« ទំនុកដំកើង ៥១ ៖ ‹ សូមលាងសម្អាតអំពើបាបរបស់ទូលបង្គំ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ទំនុកដំកើង ៥១ ៖ ‹ សូមលាងសម្អាតអំពើបាបរបស់ទូលបង្គំ › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ទំនុកដំកើង ៤៩–៥១; ៦១–៦៦; ៦៩–៧២; ៧៧–៧៨; ៨៥–៨៦ ៖ មេរៀនទី ១០៤
ទំនុកដំកើង ៥១
« សូមលាងសម្អាតអំពើបាបរបស់ទូលបង្គំ »
ដាវីឌបាននិពន្ធទំនុកដំកើងដែលបង្ហាញពីបំណងប្រាថ្នាចង់បានការអភ័យទោសចំពោះអំពើបាបដែលទ្រង់បានប្រព្រឹត្ត ។ ទ្រង់បានបង្ហាញពីបំណងប្រាថ្នារបស់ទ្រង់ដើម្បីប្រែចិត្តដោយស្មោះ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ថា នៅពេលពួកគេប្រែចិត្ត ព្រះអង្គសង្គ្រោះអាចលាងជម្រះពួកគេឲ្យស្អាតបាន ។
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យស្រមៃមើលខ្លួនឯងក្នុងស្ថានភាពខាងក្រោម ៖ ស្រមៃមើលមិត្តភក្តិរបស់អ្នកចែកចាយថា ពួកគេដឹងថាពួកគេត្រូវតែប្រែចិត្ត ប៉ុន្តែមិនដឹងត្រូវប្រែចិត្តដោយរបៀបណា ។ តើអ្នកចង់ឲ្យពួកគេយល់យ៉ាងណាអំពីការប្រែចិត្ត និងតួនាទីរបស់ព្រះអង្គសង្គ្រោះក្នុងការយកឈ្នះលើអំពើបាប ?
សកម្មភាពរៀនសូត្រដែលអាចមាន
ការប្រែចិត្ត
សកម្មភាពខាងក្រោមផ្តល់ឲ្យសិស្សនូវឱកាសមួយដើម្បីជញ្ជឹងគិតពីការយល់ដឹងបច្ចុប្បន្នរបស់ពួកគេអំពីការប្រែចិត្ត ។ អ្នកប្រហែលជាចង់បង្ហាញការណែនាំដូចខាងក្រោមនេះ ។
ស្រមៃថាមានសំណួរអនាមិកខាងក្រោមពីយុវជនម្នាក់ត្រូវបានដាក់បញ្ចូលក្នុងទស្សនាវដ្តី ដើម្បីកម្លាំងនៃយុវជន ដែលបោះពុម្ពនៅខែនេះ ៖
« ថ្មីៗនេះ ខ្ញុំបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរមួយចំនួន ដែលខ្ញុំពិតជាមានអារម្មណ៍មិនល្អឡើយ ។ ខ្ញុំមិនប្រាកដថាត្រូវប្រែចិត្តដោយរបៀបណាទេ ។ និយាយឲ្យត្រង់ទៅ ខ្ញុំថែមទាំងឆ្ងល់ថាតើអំពើបាបរបស់ខ្ញុំធ្ងន់ធ្ងរពេកដែលអាចឲ្យខ្ញុំប្រែចិត្តបានដែរឬអត់ ។ មានជំនួយទេ ? »
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ដោយប្រើអ្វីដែលអ្នកដឹងអំពីការប្រែចិត្ត សូមកត់ត្រាអ្វីដែលអ្នកមានអារម្មណ៍ថានឹងមានប្រយោជន៍សម្រាប់បុគ្គលនេះដើម្បីដឹង និងយល់ ។
នៅពេលសិស្សអានសំណួរអនាមិក និងកត់ត្រាចម្លើយរបស់ពួកគេ ពួកគេអាចមានសំណួរបន្ថែមដែលមានក្នុងចិត្ត ។ អ្នកអាចអញ្ជើញពួកគេឲ្យសរសេរសំណួរផ្សេងទៀតដែលពួកគេអាចមានអំពីការប្រែចិត្ត ។ សូមជួយពួកគេឲ្យដឹងថា ក្នុងអំឡុងមេរៀននេះ ពួកគេនឹងមានឱកាសសិក្សាបន្ថែមទៀតអំពីការប្រែចិត្ត ។ សូមថ្លែងទីបន្ទាល់ថា ព្រះវិញ្ញាណអាចផ្តល់ឲ្យពួកគេនូវចម្លើយចំពោះសំណួររបស់ពួកគេអំពីការប្រែចិត្ត នៅពេលពួកគេស្វែងរកចម្លើយដោយអធិស្ឋានតាមរយៈការសិក្សារបស់ពួកគេទាំងក្នុង និងក្រៅថ្នាក់ ។
ការប្រែចិត្តដោយស្មោះសរ
សូមសួរសិស្សពីអ្វីដែលពួកគេដឹងអំពីស្ដេចដាវីឌ ។ អ្នកអាចសុំពួកគេឲ្យចែកចាយរឿងដ៏អស្ចារ្យមួយចំនួនដែលទ្រង់បានធ្វើ ព្រមទាំងអំពើបាបមួយចំនួនដែលទ្រង់បានប្រព្រឹត្ត ។ សូមចែកចាយបរិបទខាងក្រោមណាមួយជាមួយសិស្ស ដែលពួកគេមិនបាននិយាយនៅក្នុងសេចក្តីសង្ខេបរបស់ពួកគេ ។
ដាវីឌ « មានទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ ប៉ុន្តែ … ទ្រង់ពិតជាអាចដឹងពីកំហុសរបស់ព្រះអង្គ ហើយដូច្នេះហើយ អាចស្វែងរកការអភ័យទោស លើកលែងតែការធ្វើឃាតអ៊ូរី » ( Bible Dictionary « David » សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:១៨ ) ។ នៅក្នុង ទំនុកដំកើង ៥១ ដាវីឌបានកត់ត្រាទំនុកដំកើងមួយដល់ព្រះ ដែលទ្រង់បានបង្ហាញពីអារម្មណ៍នៃវិប្បដិសារីដែលបានធ្វើអំពើបាបរបស់ទ្រង់ជាមួយនឹងនាងបាតសេបា ( សូមមើល សាំយូអែល ទី២ ១១–១២ ) ។ ការបន្ទាបខ្លួន និងបំណងប្រាថ្នាដ៏ស្មោះរបស់ដាវីឌ ក្នុងការស្ដារឡើងវិញនូវព្រះគុណ និងការទទួលយករបស់ព្រះ បង្ហាញពីអាកប្បកិរិយារបស់បុគ្គលម្នាក់ដែលកំពុងខិតខំការប្រែចិត្តយ៉ាងពិតប្រាកដ ។
សិស្សអាចសិក្សា ទំនុកដំកើង ៥១ ជាលើកដំបូងដោយខ្លួនឯង រកមើលអ្វីដែលពួកគេរៀនអំពីការប្រែចិត្ត បន្ទាប់មក អ្នកអាចផ្តល់ឲ្យពួកគេនូវវិធីមួយដើម្បីចែកចាយនូវអ្វីដែលពួកគេបានរកឃើញ និងរៀន ។ នេះជាការណែនាំមួយចំនួនដែលអ្នកអាចបង្ហាញសម្រាប់សិស្សធ្វើតាម ។ អ្នកអាចសម្របតាមការណែនាំទាំងនេះ ដើម្បីបំពេញតាមតម្រូវការ និងសមត្ថភាពសិស្សរបស់អ្នកបានកាន់តែប្រសើរ ។
សូមសិក្សា ទំនុកដំកើង ៥១:១–១៩ ដោយខ្លួនឯង រកមើលអ្វីដែលយើងអាចរៀនពីទំនុកដំកើងរបស់ដាវីឌអំពី ( ១ ) ព្រះ ឬ ( ២ ) ការប្រែចិត្ត ។ សូមពិភាក្សាអំពីអ្វីដែលអ្នករកឃើញ ។
កំណត់ឃ្លាបីដែលអ្នកបានគូសចំណាំ ហើយធ្វើសកម្មភាពឃ្លាមួយក្នុងចំណោមឃ្លាខាងក្រោម ៖
-
សូមសរសេរសេចក្តីថ្លែងការណ៍នៃសេចក្តីពិតដែលឃ្លានេះកំពុងបង្រៀនអំពីព្រះ ឬការប្រែចិត្ត ។
-
ស្វែងរកសេចក្ដីយោងឆ្លងដែលបញ្ជាក់ ឬធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅអំពីអត្ថន័យនៃឃ្លានេះ ។
-
ស្វែងរកការដកស្រង់ពីថ្នាក់ដឹកនាំសាសនាចក្រដែលអាចជួយក្នុងការយល់ដឹង ។
-
សរសេរសំណួរអំពីឃ្លានោះ ។
របៀបមួយដែលអ្នកអាចជួយសិស្សរៀបចំដើម្បីចែកចាយគឺការរាយបញ្ជី ១–១៩ នៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យសរសេរឈ្មោះរបស់ពួកគេនៅជាប់នឹងលេខខគម្ពីរដែលមានឃ្លាដែលពួកគេនឹងស្ម័គ្រចិត្តដើម្បីចែកចាយសេចក្ដីយោងឆ្លង សម្រង់ ឬសំណួរ ។ នៅពេលពួកគេសរសេររួចរាល់ហើយ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយបាន ។ នៅពេលសិស្សចែកចាយ អ្នកគួររាយបញ្ជីសេចក្តីថ្លែងការណ៍នៃសេចក្តីពិតនៅលើក្ដារខៀន ។
ខាងក្រោមនេះគឺជាខ្លឹមសារមួយចំនួនដែលអ្នកប្រហែលជាចង់ចែកចាយជាផ្នែកនៃការពិភាក្សានេះ ។ ព្រះគម្ពីរ និងសេចក្ដីថ្លែងការណ៍ត្រូវបានរៀបចំដោយការដាក់ខគម្ពីរជាក្រុម និងសេចក្ដីពិតសំខាន់ៗ ។ សូមព្យាយាមធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណដែលអ្នកអាចនឹងទទួលបានអំពីអ្វីដែលត្រូវចែកចាយ ឬអ្វីដែលត្រូវសួរ ។
ទំនុកដំកើង ៥១:១–២, ៧, ៩ ៖ ព្រះមានព្រះចេស្តាដើម្បីលាងសម្អាតខ្ញុំពីអំពើបាបរបស់ខ្ញុំ ។
អេសាយ ១:១៨
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់ ៖
[ មិន ] ថាកំហុសច្រើនប៉ុនណាដែលអ្នកមានអារម្មណ៍ថាអ្នកបានធ្វើ … ឬការឃ្លាតឆ្ងាយពីផ្ទះ និងគ្រួសារ និងព្រះដែលអ្នកមានអារម្មណ៍ថាអ្នកបានធ្វើដំណើរមកឆ្ងាយយ៉ាងណានោះទេ ខ្ញុំសូមថ្លែងទីបន្ទាល់ថាអ្នក មិន បានធ្វើដំណើរឆ្ងាយផុតពីទំហំនៃសេចក្ដីស្រឡាញ់របស់ព្រះឡើយ ។ វាមិនអាចទៅរួចសម្រាប់អ្នក ដើម្បីលិចទៅជ្រៅជាងពន្លឺដ៏និរន្ដន៍នៃដង្វាយធួនរបស់ព្រះគ្រីស្ទ ដែលអាចចែងចាំងដល់បានទេ ។ ( « The Laborers in the Vineyard » Liahona ខែឧសភា ឆ្នាំ២០១២ ទំព័រ ៣៣ )
ទំនុកដំកើង ៥១:៣–៤ ៖ ការទទួលស្គាល់អំពើបាបរបស់យើងនៅចំពោះព្រះគឺចាំបាច់សម្រាប់ការប្រែចិត្ត ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤២–៤៣
ក្បួនខ្នាតទូទៅ ពន្យល់ ៖
ការប្រែចិត្តតម្រូវឲ្យមានការសារភាពពីអំពើបាបទាំងឡាយទៅកាន់ព្រះវរបិតាសួគ៌ ។ …
នៅពេលសមាជិកសាសនាចក្រប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ នោះការប្រែចិត្តរបស់ពួកគេក៏រួមមាននូវការសារភាពទៅកាន់ប៊ីស្សព ឬប្រធានស្ដេករបស់ពួកគេផងដែរ ។ ពេលនោះលោកអាចអនុវត្តកូនសោនៃដំណឹងល្អនៃការប្រែចិត្តជំនួសឲ្យពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១៣:១; ៨៤:២៦–២៧; ១០៧:១៨, ២០ ) ។ ការណ៍នេះជួយពួកគេឲ្យសះស្បើយ និងត្រឡប់មករកផ្លូវនៃដំណឹងល្អវិញ តាមរយៈអំណាចនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
… ការសារភាពដោយស្ម័គ្រចិត្តបង្ហាញថា បុគ្គលម្នាក់មានបំណងប្រាថ្នាចង់ប្រែចិត្ត ។ ( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ៣២.៤.១ បណ្ណាល័យដំណឹងល្អ )
ទំនុកដំកើង ៥១:១០–១២ ៖ នៅពេលយើងប្រែចិត្ត ព្រះអាចជួយយើងផ្លាស់ប្តូរ ទទួលអារម្មណ៍នៃអំណរ និងមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយយើង ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
នៅពេលយើងជ្រើសរើសប្រែចិត្ត នោះយើងជ្រើសរើសផ្លាស់ប្ដូរ ! យើងអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះផ្លាស់ប្រែយើងទៅកំណែថ្មីដ៏ល្អបំផុតនៃខ្លួនយើង ។ យើងជ្រើសរើសរីកចម្រើនខាងវិញ្ញាណ ហើយទទួលបានអំណរ—ជាអំណរនៃការប្រោសលោះនៅក្នុងទ្រង់ ។ នៅពេលយើងជ្រើសរើសប្រែចិត្ត យើងជ្រើសរើសប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ! ( « We Can Do Better and Be Better » Liahona ខែឧសភា ឆ្នាំ២០១៩ ទំព័រ ៦៧ ) ។
ទំនុកដំកើង ៥១:១៦–១៧ ៖ ខ្ញុំត្រូវតែមានចិត្តសង្រេង និងវិញ្ញាណទន់ទាប ដើម្បីប្រែចិត្តយ៉ាងពិតប្រាកដនៅចំពោះព្រះ ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ការមានចិត្តសង្រេង គឺត្រូវមានចិត្តរាបទាប ប្រែចិត្ត និងស្លូតបូត ទទួលយកដោយអន្ទះសាចំពោះព្រះហឫទ័យរបស់ព្រះ ។ វិញ្ញាណទន់ទាបដាក់ផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងព្រះហស្តរបស់ព្រះ ដោយជឿថាព្រះហឫទ័យរបស់ទ្រង់មិនមែនជារបស់យើងទេ នឹងជួយយើងឲ្យក្លាយជាមនុស្សដែលយើងគួរតែក្លាយ ។ ( The Divine Gift of Forgiveness [ ឆ្នាំ២០១៩ ] ទំព័រ ១៥៣ )
ពន្យល់ពីការប្រែចិត្ដ
ដើម្បីជួយសិស្សឲ្យបង្ហាញការយល់ដឹងរបស់ពួកគេអំពីការប្រែចិត្តដោយស្មោះ និងតួនាទីរបស់ព្រះអង្គសង្គ្រោះនៅក្នុងការប្រែចិត្ដនោះ សូមអញ្ជើញពួកគេឲ្យពិនិត្យឡើងវិញនូវអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ថ្ងៃនេះ ។
សូមក្រឡេកមើលអ្វីដែលអ្នកបានសរសេរនៅដើមថ្នាក់អំពីសំណួរនៅក្នុងទស្សនាវដ្ដី ដើម្បីកម្លាំងនៃយុវជន ។ ការប្រើប្រាស់អ្វីដែលអ្នកបានរៀននៅថ្ងៃនេះអំពីការប្រែចិត្តដោយស្មោះ សូមបន្ថែមប្រយោគពីរ ឬបីទៅក្នុងការឆ្លើយតបដំបូងរបស់អ្នក ។
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ដែលស្ម័គ្រចិត្តឲ្យចែកចាយអំពីរបៀបដែលពួកគេអាចឆ្លើយតបនឹងសំណួរ ។ សូមលើកទឹកចិត្តសិស្សឲ្យចែកចាយសាររបស់ពួកគេជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារដែលពួកគេមានអារម្មណ៍ថានឹងមានពរដែលបានឮសារនោះ ។
សូមពិចារណាបញ្ចប់ថ្នាក់រៀនដោយការអញ្ជើញសិស្សឲ្យងាកទៅរកព្រះអង្គសង្គ្រោះតាមរយៈការប្រែចិត្ត និងការថ្លែងទីបន្ទាល់អំពីព្រះចេស្ដារបស់ទ្រង់ដើម្បីលាងយើងឲ្យស្អាត នៅពេលយើងប្រែចិត្ត ។