ថ្នាក់​សិក្ខាសាលា
មេរៀនទី ៧៣ ៖ សាំយូអែល ទី១ ១៦—« ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ »


ព្រះគ្រីស្ទ​ប្រោស​ឲ្យ​ជា​បុរស​ម្នាក់​នៅ​ឯ​ស្រះ​ទឹក​បេថែសដា

សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦ ៖ មេរៀនទី ៧៣

សាំយូអែល ទី១ ១៦

« ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​សាំយូអែល​ថា ទ្រង់​បាន​ជ្រើស​រើស​ដាវីឌ​ឲ្យ​ស្នង​រាជ្យ​ពី​សូល​ជា​ស្ដេច​នៃ​អ៊ីស្រាអែល ។ តាមរយៈ​បទពិសោធន៍​នេះ សាំយូអែល​បាន​ដឹង​ថា ព្រះអម្ចាស់​ទត​ឃើញ​យើង​ខុស​ពី​មនុស្ស​ធម្មតា​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​សារៈសំខាន់​នៃ​ការមើលឃើញ​ខ្លួន​ឯង និង​អ្នកដទៃ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ទតឃើញ​ដែរ ។

សិក្សា​ព្រះគម្ពីរ

សូម​មើល​រូបភាព​ខាង​ក្រោម ។ ដោយ​ផ្អែកលើ​អ្វី​ដែល​អ្នក​មើលឃើញ តើ​រឿង​បី​យ៉ាង​អ្វី​ដែល​អ្នក​សន្មត​អំពី​បុគ្គល​រូប​នេះ ?

អ្នកទោស​ម្នាក់​ដើរ​នៅ​ជុំវិញ​ទីធ្លា​ពន្ធនាគារ

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ជញ្ជឹងគិត និង​បំពេញ​ការជំរុញ​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  1. នៅ​ពេល​នរណា​ម្នាក់​បាន​ជួប​ខ្ញុំ​ជា​លើក​ដំបូង ខ្ញុំ​គិត​ថា ពួកគេ​ទំនង​ជា​កត់​សម្គាល់​ឃើញ ។

  2. ខ្ញុំ​ជឿ​ថា ព្រះវរបិតាសួគ៌​ទត​ឃើញ​លក្ខណៈ​ដូច​តទៅ​នេះ​ដែល​ខ្ញុំ​មាន ដែល​មនុស្ស​ជា​ច្រើន​មើល​មិន​ឃើញ ៖  ។

  3. ពេល​ខ្ញុំ​ជួប​អ្នក​ដទៃ​ជា​លើក​ដំបូង ខ្ញុំ​មាន​ទំនោរ​នឹង​កត់​សម្គាល់​ឃើញ  ។

  4. ប្រសិនបើ​ខ្ញុំ​អាច​មើល​ឃើញ​អ្នក​ដទៃ​ដូច​ដែល​ព្រះវរបិតាសួគ៌​ទត​ឃើញ នោះ​វា​អាច​ជួយ​ខ្ញុំ​ឲ្យ  ។

នៅពេល​អ្នក​សិក្សា សាំយូអែល ទី១ ១៦ សូម​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​សារៈសំខាន់​នៃ​ការមើល​ឃើញ​ខ្លួន​អ្នក និង​អ្នក​ដទៃ​កាន់តែ​ដូច​ព្រះ​អម្ចាស់​ទត​ឃើញ​ដែរ ។

នៅ​អំឡុង​សម័យ​របស់​ព្យាការី​សាំយូអែល ពួកសាសន៍​អ៊ីស្រាអែល​ចង់​មាន​ស្តេច​មួយ​អង្គ ។ សូល​ត្រូវ​បានជ្រើសរើស​ឲ្យ​ធ្វើ​ជា​ស្តេច ហើយ​គ្រប់គ្រង​មួយ​រយៈពេល ។ ប៉ុន្តែ ដោយសារ​ការ​មិន​គោរព​ប្រតិបត្តិ​របស់​សូល នោះ​ព្រះអម្ចាស់​បាន​បដិសេធ​ទ្រង់​ជា​ស្តេច​អ៊ីស្រាអែល ( សូម​មើល សាំយូអែល ទី១ ១៣:១៣–១៤; ១៥:២៦–២៨ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន សាំយូអែល ទី១ ១៦:១–៥ ។ សូម​គូសសម្គាល់​កិច្ចការ​ដែល​ព្រះអម្ចាស់​បានបញ្ជូន​សាំយូអែល​ឲ្យ​ទៅ​បំពេញ​នៅ​បេថ្លេហិម ។

សូម​អាន ខទី ៦–១៣ ហើយ​រកមើល​ព្រះឱវាទ​ដែល​ព្រះអម្ចាស់​បានប្រទាន​ឲ្យ​សាំយូអែល អំពី​ការស្វែងរក​អនាគត​ស្តេច ។

រូបតំណាង​កត់​ចំណាំ សេចក្តីពិត​មួយ​ដែល​សាំយូអែល​បានរៀន​គឺ ៖ ព្រះ​ទត​ឃើញ​សក្ដានុពល​ដ៏​ពិតប្រាកដ​របស់​យើង ដោយ​ការមើល​ទៅក្នុង​ដួងចិត្ត​របស់​យើង ជាជាង​រូបរាង​ខាងក្រៅ​របស់​យើង ។ នៅ​ក្នុង​កំណត់ចំណាំ​នៅ​ជិត ខទី ៧ សូម​កត់ត្រា​សេចក្តីពិត​នេះ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ទ្រង់​ព្រះតម្រិះ​ពី​ខ្ញុំ​ដោយ​របៀប​ណា ?

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែល​ពេល​នោះ​ជា​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍ ៖

23:28
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ចំណាប់​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​ទៅលើ​បងប្អូន​មិន​ផ្អែក​ទៅលើ​ទ្រព្យ​សម្បត្តិ ឬ​សម្រស់ ឬ​សុខភាព ឬ​ភាពឆ្លាតវៃ​ដែល​បងប្អូន​មាន​នោះ​ទេ ។ ទ្រង់​ទតមើល​បងប្អូន មិន​ដូចជា​ពិភពលោក​នេះ​មើល​ទៅ​បងប្អូន​ឡើយ ទ្រង់​ទត​ទៅ​បងប្អូន​ក្នុង​នាម​ជា​បងប្អូន​ផ្ទាល់ ។ ទ្រង់​ទត​មើល​ចិត្ត​របស់​បងប្អូន ។ ហើយ​ទ្រង់​ស្រឡាញ់​បងប្អូន ដោយសារ​បងប្អូន​ជា​បុត្រ​របស់​ទ្រង់ ។ ( « Your Wonderful Journey Home » Liahona ខែឧសភា ឆ្នាំ២០១៣ ទំព័រ ១២៨ )

សូម​សិក្សា​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពីរ ឬ​ច្រើន ដូច​ខាងក្រោម ហើយ​រកមើល​ពី​របៀប​ដែល​ព្រះ​មាន​ព្រះតម្រិះ​អំពី​យើង និង​របៀប​ដែល​ទ្រង់​ស្គាល់​យើង​យ៉ាង​ឥតខ្ចោះ ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​រៀបរាប់​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពីរ ឬ​ច្រើន ដែល​អ្នក​បាន​សិក្សា ។ សូម​រួម​បញ្ចូល​ការពន្យល់​ខ្លីៗ​អំពី​របៀប​ដែល​វគ្គ​ទាំងនេះ​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះ​មាន​ព្រះតម្រិះ​អំពី​អ្នក ។

រូបតំណាង​ចែកចាយ សូម​ចែកចាយ​វគ្គ​បទគម្ពីរ​មួយ នៃ​វគ្គបទគម្ពីរ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក​ជាមួយ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ដែល​អ្នក​មាន​អារម្មណ៍​ថា វគ្គបទគម្ពីរ​នេះ​អាច​ជួយ​បាន ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​មើល​ឃើញ​ខ្លួន​ឯង​ដូច​ព្រះ​ទត​ឃើញ​ដែរ ?

សូម​អាន សាំយូអែល ទី១ ១៦:១៤–២៣ ហើយ​រកមើល​ឥទ្ធិពល​ដែល​តន្រ្តី​មាន​ចំពោះ​សូល ។

កំណត់ចំណាំ ៖ ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ នៃ ខទី ១៤, ១៥, ១៦ និង ២៣ បញ្ជាក់​ថា វិញ្ញាណ​អាក្រក់​ដែល​រំខាន​ដល់​សូល​គឺ​មិន​មែន​មក​ពី​ព្រះ​ទេ ។

យុវជន​ម្នាក់​កំពុង​លេង​ហ្គីតា

ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស ចែង ៖

មាន​រឿង​ល្អៗ និង​ត្រឹមត្រូវ​ជាច្រើន​នៅក្នុង​ពិភពលោក​នេះ ។ ដូច​ជា​រាងកាយ​របស់​អ្នក​ទទួល​ឥទ្ធិពល​ពី​អ្វី​ដែល​អ្នក​បរិភោគ និង​ផឹក នោះ​ចិត្ត និង​វិញ្ញាណ​របស់​អ្នក​ក៏​បាន​ទទួល​អានុភាព​ដ៏​ខ្លាំងក្លា​ពី​អ្វី​ដែល​អ្នក​អាន មើល និង​ស្តាប់​ដែរ ។ ( « ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ » ដើម្បី​កម្លាំង​នៃ​យុវជន ទំព័រ ១៦–២១ )

តន្ត្រី​ដែល​អ្នក​ស្តាប់​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក ។ សូម​ស្វែងរក​ឃ្លា​មួយ​ចេញពី​ទំនុកតម្កើង ឬ​បទចម្រៀង​ដែល​អ្នក​ចូលចិត្ត​ចេញពី​គេហទំព័រ Youth Music ដែល​ជួយ​អ្នក​ឲ្យ​មើលឃើញ​ខ្លួន​របស់​អ្នក​ដូចជា​ព្រះ​ទតឃើញ​ដែរ ។ សូម​ច្រៀង ឬ​ស្តាប់​បទ​ដែល​អ្នក​បានជ្រើសរើស ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក នូវ​មូលហេតុ​ដែល​ទំនុកច្រៀង​នេះ​មាន​អត្ថន័យ​សម្រាប់​អ្នក ។ សូម​ពន្យល់​ពី​របៀប​ដែល​ទំនុកច្រៀង ឬ​តន្ត្រី​នេះ​ជួយ​អ្នក​ឲ្យ​មើលឃើញ​ខ្លួន​ឯង​ដូច​ដែល​ព្រះ​ទតឃើញ​អ្នក​ដែរ ។

នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​សរសេរ​ទំនុក​បទ​មួយ​វគ្គ​ទៀត​ទៅ​នឹង​ទំនុកតម្កើង ឬ​ទំនុកច្រៀង​បន្ថែម​ទៅ​បទចម្រៀង​ដែល​អ្នក​បានរកឃើញ ។ សូម​រួមបញ្ចូល​នូវ​អ្វី​ដែល​អ្នក​បានរៀន​ពី សាំយូអែល ទី១ ១៦:៧ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ខ្ញុំ​ជឿ​ថា ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​មើល​ឃើញ ទទួល​អារម្មណ៍ និង​ដឹង​ថា ទ្រង់​ជា​កម្លាំង​របស់​អ្នក ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ នោះ​នឹង​គ្មាន​ដែន​កំណត់​ចំពោះ​អ្វី​ដែល​អ្នក​អាច​សម្រេច​បាន​នោះ​ទេ ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ សក្តានុពល​របស់​អ្នក​គឺ​គ្មាន​ដែន​កំណត់​ឡើយ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​មើល​ឃើញ​ខ្លួន​ឯង​ដូច​ដែល​ទ្រង់​ទត​ឃើញ​អ្នក ។ ដែល​វា​ខុស​ពី​គ្នា​យ៉ាង​ខ្លាំង​ពី​របៀប​ដែល​ពិភពលោក​មើល​ឃើញ​អ្នក ។ ( « ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​នៃ​យុវជន » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ ៩ )

រូបតំណាង​សៀវភៅ​កត់ចំណាំ សូម​ជ្រើសរើស​ជម្រើស​មួយ ដូច​ខាងក្រោម​នេះ ហើយ​កត់ត្រា​គំនិត​របស់​អ្នក​ដាក់​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។ សូម​ប្រាកដ​ថា​បាន​រួមបញ្ចូល​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ​មកពី​បទគម្ពីរ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ ៖

  • សូម​គិតពិចារណា​អំពី​នរណា​ម្នាក់ ដែល​មើលឃើញ​សេចក្តីល្អ​នៅក្នុង​អ្នក មិនថា​អ្នក​មាន​ភាពទន់ខ្សោយ និង​កំហុស​ប៉ុនណា​នោះ​ទេ ។ តើ​ឥទ្ធិពល​របស់​ពួកគេ​ជះឥទ្ធិពល​លើ​ការយល់ឃើញ​របស់​អ្នក​អំពី​ខ្លួនឯង​យ៉ាង​ដូចម្តេច ? សូម​ពិចារណា​ពី​របៀប​ដែល​ទស្សនវិស័យ​របស់​ពួកគេ​ស្រប​នឹង​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ទតឃើញ​អំពី​អ្នក ។

  • សូម​ពិពណ៌នា​អំពី​នរណា​ម្នាក់​ដែល​អ្នក​រៀន​ស្រឡាញ់ និង​កោតសរសើរ​បន្តិច​ម្តងៗ ។ តើ​គុណសម្បត្តិ​អ្វីខ្លះ​ដែល​អ្នក​មើលឃើញ​នៅក្នុង​ពួកគេ ដែល​អ្នក​ដទៃ​អាច​មើល​រំលង ? សូម​កត់ចំណាំ​ថា តើ​អ្នក​បាន​ទទួល​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​ខ្លួនឯង​ដូច​ដែល​ព្រះ​ទតឃើញ​ពួកគេ​ដែរ​ឬ​ទេ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ពី​សារៈសំខាន់​នៃ​ការមើលឃើញ​ខ្លួន​ឯង និង​អ្នកដទៃ​ដូចជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ទតឃើញ​ដែរ ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ការឆ្លើយតប​របស់​អ្នក​ពី​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៃ​មេរៀន​នេះ ។

  • ទំនុក​ច្រៀង ឬ​វគ្គ​បន្ថែម​ដែល​អ្នក​បាន​បន្ថែម​ទៅក្នុង​បទចម្រៀង ឬ​ទំនុកតម្កើង ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?