ថ្នាក់​សិក្ខាសាលា
ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ៖ ទិដ្ឋភាព​ទូទៅ


« ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ

ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ

ទិដ្ឋភាព​ទូទៅ

ជា​ភស្ដុតាង​នៃ​សេចក្ដី​អាណិត​អាសូរ​របស់​ទ្រង់​ចំពោះ​យើង ព្រះអម្ចាស់​ចាត់​ទូត​របស់​ទ្រង់​ឲ្យ​ទៅ​ទូន្មាន និង​ព្រមាន​ប្រជារាស្រ្ត​របស់​ទ្រង់ ( សូមមើល របាក្សត្រទី២ ៣៦:១៥ ) ។ យើង​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន​ពី​ព្រះអម្ចាស់ តាមរយៈ​សំឡេង​នៃ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។ នៅពេល​យើង​ស្តាប់ និង​សិក្សា​សារលិខិត​របស់​ពួក​អ្នក​បម្រើ​របស់​ទ្រង់ នោះ​យើង​អាច​ស្ដាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ។ មេរៀន​ទាំង​នេះ​អាច​ជួយ​សិស្ស​ឲ្យ​សិក្សា​សារលិខិត​របស់​ព្រះអម្ចាស់​ដែល​បាន​ប្រទាន​ឲ្យ​តាម​រយៈ​ពួកអ្នកបម្រើ​របស់​ទ្រង់ ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ អំពី​អ្វី​ដែល​អ្នក​អាច​នឹង​ត្រូវ​រៀបចំ​សម្រាប់​មេរៀន​នីមួយៗ ។

ការរៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​នេះ​អាច​បង្រៀន​មុន​សន្និសីទ​ទូទៅ​នៅ​ខែ​មេសា ឬ​ខែ​តុលា​បន្ដិច ។ ប្រសិនបើ​បង្រៀន​មេរៀន​នេះ​ពីរដង​ក្នុង​អំឡុង​ឆ្នាំ​នោះ សូមមើល​ផ្នែក សកម្មភាព​រៀនសូត្រ​បន្ថែម​ទៀត​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ សម្រាប់​របៀប​មួយ​ផ្សេង​ទៀត​ដើម្បី​បង្រៀន​មេរៀន​នេះ ។

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ទទួល​សារលិខិត​មកពី​ព្រះអង្គ​សង្រ្គោះ​នៅក្នុង​សន្និសីទ​ទូទៅ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​ពរជ័យ​ដែល​អាច​មាន​មកពី​ការមើល​សន្និសីទ​ទូទៅ​លើក​ក្រោយ និង​របៀប​ដែល​ពួកគេ​អាច​រៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​ទូទៅ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ កំណត់ចំណាំ ឬ​រូបភាព​« ​សម្រាប់​អ្នក » សេចក្តីថ្លែងការណ៍​មកពី​អែលឌើរ នែល អិល អាន់ឌើរសិន

  • សំណៅ​មេរៀន ៖ « ការទទួល​បាន​អត្ថប្រយោជន៍​ច្រើនបំផុត​មកពី​សន្និសីទ​ទូទៅ »

  • សម្ភារ​សម្រាប់​សិស្ស ៖ កូន​ក្រដាស​កត់ចំណាំ ឬ​ក្រដាស​តូចៗ​សម្រាប់​សិស្ស​ម្នាក់ៗ

  • វីដេអូ ៖ « The Blessings of General Conference » ( ២:២៤ )

ការសិក្សា​សារលិខិត​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះអម្ចាស់

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ សូម​ពិចារណា​បង្រៀន​មេរៀន​នេះ​ពីមុន​មេរៀន​ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ ដែល​ប្រើ « មេរៀនទី ២០៧ ៖ ពុម្ពគំរូ ៖ ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ » ។ អ្នក​អាច​បង្រៀន​វា​នៅ​ជិត​ដើម​ឆ្នាំ​សិក្សា ដើម្បី​ណែនាំ​សិស្ស​ពី​សារៈសំខាន់​នៃ​ការសិក្សា​សារលិខិត​របស់ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​រួម​បញ្ចូល​ការសិក្សា​សារលិខិត​របស់​ព្រះអម្ចាស់​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ពួកអ្នកបម្រើ​របស់​ទ្រង់ ជា​ផ្នែក​មួយ​នៃ​ការរៀនសូត្រ​ដំណឹងល្អ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពរជ័យ​មួយ​ចំនួន​ដែល​ពួកគេ​បានទទួល នៅពេល​ពួកគេ​បានសិក្សា​សារលិខិត​ថ្មីៗ​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ ពួកគេ​ក៏​ប្រហែលជា​អាច​សួរ​សមាជិក​គ្រួសារ ឬ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​តំបន់​អំពី​ពរជ័យ​ដែល​ពួកគាត់​បាន​ដកពិសោធ ។ ពួកគេ​នឹង​មាន​ឱកាស​អំឡុង​ពេល​រៀន​ដើម្បី​ចែកចាយ​ពី​ពរជ័យ​ទាំងនេះ ។

  • សម្ភារ​ដើម្បី​បង្ហាញ ៖ សេចក្តីថ្លែងការណ៍​ពីរ​មកពី​ប្រធាន រ័សុល អិម ណិលសុន

  • វីដេអូ ៖ « Hear Him » ចាប់ពី​នាទីទី ១៣:០៧ ដល់ ១៤:១៦

ពុម្ព​គំរូ ៖ ការបង្រៀន​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ

ការផ្ដល់​យោលបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​ទាំងអស់​ដែល​ប្រើ​ពុម្ព​គំរូ​នេះ​អាច​ត្រូវ​បាន​បង្រៀន​នៅ​ពេល​ណា​មួយ​ក្នុង​ឆ្នាំ​សិក្សា ឬ​អំឡុង​សបា្តហ៍​ណា​មួយ​នៅក្នុង​ល្បឿន​បង្រៀន​របស់​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​មិន​បាន​ប្រើ​ពុម្ព​គំរូ​នេះ​ពី​មុន​ទេ វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការបង្រៀន​មេរៀន « សង្ឃឹម​អ៊ីស្រាអែល » ខាងក្រោម​ពីមុន​រៀបចំ​មេរៀន​ថ្មី​ដោយ​ប្រើ​ពុម្ពគំរូ​នេះ ។

គោលបំណង​មេរៀន ៖ ពុម្ពគំរូ​នេះ​មាន​បំណង​ប្រើ​ជា​ឧបករណ៍​មួយ​ដើម្បី​ជួយ​អ្នក​បង្រៀន​សារលិខិត​ពី​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

  • ការរៀបចំ​សិស្ស ៖ ចែកចាយ​ជាមួយ​សិស្ស​នូវ​ចំណង​ជើង​នៃ​សុន្ទរកថា​ដែល​ពួកគេ​នឹង​សិក្សា​នៅក្នុង​ថ្នាក់ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អាន មើល ឬ​ស្តាប់​គ្រប់​ផ្នែក​ទាំងមូល ឬ​ផ្នែក​មួយ​នៃ​សុន្ទរកថា​មុន​ចូលរៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ដួងចិត្ត​របស់​ពួកគេ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ​នៅ​ពេល​ពួកគេ​សិក្សា​សារលិខិត​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

« សង្ឃឹម​អ៊ីស្រាអែល »

ការផ្ដល់​យោបល់​ស្តីពី​ល្បឿន​បង្រៀន ៖ មេរៀន​នេះ​ផ្ដល់​នូវ​គំរូ​ពី​របៀប​ដើម្បី​បង្រៀន​សារលិខិត​មកពី​អ្នកដឹកនាំ​សាសនាចក្រ​ដោយ​ប្រើ​មេរៀន​នេះ « ពុម្ពគំរូ ៖ ការបង្រៀន​របស់​ថ្នាក់ដឹកនាំ​សាសនាចក្រ » ។ សូម​ពិចារណា​បង្រៀន​មេរៀន​នេះ​នៅ​ដើមឆ្នាំ​សិក្សា មុនពេល​មេរៀន​ផ្សេងទៀត​ដែល​ចែកចាយ​សារលិខិត​របស់​ថ្នាក់​ដឹកនាំសាសនាចក្រ ។

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ធ្វើ​សកម្មភាព​តាម​ការអញ្ជើញ​របស់​ប្រធាន រ័សុល អិម ណិលសុន ។

  • ការរៀបចំ​សិស្ស ៖ ចែកចាយ​ជាមួយ​សិស្ស​នូវ​ចំណងជើង​នៃ​សុន្ទកថា​របស់​ប្រធាន​ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អាន មើល ឬ​ស្តាប់​គ្រប់​ផ្នែក​ទាំងមូល ឬ​ផ្នែក​មួយ​នៃ​សុន្ទរកថា​មុន​ចូលរៀន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រៀបចំ​ដួងចិត្ត​របស់​ពួកគេ​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​ពួកគេ​នៅ​ពេល​ពួកគេ​សិក្សា​សារលិខិត​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ថ្លែងការណ៍​ដោយ​ប្រធាន រ័សុល អិម ណិលសុន

  • សំណៅ​មេរៀន ៖ « ការប្រមូល​សាសន៍​អ៊ីស្រាអែល »; « ការអញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ការប្រមូល​សាសន៍​អ៊ីស្រាអែល »

  • វីដេអូ ៖ « សង្ឃឹម​អ៊ីស្រាអែល » ចាប់ពី​នាទីទី ២៩:៥១ ដល់ ៣៣:៣៧