ថ្នាក់​សិក្ខាសាលា
វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ១ ៖ ម៉ូសេ ១–លោកុប្បត្តិ ១១


« វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ១ ៖ ម៉ូសេ ១–លោកុប្បត្តិ ១១ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

សិស្ស​កំពុង​សិក្សា

លោកុប្បត្តិ ៦–១១; ម៉ូសេ ៨ ៖ មេរៀន​ទី ២១

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ១

ម៉ូសេ ១លោកុប្បត្តិ ១១

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ការជញ្ជឹងគិត និង​ការវាយតម្លៃ​ទៅលើ​ការរៀនសូត្រ​ខាង​វិញ្ញាណ​របស់អ្នក អាចជួយ​អ្នក​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​គិត​ពិចារណា​ពី​គោលដៅ​ដែល​អ្នក​បាន​ដាក់ និង​ការរីកចម្រើន​ដែល​អ្នក​បាន​ដក​ពិសោធន៍​ក្នុង​អំឡុងពេល​សិក្សា​របស់​អ្នក​ក្នុង ម៉ូសេ ១ ដល់ លោកុប្បត្តិ ១១ ។

រំឭក​បទគម្ពីរ​ឡើងវិញ

ការធ្វើឲ្យ​ការប្រែចិត្ត​ជឿ​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ធ្វើជា​សិស្ស​របស់​ទ្រង់ មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ។ ការរីកចម្រើន​ខាង​វិញ្ញាណ​ត្រូវការ​ពេលវេលា ។

សូម​អាន ម៉ូសេ ៧:១៨–២១ ដើម្បី​ពិនិត្យ​មើល​ការរីកចម្រើន​ខាង​វិញ្ញាណ​នៃ​ប្រជាជន​របស់​ហេណុក ។

តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ពី​ការពិពណ៌នា​នេះ​អំពី​ប្រជាជន​របស់​ហេណុក ?

នៅក្នុង ខទី ២១ វា​ចែង​ថា « ក្រោយ​មក [ ពួកគេ​ត្រូវបាន ] យក​ទៅ​លើ​ស្ថានសួគ៌ » ។ សូម​អាន ម៉ូសេ ៧:៦៨ ដើម្បី​ឃើញ​ថា គ្រា « ក្រោយមក » មាន​រយៈពេល​យូរ​ប៉ុនណា ។

តើ​ការណ៍​នេះ​អាច​បង្រៀន​យើង​អ្វីខ្លះ អំពី​ការរីកចម្រើន​ខាង​វិញ្ញាណ​ក្នុងនាមជា​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ ?

សូម​ចាំ​ថា​ត្រូវ​អបអរសាទរ​ដល់​ការរីកចម្រើន​របស់​អ្នក​ក្នុងនាមជា​សិស្ស​របស់​ព្រះគ្រីស្ទ ។ ការណ៍​នេះ​អាច​ចំណាយ​ពេល​យូរ​ជាង​ដែល​អ្នក​ចង់​បាន ។ យូរៗ​ទៅ ការរីកចម្រើន​យឺតៗ និង​មាន​ស្ថិរភាព​នឹង​នាំ​ទៅរក​ទំនាក់ទំនង​ជាមួយ​ព្រះអង្គ​សង្គ្រោះ ។

សូម​ក្រឡេក​មើល​ទៅ​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​អ្នក និង​ការរៀនសូត្រ​ក្នុង​រយៈពេល​ពីរ​ខែ​កន្លងមក​នេះ ។ សូម​ព្យាយាម​ទទួល​ស្គាល់ សូម្បីតែ​វា​ជា​ការរីកចម្រើន​តូចតាច​ក៏ដោយ ។ សូម​មើល​ក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ឬ​កំណត់​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ សូម​គិត​អំពី​សំណួរ​ទាំងនេះ ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែលមាន​សារៈសំខាន់​ចំពោះ​អ្នក ?

  • តើ​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​បាន​ខិតចូល​មកជិត​ទ្រង់​ទាំងទ្វេ ?

  • តើ​រឿង​មួយ​ដែល​អ្នក​បាន​អនុវត្ត ចេញពី​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ក្នុងនាមជា​សិស្ស​របស់​ព្រះគ្រីស្ទ​គឺជាអ្វី ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

ការសិក្សា​ព្រះគម្ពីរ​ប្រចាំថ្ងៃ

កុមារ​កំពុង​សិក្សា​ជាមួយ​គ្នា

ដើម្បី​ទទួល​បាន​ក្រេឌីត​ថ្នាក់​សិក្ខាសាលា​នៅ​ឆមាស​នេះ អ្នក​ត្រូវតែ​អាន ម៉ូសេ ១–៥; អ័ប្រាហាំ ១–៣ និង លោកុប្បត្តិ ៣៧, ៣៩,៤១ ។ ដំណើររឿង និង​សេចក្ដីពិត​នៅក្នុង​ជំពូក​ទាំងនេះ​គឺ​ជ្រាលជ្រៅ និង​សម្បូរ​បែប​ណាស់ ។

សូម​ដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ។ ខណៈ​ដែល​វា​មិនមែន​ជា​កាតព្វកិច្ច​ដើម្បី​ទទួល​បាន​ក្រេឌីត គោលដៅ​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​កម្លាំង​ជារៀងរាល់​ថ្ងៃ​តាមរយៈ​ព្រះបន្ទូល​នៃ​ព្រះ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​ជាមួយ​គ្រូបង្រៀន​របស់​អ្នក​នូវ​ការរីកចម្រើន​របស់​អ្នក​នៅក្នុង​ការបញ្ចប់​ការអាន​ដែល​តម្រូវ និង​ការដាក់​គោលដៅ​សិក្សា​ផ្ទាល់ខ្លួន ។

  • តើ​ជំពូក​ដែល​តម្រូវ​ឲ្យ​អាន​មួយណា ដែល​អ្នក​បាន​អាន ?

រូបតំណាង​ចែកចាយ ប្រសិនបើ​អ្នក​ជ្រើសរើស​ចែកចាយ​គោលដៅ​សិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ទាំងនេះ ៖

  • តើ​អ្វី​ជា​គោលដៅ​របស់​អ្នក ? តើ​អ្នក​កំពុងតែ​រីកចម្រើន​ឈាន​ទៅមុខ​យ៉ាង​ដូចម្ដេច ?

  • តើ​គោលដៅ​របស់​អ្នក​កំពុង​ជួយ​អ្នក​ឲ្យ​រៀន​ដំណឹងល្អ ហើយ​មក​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ច្បាស់​យ៉ាង​ដូចម្ដេច ?

ជម្រើស ខ

ការពន្យល់​អំពី​ឥទ្ធិពល​នៃ​ការធ្លាក់ និង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះប្រោសលោះ​របស់​យើង

លោក​អ័ដាម និង​នាង​អេវ៉ា

សូម​ស្រមៃ​ថា មិត្ត​ម្នាក់​សុំ​ឲ្យ​អ្នក​ពន្យល់​អំពី​ឥទ្ធិពល​នៃ​ការធ្លាក់ និង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះប្រោសលោះ​របស់​យើង ។ សូម​ពិនិត្យ​មើល​ឡើងវិញ​នូវ​កូន​សៀវភៅ ឬ​គម្រោង​មេរៀន​ដែល​អ្នក​បាន​បង្កើត​នៅក្នុង មេរៀន​ទី ១១ ៖ « ម៉ូសេ ៤:៥–៣២; ៥:១–១៥ ផ្នែក​ទី ១ » និង មេរៀន​ទី ១២ ៖ « ម៉ូសេ ៤:៥–៣២; ៥:១–១៥ ផ្នែក​ទី ២ » ។

សូម​រៀបចំ​ខ្លួន​ពន្យល់​ឃ្លា​ដូច​តទៅ​នេះ​ជា​ពាក្យពេចន៍​ផ្ទាល់​របស់​អ្នក ៖

  1. ជម្រើស​របស់​លោក​អ័ដាម និង​នាង​អេវ៉ា​ដែល​បណ្ដាល​ឲ្យ​មាន​ការធ្លាក់

  2. លទ្ធផល​នៃ​ការធ្លាក់​ចំពោះ​លោក​អ័ដាម និង​នាង​អេវ៉ា និង​របៀប​ដែល​លទ្ធផល​ទាំងនោះ​នៅតែ​មាន​ឥទ្ធិពល​លើ​យើង​ទាំងអស់​គ្នា​នៅ​សព្វថ្ងៃ​នេះ

  3. របៀប​ដែល​ការធ្លាក់​គឺ​ចាំបាច់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌​សម្រាប់​យើង

  4. អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ដើម្បី​ប្រោសលោះ​យើង​ពី​ឥទ្ធិពល​ជាក់លាក់​នៃ​ការធ្លាក់

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​សរសេរ​សេចក្ដី​សង្ខេប​មួយ​អំពី​អ្វី​ដែល​អ្នក​នឹង​ចែកចាយ​ជាមួយ​មិត្តភក្តិ​របស់​អ្នក ។

ជម្រើស គ

ការបង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​បំពេញ​អត្តសញ្ញាណ និង​គោលបំណង​ដ៏​ទេវភាព​របស់​អ្នក

រូប​តួ​មនុស្ស

សូម​គូរ​គ្រោង​រូប​មនុស្ស​ម្នាក់ ។ សូម​រំឭក​បទគម្ពីរ​ខាងក្រោម​នេះ ដែល​អ្នក​បាន​សិក្សា​កន្លង​មក ៖

សូម​សរសេរ​នៅ​ជុំវិញ​រូប​គំនូរ​របស់​អ្នក​នូវ​សេចក្ដីពិត​ដូច​ខាងក្រោម​អំពី​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​អ្នក ៖

  • ព្រះ​បាន​ជ្រើសរើស​ខ្ញុំ​ចេញពី​វិញ្ញាណ​ដែល​មាន​ត្រកូល​ខ្ពស់ និង​ធំៗ​ជាច្រើន​ដើម្បី​កើត​នៅ​ថ្ងៃនេះអ័ប្រាហាំ ៣:២២–២៣ ) ។

  • ក្នុងនាមជា​បុត្រ​របស់​ព្រះ ទ្រង់​មាន​កិច្ចការ​ឲ្យ​ខ្ញុំ​ធ្វើ​ជាពិសេសម៉ូសេ ១:៦ ) ។

  • ដោយសារ​ខ្ញុំ​គឺជា​បុត្រ​មួយ​រូប​របស់​ព្រះ ខ្ញុំ​អាច​រកឃើញ​កម្លាំង​នៅក្នុង​ទ្រង់ ដើម្បី​តតាំង​នឹង​ការល្បួង​បានម៉ូសេ ១:១៣, ១៦ ) ។

  • ដោយសារ​ខ្ញុំ​ត្រូវបាន​បង្កើត​មក​តាម​រូបភាព​នៃ​ព្រះ ខ្ញុំ​អាច​ប្រែក្លាយ​ដូចជា​ទ្រង់លោកុប្បត្តិ ១:២៦–២៧ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំសេចក្ដីពិត​ទាំងនេះ​អាច​ជួយ​អ្នក​បាន ។ សូម​បំពេញ​សកម្មភាព​មួយ ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ចំណាំ​របស់​អ្នក ៖

  • ជម្រើស ក ៖ សូម​ពិពណ៌នា​អំពី​កាលៈទេសៈ​មួយចំនួន​ដែល​ការដឹង​អំពី​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​អ្នក​បាន ។

  • ជម្រើស ខ ៖ សូម​បំពេញ​ឃ្លា​ខាងក្រោម​នេះ ៖

    ការដឹង​អំពី​សេចក្ដីពិត​ទាំងនេះ​អាច​ជួយ​ខ្ញុំ​បាន នៅពេល ៖

    • ខ្ញុំ​គិត​ពី​ខ្លួនឯង​ព្រោះ …

    • ខ្ញុំ​ប្រឈមមុខ​នឹង​ការល្បួង​ព្រោះ …

    • ខ្ញុំ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​ព្រោះ …

    • ខ្ញុំ​ធ្វើការ​សម្រេច​ចិត្ត​ព្រោះ …

ចែកចាយ​ការរៀនសូត្រ​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​គិត​ពិចារណា​ពី​គោលដៅ​ដែល​អ្នក​បាន​ដាក់ និង​ការរីកចម្រើន​ដែល​អ្នក​បាន​ដក​ពិសោធន៍​ក្នុង​អំឡុងពេល​សិក្សា​របស់​អ្នក​ក្នុង ម៉ូសេ ១ ដល់ លោកុប្បត្តិ ១១ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ អ្វី​ខាងក្រោម​នេះ​ជាមួយ​នឹង​គ្រូបង្រៀន​របស់​អ្នក ៖

  • ជំពូក​ដែល​តម្រូវ​ឲ្យ​អាន ដែល​អ្នក​បាន​បញ្ចប់ ( តម្រូវ​ឲ្យ​អាន ) និង​គោលដៅ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ( ជា​ជម្រើស ) ។

  • សេចក្ដី​សង្ខេប​របស់​អ្នក​អំពី​ឥទ្ធិពល​នៃ​ការធ្លាក់ និង​តួនាទី​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះប្រោសលោះ​របស់​យើង ។

  • គំនូរ​ពេញលេញ​របស់​អ្នក​អំពី​ខ្លួន​អ្នក និង​ការឆ្លើយតប​របស់​អ្នក​ចំពោះ​ជម្រើស​ដែល​អ្នក​បាន​ជ្រើសរើស ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?