ក្បួនខ្នាត និង​ការហៅ
១៣. សាលា​ថ្ងៃ​អាទិត្យ


« ១៣. សាលាថ្ងៃអាទិត្យ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ ( ឆ្នាំ២០២៣ ) ។

« ១៣. សាលាថ្ងៃអាទិត្យ » ជម្រើស​ចេញ​មកពី​ក្បួនខ្នាត​ទូទៅ

គ្រួសារ​កំពុង​សិក្សា​ព្រះគម្ពីរ

១៣.

សាលា​ថ្ងៃ​អាទិត្យ

១៣.១

គោលបំណង

ថ្នាក់ដឹកនាំ​សាលា​ថ្ងៃអាទិត្យ គ្រូបង្រៀន និង​ថ្នាក់រៀន ៖

  • ពង្រឹង​សេចក្តី​ជំនឿ​លើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការបង្រៀន « គោលលទ្ធិ​នៃ​នគរ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៨:៧៧ ) ។

  • គាំទ្រ​ដល់​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​ដែល​ផ្ដោតលើ​គេហដ្ឋាន ហើយ​ដែល​បាន​គាំទ្រ​ដោយ​សាសនាចក្រ ។

  • ជួយ​សមាជិក​ឲ្យ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។

១៣.២

ថ្នាក់ដឹកនាំ​សាលា​ថ្ងៃ​អាទិត្យ​វួដ

១៣.២.១

គណៈ​ប៊ីស្សព

គណៈប៊ីស្សព​មើលការ​ខុសត្រូវ​លើ​សាលា​ថ្ងៃ​អាទិត្យ ។ ជាធម្មតា ប៊ីស្សព​ចាត់ឲ្យ​ទីប្រឹក្សា​របស់​គាត់​មួយ​រូប​បំពេញ​ការទទួល​ខុសត្រូវ​នេះ​ក្រោម​ការដឹកនាំ​របស់​គាត់ ។

១៣.២.២

ប្រធាន​សាលា​ថ្ងៃ​អាទិត្យ

១៣.២.២.១

ការហៅ​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ

ប៊ីស្សព​ហៅ ហើយ​ញែកចេញ​អ្នកកាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​ម្នាក់​ឲ្យ​ធ្វើជា​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​វួដ ។ ប្រសិនបើ​ត្រូវការ​ទីប្រឹក្សា ហើយ​ប្រសិនបើ​មាន​បុរស​គ្រប់គ្រាន់​ដើម្បី​បម្រើ​នៅក្នុង​តួនាទី​ទាំងនេះ នោះ​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​អាច​នឹង​ណែនាំ​ឈ្មោះ​របស់​ទីប្រឹក្សា​ម្នាក់ ឬ​ពីរ​នាក់ ។

១៣.២.២.២

ការទទួល​ខុសត្រូវ

  • បម្រើ​នៅក្នុង​ក្រុមប្រឹក្សា​វួដ ។

  • មើលការ​ខុសត្រូវ​លើ​កិច្ចខិតខំ ដើម្បី​កែលម្អ​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ​នៅ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ ។

  • ផ្តល់​អនុសាសន៍​សមាជិក​មជ្ឈិមវ័យ ដែល​ត្រូវ​ហៅ​ជា​គ្រូបង្រៀន​សម្រាប់​សាលា​ថ្ងៃ​អាទិត្យ​ទៅ​គណៈប៊ីស្សព ។

  • គាំទ្រ លើក​ទឹកចិត្ត ហើយ​ណែនាំ​ដល់​គ្រូបង្រៀន​សាលាថ្ងៃ​អាទិត្យ ។

  • ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​ស្របតាម​ការណែនាំ​របស់​ប៊ីស្សព ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៨–៣៩ ) ។

១៣.២.៣

គ្រូបង្រៀន​សាលា​ថ្ងៃអាទិត្យ

ដើម្បី​រៀបចំ​ខ្លួន​បង្រៀន គ្រូបង្រៀន​សាលាថ្ងៃ​អាទិត្យ​ប្រើ​បទគម្ពីរ និង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។

១៣.៣

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ​ទី​មួយ និង​ទី​បី​នៃ​ខែ​នីមួយៗ ។

ដោយ​មាន​ការអនុម័ត​របស់​ប៊ីស្សព ប្រធាន​សាលា​ថ្ងៃ​អាទិត្យ​រៀបចំ​ថ្នាក់​សម្រាប់​មជ្ឈិមវ័យ និង​យុវវ័យ ។

យ៉ាង​ហោច​ណាស់​គួរតែ​មាន​មជ្ឈិមវ័យ​ពីរ​នាក់​ដែល​មាន​ការទទួល​ខុសត្រូវ មាន​វត្តមាន​នៅក្នុង​ថ្នាក់​នីមួយៗ​សម្រាប់​យុវវ័យ ។

មជ្ឈិមវ័យ​ទាំងអស់​ដែល​ធ្វើការ​ជាមួយ​យុវវ័យ​ត្រូវតែ​បំពេញ​វគ្គ​បណ្តុះ​បណ្តាល​ការការពារ​កុមារ និង​យុវវ័យ​ក្នុងរយៈពេល​មួយ​ខែ​ក្រោយពី​ត្រូវបាន​គាំទ្រ​ចំពោះ​ការហៅ ( នៅលើ​គេហទំព័រProtectingChildren.ChurchofJesusChrist.org ) ។

១៣.៤

ការកែលម្អ​ដល់​ការរៀនសូត្រ និង​ការបង្រៀន​នៅក្នុង​វួដ

ថ្នាក់ដឹកនាំ​វួដ​មើលការ​ខុសត្រូវ​លើ​ការកែលម្អ​ការរៀនសូត្រ និង​ការបង្រៀន​នៅក្នុង​អង្គការ​របស់​ខ្លួន ។ ពួកគាត់​អាច​ស្នើសុំ​ជំនួយ​ពី​ប្រធាន​សាលា​ថ្ងៃ​អាទិត្យ ប្រសិនបើ​ចាំបាច់ ។

១៣.៥

ការកែលម្អ​ដល់​ការរៀនសូត្រ និង​ការបង្រៀន​នៅក្នុង​គេហដ្ឋាន

ឪពុកម្តាយ​ទទួល​ខុសត្រូវ​លើ​ការបង្រៀន​ដំណឹងល្អ​ដល់​កូនៗ​របស់​ខ្លួន ។