ថ្នាក់​សិក្ខាសាលា
អ័ប្រាហាំ ១—« មាន​ប្រាថ្នា​…​ធ្វើជា​…​អ្នកដើរតាម​សេចក្ដី​សុចរិត »


ម៉ិលគីស្សាដែក​ដាក់​ដៃ​លោក​លើ​ក្បាល​អាប់រ៉ាម ដើម្បី​ប្រសិទ្ធពរ​ឲ្យ​គាត់

ម៉ិលគីស្សាដែក​ប្រសិទ្ធពរ​ឲ្យ​អាប់រ៉ាម ដោយ វ៉លធើរ រ៉េន

លោកុប្បត្តិ ១២–១៧; អ័ប្រាហាំ ១–២ ៖ មេរៀន​ទី ២២

អ័ប្រាហាំ ១

« មាន​ប្រាថ្នា​…​ធ្វើជា​…​អ្នកដើរតាម​សេចក្ដី​សុចរិត »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

អ័ប្រាហាំ​បាន​ធំ​ដឹងក្ដី​ឡើង​ហ៊ុមព័ទ្ធ​ដោយ​អំពើ​អាក្រក់ និង​រូបព្រះ ។ ថ្វីបើ​មាន​កាលៈទេសៈ​ទាំងនេះ​ក្កី ក៏​អ័ប្រាហាំ​មាន​បំណង​ប្រាថ្នា​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ត្រូវ​បាន​គេស្គាល់​នៅក្នុង​ជីវិត​មុន​ផែនដី និង​ជា​ព្រះយេហូវ៉ា​ចំពោះ​អ័ប្រាហាំ ។ ពេល​អ័ប្រាហាំ​ចង់​បានបំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​លោក នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​លោក​ឲ្យ​ទទួល​បាន​វា ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ថា ព្រះវរបិតា​សួគ៌​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ពរជ័យ ដែល​ទ្រង់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ទទួល​បាន ។

សិក្សា​ព្រះគម្ពីរ

ទេវតា​ជួយ​សង្គ្រោះ​អ័ប្រាហាំ​វ័យក្មេង​ពី​ការត្រូវ​បូជា​នៅលើ​ទីអាសនា

ទេវតា​ជួយ​សង្គ្រោះ​អ័ប្រាហាំ ដោយ ឌេល ផាសុន

គម្ពីរ​អ័ប្រាហាំ​ផ្ដល់​នូវ​បរិបទ … តាមរយៈ​ការបង្ហាញ​ថា អ័ប្រាហាំ​គឺជា​អ្នកស្វែងរក « ចំណេះ​ដ៏ធំ » និង​ជា « អ្នកដើរតាម​សេចក្ដី​សុចរិត » ដែល​បាន​ជ្រើសរើស​ផ្លូវ​ត្រូវ ថ្វីបើ​មាន​ការលំបាក​យ៉ាងខ្លាំង​ក៏ដោយ ។ លោក​បាន​បដិសេធ​ភាពទុច្ចរិត​របស់​គ្រួសារ​ខាង​ឪពុក​លោក ហើយ​បាន​ច្រានចោល​រូបសំណាក​នៃ​វប្បធម៌​ដែល​នៅ​ជុំវិញ ទោះជា​មាន​ការគំរាមកំហែង​ដល់​ស្លាប់​ក៏ដោយ ។ ( សំណេរ​ប្រធានបទ​ដំណឹងល្អ « Translation and Historicity of the Book of Abraham » ) ។

សូម​ស្វែងយល់​បន្ថែម​ទៀត​អំពី​គម្ពីរ​អ័ប្រាហាំ ។

« The Book of Abraham | Now You Know » ពី​នាទី​ទី ០:០០ ដល់ ២:៤៣ ។

5:7

The Church History Topic « Book of Abraham Translation » ។

សំណេរ​ប្រធានបទ​ដំណឹងល្អ « Abraham, Book of » ។

រូបតំណាង​គូសសម្គាល់សូម​អាន អ័ប្រាហាំ ១:១–៧ ។ សូម​ប្រើ​ពណ៌ ឬ​រចនាប័ទ្ម​មួយ​ដើម្បី​គូស​សម្គាល់​ពរជ័យ​ទាំងឡាយ ដែល​អ័ប្រាហាំ​ប្រាថ្នា​ចង់​បាន ។ សូម​ប្រើ​ពណ៌ ឬ​រចនាប័ទ្ម​មួយ​ទៀត​ដើម្បី​គូស​សម្គាល់​ឧបសគ្គ​ទាំងឡាយ ដែល​លោក​បាន​ប្រឈម​មុខ ។

  • ហេតុអ្វី​ពរជ័យ​ទាំងនេះ​អាច​ជា​អ្វីមួយ​ដែល​អ្នក​ចង់​បាន​ដែរ ? តើ​បំណង​ប្រាថ្នា​របស់​អ័ប្រាហាំ ដើម្បី​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ បាន​ជួយ​ដល់​លោក​នៅក្នុង​កាលៈទេសៈ​លំបាក​ដែល​លោក​បាន​ឆ្លងកាត់​យ៉ាង​ដូចម្ដេច ?

ព្រះយេហូវ៉ា​បាន​ជួយ​អ័ប្រាហាំ​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​របស់​លោក

សូម​អាន អ័ប្រាហាំ ១:១៥–២០ ហើយ​រកមើល​របៀប​ដែល​ព្រះយេហូវ៉ា​បាន​ជួយ​អ័ប្រាហាំ​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ដែល​លោក​បាន​ជួប​ប្រទះ ។ ឬ​អ្នក​អាច​មើល « Deliverance of Abraham » ( ១:៣៨ ) ។

1:38
  • តើ​អ្នក​គិត​ថា អ័ប្រាហាំ​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះយេហូវ៉ា នៅក្នុង​បទពិសោធន៍​នេះ ? តើ​ព្រះវរបិតា​សួគ៌​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​នានា ដើម្បី​ទទួល​បាន​ពរជ័យ​ដ៏​សុចរិត​ដែល​យើង​ចង់​បាន​ដោយ​របៀបណា ?

ក្រោយមក​ទៀត​នៅក្នុង​ជីវិត​របស់​អ័ប្រាហាំ ព្រះអម្ចាស់​បាន​មក​ជួប​នឹង​លោក ហើយ​បាន​សន្យា​ថា ទ្រង់​នឹង​បំពេញ​សេចក្ដី​ប្រាថ្នា​ដ៏​សុចរិត​ទាំងអស់​របស់​អ័ប្រាហាំ ( សូម​មើល អ័ប្រាហាំ ២:៩–១១ ) ។

សូម​អាន អ័ប្រាហាំ ២:១២–១៣ ដោយ​រកមើល​អ្វី​ដែល​អ័ប្រាហាំ​បាន​រៀន ។

ប្រធាន ជែហ្វ្រី អ័រ ហូឡិន បាន​ថ្លែង​ទីបន្ទាល់​ដូច​ខាងក្រោម​នេះ ៖

17:45
ប្រធាន ជែហ្វ្រី អ័រ ហូឡិន

ហេតុអ្វី​បានជា​យើង​មិន​គួរ​សង្ឃឹម​ថា សេចក្ដី​ប៉ង​ប្រាថ្នា​ដ៏​សុចរិត និង​ការចង់បាន​ដូច​ព្រះគ្រីស្ទ នៅតែ​អាច​ឆ្លើយតប​ដោយ​អព្ភូតហេតុ​យ៉ាង​អស្ចារ្យ​ដោយ​ព្រះ​នៃ​រាល់​សេចក្ដី​សង្ឃឹម ? យើង​ទាំងអស់​គ្នា​ត្រូវ​ជឿ​ថា អ្វី​ដែល​យើង​ប្រាថ្នា​ក្នុង​សេចក្ដី​សុចរិត​អាច​ក្លាយជា​របស់​យើង​នៅ​ថ្ងៃ​ណាមួយ តាម​របៀប​មួយ​មិន​ខាន ។ ( « A Perfect Brightness of Hope » Liahona ខែ​ឧសភា ឆ្នាំ​២០២០ ទំព័រ​៨៣ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​កត់ត្រា​នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក​នូវ​អ្វី​ដែល​បទពិសោធន៍​របស់​អ័ប្រាហាំ និង​ប្រសាសន៍​របស់​ប្រធាន ហូឡិន បង្រៀន​អ្នក​អំពី​ព្រះអម្ចាស់ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

ចុះ​បើ​បំណងប្រាថ្នា​ដ៏​សុចរិត​របស់​ខ្ញុំ​ហាក់​ដូចជា​មិន​កើតឡើង​វិញ​នោះ ?

ស្ត្រី​សម្លឹង​ទៅ​ក្រៅ​បង្អួច

ព្រះវរបិតា​សួគ៌​ស្រឡាញ់​យើង ហើយ​សព្វ​ព្រះទ័យ​ប្រទានពរ​ដល់​យើង​ចំពោះ​បំណងប្រាថ្នា​ដ៏​សុចរិត​នៃ​ដួងចិត្ត​របស់​យើង ។ ប៉ុន្តែ​មិនមែន​សេចក្តី​សង្ឃឹម​គ្រប់​ទាំងអស់​ត្រូវបាន​បំពេញ​នៅក្នុង​ជីវិត​នេះ​នោះ​ទេ ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​បែប​នេះ​ទេ ? ប្រសិនបើ​អ្នក​ធ្លាប់ នោះ​វា​មិន​អី​ទេ ។ មាន​គំរូ​ជាច្រើន​នៅក្នុង​ព្រះគម្ពីរ នៅពេល​ដែល​ជីវិត ឬ​ស្ថានភាព​របស់​មនុស្ស​បាន​កើតឡើង មិន​ដូចជា​អ្វី​ដែល​ពួកគេ​ចង់​បាន ។

សូម​អាន អ័ប្រាហាំ ១:១១ សា​ឡើងវិញ ហើយ​រកមើល​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ស្ដ្រី​ព្រហ្មចារី​វ័យក្មេង​បីនាក់ ដែល​បាន​រស់នៅ​ក្នុង​ជំនាន់​របស់​អ័ប្រាហាំ ។ ហេតុអ្វី​អ្នក​គិត​ថា បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​មនុស្ស​មួយ​ចំនួន​ត្រូវបាន​ផ្តល់​ឲ្យ ខណៈ​ដែល​អ្នក​ផ្សេងទៀត​ហាក់​ដូចជា​មិន​បាន​ផ្ដល់​ឲ្យ ? តើ​អ្នក​អាច​ថែរក្សា​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាងដូចម្ដេច សូម្បី​តែ​នៅពេល​ដែល​បំណង​ប្រាថ្នា​ដ៏​សុចរិត​ហាក់​ដូច​ជា​មិន​បាន​បំពេញ ?

អែលឌើរ នែល អិល អាន់ឌើរសិន ⁠ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

14:50
អែលឌើរ នែល អិល អាន់ឌើរសិន

ក្នុង​នាម​ជា​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ខ្ញុំ​សូម​សន្យា​នឹង​បងប្អូន​ថា ពេល​ដែល​បងប្អូន​ស្មោះត្រង់​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដី​សញ្ញា​របស់​បងប្អូន នោះ​បងប្អូន​នឹង​ទទួល​បាន​ពរជ័យ​តបស្នង​នៅក្នុង​ជីវិត​នេះ ព្រមទាំង​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​បងប្អូន​នៅក្នុង​ពេលវេលា​របស់​ព្រះអម្ចាស់ ។ មាន​សុភមង្គល​នៅក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​នេះ សូម្បី​នៅពេល​ដែល​ក្ដីសង្ឃឹម​ដ៏​សុចរិត​ទាំងអស់​របស់​យើង​មិន​ត្រូវបាន​ដឹងឮ​ក្ដី ។ ( « ដំណើរ​ផ្ទាល់​ខ្លួន​នៃ​កូន​របស់​ព្រះ » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០២១ ទំព័រ​៤៧ )

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​សរសេរ​សារ​មួយ​ទៅកាន់​ខ្លួន​អ្នក​នៅពេល​អនាគត សម្រាប់​ពេល​ក្រោយ​ដែល​អ្នក​មាន​អារម្មណ៍​ថា បំណង​ប្រាថ្នា​របស់​អ្នក​មិន​ត្រូវបាន​បំពេញ​តាម​របៀប​ដែល​អ្នក​ចង់​បាន ។ សូម​រួមបញ្ចូល​បទគម្ពីរ និង​សេចក្ដីពិត​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ប្រទាន​ដល់​អ្នក​នូវ​ទំនុកចិត្ត​ថា ទ្រង់​ទាំងទ្វេ​នឹង​ថែទាំ​អ្នក ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​អភិវឌ្ឍ​បំណង​ប្រាថ្នា​ដ៏​សុចរិត​ដោយ​របៀប​ណា ?

មនុស្ស​មួយ​ចំនួន​អាច​ជឿ​ថា ព្រះរាជបំណង​របស់​ព្រះ​ដើម្បី​ជួយ​ដល់​យើង មាន​ន័យ​ថា ទ្រង់​មាន​ព្រះឆន្ទៈ​ប្រទាន​នូវ​អ្វីៗ​ដែល​យើង​ទូលសូម ។ វា​មិន​មែន​ដូច្នោះ​នោះ​ទេ ។ ពេលខ្លះ ផែនការ​ដ៏ល្អ​បំផុត​របស់​យើង​អាច​មិនមែន​ជា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​នោះ​ទេ ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ពី​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការទទួល​បាន​ពរជ័យ​មកពី​ព្រះ ៖

15:42
អែលឌើរ ដេវីឌ អេ បែដណា

យើង​ស្គាល់​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ធ្វើ​អស់ពី​សមត្ថភាព ដើម្បី​ទៅ​កន្លែង​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ទៅ ព្យាយាម​ថ្លែង​អ្វី​ដែល​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ថ្លែង និង​ក្លាយជា​មនុស្ស​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ ។ នៅពេល​យើង​ទទួល​ស្គាល់​ដោយ​រាបសា​ពី​ការពឹង​ផ្អែក​ទាំងស្រុង​របស់​យើង​ទៅលើ​ទ្រង់ នោះ​ទ្រង់​ពង្រីក​សមត្ថភាព​របស់​យើង​ដើម្បី​បម្រើ​កាន់តែ​មាន​ប្រសិទ្ធភាព ។ បន្ដិច​ម្ដងៗ បំណង​ប្រាថ្នា​របស់​យើង​ដើរ​ស្រប​ទាំងស្រុង​ទៅ​នឹង​ព្រះរាជបំណង​របស់​ទ្រង់ ហើយ​ព្រះរាជបំណង​របស់​ទ្រង់​ក្លាយជា​គោលបំណង​របស់​យើង ដូចនេះ​យើង​នឹង « ពុំ​ប្រាថ្នា​អ្វី​ដែល​ផ្ទុយពី​បំណង [ របស់​ទ្រង់ ] ឡើយ » ។ ( « If Ye Had Known Me » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ​១០៤ )

រូបតំណាង​ស្លាកសូម​អាន​ដំណើររឿង​ខាងក្រោម​នេះ​យ៉ាង​ហោច​ណាស់​មួយ អំពី​មនុស្ស​ដែល​ព្យាយាម​សម្រប​ឆន្ទៈ​របស់​ពួកគេ​តាម​ព្រះឆន្ទៈ​របស់​ព្រះ ។ អ្នក​អាច​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​អាន​ដោយ​ឃ្លា​មួយ​ថា « សម្រប​តាម​ព្រះឆន្ទៈ​របស់​ព្រះ » ។

  • ព្រះយេស៊ូវ​នៅក្នុង​សួនច្បារ​គែតសេម៉ានី—លូកា ២២:៤១–៤២

  • នីហ្វៃ​ពេល​រស់នៅ​ក្នុង​ដែនដី​បរិបូរណ៍—នីហ្វៃ​ទី​១ ១៧:៧–១០

  • ពាក្យសម្ដី​របស់​អ័ប៊ីណាដៃ​ទៅកាន់​ស្ដេច​ដ៏​ទុច្ចរិត​ណូអេ—ម៉ូសាយ ១៣:៧–៩

តើ​អ្នក​បាន​រៀន​អ្វីខ្លះ អំពី​ការសម្រប​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​អ្នក​ជាមួយ​នឹង​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ថា ព្រះវរបិតា​សួគ៌​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ពរជ័យ ដែល​ទ្រង់​សព្វ​ព្រះទ័យ​ចង់​ឲ្យ​អ្នក​ទទួល​បាន ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • សារលិខិត​ដែល​អ្នក​បាន​បង្កើត​សម្រាប់​ខ្លួន​អ្នក​នាពេល​អនាគត ។

  • ដំណើររឿង​ដែល​អ្នក​បាន​អាន​មកពី​ព្រះគម្ពីរ អំពី​នរណាម្នាក់​ដែល​សម្រប​តាម​ព្រះឆន្ទៈ​របស់​ព្រះ ។ សូម​រួមបញ្ចូល​នូវ​របៀប​ដែល​វា​ជួយ​អ្នក​ឲ្យ​ចង់​សម្រប​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​អ្នក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?