ថ្នាក់​សិក្ខាសាលា
សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១ ៖ ទិដ្ឋភាព​ទូទៅ


« សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១

សាំយូអែល ទី២ ១១–១២; ពង្សាវតារក្សត្រ ទី១ ៣; ៦–៩; ១១

ទិដ្ឋភាព​ទូទៅ

ស្តេច​ដាវីឌ និង​សាឡូម៉ូន​ជា​បុត្រា​របស់​ទ្រង់ ទាំងពីរ​អង្គ​បាន​ចាប់ផ្ដើម​ការដឹកនាំ​របស់​ពួកទ្រង់​នៃ​អ៊ីស្រាអែល ដោយ​ពឹងផ្អែក​លើ​ព្រះអម្ចាស់ ហើយ​ទាំងពីរ​អង្គ​បាន​ទទួល​ការប្រទានពរ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ។ គួរ​ឲ្យ​សោកស្ដាយ ការសម្រេច​ព្រះទ័យ​របស់​ដាវីឌ បានបង្វែរ​ទ្រង់​ចេញពី​ព្រះអម្ចាស់ ហើយ​ធ្វើ​ឲ្យ​ទ្រង់​បាត់បង់​ភាពតម្កើង​ឡើង​របស់​ទ្រង់ ។ នៅ​ឆ្នាំ​ដំបូង​នៃ​រជ្ជកាល​របស់​ទ្រង់ ព្រះរាជបំណង​ដ៏​រាបទាប​របស់​ស្ដេច​សាឡូម៉ូន ដើម្បី​មាន​ព្រះ​ប្រាជ្ញា ការណែនាំ និង​ពរជ័យ​របស់​ព្រះអម្ចាស់ បានធ្វើ​ឲ្យ​ទ្រង់​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ ដែល​ជា​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាអញ្ជើញ​សិស្ស​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។ នៅពេល​សិស្ស​រៀន​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​ឲ្យ​ស្គាល់​ការកែតម្រូវ​ដែល​ពួកគេ​ត្រូវ​ធ្វើ ។ ការអញ្ជើញ​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​គោលដៅ​ដែល​ពួកគេ​បានដាក់​ពី​មុន​ក៏​អាច​ជួយ​សិស្ស​ឲ្យ​មើលឃើញ​ពី​របៀប​ដែល​ពួកគេ​កំពុង​រីកចម្រើន និង​ធ្វើការ​កែតម្រូវ​ដែល​ត្រូវការ​ផងដែរ ។ ឧទាហរណ៍​មួយ​នៃ​របៀប​ធ្វើ​បែបនេះ អាច​រក​បាន​នៅក្នុង​មេរៀន​ទី ៨០ ៖ « វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៥ » ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​អ្នកដទៃ​ឲ្យ​រស់នៅ​តាម​អ្វី​ដែល​ទ្រង់​បាន​បង្រៀន » នៅក្នុង ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៦ ) ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

សាំយូអែល ទី២ ១១–១២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ដឹង​ថា ពួកគេ​ពុំ​អាច​លាក់​អំពើបាប​របស់​ពួកគេ​ពី​ព្រះអម្ចាស់​បាន​ឡើយ ប៉ុន្តែ​ពួកគេ​អាច​ងាក​ទៅរក​ទ្រង់​ដើម្បី​យកឈ្នះ​លើ​ការល្បួង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​នៃ​ការកុហក​ដែល​សាតាំង​ប្រើ​ដើម្បី​ល្បួង​យើង​ឲ្យ​មាន​បាប ( ឧទាហរណ៍ សិស្ស​អាច​មើល នីហ្វៃទី២ ២៨:៦–៩, ២០–២២ ) ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ជញ្ជឹងគិត​អំពី​របៀប​ដែល​សេចក្ដីពិត​ដែល​បានបង្រៀន​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជួយ​យើង​ឲ្យ​ងាក​ទៅរក​ព្រះអម្ចាស់ នៅពេល​យើង​ប្រឈមមុខ​នឹង​ការល្បួង ។

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ រូប​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​មួយនឹង​បុគ្គល​ម្នាក់​បែរ​មក​រក​ទ្រង់ ហើយ​ម្នាក់​ទៀត​បែរ​ចេញ

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ បណ្ដុំ​នៃ​សេចក្តី​ណែនាំ​ចំនួន​ពីរ​សម្រាប់​សិស្ស​ដើម្បី​បំពេញ​រៀងៗខ្លួន ឬ​ជាក្រុម តារាង​អំពី​ការសម្រេច​ព្រះទ័យ​របស់​ដាវីឌ

  • វីដេអូ ៖ « The Savior Wants to Forgive » ( ៥:៥០ ) « I Stand All Amazed » ( ៥:១៥ )

ពង្សាវតារក្សត្រ ទី១ ៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​យល់​ថា ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​យើង​នូវ​សមត្ថភាព​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​អ្វី​ដែល​ពួកគេ​កំពុង​ព្យាយាម​ធ្វើ ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ទូល​សួរ​ព្រះវរបិតាសួគ៌​ដោយ​ការអធិស្ឋាន​នូវ​ពរជ័យ​អ្វី​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ជួយ​ទ្រង់​ឲ្យ​សម្រេច​កិច្ចការ​របស់​ទ្រង់

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ គំនូរ​សាមញ្ញ​អំពី « អ្នក » និង « កិច្ចការ​របស់​ព្រះអម្ចាស់ » បំបែក​ចេញ​ពីគ្នា​ដោយ​គម្លាត​ធំ​មួយ បទគម្ពីរ និង​សំណួរ​សម្រាប់​ការសិក្សា​ជា​បុគ្គល ឬ​ជា​ក្រុម

  • សំណៅ​មេរៀន ៖ « ចូលរួម​ក្នុង​កិច្ចការ​នៃ​ព្រះអម្ចាស់ »

ពង្សាវតារក្សត្រ ទី១ ៦–៩

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​ថា ព្រះវិហារ​បរិសុទ្ធ​ជា​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​យក​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ជិត ឬ​ដែល​ចូលចិត្ត ។ ពួកគេ​អាច​រៀបចំ​ដើម្បី​ចែកចាយ​ពី​មូលហេតុ​ដែល​ព្រះវិហារ​បរិសុទ្ធ​មាន​អត្ថន័យ​សម្រាប់​ពួកគេ ។

  • រូបភាព ៖ ព្រះវិហារ​បរិសុទ្ធ​របស់​សាឡូម៉ូន និង​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ជិតៗ

  • មាតិកា​ដើម្បី​បង្ហាញ ៖ សំណួរ​របស់ អេនជេឡា នៅ​ដើម​មេរៀន​នេះ តារាង​បី​ដែល​មាន​បទគម្ពីរ​សម្រាប់​ការសិក្សា​ជា​បុគ្គល និង​ជា​ក្រុម អំពី​សម័យ​របស់​សាឡូម៉ូន និង​សម័យ​របស់​យើង

  • វីដេអូ ៖ « The Spirit of God »

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ៥

គោលបំណង​មេរៀន ៖ ជួយ​សិស្ស​គិត​ពិចារណា​ពី​គោលដៅ​ដែល​ពួកគេ​បានកំណត់ និង​ការរីកចម្រើន​ដែល​ពួកគេ​បាន​ដកពិសោធន៍​ក្នុង​អំឡុង​ពេល​ការសិក្សា​ថ្មីៗ​របស់​ពួកគេ​អំពី​គម្ពីរ​សញ្ញាចាស់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ​នៅ​អំឡុង​ថ្នាក់​សិក្ខាសាលា​ឆ្នាំ​នេះ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​វាយតម្លៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ដោយ​ពិនិត្យមើល​ការសរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ បទគម្ពីរ​ដែល​ពួកគេ​បាន​គូសចំណាំ និង​កំណត់ចំណាំ​ដែល​ពួកគេ​បានធ្វើ ។

  • រូបភាព ៖ រូបភាព​លម្អ​ដែល​បង្ហាញ​ពី​ការលូតលាស់​នៃ​គ្រាប់​ពូជ​ទៅ​ជា​រុក្ខជាតិ​មួយ ព្រះវិហារ​បរិសុទ្ធ​មួយ កំលោះ​សាំយូអែល​បានឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់