ថ្នាក់​សិក្ខាសាលា
ការរៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ ៖ ការស្តាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​សន្និសីទ​ទូទៅ


« ការរៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ ៖ ការស្តាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​សន្និសីទ​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការរៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ ៖ ការស្តាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​សន្និសីទ​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ មេរៀនទី ២០៥

ការរៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ

ការស្តាប់​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​សន្និសីទ​ទូទៅ

មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​យើង​ម្នាក់ៗ តាមរយៈ​ពួកអ្នក​បម្រើ​របស់​ទ្រង់​នៅក្នុង​សន្និសីទ​ទូទៅ ។ ការរៀបចំ​ខ្លួន​ដោយ​មាន​គោលបំណង​សម្រាប់​សន្និសីទ​អាច​ជួយ​យើង​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ទទួល​សារលិខិត​មកពី​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​សន្និសីទ​ទូទៅ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​ពរជ័យ​ដែល​អាច​មាន​មកពី​ការមើល​សន្និសីទ​ទូទៅ​លើក​ក្រោយ និង​របៀប​ដែល​ពួកគេ​អាច​រៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការរៀបចំ​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​នានា

កំណត់ចំណាំ ៖ ដោយសារ​សន្និសីទ​ទូទៅ​ធ្វើ​ឡើង​ពីរដង​ក្នុង​មួយ​ឆ្នាំ នោះ​អ្នក​ប្រហែលជា​ត្រូវ​បង្រៀន​មេរៀន​នេះ​ពីរដង ។ សម្រាប់​របៀប​ផ្សេង​ទៀត​ដើម្បី​បង្រៀន​មេរៀន​នេះ សូមមើល​ផ្នែក​សកម្មភាព​សិក្សា​បន្ថែម​នៃ​មេរៀន​នេះ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ដើម្បី​ជួយ​រៀបចំ​សិស្ស​ឲ្យ​រៀន សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​គូរ​អ្វី​មួយ​ដូច​ខាងក្រោម​នៅលើ​ក្ដារខៀន ៖

សូម​អញ្ជើញ​សិស្ស​ឲ្យ​រំឭក​សារលិខិត​មួយ​ដែល​ពួកគេ​បាន​ទទួល​ដែល​មាន​អត្ថន័យ​សម្រាប់​ពួកគេ ។ ឧទាហរណ៍​មួយ​ចំនួន​គឺជា​កំណត់​ចំណាំ​ពី​ឪពុក​ម្តាយ សារ​ពី​មិត្តភក្តិ ការសរសើរ​ពី​អ្នក​ជិតខាង ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ ឬ​ដំបូន្មាន​ពី​ជីដូនជីតា ។

ពិចារណា​ចែកចាយ​ឧទាហរណ៍​នៃ​សារលិខិត​ដែល​អ្នក​បានទទួល ដែល​មាន​អត្ថន័យ​សម្រាប់​អ្នក ។ សូម​សួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម ៖

  • ហេតុអ្វី​បាន​ជា​សារលិខិត​ដែល​អ្នក​បានទទួល​មាន​អត្ថន័យ ?

ស្រមៃ​ថា ព្រះអម្ចាស់​នឹង​ផ្ញើ​សារលិខិត​មក​អ្នក ។ សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​សង្ឃឹម​ថា​ទ្រង់​នឹង​រួមបញ្ចូល​នៅក្នុង​សារលិខិត​របស់​ទ្រង់ ឧទាហរណ៍ ការណែនាំ​សម្រាប់​ជីវិត​របស់​អ្នក សារលិខិត​នៃ​សេចក្តីសង្ឃឹម និង​ការធានា ការបញ្ជាក់​អំពី​សេចក្តីពិត ឬ​ចម្លើយ​ចំពោះ​សំណួរ​មួយ ។

របៀប​ដែល​ព្រះ​ផ្ញើ​សារលិខិត​មក​យើង

សូម​អាន​ខគម្ពីរ​មួយ​ចំនួន​ខាងក្រោម ដោយ​រកមើល​របៀប​មួយ​ដែល​ព្រះអម្ចាស់​បញ្ជូន​សារលិខិត​របស់​ទ្រង់ និង​ឃ្លា​ដែល​បង្ហាញ​ពី​មូលហេតុ​ដែល​វា​សំខាន់ ៖

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គូស​ចំណាំ​ឃ្លា​ដែល​ពួកគេ​បាន​ឮ​ពី​មិត្តភក្តិ​របស់​ពួកគេ​ដែល​ពួកគេ​ចង់​ចងចាំ ។

នៅ​អំឡុង​សន្និសីទ​ទូទៅ ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួលវិវរណៈ រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​ទទួល​បាន​ការបំផុសគំនិត​ផ្សេង​ទៀត ចែកចាយ​សារលិខិត​មកពី​ព្រះអម្ចាស់ ។

អែលឌើរ នែល អិល អាន់ឌើរសិន ⁠ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

Former Official portrait of Elder Neil L. Andersen of the Quorum of the Twelve Apostles, 2010, August.   Replaced September 2019.

ខ្ញុំ​សូម​ផ្ដល់​សាក្សី​ដល់​បងប្អូន​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ថា​ទ្រង់​បាន​ដឹកនាំ​ធុរកិច្ច​នៃ​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ ហើយ​ថា​សន្និសីទ​ទូទៅ​គឺ​ជា​គ្រា​មួយ​ដ៏​សំខាន់​បំផុត​ដែល​ទ្រង់​ប្រទាន​ការណែនាំ​ដល់​សាសនាចក្រ​ទ្រង់ និង​ដល់​ពួកយើង​ម្នាក់ៗ ។ …

ការបង្រៀន​នៃ​សន្និសីទ​ទូទៅ​គឺជា​ការពិចារណា​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ផ្តល់ឲ្យ​​យើង​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ និង​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត ។ ( « The Voice of the Lord » Liahona ខែវិច្ឆិកា ឆ្នាំ២០១៧ ទំព័រ ១២២,១២៤ )

  • តើ​អ្នក​នឹង​សង្ខេប​អំពី​អ្វី​ដែល​អែលឌើរ អាន់ឌើរសិន បាន​បង្រៀន​យ៉ាង​ដូចម្ដេច ?

    សេចក្តីពិត​មួយ​ដែល​សិស្ស​អាច​លើកឡើង​គឺ​ថា នៅក្នុង​សន្និសីទ​ទូទៅ ព្រះអម្ចាស់​ប្រទាន​ការណែនាំ​ដល់​សាសនាចក្រ​របស់​ទ្រង់ និង​ដល់​យើង​ដោយ​ផ្ទាល់​តាមរយៈ​ពួក​អ្នកបម្រើ​របស់​ទ្រង់ គឺ​ព្យាការី ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នឹង​ធ្វើ​ឲ្យ​សារលិខិត​មួយ​មកពី​ទ្រង់​មាន​អត្ថន័យ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​ការរៀបចំ​ខ្លួន​របស់​ពួកគេ​សម្រាប់​សន្និសីទ​ទូទៅ សូម​ពិចារណា​បង្ហាញ​សំណួរ​ស្វ័យ​វាយតម្លៃ​ដូច​ខាងក្រោម​នេះ ។

សូម​ជញ្ជឹងគិត និង​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​មាន​ទំនុកចិត្ត​កម្រិត​ណា​ថា​អ្នក​អាច​ស្គាល់​នូវ​សារលិខិត​របស់​ព្រះអម្ចាស់​ដែល​មាន​ភាពផ្ទាល់ខ្លួន​សម្រាប់​អ្នក​នៅក្នុង​សន្និសីទ​ទូទៅ ? ហេតុអ្វី ?

  • តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ​នា​ពេល​ខាងមុខ ដើម្បី​អ្នក​អាច​ទទួល​បាន​សារលិខិត​របស់​ព្រះអម្ចាស់​សម្រាប់​អ្នក​កាន់តែ​ប្រសើរ ?

ការរៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ

សូម​សរសេរ​ពាក្យ ពីមុន និង អំឡុងពេល នៅលើ​ក្តារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រាយ​បញ្ជី​ពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ពីមុន និង​អំឡុងពេល​សន្និសីទ​ទូទៅ ដើម្បី​ទទួល​បាន​សារលិខិត​របស់​ព្រះអម្ចាស់​កាន់តែ​ប្រសើរ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា បន្ទាប់មក​សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​គំនិត​បន្ថែម ដោយ​ប្រើ​សំណៅ​មេរៀន « ការទទួល​បាន​អត្ថប្រយោជន៍​ច្រើនបំផុត​មកពី​សន្និសីទ​ទូទៅ » ។ នេះ​គឺជា​របៀប​មួយ​ចំនួន​ដែល​ការប្រើប្រាស់​សំណៅ​មេរៀន​នេះ​អាច​មាន​ប្រសិទ្ធភាព៖

  • សិក្សា​ជា​ក្រុម​តូចៗ ហើយ​ឆ្លើយ​សំណួរ​ជាមួយ​គ្នា ។

  • រៀបចំ​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បួន​នាក់ ហើយ​ចាត់​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​សម្រង់​មួយ និង​សំណួរ​ដែល​ភ្ជាប់​មក​ជាមួយ ។ បន្ទាប់ពី​ការ​អាន និង​ការជញ្ជឹងគិត​ផ្នែក​របស់​ពួកគេ​ហើយ សិស្ស​ម្នាក់ៗ​ចែកចាយ​ជាមួយ​ក្រុម​របស់​ពួកគេ ។

  • សូម​ផ្តល់​សេចក្តី​ថ្លែងការណ៍​ផ្សេង​មួយទៀត​ដល់​សិស្ស​បួន​នាក់​មុន​ថ្នាក់ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​មក​ដោយ​រៀបចំខ្លួន​ដើម្បី​ចែកចាយ​វា​ជា​មួយ​សិស្ស​ក្នុង​ថ្នាក់ ហើយ​ឆ្លើយ​សំណួរ​មួយ ឬ​ច្រើន​ដែល​ភ្ជាប់​មក​ជាមួយ ។ ម្យ៉ាង​វិញ​ទៀត ពួកគេ​អាច​ប្រើ​សំណួរ​ដើម្បី​ដឹកនាំ​ការពិភាក្សា​ក្នុង​ថ្នាក់ ។

ជំនួស​ឲ្យ ឬ​បន្ថែម​ទៅ​នឹង​សំណៅ​មេរៀន អ្នក​អាច​ចែកចាយ​វីដេអូ​នេះ « The Blessings of General Conference » ( ២:២៤ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

2:25

បន្ទាប់ពី​សិស្ស​មាន​ពេលវេលា​សិក្សា​សំណៅ​មេរៀន និង​ជញ្ជឹងគិត​ពី​សំណួរ​ខាងក្រោម​នេះ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ឆ្លើយ ។

  • តើ​នៅពេល​ណា​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បានទទួល​សារលិខិត​ពី​សន្និសីទ​ទូទៅ​ដែល​អ្នក​មាន​អារម្មណ៍​ថា​មកពី​ព្រះអម្ចាស់ ? តើ​វា​ជះឥទ្ធិពល​ដល់​អ្នក ឬ​ពួកគេ​ដោយ​របៀប​ណា ?

រៀបចំខ្លួន​សម្រាប់​សន្និសីទ​ទូទៅ

សូម​សរសេរ​គោលដៅ​នៃ​អ្វី​ដែល​អ្នក​ចង់​ធ្វើ ដើម្បី​ទទួល​សារលិខិត​របស់​ព្រះអម្ចាស់​ក្នុង​អំឡុង​សន្និសីទ​ទូទៅ ។

សូម​ឲ្យ​កូន​ក្រដាស​កត់ចំណាំ ឬ​ក្រដាស​មួយ​សន្លឹក​ទៅ​សិស្ស​ម្នាក់ៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ឃ្លា « បាន​តម្រូវ​សម្រាប់​អ្នក » នៅ​ផ្នែក​ខាងលើ ។ សិស្ស​ក៏​អាច​ប្រើ​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ឬ​សៀវភៅ​កត់ត្រា ប្រសិនបើ​ពួកគេ​ចូលចិត្ត ។

សូម​ឲ្យ​ពួកគេ​សរសេរ​សារលិខិត​ណា​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​បាន​បញ្ជូន​មកកាន់​ពួកគេ ក្នុង​អំឡុង​សន្និសីទ​ទូទៅ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ត្រឡប់​មក​ថ្នាក់​វិញ​បន្ទាប់ពី​សន្និសីទ​ទូទៅ ដោយ​ត្រៀម​រួចរាល់​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ដើម្បី​រៀបចំខ្លួន ។ ប្រសិនបើ​វា​មិន​ផ្ទាល់ខ្លួន​ពេក​ទេ ពួកគេ​ក៏​អាច​ចែកចាយ​ពី​សារលិខិត​ដែល​ពួកគេ​បាន​ឮ​ពី​ព្រះអម្ចាស់​ផងដែរ ។

នៅ​ថ្នាក់​នា​ពេល​ខាងមុខ​បន្ទាប់ពី​សន្និសីទ​ទូទៅ សូម​ពិចារណា​ចំណាយពេល​ប៉ុន្មាន​នាទី​ដើម្បី​ឲ្យ​សិស្ស​រាយការណ៍​អំពី​បទពិសោធន៍​របស់​ពួកគេ ។

សកម្មភាព​រំឭក​សន្និសីទ​ទូទៅ​ឡើងវិញ

នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា​លើក​ក្រោយ​បន្ទាប់ពី​សន្និសីទ​ទូទៅ សូម​ពិចារណា​ផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​រំឭកឡើងវិញ និង​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ។ អ្នក​អាច​សរសេរ​សំណួរ​ជាច្រើន​នៅលើ​ក្ដារខៀន​ដូចជា ៖

  • តើ​អ្វី​បាន​ធ្វើ​ឲ្យ​អ្នក​សើច ?

  • តើ​សុន្ទរកថា​ណា​មួយ​ដែល​អ្នក​មាន​ចិត្ត​រំភើប​ចង់​សិក្សា ?

  • តើ​សារលិខិត​អ្វីខ្លះ​ដែល​អ្នក​មាន​អារម្មណ៍​ថា​បានជាសារ​សម្រាប់​តែ​អ្នក ?

  • តើ​អ្នក​បានរៀន ឬ​ទទួល​អារម្មណ៍​អ្វីខ្លះ​អំពី​ព្រះ​អង្គសង្រ្គោះ ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ណាមួយ​ដាក់​នៅលើ​ក្តារខៀន​បាន ។ ជាជម្រើស​មួយ​ផ្សេង​ទៀត ពួកគេ​អាច​សរសេរ​ឈ្មោះ​របស់​ពួកគេ​នៅលើ​កូន​ក្រដាស​កត់ចំណាំ​ ឬ​សន្លឹក​ក្រដាស​តូចៗ ហើយ​ដាក់​វា​នៅ​ជិត​សំណួរ​ដែល​ពួកគេ​ស្ម័គ្រចិត្ត​ដើម្បី​ឆ្លើយ ។ សូម​ឲ្យ​មាន​ការពិភាក្សា​ក្នុង​ថ្នាក់​ដោយ​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​តាមឈ្មោះ ដើម្បី​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ទាំងនេះ ។ អ្នក​ក៏​អាច​ចែកចាយ​ចម្លើយ​របស់​អ្នក​មួយ​ចំនួន​ផងដែរ ។