ថ្នាក់​សិក្ខាសាលា
សុភាសិត ៣ ៖ « ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា »


« សុភាសិត ៣ ៖ ‹ ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« សុភាសិត ៣ ៖ ‹ ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់ សម្រាប់​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា

សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ មេរៀន​ទី ១១០

សុភាសិត ៣

« ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា »

Trust in the Lord - Youth Video - Screen Capture

ពេលខ្លះ វា​អាច​ពិបាក​ក្នុង​ការទុកចិត្ត​លើ​ព្រះអម្ចាស់ ។ ប៉ុន្តែ​នៅពេល​យើង​ស្គាល់​ទ្រង់ នោះ​យើង​ដឹងថា « ទ្រង់​មិន​ធ្វើ​ការណ៍​ណា​ឡើយ លើកលែង​តែ​ការណ៍​នោះ​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក » ( នីហ្វៃទី២ ២៦:២៤ ) ។ ពេល​នោះ យើង​អាច​មើលឃើញ​ប្រាជ្ញា​ក្នុងការ​ទុកចិត្ត​លើ​ទ្រង់ ជាជាង​ការពឹងផ្អែក « លើ​យោបល់ [ របស់យើង] ឡើយ » ( សុភាសិត ៣:៥ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ជ្រើសរើស​ដាក់​ការទុកចិត្ត​របស់​ពួកគេ​ទៅ​លើ​ព្រះអម្ចាស់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​គូសចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់ពួកគេ​នូវ​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់​វគ្គ​ចំណេះចំណានខាង​គោលលទ្ធិ សុភាសិត ៣:៥–៦ ៖ « ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត … នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។ ដើម្បី​រៀបចំ​សម្រាប់​ថ្នាក់ សិស្ស​អាច​អនុវត្ត​ការសូត្រ​ឃ្លា​នេះ​ជា​ច្រើន​ដង ហើយ​ជញ្ជឹងគិត​ពី​ស្ថានភាព​ក្នុង​ជីវិត​របស់​ពួកគេ ដែល​ពួកគេ​នឹង​ត្រូវ​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ទំនុក​ចិត្ត

សូម​ពិចារណា​ចាប់ផ្តើម​ថ្នាក់​ដោយ​សរសេរ​ពាក្យ ទុកចិត្ត នៅលើ​ក្ដារខៀន ។ បន្ទាប់មក​សួរ​សំណួរ​ខាងក្រោម​ខណៈ​ដែល​បង្ហាញពី​ស្ថានភាព​ដែល​ភ្ជាប់មក​ជាមួយ​ម្ដង​មួយៗ ។ សូម​ពិចារណា​បត់បែន​ស្ថានភាព​នេះ​ទៅនឹង​តម្រូវការ​របស់​សិស្ស​អ្នក ។

  • តើ​នរណា​ដែល​អ្នក​ស្ម័គ្រចិត្ត​ដើម្បី​ទុកចិត្ត​លើ …

    • ជូន​អ្នក​ទៅ​ផ្ទះ​នៅ​យប់ជ្រៅ ?

    • ជាមួយ​នឹង​លុយ​គ្រួសារ​របស់​អ្នក ?

    • ផ្តល់​ដំបូន្មាន​ដល់​អ្នក​ដែល​អ្នក​គួរ​ណាត់ជួប ឬ​រៀបការ ?

    • ដើម្បី​បង្រៀន​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ធ្វើ​តាម​ទ្រង់ ?

      សូម​ពិចារណា​រាយបញ្ជី​ការឆ្លើយតប​របស់​សិស្ស​នូវ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​នៅក្រោម​ពាក្យ ទុកចិត្ត ។

  • តើ​គុណសម្បត្តិ​អ្វីខ្លះ​ដែល​នរណា​ម្នាក់​ត្រូវការ​សម្រាប់​អ្នក​ដើម្បី​ទុកចិត្ត​លើ​ពួកគេ ?

សូម​អាន សុភាសិត ៣:៥ ដោយ​ការជញ្ជឹងគិត​អត្ថន័យ​របស់​វា​ចំពោះ​អ្នក ។ បន្ទាប់​មក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​អ្នក​ទុកចិត្ត​នរណា​ជាង ៖ ព្រះអម្ចាស់ ឬ​ខ្លួន​របស់​អ្នក ? ហេតុអ្វី ?

  • តើ​ស្ថានភាព​ក្នុង​ជីវិត​របស់​អ្នក​ឥឡូវ​នេះ​មាន​អ្វីខ្លះ ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ត្រូវការ​ទុកចិត្ត​លើ​ព្រះអម្ចាស់​ច្រើន​ជាង​ខ្លួន​របស់​អ្នក ?

នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ​ថ្ងៃនេះ សូម​រកមើល​អ្វី​ដែល​អ្នក​រៀន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជួយ​អ្នក​ដាក់​ការទុកចិត្ត​របស់​អ្នក​លើ​ព្រះអម្ចាស់ ។

« ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា … កុំ​ឲ្យ​ពឹង​ផ្អែក​លើ »

doctrinal mastery icon @img–type=icon សុភាសិត ៣:៥–៦ គឺ​ជា​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន សុភាសិត ៣:៥–៦ ដោយ​រកមើល​ពី​របៀប​ដែល​អ្នក​នឹង​បំពេញ​សេចក្តីថ្លែងការណ៍​ខាងក្រោម ៖ « បើ​យើង … នោះ​ព្រះអម្ចាស់​នឹង … »

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីថ្លែងការណ៍​ដែល​ពេញលេញ​របស់​ពួកគេ ។ ស្វែងរក​ការបញ្ជាក់​នូវ​អ្វី​ដែល​ពួកគេ​ចែកចាយ ។ សេចក្តីពិត​មួយ​ដែល​ពួកគេ​អាច​ចែកចាយ​គឺ បើសិន​យើង​ទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយ​អស់ពី​ដួងចិត្ត​យើង នោះទ្រង់​នឹង​ដឹកនាំ​ផ្លូវយើង ។

  • តើ​អ្នក​គិតថា​វា​មាន​អត្ថន័យ​ដូចម្តេច​ដើម្បី​ទុកចិត្ត​លើ​ព្រះអម្ចាស់ « អស់​អំពី​ចិត្ត [ របស់​យើង ] » ( ខទី ៥ ) ?

  • តើ​អ្នក​គិត​ថា​ការទុកចិត្ត​លើ​ព្រះអម្ចាស់​ជំនួស​ឲ្យ « យោបល់​របស់​ខ្លួន » របស់​យើង​មាន​អត្ថន័យ​ដូចម្តេច ? ( ខទី ៥ ) ?

    ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​វគ្គបទគម្ពីរ​នេះ​កាន់តែ​ច្បាស់ សូម​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​ឈរ​ប្រហែល​ជា​ជិត​មួយ​ម៉ែត្រ​ពី​អ្វី​ដែល​រឹងមាំ ដូចជា​ជញ្ជាំង​ជាដើម ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ផ្អែក​ទៅលើ​ជញ្ជាំង ហើយ​ប្រើ​វា​ដើម្បី​ជួយ​ទប់​លំនឹង ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ទៀត​ឲ្យ​ផ្អែក​លើ​ខ្យល់ តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន ពីមុន​ពួកគេ​បាត់បង់​តុល្យភាព​របស់​ពួកគេ ។

  • តើ​ឧទាហរណ៍​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​យល់ សុភាសិត ៣:៥–៦ កាន់តែ​ច្បាស់​ដោយ​របៀប​ណា ?

    សូម​ពិចារណា​បែងចែក​សិស្ស​ទាំងឡាយ​ទៅជា​ក្រុម​តូចៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក​នូវ​ស្ថានភាព​ដែល​ក្មេង​វ័យជំទង់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​អាច​មាន​អារម្មណ៍​ចង់​ប្រើ​ការវិនិច្ឆ័យ​របស់​ពួកគេ​ផ្ទាល់​ជាជាង​ការទុកចិត្ត​លើ​ដំបូន្មាន​របស់​ព្រះអម្ចាស់ ។ ឧទាហរណ៍​អាច​រួមបញ្ជូន​នូវ​ការជ្រើសរើស​ការកម្សាន្ត ការសម្រេចចិត្ត​ថាតើ​ត្រូវ​ណាត់ជួប​នរណា ឬ​ពេល​ណា ប្រើ​ភាសា​ជាក់លាក់ ឬ​ការបង្កើត​គោលដៅ​អប់រំ ឬ​អនាគត ។

    បន្ទាប់ពី​មាន​ពេល​គ្រប់គ្រាន់​ហើយ អ្នក​អាច​បង្ហាញ​សំណួរ​ខាងក្រោម ។ សិស្ស​អាច​ប្រើ​បញ្ជី​របស់​ពួកគេ​ដើម្បី​ពិភាក្សា​សំណួរ​នៅក្នុង​ក្រុម​របស់​ពួកគេ ។

  • តើ​អ្វី​អាច​ធ្វើ​ឲ្យ​មាន​ការពិបាក​សម្រាប់​នរណា​ម្នាក់​ក្នុង​ការទុកចិត្ត​លើ​ព្រះអម្ចាស់​លើស​ពី​ការពឹងផ្អែក​លើ​ការយល់​ដឹង​របស់​ខ្លួន​របស់​ពួកគេ ?

  • តើ​អ្នក​នឹង​ផ្តល់​ដំបូន្មាន​អ្វីខ្លះ​ដល់​នរណា​ម្នាក់​ដើម្បី​ជួយ​ពួកគេ​យក​ឈ្នះលើ​ឧបសគ្គ​ទាំងនេះ ?

« ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង »

ដើម្បី​ជួយ​សិស្ស​បង្កើន​បំណងប្រាថ្នា​របស់​ពួកគេ​ក្នុង​ការ​ទុកចិត្តលើ​ព្រះអម្ចាស់ នោះ​ពួកគេ​អាច​សិក្សា​វគ្គ​មួយចំនួន ឬ​ទាំងអស់​ខាងក្រោម ។ សិស្ស​អាច​នៅក្នុង​ក្រុម​របស់​ពួកគេ ហើយ​សិស្ស​ម្នាក់ៗ​អាច​អាន​អត្ថបទ​ផ្សេងៗ ។

សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម ដោយ​រកមើល​មូលហេតុ​ដែល​យើង​ចង់​ទុកចិត្ត​លើ​ព្រះអម្ចាស់ ជាជាង​យោបល់​ផ្ទាល់ខ្លួន​របស់​យើង ៖

  • អេសាយ ៥៥:៨–៩

  • នីហ្វៃទី២ ៤:៣៤–៣៥

  • នីហ្វៃទី២ ២៦:២៤

  • យ៉ាកុប ៤:១០

  • ម៉ូសាយ ៤:៩

    នៅពេល​សិស្ស​បាន​អាន​វគ្គ​បទគម្ពីរ​របស់​ពួកគេ​ចប់​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ជាមួយ​នឹង​ក្រុម​របស់​ពួកគេ ។ បន្ទាប់មក សិស្ស​ពីរបី​នាក់​អាច​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

    ប្រសិនបើ​អ្នក​បាន​រាយបញ្ជី​គុណសម្បត្តិ​គួរ​ឲ្យ​ទុកចិត្ត​នៅលើ​ក្ដារខៀន​នៅ​ដើម​មេរៀន​នេះ សូម​ពិចារណា​សួរ​សិស្ស​អំពី​របៀប​ដែល​ព្រះអម្ចាស់​បង្ហាញ​ពី​គុណសម្បត្តិ​ទាំងនេះ ។ សិស្ស​អាច​បន្ថែម​ទៅ​លើ​ក្ដារខៀន​នូវ​គុណសម្បត្តិ​បន្ថែម​ទៀត​របស់​ព្រះអម្ចាស់​ដែល​ពួកគេ​គិត​ដល់ ឬ​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​វគ្គ​បទគម្ពីរ​ខាងលើ ។

  • តើ​គុណសម្បត្តិ​របស់​ព្រះអម្ចាស់​មួយ​ណា​ដែល​ជួយ​អ្នក​ទុកចិត្ត​លើ​ទ្រង់—សូម្បីតែ​នៅពេល​ដែល​ដំបូន្មាន​របស់​ទ្រង់​អាច​ប្រឆាំង​នឹង​យោបល់​របស់​អ្នក​ផ្ទាល់​ក៏​ដោយ ?

    ដើម្បី​រៀបចំ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​ខាងក្រោម សូម​ពិចារណា​បង្ហាញ​វីដេអូ « Trust in the Lord » ( ៣:៣០ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។ ក្នុង​វីដេអូ​នេះ យុវវ័យ​ចែកចាយ​អំពី​មូលហេតុ​ដែល​ពួកគេ​ជ្រើសរើស​ទុកចិត្ត​លើ​ព្រះអម្ចាស់ ។

    សូម​ពិចារណា​ចែកចាយ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម បន្ថែម​ពី​លើ​អ្វី​ដែល​សិស្ស​ចែកចាយ ។

    3:30
  • តើ​នៅពេលណា​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់ ជាជាង​យោបល់​ផ្ទាល់ខ្លួន​របស់អ្នក ? តើ​ទ្រង់​បាន​ជួយ​អ្នក ឬ​ដឹកនាំ​អ្នក​ដោយ​របៀប​ណា ?

ការទុកចិត្ត​របស់​ខ្ញុំ​ទៅ​លើ​ព្រះ​អម្ចាស់

ដើម្បី​ជួយ​សិស្ស​អនុវត្ត​អ្វី​ដែល​ពួកគេ​បានរៀន សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ដូច​ខាងក្រោម​រៀងៗខ្លួន ។

ជញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​បានសរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នៅ​ដើម​មេរៀន ។ ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅ​ថ្ងៃ​នេះ​អំពី​ព្រះអម្ចាស់ ដែល​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ទុក​ចិត្ត​លើ​ទ្រង់ ?

  • តើ​អ្វី​ជា​របៀប​មួយ​ដែល​អ្នក​អាច​ទុក​ចិត្ត​ព្រះអម្ចាស់​ជាមួយ​នឹង​ស្ថានភាព​ដែល​អ្នក​បាន​សរសេរ​អំពី ?

  • តើ​អ្នក​អាច​ធ្វើ​ការណ៍​នេះ « ឲ្យ​អស់​អំពី​ចិត្ត [ របស់​អ្នក ] » ( សុភាសិត ៣:៥ ) ដោយ​របៀប​ណា ?

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអម្ចាស់ និង​របៀប​ដែល​ទ្រង់​បានដឹកនាំ​អ្នក ដូច​ដែល​អ្នក​បាន​ទុកចិត្តលើ​ទ្រង់ ។ សូម​ពិចារណា​ពី​ការថ្លែង​ទីបន្ទាល់​អំពី​សមត្ថភាព និង​ព្រះ​ឆន្ទៈ​របស់​ទ្រង់​ដើម្បី​ប្រទានពរ​ដល់​សិស្ស​របស់​អ្នក នៅពេល​ពួកគេ​ទុកចិត្ត​លើ​ទ្រង់ ។

ទន្ទេញ

អ្នក​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុង​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ សុភាសិត ៣:៥–៦ គឺ « ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត … នោះ​ទ្រង់​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។