវបាន​ខ្ចាត់ខ្ចាយ ។ ពួកគេ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ព្រះ​បាន​បោះបង់​ចោល​ពួកគេ​ហើយ ។ ទោះជា​យ៉ាងណា​ក៏ដោយ តាមរយៈ​ព្យាការី​អេសាយ ព្រះអម្ចាស់​បាន​រំឭក​ដល់​រាស្ត្រ​ក្នុង​សេចក្ដីសញ្ញា​របស់​ទ្រង់​ទាំង​នៅពេល​នោះ និង​ឥឡូវនេះ​ថា ទ្រង់​នឹង​ទទួល​ពួកគេ​ដោយ​សេចក្ដី​មេត្តា​ករុណា​ជា​ខ្លាំង ហើយ​ប្រទាន​ឲ្យ​ពួកគេ​នូវ​សេចក្ដី​សុខសាន្ដ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​អ្នក និង​ការតាំងចិត្ត​របស់​ទ្រង់​ចំពោះ​អ្នក ។

សិក្សា​ព្រះគម្ពីរ

គេ​និយាយ​ថា រូបភាព​មួយ​មាន​អត្ថន័យ​ស្មើ​មួយ​ពាន់​ពាក្យ ។ នេះ​មាន​ន័យ​ថា ការអាច​មើលឃើញ ឬ​ការស្រមៃ​ឃើញ​អ្វីមួយ​អាច​ជួយ​អ្នក​ឲ្យ​យល់ពី​វា​បាន ។ សូម​គិត​អំពី​ផ្លែឈើ​ដែល​អ្នក​ចូលចិត្ត ។ សូម​បិទ​ភ្នែក​របស់​អ្នក ហើយ​ស្រមៃ​ពី​វា ។ ដោយ​មាន​រូបភាព​មួយ​ក្នុង​ចិត្ត សូម​គិតពី​របៀប​ដែល​អ្នក​នឹង​ពិពណ៌នា​វា​ទៅកាន់​នរណាម្នាក់ ។

អេសាយ​បាន​ប្រើ​ការស្រមៃ​ឃើញ និង​រូបភាព ដើម្បី​ចែកចាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។ ការយល់ដឹង​ពី​រូបភាព​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះអម្ចាស់ និង​ការបង្រៀន​របស់​ទ្រង់​កាន់តែ​ច្បាស់ ។ សូម​មើល​រូបភាព​អំពី​កូនចៅ​អ៊ីស្រាអែល ។ សូម​ចំណាយ​ពេល​ពីរបី​នាទី​មើល​រូបភាព​ខាងក្រោម​នេះ​អំពី​នគរ​អ៊ីស្រាអែល និង​នគរ​យូដា ហើយ​កត់​សម្គាល់​ពី​ទីតាំង​របស់​អេសាយ ។

បន្ទាត់​ពេលវេលា​ដែល​បង្ហាញ​ពី​នគរ​អ៊ីស្រាអែល និង​នគរ​យូដា

នៅពេល​អ្នក​សិក្សា អេសាយ ៥៤ សូម​ស្តាប់​រក​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អារម្មណ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អំពី​អ្នក ។

សូម​ហាត់​ស្វែងរក និង​យល់ពី​រូបភាព​មួយ​ចំនួន​ដែល​អេសាយ​បាន​ចែកចាយ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​អាន អេសាយ ៥៤:១–៤ ។ កាល​អ្នក​ហាត់​ធ្វើ​ការណ៍​នេះ សូម​គូរ​រូបភាព​សាមញ្ញ​មួយ​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក អំពី​អ្វី​ដែល​អេសាយ​បាន​ពិពណ៌នា ។ វា​អាច​មើល​ទៅ​ដូចនេះ ៖

គំនូរ​សាមញ្ញ​នៃ​តង់​ក្រណាត់​ធំ​មួយ ដែល​មាន​បង្គោល​ចម្រឹង និង​ខ្សែ

សូម​គិត​អំពី​អ្វី​ដែល​ផ្នែក​ទាំងឡាយ​នៃ​តង់​នេះ​អាច​តំណាង​ឲ្យ ។ សូម​ពិចារណា​ពី​សំណួរ​ខាងក្រោម​នេះ ហើយ​សរសេរ​ចម្លើយ​មួយ​ចំនួន​របស់​អ្នក​ដាក់​នៅក្នុង​កំណត់​ចំណាំ​មួយ​នៅ​ជាប់​នឹង ខទី ២ ៖

  • តើ​អ្នក​គិត​ថា សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ដូចជា​ត្រសាល​យ៉ាង​ដូចម្ដេច ?

  • តើ​បង្គោល​ចម្រឹង​ទប់​នឹង​ត្រសាល​ដោយ​របៀប​ណា ? តើ​ការណ៍​នេះ​អាច​បង្រៀន​យើង​អ្វីខ្លះ អំពី​តួនាទី​នៃ​បង្គោល​ចម្រឹង​នៃ​ក្រុង​ស៊ីយ៉ូន​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ?

  • តើ​អ្នក​មើលឃើញ​ត្រសាល​ពង្រីក​នៅ​សម័យ​យើង​ដោយ​របៀប​ណា ?

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Angels in the Mirror » ( ៥:៤៧ ) ដើម្បី​មើល​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​សាសនាចក្រ​ដូចជា​ត្រសាល​មួយ ។

5:46

រូបតំណាង​សៀវភៅ​កត់ចំណាំឥឡូវនេះ សូម​ស្វែងរក​រូបភាព​មួយ​ចំនួន​ថែម​ទៀត ។ កាល​អ្នក​ស្វែងរក សូម​ចាំ​ថា វា​មិន​អី​ទេ បើ​អ្នក​មិន​ល្អ​ឥតខ្ចោះ​ក្នុង​ការធ្វើ​ការណ៍​នេះ​នោះ ។ ការអនុវត្ត​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ ។ សូម​អាន អេសាយ ៥៤:៥–៨ ហើយ​គូរ​រូបភាព​សាមញ្ញ​មួយ​អំពី​ប្តី និង​ប្រពន្ធ ។ សូម​គូស​សម្គាល់​បុគ្គល​ដែល​តំណាង​ឲ្យ​ព្រះយេស៊ូវ និង​បុគ្គល​ដែល​អាច​តំណាង​ឲ្យ​អ្នក ។ សូម​កត់ត្រា​របៀប​ដែល​ការណ៍​នេះ​ពិពណ៌នា​អំពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ។ តើ​ការប្រៀបធៀប​នេះ​ជួយ​អ្នក​ឲ្យ​យល់ពី​អារម្មណ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អំពី​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​អេសាយ​បង្រៀន​ខ្ញុំ​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ?

ផ្ទាំង​គំនូរ​នៃ​ផែនដី និង​ព្រះច័ន្ទ​នៅលើ​មេឃ​ដោយ​មាន​រលក​ពពក​ធំៗ​នៅ​ខាងក្រោម

អេសាយ​បាន​ប្រើ​ព្រះនាម និង​ព្រះបរមងារ​ជាច្រើន នៅពេល​ថ្លែង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបតំណាង​គូសសម្គាល់សូម​អាន អេសាយ ៥៤:៥ ។ សូម​គូសសម្គាល់​ព្រះនាម​ដែល​អ្នក​រកឃើញ ។

សូម​រកមើល​អត្ថន័យ​នៃ​ព្រះនាម​ទាំងនេះ ។ អ្នក​អាច​ប្រើ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ប្រធានបទ និង​សំណួរ ឬ​វចនានុក្រម ។ តាម​គំនិត​របស់​អ្នក តើ​ព្រះនាម​ទាំងនេះ​សម​នឹង​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្តេច ?

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្បែរ ខទី ៥ ដែល​មាន​នូវ​របៀប​ដែល​ព្រះនាម​ទាំងនេះ​របស់​ព្រះអង្គ​សង្គ្រោះ ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​ការប្តេជ្ញា​ចិត្ត​របស់​ទ្រង់​ចំពោះ​អ្នក ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​មើលឃើញ​ព្រះអង្គ​សង្គ្រោះ​បាន​កាន់តែ​ប្រសើរ​យ៉ាង​ដូចម្ដេច ?

ព្រះយេស៊ូវ​គោះ​ទ្វារ

អេសាយ​មាន​ភាពច្នៃប្រឌិត ហើយ​បាន​ប្រើ​រូបភាព និង​ដំណើររឿង​ប្រៀបធៀប ដើម្បី​ជួយ​យើង​ឲ្យ​យល់ពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ឥឡូវ​នេះ​ដល់​វេន​របស់​អ្នក ដើម្បី​បង្កើត​ដំណើររឿង​ប្រៀបធៀប ឬ​រូបភាព​ផ្ទាល់ខ្លួន​របស់​អ្នក ដើម្បី​ពិពណ៌នា​អំពី​ព្រះអង្គ​សង្គ្រោះ​ហើយ ។

សូម​អាន អេសាយ ៥៤:១៣, ១៧ ។ សូម​បង្កើត​ដំណើររឿង​ប្រៀបធៀប ឬ​រូបភាព​មួយ​ចេញពី​អ្វី​ដែល​អ្នក​រៀន​អំពី​ទ្រង់—បុគ្គលិក​លក្ខណៈ ឬ​គុណលក្ខណៈ​របស់​ទ្រង់ ។ អ្នក​អាច​បង្កើត​ជា​កំណាព្យ​មួយ ដំណើររឿង​មួយ គំនូរ​មួយ ឬ​អ្វីមួយ​ផ្សេងទៀត ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ និង​ការតាំងចិត្ត​របស់​ទ្រង់​ចំពោះ​អ្នក ។

រូបតំណាង​ចែកចាយ សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • គំនូរ​របស់​អ្នក រួម​ទាំង​ការពន្យល់​ខ្លី​មួយ​អំពី​របៀប​ដែល​វា​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • រូបភាព ឬ​ដំណើររឿង​ប្រៀបធៀប​ដែល​អ្នក​បាន​បង្កើត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?