« ១៤. សមាជិកនៅលីវ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ ( ឆ្នាំ២០២៣ ) ។
« ១៤. សមាជិកនៅលីវ » ជម្រើសចេញមកពីក្បួនខ្នាតទូទៅ
១៤.
សមាជិកនៅលីវ
១៤.០
សេចក្ដីផ្ដើម
បុរស និងស្ដ្រីដែលមិនទាន់បានរៀបការ ឬដែលបានលែងលះ ឬដែលមេម៉ាយ ឬពោះម៉ាយដោយស្វាមី ឬភរិយាបានស្លាប់ ក្លាយជាចំណែកដ៏សំខាន់មួយនៃសមាជិកភាពក្នុងសាសនាចក្រ ។ វាសំខាន់សម្រាប់មនុស្សទាំងអស់គ្នា ដើម្បីស្វែងរកសេចក្ដីសង្ឃឹមតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល អេធើរ ១២:៤ ) ។ សេចក្ដីពិតដ៏អស់កល្បខាងក្រោមនេះ អាចជួយបង្កើតសេចក្ដីសង្ឃឹមបែបនោះ ៖
-
ព្រះគម្ពីរ និងពួកព្យាការីថ្ងៃចុងក្រោយបញ្ជាក់ថា មនុស្សគ្រប់គ្នាដែលស្មោះត្រង់ក្នុងការរក្សាសេចក្ដីសញ្ញានៃដំណឹងល្អ នឹងមានឱកាសសម្រាប់ភាពតម្កើងឡើង ។
-
ពេលវេលា និងរបៀបជាក់លាក់ ដែលពរជ័យនៃភាពតម្កើងឡើងត្រូវបានប្រទានឲ្យ មិនត្រូវបានបើកសម្ដែងទាំងអស់ទេ ។ ប៉ុន្តែទោះជាយ៉ាងណា វាត្រូវបានធានា ( សូមមើល ម៉ូសាយ ២:៤១ ) ។
-
ការរង់ចាំព្រះអម្ចាស់មានន័យថា ការបន្ដគោរពប្រតិបត្តិ និងរីកចម្រើនខាងវិញ្ញាណឆ្ពោះទៅកាន់ទ្រង់ ( សូមមើល អេសាយ ៦៤:៤ ) ។
-
ព្រះប្រទានជីវិតដ៏អស់កល្បដល់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។ អស់អ្នកទាំងឡាយណាដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់អំណោយនៃការអត់ទោសដ៏សប្បុរសរបស់ព្រះអង្គសង្គ្រោះ ហើយរស់នៅតាមព្រះបញ្ញត្តិរបស់ទ្រង់ នឹងទទួលជីវិតអសកល្បជានិច្ច ។ ( សូមមើល ម៉ូសាយ ២៦:៣០; មរ៉ូណៃ ៦:៨ ) ។
-
ការមានទំនុកចិត្តលើការធានាអះអាងទាំងនេះ បានមកពីការមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈព្រះគុណរបស់ទ្រង់ នោះអ្វីៗទាំងអស់ដែលទាក់ទងនឹងជីវិតរមែងស្លាប់ត្រូវបានកំណត់យ៉ាងត្រឹមត្រូវ ( សូមមើល អាលម៉ា ៧:១១–១៣ ) ។
ព្រះត្រូវការសមាជិកទាំងអស់ ដើម្បីជួយនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះរបស់ទ្រង់ក្នុងវួដ និងស្តេករបស់ពួកគេ ( សូមមើល កូរិនថូស ទី១ ១២:១២–២៧ ) ។ ដូចដែលបានដឹកនាំដោយព្រះវិញ្ញាណ សមាជិកនៅលីវអាចត្រូវបានហៅឲ្យបម្រើនៅក្នុងតំណែងជាថ្នាក់ដឹកនាំ និងបង្រៀន ។
នៅក្នុងជំពូកនេះ ៖
-
« សមាជិកនៅលីវ » សំដៅដល់សមាជិកជាមជ្ឈិមវ័យទាំងអស់របស់សាសនាចក្រ ដែលមិនរៀបការនាពេលបច្ចុប្បន្ន ។
-
« យុវមជ្ឈិមវ័យនៅលីវ » សំដៅដល់អស់អ្នកណាដែលមានអាយុ ១៨–៣០ ឆ្នាំ ។
-
« មជ្ឈិមវ័យនៅលីវ » សំដៅដល់អស់អ្នកណាដែលមានអាយុ ៣១ ឆ្នាំឡើងទៅ ។
១៤.១
សមាជិកនៅលីវនៅក្នុងអង្គភាពតាមភូមិសាស្ដ្រ
១៤.១.១
ថ្នាក់ដឹកនាំស្តេក
១៤.១.១.២
គណៈកម្មការយុវមជ្ឈិមវ័យនៅលីវ និងមជ្ឈិមវ័យនៅលីវស្ដេក
គណៈប្រធានស្តេកបង្កើតគណៈកម្មការមជ្ឈិមវ័យនៅលីវស្តេក ។
គណៈប្រធានស្តេកក៏អាចបង្កើតគណៈកម្មការមជ្ឈិមវ័យនៅលីវស្តេកផងដែរ ។
គណៈកម្មការខិតខំគាំទ្រដល់សមាជិក តាមរយៈមិត្តភាព និងឱកាសទាំងឡាយដើម្បីចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ១៤.២ ) ។
១៤.១.២
ថ្នាក់ដឹកនាំវួដ
១៤.១.២.១
គណៈប៊ីស្សព
គណៈប៊ីស្សពគឺជាគន្លឹះក្នុងការបញ្ចូលសមាជិកនៅលីវនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើង ។ ពួកគាត់ធ្វើការជាមួយនឹងក្រុមប្រឹក្សាវួដ ដើម្បីស្វែងរកការហៅ និងការចាត់តាំងដែលប្រកបដោយអត្ថន័យសម្រាប់សមាជិកនៅលីវ ។ ពួកគាត់ទទួលស្គាល់ ហើយខិតខំជួយបំពេញសេចក្ដីត្រូវការរបស់ឪពុក ឬម្ដាយនៅលីវទាំងឡាយ ។
-
សមាជិកមួយរូបនៃគណៈប៊ីស្សពជួបនឹងយុវមជ្ឈិមវ័យនៅលីវម្នាក់ៗយ៉ាងហោចណាស់មួយឆ្នាំម្ដង ។
-
គណៈប៊ីស្សពក៏អាចរៀបចំគណៈកម្មការយុវមជ្ឈិមវ័យនៅលីវវួដបានផងដែរ ។
១៤.១.២.២
សមាជិកគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្រ្គោះ ដែលត្រូវបានចាត់ឲ្យកាន់ខាងយុវមជ្ឈិមវ័យនៅលីវ
ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្រ្គោះម្នាក់ៗអាចចាត់តាំងសមាជិកមួយរូបនៃគណៈប្រធានរបស់ពួកគាត់ ឲ្យជួយគាំទ្រដល់យុវមជ្ឈិមវ័យនៅលីវ ។ សមាជិកគណៈប្រធានទាំងនេះរៀនពីភាពខ្លាំងរបស់យុវមជ្ឈិមវ័យនៅលីវ ហើយជួយបំពេញសេចក្ដីត្រូវការរបស់ពួកគេ ។
ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្រ្គោះអាចរាយការណ៍អំពីកិច្ចខិតខំទាំងនេះនៅក្នុងការប្រជុំក្រុមប្រឹក្សាវួដបាន ។
១៤.១.២.៣
ថ្នាក់ដឹកនាំយុវមជ្ឈិមវ័យនៅលីវ
នៅក្នុងវួដដែលមានចំនួនយុវមជ្ឈិមវ័យនៅលីវច្រើន នោះគណៈប៊ីស្សពអាចហៅបុរស និងស្ត្រីយុវមជ្ឈិមវ័យនៅលីវមួយរូប ឲ្យបម្រើជាអ្នកដឹកនាំយុវមជ្ឈិមវ័យនៅលីវ ។ ការទទួលខុសត្រូវរបស់ពួកគេរួមមាន ៖
-
ការជួយយុវមជ្ឈិមវ័យនៅលីវឲ្យចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ( សូមមើល ១៤.២ ) ។
-
ការបម្រើនៅក្នុងគណៈកម្មការយុវមជ្ឈិមវ័យនៅលីវស្តេក ។
-
ការដឹកនាំគណៈកម្មការយុវមជ្ឈិមវ័យនៅលីវវួដ ប្រសិនបើគណៈកម្មការមួយត្រូវបានបង្កើតឡើង ។
-
ការជួបប្រជុំជាទៀងទាត់ជាមួយនឹងគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះ ។ នៅក្នុងការប្រជុំទាំងនេះ ពួកគាត់ពិភាក្សាពីភាពខ្លាំងរបស់យុវមជ្ឈិមវ័យនៅលីវ និងរបៀបដើម្បីជួយបំពេញសេចក្ដីត្រូវការរបស់ពួកគេ ។ ពួកគាត់ក៏ផ្ដោតទៅលើការផ្ដល់ការងារបម្រើដល់យុវមជ្ឈិមវ័យនៅលីវផងដែរ ។
១៤.២
ការចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង
១៤.២.១
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
១៤.២.១.១
រាត្រីជួបជុំក្រុមគ្រួសារ និងការសិក្សាដំណឹងល្អ
ថ្នាក់ដឹកនាំ ឬសមាជិកដែលមានបំណងប្រាថ្នាដើម្បីចូលរួម អាចរៀបចំរាត្រីជួបជុំក្រុមគ្រួសារជាក្រុមមួយ ឬលើសពីនោះ សម្រាប់មជ្ឈិមវ័យនៅលីវ និងក្រុមផ្សេងៗទៀតសម្រាប់យុវមជ្ឈិមវ័យនៅលីវ ។
១៤.២.១.៣
សកម្មភាព
ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំវួដ ឬស្តេក យុវមជ្ឈិមវ័យនៅលីវអាចដាក់ផែនការ និងចូលរួមនៅក្នុងសកម្មភាពទាំងឡាយដែលបង្កើតឡើងជាពិសេសសម្រាប់ពួកគេ ។ ឧទាហរណ៍អាចរួមមាន ៖
-
ការទៅព្រះវិហារបរិសុទ្ធ ។
-
កិច្ចការពង្សប្រវត្តិ ។
-
ការចែកចាយដំណឹងល្អ ។
-
ការបម្រើក្នុងសហគមន៍ ។
-
ព្រឹត្តិការណ៍តន្ត្រី និងវប្បធម៌ ។
-
កីឡា ។
ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំស្តេក មជ្ឈិមវ័យនៅលីវអាចដាក់ផែនការសកម្មភាពស្រដៀងគ្នានៅកម្រិតស្តេក ។