ថ្នាក់​សិក្ខាសាលា
មេរៀនទី ៧២ ៖ សាំយូអែល ទី១ ១៥—« ការព្យាយាម​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ »


សាំយូអែល​កំពុង​បង្រៀន​សូល

Samuel Instructing Saul [ សាំយូអែល​កំពុង​បង្រៀន​សូល ] ដោយ ថែត ហេននីងហ្គឺ

សាំយូអែល ទី១ ៨–១០; ១៣; ១៥–១៦ ៖ មេរៀនទី ៧២

សាំយូអែល ទី១ ១៥

« ការព្យាយាម​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ព្រះ​ប្រទាន​បទបញ្ញត្តិ​ដើម្បី​ដឹកនាំ​យើង ហើយ​នាំ​មក​អំណរ​ដល់​យើង ។ ពេលខ្លះ​យើង​អាច​នឹង​មាន​អារម្មណ៍​ថា​ត្រឹមត្រូវ​ក្នុង​ការ​មិន​គោរព​តាម​បទបញ្ញត្តិ​ខ្លះ​របស់​ទ្រង់ ដោយសារ​យើង​កំពុង​គោរព​តាម​បទបញ្ញត្តិ​ផ្សេង​ទៀត ។ ទង្វើ​របស់​សូល និង​ទាហាន​របស់​ទ្រង់​នៅក្នុង សាំយូអែល ទី១ ១៥ បង្ហាញ​នូវ​លទ្ធផល​ខ្លះៗ​ដែល​អាច​កើត​មាន​ពី​ការចុះចាញ់​នឹង​ការល្បួង​នេះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការខិតខំ​គោរព​តាម​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ ។

សិក្សា​ព្រះគម្ពីរ

គ្រួសារ​មួយ​អង្គុយ​នៅ​តុ​បរិភោគ​អាហារ​ពេល​ល្ងាច

សូម​ស្រមៃ​មើល​ពី​តុ​មួយ​ដែល​មាន​អាហារ​ប្លែកៗ​ពី​ជុំវិញ​ពិភពលោក ពេញ​នៅ​លើ​តុ ។ តើ​អាហារ​ណា​ដែល​អ្នក​ជ្រើសរើស​បរិភោគ ? តើ​អ្នក​នឹង​ជ្រើសរើស​មិន​បរិភោគ​អាហារ​មួយ​ណា ? ហេតុអ្វី ?

សូម​អាន ឬ​មើល​សុន្ទរកថា​ដូច​ខាងក្រោម​មកពី​ប្រធាន រ័សុល អិម ណិលសុន ។ សូម​រក​មើល​ពី​របៀប​ដែល​វិធីសាស្រ្ត​របស់​យើង​ក្នុង​ការគោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ​គួរ​តែ​ខុស​គ្នា​ពី​របៀប​ដែល​យើង​ជ្រើសរើស​អាហារ​របស់​យើង ៖

14:33
ប្រធាន រ័សុល អិម ណិលសុន

[ អ្នក ] នឹង​ជួបប្រទះ​មនុស្ស​ដែលនឹង​ជ្រើសយក​បទបញ្ញត្តិ​ណាមួយ​ដែល​ពួកគេ​នឹង​គោរពតាម ហើយ​មិន​អើពើនឹង​បទបញ្ញត្តិ​ទាំងឡាយ​ផ្សេងៗទៀត​ដែល​ពួកគេ​បាន​ជ្រើសរើស​ដើម្បី​បំពាន ។ ខ្ញុំហៅ​ការណ៍​នេះថា ការគោរព​ប្រតិបត្តិ​ដូចជា​ការហូប​អាហារ​នៅ​កង់ទីន ។ ការអនុវត្ត​នៃ​ការរើស​មួយ​ទុក​មួយ​នេះ​នឹង​គ្មាន​បាន​ការ​ទេ ។ វា​នឹង​នាំ​ទៅរក​សេចក្ដី​វេទនា ។ ដើម្បី​រៀបចំ​ខ្លួន​ទៅ​ជួប​នឹង​ព្រះ បុគ្គល​ម្នាក់​ត្រូវ​គោរព​ព្រះបញ្ញត្តិ​ទាំងអស់​របស់​ទ្រង់ ។ វា​ត្រូវការ​សេចក្ដី​ជំនឿ​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ហើយ​ការកាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នឹង​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​នោះ ។ ( « Face the Future with Faith » Liahona ខែឧសភា ឆ្នាំ២០១១ ទំព័រ ៣៤ )

តើ​អ្នក​អាច​គិត​អំពី​មូលហេតុ​ដែល​នរណា​ម្នាក់​អាច​នឹង​មិន​ជ្រើសរើស​គោរព​តាម​បទបញ្ញត្តិ​មួយ​ចំនួន​ដែរ​ឬ​ទេ ? សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​ឆ្លើយតប នៅ​ពេល​អ្នក​ឮ​ពី​បទបញ្ញត្តិ​មួយ​ដែល​អ្នក​ប្រហែល​ជា​មិន​ចង់​គោរព​តាម ។ នៅ​ពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវិញ្ញាណ​ក្នុង​ការយល់​ពី​សារៈសំខាន់​នៃ​ការព្យាយាម​គោរព​តាម​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ ។

បន្ទាប់ពី​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ប្រាប់​សាំយូអែល​ដើម្បី​អនុញ្ញាត​ឲ្យ​ពួកសាសន៏​អ៊ីស្រាអែល​មាន​ស្តេច​មួយ​អង្គ នោះ​ព្រះអម្ចាស់​បាន​បង្គាប់​សាំយូអែល​ឲ្យ​ចាក់​ប្រេង​តែងតាំង​យុវជន​ម្នាក់​ឈ្មោះ​សូល​ឲ្យ​ធ្វើ​ជា​ស្តេច ( សូម​មើល សាំយូអែល ទី១ ៨–១០ ) ។ ពេល​ដែល​រង​ការគំរាមកំហែង​ពី​ការវាយប្រហារ​ពី​ពួក​ភីលីស្ទីន សូល​មិន​គោរព​ព្រះអម្ចាស់​ដោយ​ថ្វាយ​ដង្វាយដុត​ដែល​ទ្រង់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ ( សូម​មើល សាំយូអែល ទី១ ១៣:៨–៩ ) ។ បន្ទាប់​មក សាំយូអែល​បានបង្រៀន​សូល​ពី​ផលវិបាក​នៃ​ការមិន​គោរព​ប្រតិបត្តិ​របស់​ទ្រង់ ( សូម​មើល សាំយូអែល ទី១ ១៣:១០–១៤ ) ។ នៅក្នុង សាំយូអែល ទី១ ១៥ យើង​មើលឃើញ​គំរូ​ស្រដៀង​គ្នា​នេះ នៅពេល​ដែល​សូល​មិន​ធ្វើតាម​ការណែនាំ​របស់​ព្រះអម្ចាស់​ឲ្យ​បាន​ត្រឹមត្រូវ ។

រូបតំណាង​គូសសម្គាល់សូម​អាន សាំយូអែល ទី១ ១៥:១–៣, ៧–៩ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​សូល និង​បទបញ្ញត្តិ​មួយ​ចំនួន​ដល់​កងទ័ព​របស់​ទ្រង់ ។ អ្នក​អាច​គូសសម្គាល់​ជា​ពណ៌​តែ​មួយ​នូវ​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ដែល​សូល និង​កងទ័ព​របស់​ទ្រង់​បាន​ជ្រើសរើស​គោរព​តាម ។ បន្ទាប់មក សូម​គូសសម្គាល់​ថាតើ​បទបញ្ញត្តិ​ណា​មួយ​ដែល​ពួកគេ​បានជ្រើសរើស​មិន​គោរព​តាម ។

កំណត់ចំណាំ ៖ សូមមើល ជំនួយ​ការសិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ ។

បន្ទាប់​ពី​ច្បាំង​ជា​មួយ​ពួក​អាម៉ាលេក​ហើយ សាំយូអែល​បាន​ទូល​ទៅ​កាន់​សូល​អំពី​ការមិនគោរព​ប្រតិបត្តិ​របស់​ទ្រង់ និង​កង​ទ័ព​របស់​ទ្រង់ ។

រូបតំណាង​គូសសម្គាល់សូម​អាន សាំយូអែល ទី១ ១៥:១៣–២៤ ហើយ​គូសសម្គាល់​អាកប្បកិរិយា និង​ការដោះសា​ដែល​មាន​ឥទ្ធិពល​លើ​ជម្រើស​របស់​សូល​ក្នុង​ការមិនគោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ ឧទាហរណ៍ នៅក្នុង ខទី ១៣ សូល​បាន​កុហក​អំពី​ការគោរព​ប្រតិបត្តិ​របស់​ទ្រង់ ។

រូបតំណាង​តំណ​ភ្ជាប់ សូម​អាន និង​ភ្ជាប់ ម៉ាថាយ ២៦:៣៦–៣៩ ទៅនឹង សាំយូអែល ទី១ ១៥:២២ ។ សូម​ប្រៀបធៀប​អាកប្បកិរិយា និង​យុត្តិកម្ម​របស់​សូល ជាមួយនឹង​អាកប្បកិរិយា និង​យុត្តិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។

តើ​វា​បញ្ចប់​ដោយ​របៀប​ណា ? នៅពេល​យើង​បដិសេធ​ការណែនាំ និង​បទបញ្ញត្តិ​របស់​ព្រះ​ម្តងហើយ​ម្តង​ទៀត នោះ​នឹង​មាន​លទ្ធផល​នៃ​ការធ្វើ​បែប​នោះ ។ ការជ្រើសរើស​របស់​សូល​ក្នុងការ​បដិសេធ​ព្រះ​ឱវាទ​របស់​ព្រះ​បាន​នាំ​ឲ្យ​ព្រះ​បាន​ណែនាំ​សាំយូអែល​ឲ្យ​ស្វែងរក​ស្ដេច​មួយ​អង្គ​ទៀត​ដើម្បី​ជំនួស​សូល ( សូម​មើល សាំយូអែល ទី១ ១៣:១៤; ១៥:២៨ ) ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ការគោរព​តាម​បទបញ្ញត្តិ​នាំ​ឲ្យ​មាន​អំណរ​យ៉ាង​ដូចម្ដេច ?

តើ​បទបញ្ញត្តិ​អ្វីខ្លះ​ដែល​ក្មេងៗ​សព្វ​ថ្ងៃ​អាច​ជ្រើសរើស​មើល​រំលង ឬ​មិន​អើពើ ?

រូបតំណាង​ស្លាកសូម​អាន ម៉ូសាយ ២:៤១ និង អាលម៉ា ៣៧:៣៥ ដើម្បី​មើល​ដំបូន្មាន​របស់​ស្តេច​បេនយ៉ាមីន និង​អាលម៉ា ។ អ្នក​អាច​ដាក់​ស្លាក​សារលិខិត​ទាំងនេះ​ថា « បទបញ្ញត្តិ​ទាំងឡាយ » ។

អ្នក​ក៏​អាច​មើល​វីដេអូ « To Be Happy, Keep the Commandments, Said President Nelson » ( ១:០៧ ) ផងដែរ ។

1:7

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ជ្រើសរើស​បទបញ្ញត្តិ​មួយ ហើយ​សរសេរ​សាច់រឿង​ខ្លី​មួយ ដែល​មនុស្ស​ម្នាក់​អាច​នឹង​ត្រូវ​បានល្បួង​ឲ្យ​មិន​គោរព​តាម​បទបញ្ញត្តិ ។ សូម​រួម​ទាំង​របៀប​ការ​រក​ហេតុផល​មិន​គោរពប្រតិបត្តិ​ដូចជា​សូល​បាន​ធ្វើ នៅក្នុង សាំយូអែល ទី១ ១៥ អាច​ជា​ការបំផ្លិច​បំផ្លាញ ។

បន្ទាប់ពី​អ្នក​បានបង្កើត​សាច់រឿង​មួយ​ហើយ សូម​ឆ្លើយតប​ទៅនឹង​សំណួរ ពីរ ឬ​ច្រើន ដូច​ខាងក្រោម​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​ណា​ម្នាក់​ក្នុង​ស្ថានភាព​នេះ​អាច​ត្រូវ​ល្បួង​ឲ្យ​ប្រើ​អាកប្បកិរិយា ឬ​ហេតុផល​ដែល​សូល​បាន​ប្រើ ?

  • តើ​ការ​ជ្រើសរើស​ដើម្បី​គោរព​តាម ឬ​មិន​គោរព​បទបញ្ញត្តិ​ទាំងឡាយ​នេះ​នៅទីបំផុត​អាច​នាំ​ទៅរក​អំណរ ឬ​ទុក្ខវេទនា​ដោយ​របៀបណា ?

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​រៀន​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ក្នុង​យុវវ័យ​របស់​អ្នក ?

ជម្រើស ខ

តើ​បទបញ្ញត្តិ​ទាំងឡាយ​គឺជា​ភស្តុតាង​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដោយ​របៀប​ណា ?

ព្រះ​មាន​ហេតុផល​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ជាច្រើន ក្នុង​ការប្រទាន​បទបញ្ញត្តិ​ទាំងឡាយ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ—តែ​ផ្ទុយ​ពី​នោះ​វិញ ។ បទបញ្ញត្តិ​ទាំងឡាយ​គូស​ចំណាំ​ពី​ផ្លូវ​នៃ​ការជា​សះស្បើយ សុភមង្គល ភាពសុខសាន្ត និង​អំណរ ។ ព្រះវរបិតានិង​ព្រះដ៏ប្រោសលោះ​របស់​យើង បាន​ប្រទាន​ពរ​ដល់​យើង​នូវ​បទបញ្ញត្តិ​ទាំងឡាយ ហើយ​ការគោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ទាំងទ្វេ នោះ​យើង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​កាន់​តែ​ពេញលេញ និង​ជ្រាលជ្រៅ​បន្ថែម​ទៀត ។ ( « ក្តីស្រឡាញ់​នៃ​ព្រះ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២១ ទំព័រ ១៨ )

សូម​សិក្សា​ដំណើររឿង មួយ ឬ​ច្រើន ដូច​ខាងក្រោម​នេះ ។ សូម​រក​មើល​ពី​របៀប​ដែល​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ជា​ភស្តុតាង​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។

  1. « Blessed and Happy Are Those Who Keep the Commandments of God » ( ៥:៤១ )

    5:41
  2. ឌៀថើរ អេហ្វ អុជដូហ្វ « A Matter of a Few Degrees » ( នាទីទី ២:១៤ ដល់ ៤:០០ )

    19:7
  3. សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​ដោយ​អែលឌើរ វ៉ន ជី ខីតឆ៍ នៃ​ពួក​ចិត​សិប​នាក់ ៖

    10:20
    អែលឌើរ វ៉ន ជី ខីតឆ៍

    ដូច្នេះ ការគោរព​ប្រតិបត្តិ​ពិតប្រាកដ​គឺជា​ការថ្វាយខ្លួន​យើង​ទាំង​ស្រុង​ដល់​ទ្រង់ ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​រៀបផ្លូវ​ឲ្យ​យើង​ទាំង​ពេល​យើង​រីករាយ និង​ពេល​ជួប​ទុក្ខលំបាក ដោយ​យល់​ដឹង​ថា ទ្រង់​អាច​ធ្វើឲ្យ​យើង​បាន​ប្រសើរ​ឡើង​ច្រើន​ជាង​យើង​ធ្វើ​វា​ដោយ​ខ្លួនឯង ។ ( « Blessed and Happy Are Those Who Keep the Commandments of God » Liahona ខែវិច្ឆិកា ឆ្នាំ២០១៥ ទំព័រ ១១៧ )

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​គូរ​រូបភាព​ដែល​តំណាង​ឲ្យ​សេចក្តីពិត​ដែល​អ្នក​បានរៀន​អំពី​សារៈសំខាន់​នៃ​ការព្យាយាម​គោរពតាម​បទបញ្ញត្តិ​របស់​ព្រះ ។ សរសេរ​សេចក្តីពិត​នោះ​នៅក្រោម​រូប​គំនូរ​របស់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​ការព្យាយាម​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • សាច់រឿង​ដែល​អ្នក​បាន​សរសេរ រួម​ទាំង​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​របៀប​ដែល​ការខិតខំ​គោរពតាម​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ​នាំ​ឲ្យ​មាន​អំណរ ។

  • រូប​គំនូរ​ដែល​អ្នក​បានគូរ​ចេញ​ពី​សេចក្តីពិត​ដែល​អ្នក​បានរៀន​អំពី​ការគោរព​តាម​បទបញ្ញត្តិ​ទាំងអស់​របស់​ព្រះ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?