ថ្នាក់​សិក្ខាសាលា
ការសិក្សា​សារលិខិត​របស់​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ៖ ការធ្វើ​ឲ្យ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ជា​ផ្នែក​មួយ​នៃ​ការរៀនសូត្រ​ដំណឹងល្អ​របស់​អ្នក


« ការសិក្សា​សារលិខិត​របស់​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ៖ ការធ្វើ​ឲ្យ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ជា​ផ្នែក​មួយ​នៃ​ការរៀនសូត្រ​ដំណឹងល្អ​របស់​អ្នក » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការសិក្សា​សារលិខិត​របស់​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់ ៖ ការធ្វើ​ឲ្យ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ជា​ផ្នែក​មួយ​នៃ​ការរៀនសូត្រ​ដំណឹងល្អ​របស់​អ្នក » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ មេរៀន​ទី ២០៦

ការសិក្សា​សារលិខិត​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់

ការធ្វើ​ឲ្យ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ​ជា​ផ្នែក​មួយ​នៃ​ការរៀនសូត្រ​ដំណឹងល្អ​របស់​អ្នក

Young Vietnamese woman wearing eyeglasses, writing and studying scriptures while watching General Conference. (horiz)

តើ​សារលិខិត​របស់​ពួក​អ្នកបម្រើ​របស់​ព្រះអម្ចាស់​ផ្ដល់​ពរ​ដល់​ជីវិត​របស់​អ្នក​យ៉ាងដូចម្តេច ? ការសិក្សា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​របស់​ទ្រង់ ជួយ​យើង​ឲ្យ​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​រួម​បញ្ចូល​ការសិក្សា​សារលិខិត​របស់​ព្រះអម្ចាស់​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ពួកអ្នកបម្រើ​របស់​ទ្រង់ ជា​ផ្នែក​មួយ​នៃ​ការរៀនសូត្រ​ដំណឹងល្អ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពរជ័យ​មួយ​ចំនួន​ដែល​ពួកគេ​បានទទួល នៅពេល​ពួកគេ​បានសិក្សា​សារលិខិត​ថ្មីៗ​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ ពួកគេ​ក៏​ប្រហែលជា​អាច​សួរ​សមាជិក​គ្រួសារ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​តំបន់​អំពី​ពរជ័យ​ដែល​ពួកគាត់​បាន​ដកពិសោធ ។ ពួកគេ​នឹង​មាន​ឱកាស​អំឡុង​ពេល​រៀន​ដើម្បី​ចែកចាយ​ពី​ពរជ័យ​ទាំងនេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ហេតុអ្វី​សិក្សា​សារលិខិត​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ?

ដើម្បី​ចាប់ផ្តើម សូម​ពិចារណា​ចែកចាយ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​វាយ​តម្លៃ​ជា​ឯកជន​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ ដើម្បី​ចូលរួម​នៅក្នុង​សន្និសីទ​ទូទៅ ។

នៅពេល​អ្នក​វាយតម្លៃ​សេចក្តីថ្លែងការណ៍​ទាំង​ពីរ​ខាងក្រោម តើ​អ្នក​នឹង​ពិពណ៌នា​សេចក្តីថ្លែងការណ៍​នីមួយៗ​ថា « ពិត​ពី​ខ្ញុំ » ឬ « មិន​ពិត​ពី​ខ្ញុំ » ដែរ​ឬ​ទេ ?

  • ខ្ញុំ​មើល​សន្និសី​ទទូទៅ ។

  • ខ្ញុំ​អាន និង​សិក្សា​សុន្ទរកថា​បន្ទាប់ពី​សន្និសីទ​ទូទៅ ។

បន្ទាប់ពី​សិស្ស​មាន​ពេល​មួយ​ភ្លែត​ដើម្បី​ជញ្ជឹងគិត​ហើយ សូម​ធានា​ពួកគេ​ថា​គោលបំណង​នៃ​ស្វ័យ​វាយតម្លៃ​គឺជា​ឱកាស​សម្រាប់​ពួកគេ​ដើម្បី​វាយតម្លៃ​ថា​ពួកគេ​កំពុង​ធ្វើ​បានល្អ​ប៉ុនណា និង​អ្វី​ដែល​ពួកគេ​អាច​កែលម្អ​បាន ។

នៅ​ចុង​បញ្ចប់​នៃ​សន្និសីទ​ទូទៅ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ ៖

Official portrait of President Russell M. Nelson taken January 2018

ខ្ញុំ​សង្ឃឹម​ថា បងប្អូន​នឹង​សិក្សា​សារលិខិត​ពី​សន្និសីទ​នេះ​ម្តង​ហើយ​ម្តង​ទៀត​នៅ​ខែ​ក្រោយៗ​នេះ ។ ( « រីករាយ​នៅក្នុង​អំណោយទាន​នៃ​កូនសោ​បព្វជិតភាព » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១១៩ )

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បាន​ជា​សំខាន់​ដើម្បី​សិក្សា​សារលិខិត​ពី​សន្និសីទ​ទូទៅ ?

  • ហេតុអ្វី​បាន​ជា​វា​អាច​នឹង​ពិបាក​សម្រាប់​ក្មេង​ជំទង់​ក្នុង​ការសិក្សា​សារលិខិត​ទាំងនេះ ? តើ​អ្នក​បាន​ប្រឈមមុខ ឬ​អ្នក​អាច​ប្រឈម​មុខ​នឹង​ឧបសគ្គ​អ្វីខ្លះ កាល​អ្នក​ព្យាយាម​សិក្សា​សារលិខិត​ទាំងនេះ​ជា​ទៀងទាត់ ?

នៅពេល​សិស្ស​ចែកចាយ អ្នក​អាច​សរសេរ​ឧបសគ្គ​មួយ​ចំនួន ដែល​ពួកគេ​បាន​លើកឡើង​ដាក់​នៅលើ​ក្ដារខៀន ។ អ្នក​អាច​ប្រើ​បញ្ជី​នេះ​នៅពេល​ក្រោយ​ក្នុង​មេរៀន​នេះ ។

នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​ដឹង​ពី​មូលហេតុ​ដែល​វា​សំខាន់​ក្នុង​ការសិក្សា​សារលិខិត​ទាំងនេះ ។ អ្នក​អាច​ស្វែងរក​របៀប​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ការលំបាក​ណា​មួយ​ដែល​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុង​ការរួមបញ្ចូល​សារលិខិត​ទាំងនេះ​នៅក្នុង​ការសិក្សា​ដំណឹងល្អ​ផ្ទាល់ខ្លួន​របស់​អ្នក ។

ពួកព្យាការី​មាន​ប្រសាសន៍​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់

ដើម្បី​ជួយ​សិស្ស​យល់​ពី​មូលហេតុ​ដែល​ការសិក្សា​សារលិខិត​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់​មាន​សារៈសំខាន់​ខ្លាំង នោះ​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ការហៅ​របស់​អេសេគាល​ដើម្បី​ធ្វើ​ជា​ព្យាការី​ក្នុង​គ្រា​នៃ​ការក្បត់​សាសនា​របស់​អ៊ីស្រាអែល ។ សិស្ស​អាច​សិក្សា​ការហៅ​របស់​អេសេគាល​ដើម្បី​ធ្វើ​ជា « អ្នក​យាម​នៅលើ​ប៉ម » ( សូមមើល អេសេគាល ៣:១៦–១៧ ) នៅក្នុង មេរៀនទី ១៣៨ ៖ « អេសេគាល ១–៣; ៣៣ » ។ ប្រសិន​បើ​សិស្ស​មិន​ទាន់​បាន​រៀន​មេរៀន​នេះ​ទេ អ្នក​អាច​ចែកចាយ​សេចក្តី​សង្ខេប​ដូច​ខាងក្រោម ។

ព្រម​ជា​មួយ​នឹង​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​នាក់​ផ្សេងទៀត អេសេគាល​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​ក្រុង​បាប៊ីឡូន ។ ខណៈ​ជាប់ជា​ឈ្លើយ ព្រះអម្ចាស់​បានយាង​មក​ជួប​លោក ហើយ​បានហៅ​លោក​ឲ្យ​ធ្វើ​ជា​ព្យាការី ( សូមមើល អេសេគាល ១–២ ) ។

សូម​អាន អេសេគាល ៣:៤, ១០–១១, ២៧ ដោយ​រក​មើល​ការណែនាំ​របស់​ព្រះអម្ចាស់​ដល់​ព្យាការី​របស់​ទ្រង់ ។

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​អំពី​តួនាទី​របស់​ព្យាការី​របស់​ព្រះអម្ចាស់ ?

អ្នក​ប្រហែល​ជា​ចង់​លើក​ឡើង​នូវ​ឃ្លា​ដែល​ថា « ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់​តាម » នៅក្នុង ខទី ១១ និង « អ្នក​ណា​ដែល​ស្តាប់ ចូរ​ស្តាប់​ចុះ » នៅក្នុងខទី ២៧ ។ សូម​ចែកចាយ​ថា ព្រះអម្ចាស់​ប្រទាន​ដល់​រាស្រ្ត​របស់​ទ្រង់​នូវ​ជម្រើស​ដើម្បី​ស្តាប់​ព្រះបន្ទូល​របស់​ទ្រង់ តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ និង​អ្នក​ដែល​ទ្រង់​ហៅ​ឲ្យ​ដឹកនាំ ។

បន្ទាប់​មក​អ្នក​អាច​សរសេរ​នូវ​សេចក្តីពិត​មិន​ពេញលេញ​ខាងក្រោម​នៅលើ​ក្ដារខៀន ៖ នៅពេល​យើង​ជ្រើសរើស​ដើម្បី​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​បាន​ផ្ដល់​ដោយ​ពួក​អ្នកបម្រើ​របស់​ទ្រង់ នោះ​ទ្រង់​នឹង …

សូម​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​ឃ្លា​នេះ​ជា​គោលការណ៍​មួយ ដោយ​ប្រើ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ពី​ប្រធាន ណិលសុន ។

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​ពរជ័យ​មួយ​ចំនួន​ដែល​ព្រះអង្គសង្រ្គោះ​បានសន្យា​ដល់​អស់​អ្នក​ដែល ស្ដាប់ ( ស្ដាប់តាម ) ប្រុងស្ដាប់ ( ស្ម័គ្រចិត្ត​គោរពប្រតិបត្តិ ) និង ស្ដាប់​តាម ( ធ្វើតាម​ដោយ​សេចក្តីជំនឿ ) នូវ​ការបង្រៀន​ដែល​ព្រះអង្គសង្រ្គោះ​បាន​ប្រទាន​ដល់​ពួក​អ្នកបម្រើ​របស់​ទ្រង់ ៖

24:24
Official portrait of President Russell M. Nelson taken January 2018

[ យើ ]ង ស្ដាប់​ទ្រង់ នៅពេល​យើង​ផ្ទៀង​ស្ដាប់​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី អ្នកមើល​ឆុត និង​អ្នកទទួល​វិវរណៈ ។ ពួកសាវក​ដែល​បាន​តែងតាំង​ឡើង​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ តែងតែ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។ ពួកលោក​បង្ហាញ​ផ្លូវ នៅពេល​យើង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីខ្វែងខ្វាត់​ដួងចិត្ត​តានតឹង​នៃ​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​របស់​យើង ។

តើ​អ្វី​នឹង​កើត​ឡើង នៅពេល​បងប្អូន​កាន់តែ​ស្ដាប់​ដោយ​បំណង​ចិត្ត ប្រុងស្ដាប់ ហើយ​ផ្ទៀងស្ដាប់​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​បន្ទូល និង​អ្វី​ដែល​ទ្រង់​កំពុង​មាន​បន្ទូល​ឥឡូវ​នេះ​តាមរយៈ​ពួកព្យាការី​របស់ទ្រង់ ? ខ្ញុំ​សូម​សន្យា​ថា បងប្អូន​នឹង​ប្រទានពរ​នូវ​អំណាច​បន្ថែម​ទៀត​ដើម្បី​ប្រឈម​នឹង​ការល្បួង បញ្ហា និង​ភាពទន់ខ្សោយ ។ ខ្ញុំ​សន្យា​ថា​មាន អព្ភូតហេតុ​ជា​ច្រើន​នៅ​ក្នុង​អាពាហ៍ពិពាហ៍ ទំនាក់ទំនង​គ្រួសារ និង​កិច្ចការ​ប្រចាំថ្ងៃ​របស់​បងប្អូន ។ ហើយ​ខ្ញុំ​សន្យា​ថា សមត្ថភាព​របស់​បងប្អូន​ដើម្បី​ដឹង​អំពី​អំណរ​នឹង​ចម្រើនឡើង ទោះ​ជា​មាន​ការ​វឹកវរ​ខ្លាំង​ក្នុង​ជីវិត​បងប្អូនក្ដី ។ ( « Hear Him » Liahona ខែឧសភា ឆ្នាំ២០២០ ទំព័រ ៩០ ) ( នាទីទី ១៣:០៧ ដល់ ១៤:១៦ )

  • តើ​ពរជ័យ​ដែល​បានសន្យា​អ្វីខ្លះ​ដែល​អ្នក​បានរកឃើញ ?

សិស្ស​អាច​រកឃើញ​ថា​ព្រះអង្គសង្រ្គោះ​នឹង ៖

  • បង្ហាញ​ផ្លូវ​ដល់​យើង​ឆ្លង​កាត់​ភាពសាំញ៉ាំ​នៃ​បទពិសោធ​ក្នុងជីវិត​រមែង​ស្លាប់​របស់​យើង ។

  • ប្រទាន​ពរ​ដល់​យើង​ដោយ​នូវ​ព្រះចេស្ដា​របស់​ទ្រង់ ដើម្បី​ប្រឈម​មុខនឹង​ការល្បួង ការពុះពារ និង​ភាពទន់ខ្សោយ ។

  • នាំ​យក​អព្ភូតហេតុ​ដល់​គ្រួសារ និង​ការងារ​ប្រចាំ​ថ្ងៃ​របស់​យើង ។

  • បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការទទួល​បាន​នូវ​អំណរ ទោះបីជា​មាន​ភាពច្របូកច្របល់​កើនឡើង​ក្នុង​ជីវិត​ក៏​ដោយ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពរជ័យ​ផ្សេងទៀត​ដែល​ពួកគេ​បានឃើញ​ចេញពី​ការខិតខំ​របស់ពួកគេ​ដើម្បី​សិក្សា​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ ហើយ​បន្ថែម​វា​ទៅក្នុង​បញ្ជី​នៅលើ​ក្ដារខៀន ។ សិស្ស​អាច​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការកំណត់​នូវ​របៀប​មួយ​ចំនួន​ដែល​ពរជ័យ​ដែល​បានសន្យា​ទាំងនេះ​អាច​ជួយ​ក្មេង​ជំទង់ ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​រៀបចំ​សិស្ស​ជា​ក្រុម​តូចៗ ដើម្បី​ពិភាក្សា​ការណ៍​ខាងក្រោម ៖

ដោយ​មើល​ទៅ​ពរជ័យ​ដែល​បានសន្យា​ទាំងនេះ សូម​គិត​អំពី​កាលៈទេសៈ​ជាក់លាក់​មួយ​ដែល​ពរជ័យ​មួយ​ក្នុង​ចំណោម​ពរជ័យ​ទាំងនេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​ក្មេង​ជំទង់ ។

  • តើ​អ្នក​អាច​ចែកចាយ​អ្វីខ្លះ ដើម្បី​ជួយ​ក្មេង​ជំទង់​ឲ្យសិក្សា​​សារលិខិត​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ ប្រសិនបើ​ពួកគេ​កំពុង​មាន​ការលំបាក​ដើម្បី​ធ្វើ​វា​នោះ ?

  • តើ​នៅពេល​ណា​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ដកពិសោធន៍​នូវ​ពរជ័យ​ទាំងនេះ ?

បង្កើន​ការសិក្សា​របស់​អ្នក​អំពី​សារលិខិត​របស់​ព្រះអម្ចាស់

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ពរជ័យ​ដែល​បានសន្យា​មួយ ឬ​ច្រើន​នៅលើ​ក្ដារខៀន ដែល​ពួកគេ​ចង់​ទទួលបាន​ក្នុង​ជីវិត​របស់​ពួកគេ ហើយ​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

អ្នក​អាច​យោង​ទៅ​បញ្ជី​ឧបសគ្គ​ទាំងឡាយ​ដែល​ក្មេង​ជំទង់​អាច​ប្រឈម​មុខ ដែល​បានបង្កើត​មុន​នេះ​នៅក្នុង​មេរៀន​នេះ ។ អ្នក​អាច​ជ្រើសរើស​ឧបសគ្គ​មួយ ហើយ​សួរ​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ដំបូន្មាន​អ្វី​ដែល​អ្នក​នឹង​ផ្ដល់​ឲ្យ ដើម្បី​ជួយ​នរណា​ម្នាក់​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​នេះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​បញ្ចូល​ការសិក្សា​អំពី​សារលិខិត​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ធានា​ដល់​ពួកគេ​ថា​ការណ៍​នេះ​មិន​ចាំបាច់​ចំណាយ​ពេល​ច្រើន​ពេក​ទេ ។ ចែកចាយ​គំនិត​មួយ​ចំនួន​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​ខ្លះៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​ពួកគេ ។ អ្នក​អាច​ស្វែងរក​សកម្មភាព​ឌីជីថល​បន្ថែម​នៅក្នុង​សកម្មភាព​រៀនសូត្រ​បន្ថែម នៅក្នុង​កំណែ​អនឡាញ​នៃ​សៀវភៅ​សិក្សា​នេះ ។

សូម​គិត​អំពី​របៀប​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​អាច​បញ្ចូល​ការសិក្សា​សារលិខិត​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ទៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក ។ សូម​ជ្រើសរើស​គំនិត​មួយ​ដូច​ខាងក្រោម ៖

  • តាមដាន​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ ។

  • សិក្សា​សុន្ទរកថា ឬ​ផ្នែក​មួយ​នៃ​សុន្ទរកថា​ដែល​ជា​ផ្នែក​នៃ​ការថ្វាយបង្គំ​នៅ​ថ្ងៃ​អាទិត្យ ឬ​នៅ​ថ្ងៃ​ផ្សេង​ទៀត​នៅក្នុង​សប្តាហ៍ ។

  • ស្តាប់​សុន្ទរកថា​ខណៈ​ដែល​កំពុង​ធ្វើ​សកម្មភាព​ផ្សេង​ទៀត ដូចជា​ពេល​កំពុង​ធ្វើ​លំហាត់​ប្រាណ ធ្វើ​ដំណើរ ឬ​ធ្វើការ ។

  • សូម​ប្រើ Study Plan feature ( មុខងារ​ដាក់​ផែនការ​សិក្សា ) ដើម្បី​បង្កើត​ផែនការ​សិក្សា​សុន្ទរកថា​ពី​សន្និសីទ​ទូទៅ​ថ្មីៗ​បំផុត ឬ​សារលិខិត​ពី​ប្រធាន​សាសនាចក្រ​បច្ចុប្បន្ន ។

  • ប្រើ Scripture Citation Index ( លិបិក្រម​សេចក្តីដកស្រង់ពី​ព្រះគម្ពីរ ) នៅពេល​អ្នក​ស្វែងរក​ព្រះគម្ពីរ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក​នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​អ្នក ។ មាន​នៅ​​គេហទំព័រ scriptures.byu.edu លិបិក្រម​នេះ​អាច​ជួយ​អ្នក​មើលឃើញ​ការប្រើប្រាស់​ថ្មីៗ​បំផុត​នៃ​ខគម្ពីរ​នៅក្នុង​សន្និសីទ​ទូទៅ ។ អ្នក​អាច​ភ្ជាប់​សម្រង់​ទៅ​ខគម្ពីរ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

  • ឬ​បន្ថែម​គំនិត​ដែល​អ្នក​មាន​អំពី​ការបញ្ចូល​ការសិក្សា​សារលិខិត​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក៏​បាន ។

អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​អធិស្ឋាន​ទូលសុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌ នៅពេល​ពួកគេ​ខិតខំ​សិក្សា​ព្រះបន្ទូល​របស់​ទ្រង់​ដែល​បានប្រទាន​មក​តាមរយៈ​ពួក​អ្នកបម្រើ​របស់​ទ្រង់ ។ អ្នក​អាច​ចែកចាយ​សក្ខីភាព​របស់​អ្នក​អំពី​ពរជ័យ​ដែល​អ្នក​បានទទួល នៅពេល​អ្នក​បានព្យាយាម​បង្កើន​ការសិក្សា​របស់​អ្នក​អំពី​សារលិខិត​របស់​ពួកអ្នក​បម្រើ​របស់​ព្រះអម្ចាស់ ។ សូម​ពិចារណា​តាមដាន​សិស្ស​នៅ​ពីរ​បី​សប្តាហ៍​ទៀត ដោយ​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ចែកចាយ​ភាពជោគជ័យ និង​ការពុះពារ​ដែល​ពួកគេ​មាន ។