ថ្នាក់​សិក្ខាសាលា
អេសាយ ១–១២ ៖ ទិដ្ឋភាពទូទៅ


« អេសាយ ១–១២ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ១–១២ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ១–១២

អេសាយ ១–១២

ទិដ្ឋភាព​ទូទៅ

ព្រះអង្គសង្រ្គោះ​បានប្រកាស​ថា « ពាក្យ​ពេចន៍​របស់​អេសាយ​ជា​ពាក្យ​ដ៏​មហិមា » ( នីហ្វៃទី៣ ២៣:១ ) ហើយ​បានបង្គាប់​យើង​ឲ្យ​ស្វែងរក​ការព្យាករ​របស់​លោក​ដោយ​ឧស្សាហ៍ព្យាយាម ។ ការព្យាករ​របស់​អេសាយ​គឺ​សំខាន់​ណាស់​ដែល​គាត់​ត្រូវ​បាន​គេ​ដក​ស្រង់​ជា​ញឹកញាប់​នៅ​ទូទាំង​ព្រះគម្ពីរ​បរមាណី​ជាង​ព្យាការី​ឯ​ទៀត ។ ការព្យាករ​ជាច្រើន​របស់​អេសាយ​ផ្ដោតលើ​ព្រះ​មែស៊ី និង​ការ​ស្ដារ​អ៊ីស្រាអែល​ឡើងវិញ​នៅ​ថ្ងៃ​ចុង​ក្រោយ ។ តាមរយៈ​អេសាយ ព្រះ​អម្ចាស់​បានសន្យា​ថា ទោះបី​ជា « អំពើ​បាប​របស់ [ យើង ] ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ » ( អេសាយ ១:១៨ ) ។ លោក​ក៏​បាន​ព្រមាន​ពី​គ្រា​នៅពេល​មនុស្ស​នឹង « រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដីល្អ​ថា​ជា​អាក្រក់​វិញ » ( អេសាយ ៥:២០ ) ។ យើង​ក៏​រៀន​ផងដែរ​ថា ព្រះអម្ចាស់​បាន​សន្យា​នឹង « លើក​ទង់ ១ ឡើង​សម្រាប់​អស់​ទាំង​សាសន៍ » ( អេសាយ ១១:១២ ) ដើម្បី​ប្រមូល​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន—ព្យាយាម​បញ្ជាក់ និង​យល់ពី​គោលបំណង​ពិត​នៃ​សំណួរ អារម្មណ៍ និង​ជំនឿ​របស់​សិស្ស ។ របៀប​មួយ​ដើម្បី​ស្រឡាញ់​អ្នក​ដែល​អ្នក​បង្រៀន​គឺ​ត្រូវ​ស្វែងយល់​ពី​កាលៈទេសៈ និង​តម្រូវការ​របស់​ពួកគេ ។ នៅពេល​សិស្ស​សួរ​សំណួរ និង​បញ្ចេញមតិ សូម​ស្វែងរក​ការបញ្ជាក់ និង​យល់​ពី​អារម្មណ៍ និង​ជំនឿ​របស់​ពួកគេ និង​គោលបំណង​ពិត​នៃ​សំណួរ​របស់​ពួកគេ ។ បន្ទាប់ពី​សិស្ស​សួរ​សំណួរ ឬ​បញ្ចេញ​មតិ​រួចហើយ អ្នក​អាច​អរគុណ​ពួកគេ ហើយ​សួរ​ពួកគេ​ប្រសិនបើ​ពួកគេ​បើក​ចិត្ត​ឆ្លើយ​សំណួរ​ពីរបី ។ បន្ទាប់មក អ្នក​អាច​សួរ​សំណួរ​ដើម្បី​យល់​ពី​គោលបំណង​ពិត​នៃ​សំណួរ ឬ​មតិយោបល់​របស់​ពួកគេ ។

សម្រាប់​ការបណ្តុះ​បណ្តាល​បន្ថែម​អំពី​របៀប​ស្វែងរក​ការបញ្ជាក់ និង​យល់​ពី​គោលបំណង​ពិត​នៃ​សំណួរ អារម្មណ៍ និង​ជំនឿ​របស់​សិស្ស សូមមើល ៖ « ព្យាយាម​ស្គាល់​ពួកគេ—យល់ពី​កាលៈទេសៈ តម្រូវការ និង​ចំណុច​ខ្លាំង​របស់​ពួកគេ » នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​« ព្រះអង្គ​សង្គ្រោះ​ស្គាល់​ពួកយើង ហើយ​យល់​ពី​កាលៈទេសៈ តម្រូវការ និង​កម្លាំង​របស់​ពួកយើង » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ( ឆ្នាំ២០២២ ) ទំព័រ ១៣ ។ ( សម្រាប់​ការបំពាក់បំប៉ន​បន្ថែម​លើ​ការសង្កេត និង​សួរ​អំពី​ចំណាប់​អារម្មណ៍​របស់​សិស្ស សូម​មើល « ព្យាយាម​ស្គាល់​ពួកគេ—យល់ពី​កាលៈទេសៈ តម្រូវការ និង​ចំណុច​ខ្លាំង​របស់​ពួកគេ » ) ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​សម្រាប់​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

បុព្វកថា​ទៅកាន់​អេសាយ

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​មាន​កម្លាំងចិត្ត​ដើម្បី​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការសិក្សា​អេសាយ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​មក​ថ្នាក់​ដោយ​បានត្រៀម​ខ្លួន​ដើម្បី​ចែកចាយ​ការពិត​ដ៏​សំខាន់​មួយ​អំពី​អេសាយ ។ ពួកគេ​អាច​រកមើល​ពី​អេសាយ​នៅក្នុង Bible Dictionary ឬ​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តីថ្លែងការណ៍​អំពី​ការបញ្ចុះបញ្ចូល​ឲ្យ​អាន​សៀវភៅ​មួយ ក្រាហ្វិក​ព័ត៌មាន « The Kingdoms of Israel and Judah at a Glance » ជា​ដ្យាក្រាម​សម្រាប់​សិស្ស​សរសេរ​អ្វី​ដែល​ពួកគេ​រៀន​អំពី​ព្រះនាម និង​ព្រះ​បរមងារ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ រូប​ថត​ព្រះ​យេស៊ូវ​គ្រីស្ទ

អេសាយ ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ថា ព្រះអង្គសង្រ្គោះ​អាច​សម្អាត​ពួកគេ​ពី​អំពើបាប​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​អាន​វគ្គបទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ អេសាយ ១:១៨ ហើយ​រកមើល​ការប្រើ​ជានិមិត្តរូប​ដែល​អេសាយ​បានប្រើ ។ សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​ជញ្ជឹងគិត ហើយ​រៀបចំ​ដើម្បី​ចែកចាយ​នូវ​អត្ថន័យ​ដែល​វគ្គ​បទគម្ពីរ​នោះ​មាន​ចំពោះ​ពួកគេ ។ សិស្ស​ក៏​អាច​ហាត់​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ ៖ « ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហមទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ » ( អេសាយ ១:១៨ ) ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​សម្លៀក​បំពាក់​ប្រឡាក់ រូបភាព​ពណ៌ក្រហម ពណ៌ក្រហមទុំ ព្រិល និង​រោមចៀម ការបំផុសគំនិត​សម្រាប់​សិស្ស​ឲ្យ​ជញ្ជឹងគិត​អំពី​អារម្មណ៍​របស់​ពួកគេ​អំពី​ការ​ត្រូវបាន​សម្អាត​ពី​អំពើបាប

  • វីដេអូ ៖ « ព្រះគ្រីស្ទ ៖ ជា​ពន្លឺ​ដែល​បំភ្លឺ​នៅ​ក្នុង​ភាព​ងងឹត » ( ១១:២៩ ) ចាប់ពី​នាទី​ទី ៦:៥៦ ដល់ ៧:៤២ « There Is No Limit to God’s Love » ( ៥:៣៨ ) ចាប់ពី​នាទី​ទី ០:០០ ដល់ ៤:៥៤

អេសាយ ៥

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​បង្កើន​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ដឹង​រវាង​ល្អ​និង​អាក្រក់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀមខ្លួន​ចែកចាយ​គំរូ​មួយ​ពី​អ្វីមួយ​ដែល​សន្មត​ថា​គ្មាន​គ្រោះថ្នាក់ ឬ​សូម្បីតែ​ល្អ ដែល​នៅ​ទីបំផុត​ត្រូវ​បាន​បង្ហាញ​ថា មាន​គ្រោះ​ថ្នាក់ ។

  • សម្ភារ​ដែល​ត្រូវ​រៀបចំ ៖ ច្បាប់ចម្លង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ( ឆ្នាំ២០២២ )

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​ខ្លារខិន​បន្លំខ្លួន សេចក្តីថ្លែងការណ៍​របស់​អែលឌើរ ដេវីឌ អេ បែដណា ការណែនាំ​សម្រាប់​សកម្មភាព​សិក្សា​ដោយ​ប្រើ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស សំណួរ​ទិនានុប្បវត្តិ​នៅ​ចុងបញ្ចប់​នៃ​មេរៀន​នេះ

  • វីដេអូ ៖ « ចាំ​យាម​ក្នុង​ការអធិស្ឋាន​ជានិច្ច » ( ១៥:៥៩ ) ចាប់​ពី​នាទី​ទី ៥:២៤ ដល់ ៦:០៧

អេសាយ ១១–១២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ជំរុញ​ចិត្ត​ក្នុង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​ឲ្យ​សិស្ស​ម្នាក់ៗ​នូវ​សំណួរ​ស្វ័យ​វាយតម្លៃ​ពីរ​ពី​ដើម​មេរៀន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ រូបភាព​មែក​ឈើ ឫស និង​ដំបង ការណែនាំ​អំពី​របៀប​ប្រើ​សំណៅ​មេរៀន​នេះ

  • វីដេអូ ៖ ដំណើររឿង​ខាងក្រោម​មួយ​ចេញពី ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ៖

    • បងប្រុស វីសាន ( ទំព័រ ៨៦ ឬ​នាទីទី ៥:៤០–៧:០៦ )

    • មេរ៉ា ( ទំព័រ ៨៦ ឬ​នាទីទី ៨:៣៣–៩:៤២ )

  • សំណៅ​មេរៀន ៖ « ទង់ ១ ឡើង​សម្រាប់​អស់​ទាំង​សាសន៍ »