ថ្នាក់​សិក្ខាសាលា
អេសាយ ៥ ៖ « វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ »


« អេសាយ ៥ ៖ ‹ វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« អេសាយ ៥ ៖ ‹ វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

អេសាយ ១–១២ ៖ មេរៀន​ទី ១១៥

អេសាយ ៥

« វេទនា​ដល់​ពួក​អ្នក​ដែល​រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ »

Cheetah in the African wild.

តាមរយៈ​ព្យាការី​អេសាយ ព្រះអម្ចាស់​បាន​ព្រមាន​អ៊ីស្រាអែល​ប្រឆាំង​នឹង​ការជ្រើសរើស​ដ៏​ខុសឆ្គង​របស់​ពួកគេ រួមទាំង​ការហៅ « សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ » ( អេសាយ ៥:២០ ) ។ សព្វ​ថ្ងៃ​នេះ មាន​គំនិត​បំផ្លិចបំផ្លាញ និង​ការអនុវត្ត​ជាច្រើន​ដែល​ហាក់​ដូចជា​ល្អ ។ មេរៀន​នេះ​អាច​បង្កើន​សមត្ថភាព​របស់​សិស្ស​ក្នុង​ការមើល​ឃើញ​រវាងល្អ និង​អាក្រក់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀមខ្លួន​ចែកចាយ​គំរូ​មួយ​ពី​អ្វីមួយ​ដែល​សន្មត​ថា​គ្មាន​គ្រោះថ្នាក់ ឬ​សូម្បីតែ​ល្អ ដែល​នៅ​ទីបំផុត​ត្រូវ​បាន​បង្ហាញ​ថា មាន​គ្រោះ​ថ្នាក់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

គំនិត និង​សកម្មភាព​គ្រោះថ្នាក់​ខាងវិញ្ញាណ

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​ការបង្ហាញ​រូបភាព​ខ្លារខិន​បន្លំខ្លួន ដូចជា​រូបភាព​នៅ​ដើម​មេរៀន​នេះ ។ បន្ទាប់មក អ្នក​អាច​សួរ​សំណួរ​ខាងក្រោម ហើយ​បង្ហាញ​សេចក្តីថ្លែងការណ៍​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ។

  • តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ខ្លារខិន​មាន​គ្រោះថ្នាក់​ដល់​ការចាប់​ចំណី​របស់​វា ?

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​បាន​ប្រៀបធៀប​ខ្លារខិន​ទៅនឹង​គំនិត និង​សកម្មភាព​ដែល​មាន​គ្រោះថ្នាក់ ។

15:59
Elder David A. Bednar, Quorum of the Twelve Apostles official portrait. 2020.

ចំពោះ​ខ្ញុំ ខ្លារខិន​គឺជា​សត្វ​ដែល​មាន​រោម​រលោង ហើយ​ទាក់ទាញ ។ រោម​ពណ៌លឿង​លាយ​ស្នាម​អុជ​ខ្មៅ​របស់​ខ្លារ​ខិន​ជួយ​ឲ្យ​វា​ងាយ​លាក់ខ្លួន ដែល​ធ្វើ​ឲ្យ​សត្វ​ទាំង​នេះស្ទើរ​តែ​បំបាំង​ខ្លួន​បាន នៅពេល​វា​លប​ចាប់​ចំណី​របស់​វា​នៅ​លើ​វាល​ស្មៅ​ទ្វីប​អាហ្វ្រិក ។

ស្រដៀង​គ្នា​នេះ​ដែរ គំនិត និងសកម្មភាព​ដ៏​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ ជា​រឿយៗ​អាច​មាន​ភាពគួរឲ្យ​ទាក់​ទាញ គួរ​ឲ្យ​ចង់​បាន ឬ​គួរ​ឲ្យ​រីករាយ ។ ដូច្នេះហើយ​នៅ​ក្នុង​ពិភពលោក​បច្ចុប្បន្ន​របស់​យើង​យើង​ម្នាក់ៗ​ចាំ​បាច់​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ក្លែង​បន្លំ​រឿង​អាក្រក់​ថា​ជា​រឿង​ល្អ ។​ ( « Watchful unto Prayer Continually » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៣៣ )

  • តើ​ឧទាហរណ៍​ស្រដៀង​គ្នា​មួយ​ចំនួន​នៃ « គំនិត និង​សកម្មភាព​ដ៏​គ្រោះ​ថ្នាក់​ខាង​វិញ្ញាណ » ដែល « អាច​មាន​ភាពគួរឲ្យ​ទាក់​ទាញ គួរ​ឲ្យ​ចង់​បាន ឬ​គួរ​ឲ្យ​រីករាយ » មាន​អ្វីខ្លះ ?

    វា​នឹង​មាន​ប្រយោជន៍​ដើម្បី​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ។ សិស្ស​អាច​និយាយ​អ្វីមួយ​ដូចជា « វា​ជា​រូបកាយ​របស់​ខ្ញុំ ។ ខ្ញុំ​អាច​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ជាមួយ​រូបកាយ​ខ្ញុំ » ឬ « មិន​ថ្វី​ទេ ដរាប​ណា​គេ​ចាប់​ខ្ញុំ​មិន​បាន » ។ អ្នក​នឹង​យោង​ទៅ​គំនិត​ទាំងនេះ​នៅលើ​ក្ដារខៀន​ក្រោយ​មក​នៅក្នុង​មេរៀន​នេះ ។

  • ហេតុអ្វី​បាន​ជា​វា​សំខាន់​សម្រាប់​អ្នក​ដើម្បី​ស្គាល់​ការបោកប្រាស់​មិន​ល្អ​ដែល​សម្តែង​ធ្វើ​ជា​ល្អ ?

ការពន្យល់ និង​ការអញ្ជើញ​ខាងក្រោម​អាច​ជួយ​សិស្ស​ចាប់ផ្តើម​មើលឃើញ​ពី​របៀប​ដែល​ពួកគេ​នឹង​សិក្សា​នៅក្នុង​មេរៀន​នេះ​មាន​សារៈសំខាន់​នៅក្នុង​ជីវិត​របស់​ពួកគេ ។

វា​អាច​ពិបាក​ក្នុង​ការ​ស្គាល់​គំនិត និង​សកម្មភាព​បោកបញ្ឆោត​ទាំងនេះ ជាពិសេស​នៅពេល​ដែល​យើង​អាច​ទទួល​ឥទ្ធិពល​ពី​វា ។ យើង​ម្នាក់ៗ​គិត ឬ​ប្រព្រឹត្ត​តាម​របៀប​ដែល​មិន​ត្រូវ​គ្នា​ទាំងស្រុង​នឹង​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល រ៉ូម ៣:២៣ ) ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​យើង​ឲ្យ​ស្គាល់​ការណ៍​នេះ​នៅក្នុង​ខ្លួន​យើង នៅពេល​យើង​ស្វែងរក​ជំនួយ​របស់​ទ្រង់​ទាំងទ្វេ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​អ្នក​សិក្សា​នៅ​ថ្ងៃ​នេះ សូម​យក​ចិត្ត​ទុក​ដាក់​ទៅលើ​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នឹង​ជួយ​អ្នក​ឲ្យ​យល់ដឹង​ពី​ខុស និង​ត្រូវ ។

ការបោកប្រាស់​ក្លែងបន្លំ

សូម​សង្ខេប​កថាខណ្ឌ​ខាងក្រោម ដើម្បី​ណែនាំ​សិស្ស​អំពី​សារលិខិត​រួម​នៃ អេសាយ ៥ ។

នៅក្នុង អេសាយ ៥ ព្រះអម្ចាស់​បាន​បង្រៀន​ពួក​សាសន៍​អ៊ីស្រាអែល​អំពី​សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ពួកគេ និង​លទ្ធផល​នៃ​ការជ្រើសរើស​ដ៏​ខុសឆ្គង​របស់​ពួកគេ តាមរយៈ​ការប្រៀបធៀប​ពី​ចម្ការ​ទំពាំងបាយជូរ ។ ទោះបីជា​ព្រះអម្ចាស់​បានព្យាយាម​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ក្តី ក៏​ការជ្រើសរើស​ដ៏​ខុសឆ្គង​របស់​ពួក​សាសន៍​អ៊ីស្រាអែល​បាន​នាំ​ពួកគេ​ឲ្យ​ក្លាយ​ជា « ទំពាំងបាយជូរ​ព្រៃ » ( សូមមើល អេសាយ ៥:២ ) និមិត្តរូប​សម្រាប់​អំពើ​ពុករលួយ និង​ជូរចត់​របស់​ពួកគេ ។ ដោយសារ​ពួកគេ​បានជ្រើសរើស « បាន​លះ​ចោល » ហើយ​មើលងាយ​ព្រះអម្ចាស់ និង​ការបង្រៀន​របស់​ទ្រង់ ( សូមមើល អេសាយ ៥:២៤ ) ពួកគេ​នឹង​ត្រូវ​ចាកចេញ​ដោយ​គ្មាន​ជំនួយ​ពី​ព្រះអម្ចាស់​ឡើយ ។

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​មើល​នៅ អេសាយ ៥:៨–២៣ ហើយ​រាប់​ចំនួន​ពេល​ដែល​ព្រះអម្ចាស់​បានប្រើ​ពាក្យ « វេទនា » ( ប្រាំមួយ​ដង ) ។ សូម​ពន្យល់​ថា « វេទនា » មានន័យ​ថា​ទុក្ខព្រួយ ឬ​ការរងទុក្ខ​យ៉ាង​ខ្លាំង ។ ព្រះអម្ចាស់​បានព្យាយាម​បង្រៀន​ពួក​សាសន៍​អ៊ីស្រាអែល​ថា ការជ្រើសរើស​ដ៏​ខុសឆ្គង​របស់​ពួកគេ​កំពុង​បង្វែរ​ពួកគេ​ចេញ​ពី​ទ្រង់ ហើយ​នាំ​ទៅ​រក​ទុក្ខព្រួយ ឬ​ការរងទុក្ខ ។

ខណៈពេល​ដែល​មាន​សេចក្តីពិត​ជាច្រើន​ដែល​មេរៀននេះ​អាច​ផ្តោតលើ មេរៀន​ដែល​នៅសល់​នឹង​ផ្តោតលើ​វគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ អេសាយ ៥:២០ ។

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ អេសាយ ៥:២០ គឺជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន អេសាយ ៥:២០ ដោយ​រកមើល​អ្វី​ដែល​នាំ​ឲ្យ​វេទនា ឬ​ទុក្ខព្រួយ និង​ការរងទុក្ខ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

សូម​ជួយ​សិស្ស​ស្វែងរក​សេចក្តីពិត ដូចជា ប្រសិនបើ​ហៅ​សេចក្តី​អាក្រក់​ថា​ល្អ និង​សេចក្តី​ល្អ​ថា​អាក្រក់​វិញ នៅ​ទីបំផុត​យើង​នឹង​ដកពិសោធន៍​ទុក្ខព្រួយ និង​ការរងទុក្ខ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​គូសចំណាំ​ទាំងបី​គូ​នៅក្នុង​ខគម្ពីរ សេចក្តី​អាក្រក់ និង សេចក្តី​ល្អ សេចក្តីងងឹត និង ពន្លឺ និង សេចក្តីជូរចត់ និង ផ្អែម ។ សូម​ពន្យល់​ថា អេសាយ​ជា​ញឹកញយ​បាន​ផ្តល់​ឧទាហរណ៍​ជា​ច្រើន​ដើម្បី​ជួយ​នាំ​មក​នូវ​ភាព​កាន់តែ​ច្បាស់លាស់​ដល់​ការបង្រៀន​របស់​លោក ។

  • តើ​ការហៅ​សេចក្តី​អាក្រក់​ថា​ល្អ និង​សេចក្តីល្អ​ថា​អាក្រក់ នៅ​ទីបំផុត​នាំ​ឲ្យ​មាន​ទុក្ខព្រួយ និង​ការរងទុក្ខ​ដោយ​របៀប​ណា ?

ការស្គាល់​ការលំបាក​ក្នុង​ការដឹង​ពី​ការបោក​បញ្ឆោត​ទាំងនេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​យល់ ស្គាល់​ឧបសគ្គ និង​មើលឃើញ​ថា ពួកគេ​ត្រូវការ​ទ្រង់ ។

សូម​យោង​ទៅ​បញ្ជី​នៃ « គំនិត និង​សកម្មភាព ដ៏​គ្រោះថ្នាក់​ខាង​វិញ្ញាណ » នៅលើ​ក្ដារខៀន ហើយ​សួរ​សំណួរ​ដូច​ខាងក្រោម ។

  • តើ​អ្វី​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ដឹង​ពី​គំនិត និង​សកម្មភាព​ដ៏​គ្រោះថ្នាក់​ខាងវិញ្ញាណ​ទាំងនេះ ?

សូម​គិត​ប្រសិនបើ​មាន​គំនិត ឬ​សកម្មភាព​ដែល​គ្រោះថ្នាក់​ខាងវិញ្ញាណ ដែល​អ្នក​ប្រហែលជា​មើលឃើញ​ថា​គួរ​ឲ្យ​ទាក់ទាញ គួរ​ឲ្យ​ចង់បាន ឬ​គួរ​ឲ្យ​រីករាយ ។

ព្រះយេស៊ូវគ្រីស្ទ​គឺជា​សេចក្តីពិត

បន្ទាប់ពី​ស្វែងរក​ការលំបាក ជួយ​សិស្ស​មើលឃើញ​ព្រះយេស៊ូវគ្រីស្ទ​ជា​ដំណោះស្រាយ ។

សូម​អាន យ៉ូហាន ១៤:៦ ដោយ​រកមើល​អ្វី ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​អំពី​ទ្រង់​ជា​នរណា ។

  • តើ​អ្នក​គិត​ថា ព្រះ​យេស៊ូវ​មាន​ន័យ​យ៉ាង​ណា ពេល​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ទ្រង់​ជា​សេចក្តីពិត ?

  • តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​អ្វីខ្លះ ដើម្បី​ជួយ​យើង​ឲ្យ​ស្គាល់​គំនិត និង​សកម្មភាព​បោកប្រាស់​ដែល​យើង​បាន​រាយបញ្ជី​ពីមុន ?

ទោះបីជា​នេះ​មិនមែន​ជា​បញ្ជី​ធំដុំ​ក៏ដោយ ក៏​សិស្ស​អាច​ចែកចាយ​រឿងមួយ​ចំនួន​ដូចជា ៖

ប្រសិនបើ​អ្នក​យល់ឃើញ​ពី​តម្រូវការ​ក្នុង​សិស្ស​របស់​អ្នក នោះ​អ្នក​អាច​អាន និង​ពិភាក្សា​អំពី​បទគម្ពីរ​មួយ​ចំនួន​ដែល​បាន​ផ្ដល់​ឲ្យ ។

សកម្មភាព​បន្ទាប់​ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​មួយ​ដើម្បី​សិក្សា​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ស្គាល់​សេចក្តីពិត​របស់​ទ្រង់ ។ សូម​យោង​សិស្ស​ទៅ​បញ្ជី​នៃ​គំនិត ឬ​សកម្មភាព​ដែល​មាន​គ្រោះថ្នាក់​ខាងវិញ្ញាណ នៅលើ​ក្តារខៀន ។ សូម​ដាក់បង្ហាញ​សេចក្តី​ណែនាំ​ដូចខាងក្រោម ។

ដើម្បី​ជួយ​យើង​ឲ្យ​យល់​ដឹង​ពី​សេចក្តីពិត​ពី​កំហុស យើង​អាច​ងាក​ទៅរក​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ព្យាការី​របស់​ទ្រង់ ។ កន្លែង​មួយ​ដែល​យើង​អាច « រកឃើញ​ការបង្រៀន​ជាច្រើន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្យាការី​ទាំងឡាយ​របស់​ទ្រង់ » គឺ​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើសធ្វើ​ការជ្រើសរើស​ដែល​បំផុសគំនិត » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស [ ឆ្នាំ២០២២ ] ) ។

ជ្រើសរើស​គំនិត​មួយ ឬ​សកម្មភាព​ដែល​សេចក្ដី​អាក្រក់​សម្តែង​ធ្វើ​ជា​ល្អ ឬ​សេចក្ដីល្អ​ដែល​ត្រូវបាន​បង្ហាញ​ជា ឬ​ដាក់​ស្លាក​ថា អាក្រក់ ។ សិក្សា​សេចក្តីណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ដោយ​រកមើល​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ពួក​ព្យាការី​របស់ទ្រង់ ដែល​អាច​ជួយ​អ្នក​ជ្រើសរើស​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ ជំនួស​ឲ្យ​សារលិខិត​បោកប្រាស់​របស់​អារក្ស ។ សូម​សរសេរ​ពី​របៀប​ដែល​ការបង្រៀន​របស់​ព្រះអង្គសង្គ្រោះ​កែតម្រូវ​គំនិត​មិន​ពិត ។

សូម​ឲ្យ​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ ដើម្បី​ធ្វើ​ដូច្នេះ សិស្ស​អាច​ជ្រើសរើស​គំនិត ឬ​សកម្មភាព​ពី​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ពន្យល់​ពី​របៀប​ដែល​អ្វី​មួយ​ដែល​ពួកគេ​បានរៀន បង្ហាញ​ពី​គំនិត ឬ​សកម្មភាព​នោះ​ថា ជា​ការបំផ្លិចបំផ្លាញ​ខាងវិញ្ញាណ ។ ឧទាហរណ៍ ប្រសិនបើ​សិស្ស​ជ្រើសរើស « មិន​ថ្វី​ទេ ដរាប​ណា​គេ​ចាប់​ខ្ញុំ​មិន​បាន » សិស្ស​អាច​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បានរៀន​នៅក្នុង​ផ្នែក « សេចក្តីពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព » នៅក្នុង​សេចក្តីណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ដូចជា​កថាខណ្ឌ​ដែល​ចាប់ផ្ដើម « ការរស់នៅ​ដោយ​ទៀងត្រង់​មាន​ន័យថា អ្នក​ស្រឡាញ់​សេចក្តី​ពិត​អស់​ពី​ចិត្ត » ឬ « ស្រឡាញ់​សេចក្តីពិត » ។

ការជញ្ជឹងគិត​អំពី​ការរៀនសូត្រ

ផ្តល់​ឲ្យ​សិស្ស​នូវ​ឱកាស​មួយ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​អ្វី​ដែល​ពួកគេ​បានរៀន​ដោយ​បង្ហាញ​សំណួរ​ដូច​ខាងក្រោម ។

សូម​សរសេរ​ចម្លើយ​របស់អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ។

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅ​ថ្ងៃ​នេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​សេចក្ដីពិត ហើយ​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់តែ​ល្អ ?

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍ និង​ទីបន្ទាល់​របស់​ពួកគេ ដោយ​ការចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះបរមងារ​របស់​ទ្រង់​ថា ជា​សេចក្តីពិត ។

ទន្ទេញ

អ្នក​អាច​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អេសាយ ៥:២០ គឺជា « វេទនា​ដល់​ពួកអ្នក​ដែល​រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដីល្អ​ថា​ជា​អាក្រក់​វិញ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។