ថ្នាក់​សិក្ខាសាលា
សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ ទិដ្ឋភាព​ទូទៅ


« សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២

សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២

ទិដ្ឋភាព​ទូទៅ

ក្នុង​ចំណោម​កិច្ចការ​ផ្សេងៗ​ទៀត គម្ពីរ​សុភាសិត​លើក​ទឹកចិត្ដ​យើង​ឲ្យ​ស្វែងរក និង​អនុវត្ត​ប្រាជ្ញា​នៅក្នុង​ជីវិត​របស់​យើង ។ វា​ក៏​ជួយ​យើង​ឲ្យ​ដឹង​ពី​សារៈសំខាន់​នៃ​ការទុកចិត្ត​លើ​ការដឹកនាំ​របស់​ព្រះអម្ចាស់​ជាជាង​លើ​ប្រាជ្ញា និង​ការយល់ដឹង​របស់​យើង​ផ្ទាល់​ផងដែរ ។ នៅក្នុង​សាស្ដា គ្រូប្រដៅ​រំឭក​យើង​ថា អ្វីៗ​ក្នុង​លោក​នេះ គឺ​បណ្តោះ​អាសន្ន​ទេ ។ លោក​ទូន្មាន​យើង​ឲ្យ​រៀបចំខ្លួន​សម្រាប់​ថ្ងៃ​ដែល​ព្រះ​នឹង​វិនិច្ឆ័យ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាសង្កត់​ធ្ងន់​លើ​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​យើង​ខិតខំ​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​មិន​គ្រាន់តែ​ធ្វើ​តាម​គោលការណ៍​ទាំងឡាយ​នោះ​ទេ—យើង​កំពុង​ធ្វើ​តាម​ទ្រង់ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​នៃ​គោលការណ៍​ដំណឹងល្អ​ទាំងឡាយ ។ ការផ្តោតលើ​គំរូ​របស់​ទ្រង់​នឹង​ផ្តល់​ឱកាស​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​បំផុសគំនិត​សិស្ស​របស់​អ្នក​ឲ្យ​ធ្វើ​តាម​ទ្រង់ ។ ឧទាហរណ៍​មួយ​ពី​របៀប​ធ្វើ​បែប​នេះ អាច​រក​បាន​នៅ​មេរៀន​ទី ១០៩ ៖ « បុព្វកថា​ទៅកាន់​សុភាសិត » ។

ដើម្បី​រៀន​បន្ថែម​ទៀត សូមមើល « សង្កត់​ធ្ងន់​លើ​គំរូ​របស់​ព្រះ​យេស៊ូវគ្រីស្ទ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ [ ឆ្នាំ២០១៦ ] ទំព័រ ៦ ) ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

បុព្វកថា​ទៅកាន់​សុភាសិត

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក​សេចក្តីពិត​ដែល​អាច​ជួយ​ពួកគេ​ដើរ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជ្រើសរើស​ដំបូន្មាន​ដ៏​មាន​តម្លៃ ឬ​ពាក្យ​ទូន្មាន​ដ៏​មាន​ប្រយោជន៍ ដែល​ពួកគេ​បានទទួល​ពី​ឪពុកម្ដាយ ថ្នាក់ដឹកនាំ និង​មិត្តភក្តិ​ដែល​ទុក​ចិត្ត ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបចំ​ដើម្បី​ចែកចាយ​ដំបូន្មាន និង​របៀប​ដែល​វា​បាន​ផ្ដល់​ពរ​ដល់​ជីវិត​របស់​ពួកគេ ។

  • សម្ភារ​សម្រាប់​សិស្ស ៖ ក្រដាស​តូចៗ​សម្រាប់​សិស្ស​សរសេរ​ដំបូន្មាន ឬ​ការប្រឹក្សា ចម្រៀក​ក្រដាស​ដែល​មាន​សុភាសិត ដែល​បាន​សរសេរ​នៅលើ​ចម្រៀក​ក្រដាស​ទាំងនោះ ( ឬ​អ្នក​អាច​សរសេរ​សុភាសិត​នៅលើ​ក្តារខៀន ) ក្រដាស និង​សម្ភារ​គំនូរ​សម្រាប់​សិស្ស​ដើម្បី​បង្កើត​ប័ណ្ណប្រកាស

សុភាសិត ៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ជ្រើសរើស​ដាក់​ការទុកចិត្ត​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​គូសចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់ពួកគេ​នូវ​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះចំណានខាង​គោលលទ្ធិ សុភាសិត ៣:៥–៦ ៖ « ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត … នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។ ដើម្បី​រៀបចំ​សម្រាប់​ថ្នាក់ សិស្ស​អាច​អនុវត្ត​ការសូត្រ​ឃ្លា​នេះ​ជា​ច្រើន​ដង ហើយ​ជញ្ជឹងគិត​ពី​ស្ថានភាព​ក្នុង​ជីវិត​របស់​ពួកគេ ដែល​ពួកគេ​នឹង​ត្រូវ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សំណួរ​ដើម្បី​ជួយ​ក្រុម​ពិភាក្សា​អំពី​ការទុកចិត្ត​លើ​ព្រះអម្ចាស់​ជាជាង​លើ​ការ​យល់ដឹង​របស់​យើង​ផ្ទាល់

  • វីដេអូ ៖ « Trust in the Lord » ( ៣:៣០ )

សាស្តា

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ការផ្ដោត​លើ​ការជួប​ព្រះ​នៅឯ​ការជំនុំ​ជម្រះ​ចុងក្រោយ អាច​ជួយ​ពួកគេ​ធ្វើ​ការជ្រើសរើស​ដ៏​ឈ្លាសវៃ ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​សន្ទនា​ជាមួយ​ឪពុកម្តាយ ឬ​អ្នកដឹកនាំ​ដែល​គួរ​ឲ្យ​ទុកចិត្ត អំពី​របៀប​ដែល​ពួកគេ​បានឃើញ​ពី​ផលប៉ះពាល់​រយៈពេល​វែង​នៃ​ការសម្រេច​ចិត្ត​ដែល​ពួកគេ​បានធ្វើ​កាល​ពី​ក្មេង ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ និយមន័យ​នៃ​ពាក្យ និង​ឃ្លា​ក្នុង​សាស្ដា

  • វីដេអូ ៖ « គិត​ដល់​សេឡេស្ទាល ! » ( ១៩:១៥ ) ចាប់ពី​នាទីទី ៥:២០ ដល់ ៥:៤៦

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៧

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​គិតពិចារណា​ពី​គោលដៅ​ដែល​ពួកគេ​បាន​ដាក់ និង​ការរីកចម្រើន​ដែល​ពួកគេ​បាន​ដក​ពិសោធន៍​ក្នុង​អំឡុង​ពេល​សិក្សារបស់​ពួកគេ​នាពេល​ថ្មីៗ​អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀមខ្លួន​ចែកចាយ​ដំណើររឿង​នៃ​ព្រះគម្ពីរ​សញ្ញាចាស់ ឬ​ការបង្រៀន​ដែល​មាន​ឥទ្ធិពល​លើ​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​ពួកគេ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ការណែនាំ​សម្រាប់​សិស្ស​ឲ្យ​ធ្វើ​ស្វ័យ​វាយតម្លៃ​នូវ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ពី​គម្រោង​របស់​ពួកគេ ការណែនាំ​សម្រាប់​សិស្ស​ឲ្យ​ធ្វើ​ស្វ័យ​វាយតម្លៃ​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ

  • សម្ភារ​ដែល​ត្រូវ​បង្ហាញ ៖ ចង្កៀង ឬ​ពិល