ថ្នាក់​សិក្ខាសាលា
ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ ទិដ្ឋភាពទូទៅ


« ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ ទិដ្ឋភាពទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦

ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦

ទិដ្ឋភាព​ទូទៅ

បន្ទាប់​ពី​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ ដាវីឌ​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​លោក​ដើម្បី​ប្រែចិត្ត ហើយ​ធ្វើឲ្យ​ជ្រះស្អាត​នៅ​ក្នុង​ទំនុក​ដំកើង ( សូម​មើល ទំនុកដំកើង ៥១ ) ។ ព្រះគម្ពីរ​ភាគច្រើន​គឺ​ព្រះ​មាន​ព្រះបន្ទូល​ទៅកាន់​មនុស្ស ប៉ុន្តែ​ទំនុកដំកើង​ជាច្រើន​គឺជា​ការបង្ហាញ​របស់​មនុស្ស​ដែល​ទូល​ទៅ​កាន់​ព្រះ ។ នៅក្នុង​ទំនុកដំកើង អ្នកនិពន្ធ​​បាន​បង្ហាញ​ពី​ក្តីសង្ឃឹម និង​អារម្មណ៍​របស់​ពួកគេ​ដូចជា​ភាសា​​ការ​អធិស្ឋាន ។ នៅពេល​យើង​សិក្សា​ពីរបៀបការអធិស្ឋាន​របស់​អ្នកនិពន្ធ​ក្នងទំនុកដំកើង យើង​អាច​រៀន​ពី​របៀប​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌​តាមរយៈ​ការ​អធិស្ឋាន ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាបង្រៀន​គោលលទ្ធិ នៅពេល​ព្រះអង្គសង្គ្រោះ​បាន​បង្រៀន​ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អ្នករៀន​តភ្ជាប់​ជាមួយ​ផ្នែក​ផ្សេងៗ​នៃ​ដំណើររឿង​នោះ ។ ការណ៍​នេះ​បាន​ជួយ​អ្នក​សិក្សា​ស្វែងរក​ភាព​ទាក់ទង​ផ្ទាល់​ខ្លួន​ក្នុង​ការ​បង្រៀន​របស់​ទ្រង់ ។ នៅពេល​យើង​បង្រៀន​គោលលទ្ធិ​របស់​ព្រះអង្គ​សង្គ្រោះ យើង​អាច​ជួយ​សិស្ស​ស្វែងរក​ភាពទាក់ទង​ផ្ទាល់ខ្លួន​នៅក្នុង​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ របៀប​មួយ​ដែល​យើង​អាច​ធ្វើ​កិច្ចការ​នេះ​បាន គឺ​តាមរយៈ​ការជួយ​សិស្ស​ពិចារណា​ពី​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ នៅពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ ។ ដើម្បី​ស្វែងយល់​បន្ថែម សូម​មើល​ផ្នែក « ព្រះអង្គសង្គ្រោះ​បាន​ជួយ​មនុស្ស​ឲ្យ​ស្វែងរក​វិវរណៈ​ផ្ទាល់ខ្លួន​នៅក្នុង​គោលលទ្ធិ​របស់​ទ្រង់ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២៣ ) ។ ឧទាហរណ៍​មួយ​នៃ​របៀប​ធ្វើ​បែបនេះ អាច​មាន​នៅក្នុង​មេរៀន​ទី ១០៥ ៖ « ទំនុកដំកើង ៦១–៨៦ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំខ្លួន​សម្រាប់​មេរៀន​នីមួយៗ ។

ទំនុកដំកើង ៥១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ថា នៅពេល​ពួកគេ​ប្រែចិត្ត ព្រះអង្គសង្គ្រោះ​អាច​ធ្វើ​ឲ្យ​ពួកគេ​បាន​ជ្រះស្អាត ។

  • ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ស្រមៃមើល​ខ្លួនឯង​ក្នុង​ស្ថានភាព​ខាងក្រោម ៖ ស្រមៃមើល​មិត្តភក្តិ​របស់អ្នក​ចែកចាយ​ថា ពួកគេ​ដឹងថា​ពួកគេ​ត្រូវតែ​ប្រែចិត្ត ប៉ុន្តែ​មិនដឹង​ត្រូវ​ប្រែចិត្ត​ដោយ​របៀបណា ។ តើ​អ្នក​ចង់​ឲ្យ​ពួកគេ​យល់​យ៉ាង​ណា​អំពី​ការប្រែចិត្ត និង​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​យកឈ្នះ​លើ​អំពើបាប ?

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ការណែនាំ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​ផ្នែកលើ​ស្ថានភាព​ពី​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ការណែនាំ​នៅពេល​សិស្ស​សិក្សា​អំពី​ទំនុកដំកើង ៥១:១–១៩

ទំនុក​ដំកើង ៦១–៨៦

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ប្រាស្រ័យ​ទាក់ទង​កាន់តែ​មាន​អត្ថន័យ​ជាមួយ​ព្រះវរបិតាសួគ៌​តាមរយៈ​ការអធិស្ឋាន ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អំពី​ការ​អញ្ជើញ​សិស្ស​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នៅ​ចន្លោះ​ពេល​នេះ និង​ថ្នាក់​បន្ទាប់ អំពី​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​កំពុង​ភ្ជាប់ទំនាក់ទំនង​ជាមួយ​ព្រះវរបិតាសួគ៌​ក្នុង​ការអធិស្ឋាន​របស់​ពួកគេ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តីយោង​បទគម្ពីរ​ទំនុកដំកើង និងសំណួរ​អមជាមួយ ដ្យាក្រាម​ដើម្បី​ជួយ​សិស្ស​អនុវត្ត​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ការអធិស្ឋាន

ការអនុវត្ត​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទី ៧

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ទន្ទេញ​ឃ្លា​បទគម្ពីរ​គន្លឹះ​នៅក្នុង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ហើយ​អនុវត្ត​គោលការណ៍​ដ៏​ទេវភាព​នៃ​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិនិត្យមើល​បញ្ជី​នៃ វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដែល​មាន​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ សិស្ស​អាច​ជ្រើសរើស​វគ្គ​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​មួយ​នៅក្នុង​បញ្ជី​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​ទន្ទេញ​វគ្គ​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ដែល​ពួកគេ​បាន​ជ្រើសរើស ។ ពួកគេ​អាច​ប្រើ​កម្មវិធី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​សម្រាប់​ឧបករណ៍​ចល័ត​ដែល​ជា​ឧបករណ៍​មួយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទន្ទេញចាំ ។

  • សម្ភារ​ដែល​ត្រូវ​រៀបចំ ៖ ក្រដាស​បួន​សន្លឹក​តូចៗ​កិប​ចូល​គ្នា​សម្រាប់​សិស្ស​ម្នាក់ៗ

  • មាតិកា​ដែល​ត្រូវបង្ហាញ ៖ ការណែនាំ​សម្រាប់​សកម្មភាព​ទន្ទេញចាំ រូបភាព​នៃ​ស៊ុម​ពីរ ។

  • វីដេអូ ៖ « Examining Questions with an Eternal Perspective » ( ២:៥៦ )