ថ្នាក់​សិក្ខាសាលា
« សង្ឃឹម​អ៊ីស្រាអែល » ៖ ការសិក្សា​អំពី​ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ


« ‹ សង្ឃឹម​អ៊ីស្រាអែល › ៖ ការសិក្សា​អំពី​ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ‹ សង្ឃឹម​អ៊ីស្រាអែល › ៖ ការសិក្សា​អំពី​ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ មេរៀនទី ២០៨

« សង្ឃឹម​អ៊ីស្រាអែល »

ការសិក្សា​អំពី​ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ

President Russell M. Nelson and Wendy Nelson exit the Conference Center for the President Russell M. Nelson Devotional on June 3, 2018. President Nelson blows a kiss to the audience.

ពេញ​មួយ​ឆ្នាំ​នេះ សិស្ស​នឹង​មាន​ឱកាស​ជា​ច្រើន​ដើម្បី​សិក្សា​សារលិខិត​របស់​ព្រះអម្ចាស់​ដែលបាន​ប្រទានឲ្យ​តាមរយៈ​ថ្នាក់​ដឹកនាំ​ដ៏បំផុស​គំនិត​របស់​ទ្រង់ ។ ឯកសារ​« ពុម្ពគំរូ​សម្រាប់​ការបង្រៀន​សារលិខិត​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ » គឺជា​ឧបករណ៍​មួយ​ដែលអ្នក​អាចប្រើ​ដើម្បី​ជួយអ្នក​ណែនាំ​សិស្ស​របស់អ្នក នៅពេល​ពួកគេ​សិក្សា​សារលិខិត​ទាំងនេះ ។ មេរៀននេះ​ផ្តល់​គំរូ​មួយ​អំពី​របៀប​ដែលអ្នក​អាចប្រើ​ពុម្ព​គំរូ​នេះ​ដើម្បី​បង្រៀន​សុន្ទរកថា​របស់​ប្រធាន ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ មេរៀននេះ​អាច​ជួយ​សិស្ស​ធ្វើតាម​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ។

ការរៀបចំ​សិស្ស ៖ ចែកចាយ​ជាមួយ​សិស្ស​នូវ​ចំណងជើង​នៃ​សុន្ទកថា​របស់​ប្រធាន​ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អាន មើល ឬ​ស្តាប់​គ្រប់​ផ្នែក​ទាំងមូល ឬ​ផ្នែក​មួយ​នៃ​សុន្ទរកថា​មុន​ចូលរៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រៀបចំ​ដួងចិត្ត​របស់​ពួកគេ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ​នៅ​ពេល​ពួកគេ​សិក្សា​សារលិខិត​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ចំណាំ ៖ មេរៀន​នេះ​ផ្ដល់ឧទាហរណ៍ ​ពី​របៀប​ដែល​គ្រូបង្រៀន​អាច​ប្រើប្រាស់​ឯកសារ « ពុម្ពគំរូ​សម្រាប់​ការបង្រៀន​សារលិខិត​មកពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ » ឯកសារ​ដើម្បី​ជួយ​សិស្ស​សិក្សា​សារលិខិត​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ អ្នក​អាច​កែសម្រួល​គំនិត​នៅក្នុង​មេរៀន​នេះ ប្រើ​គំនិត​ចម្រុះ​ពី​គំរូ​នេះ ឬ​ប្រើ​គំនិត​ផ្ទាល់ខ្លួន​របស់​អ្នក ដែល​នឹង​បំពេញ​តម្រូវការ​របស់​សិស្ស​របស់​អ្នក​បាន​កាន់តែ​ប្រសើរ ។

ចាប់ផ្ដើម​មេរៀន

សូម​ចាប់ផ្តើម​មេរៀន​នេះ​តាម​របៀប​មួយ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​ដល់​គំនិត និង​ដួងចិត្ត​របស់សិស្ស​ដើម្បី​ជួយ​រៀបចំ​ពួកគេ​សម្រាប់​បទពិសោធន៍​នៃ​ការរៀនសូត្រ ។ សូម​ពិចារណា​ប្រើ​គំនិត​ផ្ទាល់ខ្លួន​របស់អ្នក ឬ​គំនិត​នៅក្នុង​សំណួរ​អំពី​ប្រធានបទ » ដូច​ខាងក្រោម​នៅក្នុង​ផ្នែក « វិធីសាស្រ្ត​ដើម្បី​ចាប់ផ្ដើម​មេរៀន » នៃ​ពុម្ព​គំរូ​នេះ ។

សូម​ដាក់តាំង​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម ។ សូម​ពិចារណា​គូស​ចំណាំ ឬ​គូស​បន្ទាត់ពី​ក្រោម​ឃ្លា ប្រមូល​សាសន៍​អ៊ីស្រាអែល ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ដូចតទៅ​នេះ ៖

61:35
Official portrait of President Russell M. Nelson taken January 2018

យុវវ័យ​ដ៏អស្ចារ្យ​ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ—ក្មួយៗ​ត្រូវបាន​បញ្ជូន​មក​កាន់​ផែនដី​នៅគ្រា​ដ៏​ជាក់លាក់​នេះ ជា​គ្រា​ដ៏​សំខាន់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ដើម្បី​ជួយ​ប្រមូលផ្ដុំ​អ៊ីស្រាអែល ! គ្មានអ្វី​កើតឡើង​នៅលើ​ផែនដីនេះ​ក្នុង​ពេលនេះ ដែល​សំខាន់​ជាង​កិច្ចការ​នេះទេ ។ គ្មានអ្វី​ដែល​សំខាន់​ខ្លាំង​ជាង​នោះទេ ។ គ្មាន​ទាល់តែ​សោះ ។ ( « សង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

សិស្ស​អាច​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាងក្រោម​នេះ​ជា​ដៃគូ ឬ​ជាក្រុម​តូចៗ ។ ឬ​ពួកគេ​ម្នាក់ៗ​អាច​សរសេរ​សំណួរ​ដែល​អាច​កើតមាន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់ពួកគេ ។

  • តើ​អ្នក ឬ​អ្នក​ដទៃ​ទៀត​មាន​សំណួរ​អ្វី​ខ្លះ​អំពី​ការ​ប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល—ព្រឹត្តិការណ៍​ដែល​ប្រធាន ណិលសុន ហៅថា​គឺជា​រឿង​សំខាន់​បំផុត « ដែល​កំពុងកើត​ឡើង​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ » ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សំណួរ​ដែល​ពួកគេ​បានគិត​ឃើញ ។ ពួកគេ​អាច​ឆ្លើយតប​នឹង​សំណួរ​ជាច្រើន រួមទាំង​សំណួរ​ដូចខាងក្រោម ៖

  • តើ​អ្វីជា​ការប្រមូល​សាសន៍​អ៊ីស្រាអែល ?

  • ហេតុ​អ្វី​បាន​ជា​ការប្រមូល​នេះ​គឺជា​រឿង​សំខាន់​បំផុត​ដែល​កំពុង​កើត​ឡើង​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ?

  • ហេតុអ្វី​ខ្ញុំ​គួរតែ​ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល​នេះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​សំណួរ​ដែល​ពួកគេ​បាន​គិតឃើញ​នៅលើ​ក្ដារខៀន ដោយ​ទុក​ចន្លោះ​នៅក្រោម​សំណួរ​នីមួយៗ ។

នៅពេល​អ្នក​ស្វែងរក​ចម្លើយ​សម្រាប់​សំណួរ​ទាំងនេះ​ថ្ងៃនេះ សូម​ពិចារណា​អំពី​របៀប​ដែល​ចំណេះដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​អាច​ជួយ​ឆ្លើយ​សំណួរ​ទាំងនោះ​បាន ។

សិក្សា​សារលិខិត

គោលបំណង​នៃ​ផ្នែកនេះ​គឺដើម្បី​ជួយ​សិស្ស​សិក្សា​ផ្នែកខ្លះ​នៃ​សុន្ទរកថា​របស់​ប្រធាន ណិលសុន​« សង្ឃឹម​អ៊ីស្រាអែល » ។ សូម​ពិចារណា​ប្រើ​គំនិត​របស់អ្នក​ផ្ទាល់ ឬ​គំនិត « ស្វែងរក ៖ ចម្លើយ​សម្រាប់​សំណួរ ឬ​កង្វល់ »​ ខាងក្រោម​នៅក្នុង​ផ្នែក​« វិធីសាស្រ្ត​ដើម្បី​សិក្សា​សារលិខិត » នៃ​ពុម្ពគំរូ​នេះ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា ប្រសិនបើ​សិស្ស​របស់អ្នក​គ្មាន​សិទ្ធិ​ចូលប្រើ​កំណែ​ដែលបាន​បោះពុម្ព ឬ​ជា​ឌីជីថល​នៃ​ការពិភាក្សា​នោះ​ទេ សូម​ពិចារណា​ចែកចាយ​ឯកសារ « ការប្រមូល​សាសន៍​អ៊ីស្រាអែល » ដល់​សិស្ស​ម្នាក់ៗ ។ សំណៅ​មេរៀន​នេះ​មាន​នូវ​ផ្នែក​ជា​លាយលក្ខណ៍​អក្សរ​នៃ​សុន្ទរកថា​ដែលនឹង​ត្រូវបាន​សិក្សា​នៅក្នុង​មេរៀននេះ ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​មើល​ផ្នែក​នៃ​សុន្ទរកថា​នេះ​នៅក្នុង​វីដេអូ « សង្ឃឹម​អ៊ីស្រាអែល »​ដែល​មាននៅ ChurchofJesusChrist.orgចាប់ពី​នាទីទី ៣០:២៦ ដល់ ៣៣:៣៧ ។

61:35

ប្រសិនបើ​សិស្ស​ពិបាក​ក្នុង​ការអាន ឬ​ស្តាប់​ផ្នែកវែងៗ​នៃ​សុន្ទរកថា​មួយ សូម​ពិចារណា​ចែកចាយ​កថាខណ្ឌ​មួយ ឬ​ពីរ​មកពី​សំណៅ​មេរៀន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​គូរ ឬ​សរសេរ​អំពី​អត្ថន័យ​នៃ​ការប្រមូលផ្តុំ​អ៊ីស្រាអែល​ចំពោះ​ពួកគេ ។

សូម​សិក្សា​ជម្រើស​ដែល​បានផ្តល់​ឲ្យ​មក​ពី​សុន្ទរកថា​នេះ ដោយ​រកមើល​ចម្លើយ​សម្រាប់​សំណួរ​ណាមួយ​ដែលមាន​នៅលើ​ក្ដារខៀន ។ អ្នក​អាច​គូស​ចំណាំ​នៅ​លើ​សន្ទុរកថា​នោះ​នូវ​ចម្លើយ​ណា​មួយ​ដែល​អ្នក​រក​ឃើញ ។ អ្នក​អាច​ពិចារណា​គូស​ចំណាំ​ចម្លើយ​សម្រាប់​សំណួរ​នីមួយៗ​តាមរបៀប​ដែល​ខុសពី​សំណួរ​ផ្សេងទៀត ។ ឧទាហរណ៍ អ្នកអាច​គូសរង្វង់​ចម្លើយ​សម្រាប់​សំណួរមួយ ហើយ​គូសបន្ទាត់​ពី​ក្រោម​ចម្លើយ​សម្រាប់​សំណួរ​មួយទៀត ឬ​អ្នកអាច​គូស​ចំណាំ​សំណួរ​ទាំងអស់​ជា​ពណ៌​ផ្សេងៗគ្នា ។

បន្ទាប់ពី​សិស្ស​បានសិក្សា​ផ្នែក​ទាំងឡាយ​នៃ​សុន្ទរកថា​ដែល​អ្នក​បាន​ជ្រើសរើស​រួច​ហើយ សូម​ពិចារណា​រៀបចំ​ពួកគេ​ជា​គូ ដើម្បី​ពិភាក្សា​សំណួរ​ខាងក្រោម ។

  • តើ​សំណួរ​មួយណា​ដែល​អ្នកមាន​អារម្មណ៍​ថា វា​មាន​ចម្លើយ​នៅក្នុង​ផ្នែក​នៃ​សុន្ទរកថា​របស់​ប្រធាន ណិលសុន ដែល​អ្នក​បានសិក្សា ? តើ​វា​ទទួលបាន​ចម្លើយ​ដោយ​របៀបណា ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្ដារខៀន​នៅក្រោម​សំណួរ​ដែល​ពួកគេ​បានឆ្លើយ ។ បន្ទាប់មក អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​អំពី​ចម្លើយ​របស់​ពួកគេ ។

ការអនុវត្ត​សារលិខិត​របស់​ប្រធាន ណិលសុន

គោលបំណង​នៃ​ផ្នែក​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​អនុវត្ត​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ សូម​ពិចារណា​ប្រើ​គំនិត​របស់​អ្នក​ផ្ទាល់ ឬ​គំនិត « ស្វែងរក ឬ​អនុវត្ត​តាម​ការអញ្ជើញ » នៅក្នុង​ផ្នែក « វិធីសាស្រ្ត​ដើម្បី​អនុវត្ត​តាម​សារលិខិត » នៃ​ពុម្ពគំរូ​នេះ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា ចែកចាយ​សំណៅ​មេរៀន​ដែល​មាន​ចំណងជើង​ថា « ការអញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល » ដល់​សិស្ស​គ្រប់គ្នា ។ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ទំព័រនេះ​រៀងៗខ្លួន ។

សូម​ជញ្ជឹងគិត​អំពី​គំនិត ឬ​ការបំផុសគំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ផុស​ក្នុង​គំនិត ឬ​ដួងចិត្ត​របស់​អ្នក នៅពេល​អ្នក​សិក្សា​ការអញ្ជើញ​របស់​ប្រធាន ណិលសុន​ចំពោះ​យុវវ័យ ។ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ថា​តើ​ការអញ្ជើញ​ណាមួយ​ដែល​អ្នក​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ទទួល​យក ហើយ​ធ្វើ​តាម​ដើម្បី​ចូល​នៅក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ។ អ្នក​អាច​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការធ្វើ​សកម្មភាព​តាម​ការអញ្ជើញ​លើស​ពីមួយ ។

សូម​សរសេរ​ការអញ្ជើញ​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ អ្នក​ក៏​អាច​សរសេរ​ពី​របៀប​ដែល​ការធ្វើ​តាម​ការអញ្ជើញ​នោះ​អាច​ជួយ​អ្នក​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ដែរ ។

សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្ដីពិត​ដែល​ប្រធាន​ណិលសុន​បានបង្រៀន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ការបំផុសគំនិត​ដែល​ពួកគេ​អាច​ទទួល​បាន ។