ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី១–៧ ខែមិថុនា  « ចិត្ត​ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះអង្គ » ៖ នាងរស់; សាំយូអែល ទី១ ១–៧


« ថ្ងៃទី១–៧ ខែមិថុនា ‹ ចិត្ត​ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះអង្គ › ៖ នាងរស់ ១; សាំយូអែល ទី១ ១–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី១–៧ ខែមិថុនា ‹ ចិត្ត​ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះអង្គ› » ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ២០២៦

នាងរស់ និង​ន៉ាអូមី​ធ្វើ​ដំណើរ​ជាមួយ​គ្នា

Whither Thou Goest [ កន្លែង​ណា​ដែល​អ្នកម្ដាយ​អញ្ជើញ​ទៅ ] ដោយ សានឌី ហ្វ្រេកខ្លេតុន ហ្គាហ្គិន

ថ្ងៃទី១–៧ ខែមិថុនា ៖ « ចិត្ត​ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះអង្គ »

នាង​រស់; សាំយូអែល ទី១ ១–៧

នៅ​ពេល​ខ្លះ យើង​ស្រមៃ​ថា​ជីវិត​របស់​យើង​គួរតែ​ធ្វើតាម​មាគ៌ា​ដែលច្បាស់លាស់​មួយ​ចាប់តាំងពី​ចាប់ផ្តើម​ដល់​ចុងបញ្ចប់ ។ បន្ទាប់ពី​អ្វីៗ​ទាំងអស់ ចម្ងាយ​ជិត​ជាង​គេ​បំផុត​រវាងចំណុចពីរ​គឺជា​បន្ទាត់ត្រង់ ។ ប៉ុន្តែ​ជីវិតនេះ​ជាញឹកញាប់​គឺពោរពេញ​ដោយ​ការពន្យារ​ពេល និង​ផ្លូវវាង​ដែល​នាំយើងទៅកាន់​ទិសដៅ​ដែលមិនបាន​រំពឹងទុក ។

នាងរស់ និង​ហាណា​ពិតជា​យល់​ពី​បញ្ហា​នេះ​យ៉ាងប្រាកដ ។ នាងរស់ ពុំមែន​ជា​ពួកសាសន៍​អ៊ីស្រាអែល​នោះទេ ប៉ុន្តែ​នាង​បានរៀបការ​ជាមួយ​សាសន៍​អ៊ីស្រាអែល ហើយនៅពេល​ដែលស្វាមី​របស់នាង​បានស្លាប់ នោះនាង​មានជម្រើស​មួយ​ដើម្បី​ជ្រើសរើស ។ តើ​នាង​នឹង​ត្រឡប់​ទៅ​គ្រួសារ និង​ជីវិត​អតីតកាល​ដែល​នាងធ្លាប់​រស់នៅ ឬ​នាង​នឹង​ចាប់​យក​ជំនឿ​សាសន៍​អ៊ីស្រាអែល និង​ផ្ទះថ្មី​ជាមួយ​ម្ដាយ​ក្មេក​របស់​នាង ? ( សូមមើល នាងរស់ ១:៤–១៨ ) ។ ផែនការ​របស់​ហាណា សម្រាប់​ជីវិត​របស់​នាង​គឺ​បង្កើត​កូន ប៉ុន្តែ​នាង​មិន​អាច​ធ្វើ​បាន​ទេ ហើយ​ដែល​ធ្វើ​ឲ្យ​នាង​មាន « សេចក្តី​ជូរ​ល្វីង​ក្នុង​ចិត្ត​ណាស់ » ( សូមមើល សាំយូអែល ទី១ ១:១–១០ ) ។ នៅពេល​បងប្អូន​អាន​អំពី​នាងរស់ និង​ហាណា សូម​ពិចារណា​ពី​សេចក្តីជំនឿ​ដែល​ពួកគេ​ត្រូវតែ​មាន​ដើម្បី​ធ្វើដំណើរ​នៅលើ​ផ្លូវ​ដែល​ពុំបាន​រំពឹងទុក ។ បន្ទាប់មក​សូម​គិតអំពី​ដំណើរ​របស់​បងប្អូន​ផ្ទាល់ ។ វា​ខុស​គ្នា​ពី​ដំណើរ​របស់​នាងរស់ និង​ហាណា—និង​មនុស្ស​ផ្សេងទៀត ។ ប៉ុន្តែ​ឆ្លងកាត់​ឧបសគ្គ និង​ការភ្ញាក់ផ្អើល​រវាង​ទីនេះ និង​ជោគវាសនា​ដ៏នៅអស់កល្ប​ជានិច្ច​របស់​បងប្អូន នោះ​បងប្អូន​អាច​រៀន​និយាយ​ជាមួយ​ហាណា ថា « ចិត្ត​ខ្ញុំ​ម្ចាស់​រីករាយ​សាទរ​ចំពោះ​ព្រះអង្គ » ( សាំយូអែល ទី១ ២:១ ) ។

សូមមើល​ផងដែរ សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ សម្រាប់​ទិដ្ឋភាព​ទូទៅ​នៃ​គម្ពីរ នាងរស់ និង សាំយូអែល ទី១ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

នាងរស់

ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​បង្វែរ​សោកនាដកម្ម​ទៅ​ជា​ជ័យជំនះ​បាន ។

ជីវិត​គឺ​ពិបាក​សម្រាប់​ស្ត្រី​មេម៉ាយ​នៅ​គ្រប់​យុគសម័យ ។ ប៉ុន្តែ​ពេល​ស្វាមី​របស់​នាងរស់​ស្លាប់ ស្ថានភាព​របស់​នាង​ពិបាក​យ៉ាង​ខ្លាំង ។ នៅក្នុង​វប្បធម៌​របស់​សាសន៍​អ៊ីស្រាអែល​នៅ​សម័យ​នោះ ស្រ្តី​ដែល​គ្មាន​ស្វាមី ឬ​កូនប្រុស គ្មាន​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បត្តិ ហើយមាន​តែ​មធ្យោបាយ​តិចតួច​ប៉ុណ្ណោះ​ដើម្បី​រកប្រាក់​ចំណូល ។ នៅពេល​បងប្អូន​អាន​ដំណើររឿង​របស់​នាងរស់ សូមកត់​សម្គាល់​ពី​របៀប​ដែល​ព្រះអម្ចាស់​បង្វែរ​សោកនាដកម្ម​ទៅជា​ពរជ័យ​ដ៏មហិមា​បាន ។ តើ​បងប្អូន​សម្គាល់​ឃើញ​អ្វីខ្លះ​អំពី នាងរស់ ដែល​អាច​ជួយ​នាង​បាន ? តើ​បូអូស​បាន​រំដោះ​នាងរស់​ពី​ស្ថានភាព​អស់សង្ឃឹម​របស់នាង​ដោយ​របៀប​ណា ? ( សូមមើល នាងរស់ ៤:៤–១០ ) ។ តើ​នាងរស់ និង​បូអូស​មាន​លក្ខណៈ​ដូចជា​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ « សូម​ទុក​ចិត្ត​ទ្រង់ » ទំនុកតម្កើង ល.រ. ៦៧ ។

នាងរស់; សំាំយូអែល ទី១ ១

ខ្ញុំ​អាច​ទុកចិត្ត​ថា​ព្រះ​នឹង​ដឹកនាំ ហើយ​ជួយ​ខ្ញុំ​មិនថា​ស្ថានភាព​ខ្ញុំ​ជាយ៉ាងណា​នោះទេ ។

ប្រហែល​ជា​បងប្អូន​រង​នូវការបាត់បង់​ដ៏​ធំ ដូចជា​នាងរស់ និង​ន៉ាអូមី បាន​មាន​ដែរ ( សូមមើល នាងរស់ ១:១–៥ ) ។ ឬ​ប្រហែល​ដូចជា​ហាណា បងប្អូន​ប្រាថ្នា​ចង់បាន​ពរជ័យ​ដែល​បងប្អូន​ពុំទាន់​ទទួលបាន ( សូមមើល សាំយូអែល ទី១ ១:១–១០ ) ។ តើ​ស្រ្តី​ទាំងនេះ​បង្ហាញ​សេចក្តីជំនឿ​របស់​ពួកគេ​លើ​ព្រះ​ដោយ​របៀប​ណា ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​គំរូ​របស់​ពួកគាត់ ?

ពិតប្រាកដ​ណាស់ មិនមែន​មនុស្ស​គ្រប់គ្នា​ដែល​អធិស្ឋាន​សូម​កូន​ទទួល​បាន​កូន​នោះ​ទេ ហើយ​មិនមែន​មនុស្ស​គ្រប់​គ្នា​ដែល​មាន​ស្វាមី ឬ​ភរិយា​ស្លាប់​ទៅ​ហើយ​រៀបការ​ថ្មី​នោះ​ដែរ ។ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​គ្នា​ដែល​ងាក​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​ទទួល​បាន​ជំនួយ និង​ការណែនាំ​របស់​ទ្រង់ ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​បាន « មក​ជ្រក​ក្រោម » ព្រះអម្ចាស់ ( នាងរស់ ២:១២ ) អំឡុង​គ្រា​ដ៏​លំបាក​របស់​បងប្អូន ។

សូមមើល​ផងដែរ អេមមី អេ រ៉ាយ « ចូរ​ធន់នៅ​ថ្ងៃនោះ​នៅក្នុង​ព្រះគ្រីស្ទ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៣ ទំព័រ ៩–១១ ។

ហាណា និង​កូន​របស់​នាង

For This Child I Prayed [ ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​បាន​កូន​នេះ ] ដោយ អែលស្ពែស យ៉ាំង

សាំយូអែល ទី១ ២; ៤–៧

ដើម្បី​ទទួលបាន​ជំនួយពី​ព្រះអម្ចាស់ ខ្ញុំ​ត្រូវ​ទុក​ចិត្ត​ទ្រង់ ហើយ​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។

ពេល​សត្រូវ​របស់​ពួកគេ​វាយ​ប្រហារ ពួកសាសន៍​អ៊ីស្រាអែល​ទំនង​ជា​គិត​ថា ការកាន់​ហឹប​នៃ​សេចក្តីសញ្ញា​នឹង​ការពារ​ពួកគេ ។ នៅពេល​បងប្អូន សាំយូអែល ទី១ ៤–៦ សូម​គិត​អំពី​មូលហេតុ​ដែល​ការហឹប​នោះ​មិន​បាន​ជួយ​ដល់​ពួកគេ ។ ( សូម​កត់ចំណាំ​ផងដែរ​នូវ​ទង្វើ​ដ៏​ទុច្ចរិត​របស់​កូន​ប្រុស​របស់​អេលី ដែល​បានបម្រើ​ជា​សង្ឃ​នៅក្នុង​រៀងឧបោសថ នៅក្នុង សាំយូអែល ទី២:១២–២៥ ) ។ តើ​បងប្អូន​គិត​ថា​ព្រះអម្ចាស់​បានព្យាយាម​បង្រៀន​រាស្ដ្រ​របស់​ទ្រង់​អ្វីខ្លះ ? តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​អ្វី​ដែល​បានកើតឡើង​ចំពោះ​សាសន៍​ភីលីស្ទីន បន្ទាប់ពី​បាន​ហឹប​នោះ ? ( សូមមើល ជំពូកទី ៥–៦ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ពី​ការខិតខំ​របស់​អ៊ីស្រាអែល​ដើម្បី​ទទួល​បាន​ការការពារ​ពី​ព្រះអម្ចាស់​ឡើងវិញ សាំយូអែល ទី១ ៧ ?

បងប្អូន​អាច​នឹង​ត្រូវ​បានបំផុស​គំនិត​ដោយ​ការអាន​កំណាព្យ​នៃ​បទ​សរសើរ​របស់​ហាណា នៅក្នុង សាំយូអែល ទី១ ២:១–១០ ។ តើ​បងប្អូន​រកឃើញ​អ្វី​នៅក្នុង​ពាក្យ​របស់​នាង ដែល​អាច​ជួយ​កូន​ប្រុស​របស់​អេលី និង​ពួកសាសន៍​អ៊ីស្រាអែល​ឯ​ទៀតៗ ?

សាំយូអែល ទី១ ៣

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​អាច​ឮ និង​គោរពតាម​សំឡេង​របស់​ព្រះអម្ចាស់ ។

ពេល​ខ្លះ បងប្អូន​ប្រហែលជា​មាន​អារម្មណ៍​ដូច​សាំយូអែល ដែល​បានឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ប៉ុន្តែ​មិន​ស្គាល់​ព្រះសូរសៀង​នោះ​ទេ ។ សាំយូអែល ក៏​ដូចជា​យើង​ទាំងអស់​គ្នា​ដែរ ត្រូវ​រៀន​ពី​របៀប​ស្គាល់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ។ នៅពេល​បងប្អូន​សិក្សា សាំយូអែល ទី១ ៣តើ​បងប្អូន​បាន​រៀន​អ្វី​ខ្លះ​អំពី​ក្មេង​ប្រុស​ម្នាក់​នេះ​អំពី​ការស្តាប់ និង​ការគោរពតាម​សំឡេង​របស់​ព្រះអម្ចាស់ ? បងប្អូន​ក៏​អាច​ស្វែងរក​បទគម្ពីរ​បន្ថែម​ទាំងនេះ ហើយ​ធ្វើ​បញ្ជី​នៃ​គោលការណ៍​ណែនាំ​ដែល​អាច​ជួយ​មនុស្ស​ម្នាក់​ស្គាល់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ៖ សាំយូអែល ទី១៩:១១–១២; លូកា ២៤:១៥–៣២; នីហ្វៃទី៣ ១១:៣–៧; គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:២២–២៣; ៨:២–៣; ៩:៧–៩ ។

ពេល​ផ្សេង​ទៀត បងប្អូន​អាច​មាន​អារម្មណ៍​ថា​ស្ថានសួគ៌​បានបិទ ហើយ​ថា​ព្រះ​មិន​ចង់​ប្រាស្រ័យទាក់ទង​ជាមួយ​បងប្អូន​ទេ ។ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « តើ​ព្រះ​ពិតជា សព្វព្រះទ័យ មាន​បន្ទូល​មក​កាន់​បងប្អូន​មែនទេ ? បាទ ! » ( « Revelation for the Church, Revelation for Our Lives » Liahona ខែឧសភា ឆ្នាំ២០១៨ ទំព័រ ៩៣–៩៦ ) ។ នៅពេល​បងប្អូន​សិក្សា​សារលិខិត​របស់​ប្រធាន ណិលសុន តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ​ឮ ហើយ​គោរព​តាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ? តើ​ប្រធាន ណិលសុន អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​អ្វីខ្លះ ហើយ​តើ​លោក​សន្យា​នូវ​ពរជ័យ​អ្វីខ្លះ ? បងប្អូន​ក៏​អាច​ស្វែងរក​ការអញ្ជើញ និង​ពរជ័យ​ដែល​បានសន្យា​អំពី​វិវរណៈ​នៅក្នុង « ដើរ​ក្នុង​ពន្លឺ​របស់​ព្រះ » ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ទំព័រ ១៦–២០ ) ។ សូម​ពិចារណា​ជ្រើសរើស​កិច្ចការ​មួយ​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី « បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​បងប្អូន​ដើម្បី​ទទួល​បាន​វិវរណៈ » ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ

គំនិត​សម្រាប់​បង្រៀន​កុមារ

នាងរស់

ខ្ញុំ​អាច​បង្ហាញ​សេចក្តីស្រឡាញ់ និង​ចិត្តសប្បុរស​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្ញុំ ។

  • នៅពេល​បងប្អូន​ចែកចាយ​ជាមួយ​កូនៗ​បងប្អូន​នូវ​ដំណើររឿង​របស់​នាងរស់ ( បងប្អូន​អាច​ប្រើ « នាង​រស់ និង​ន៉ាអូមី » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ១០០–១០៣ ) សូម​អញ្ជើញ​ពួកគេ​ឲ្យ​លើកដៃ​ឡើង​រាល់​ពេលដែល​ពួកគេ​បានឮ​នូវ​ទង្វើ​នៃ​សេចក្តីសប្បុរស​នៅក្នុង​ដំណើររឿង​នេះ ។ ពួកគេ​ក៏​អាច​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​នៅពេល​ដែល​អ្នកដទៃ​មាន​ចិត្ត​សប្បុរស​ចំពោះ​ពួកគេ ឬ​នៅពេល​ដែល​ពួកគេ​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នកដទៃ ។ តើ​ព្រះអង្គ​សង្គ្រោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​យើង​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ទ្រង់​ដោយ​របៀបណា ? ( សូមមើល « ចិត្ត​ល្អ​ចាប់​ផ្ដើម​នឹង​ខ្ញុំ » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៣ ) ។

    2:0

    Ruth and Naomi

នាងរស់; សំាំយូអែល ទី១ ១

ខ្ញុំ​អាច​មាន​ជំនឿ​លើ​ព្រះអម្ចាស់ ។

  • ដំណើររឿង​នាងរស់ និង​ហាណា​អាច​បំផុស​គំនិត​កូនៗ​បងប្អូន​ឲ្យ​រក្សា​ភាពស្មោះត្រង់​ក្នុង​គ្រា​លំបាក ។ សូម​ពិចារណា​ជួយ​ពួកគេ​បង្កើត​តារាង​សាមញ្ញ​ដែល​មាន​ចំណងជើង ការសាកល្បង, សកម្មភាព, ពរជ័យ ។ បន្ទាប់មក បងប្អូន​អាច​អាន​ជាមួយ​គ្នា​នៅ នាងរស់ ១:៣–៥, ៨, ១៦; ២:១–៣, ៨–១២; ៤:១៣–១៧; សាំយូអែល ទី១ ១:១–១៨ ហើយ​សរសេរ​នៅក្រោម​ចំណងជើង​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ តើ​នាងរស់ និង​ហាណា​បង្ហាញ​សេចក្តីជំនឿ​របស់​ពួកគេ​នៅលើ​ព្រះអម្ចាស់​ដោយ​របៀប​ណា ? នៅពេល​នោះ បងប្អូន ឬ​កូនៗ​បងប្អូន​អាច​ចែកចាយ​ឧទាហរណ៍​អំពី​របៀប​ដែល​ព្រះអម្ចាស់​បានប្រទាន​ពរ​ដល់​បងប្អូន​ក្នុង​គ្រា​លំបាក ។

សាំយូអែល ទី១ ១:១–១៨

ព្រះវរបិតាសួគ៌​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។

  • ដើម្បី​រៀន​អំពី​ហាណា នោះ​កូនៗ​បងប្អូន​អាច​អាន​នៅ សាំយូអែល ទី១ ១:១–១៨ ឬ « ហាណា » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ( ទំព័រ ១០៤–១០៥ ) ឬ​មើល « Hannah’s Faith » ( វីដេអូ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ វា​ប្រហែលជា​សប្បាយរីករាយ​ក្នុង​ការបោះបាល់​ទៅ​កូន ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ប្រាប់​ផ្នែក​នៃ​ដំណើររឿង មុន​នឹង​បញ្ជូន​បាល់​ទៅ​ឲ្យ​អ្នកផ្សេង ។ តើ​យើង​អាច​រៀន​អ្វី​ខ្លះ អំពី​ការអធិស្ឋាន​ដែល​មក​ពី​គំរូ​របស់​ហាណា ?

    1:15

    Hannah

    3:9

    Hannah's Faith

សាំយូអែល និង​អេលី

Samuel Tells Eli the Truth [ សាំយូអែល ប្រាប់​អេលី​នូវ​សេចក្តីពិត ] ដោយ រ៉ូប៊ឺត ធី បារ៉ែត

សាំយូអែល ទី១ ៣:១–១០

ខ្ញុំ​អាច​ស្តាប់ឮ និង​គោរពតាម​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ។

  • ប្រហែលជា​ការសម្តែង​សាមញ្ញៗ​អាច​ជួយ​កូនៗ​បងប្អូន​រៀន​ពី​បទពិសោធន៍​របស់​សាំយូអែល​ទាក់ទង​នឹង​វិវរណៈ ។ កូន​ម្នាក់​អាច​សម្តែង​ជា​សាំយូអែល ហើយ​ម្នាក់​ទៀត​អាច​សម្តែង​ជា​អេលី ដូច​ដែល​បងប្អូន​បានអាន សាំយូអែល ទី១ ៣:១–១០ ( សូមមើល​ផងដែរ « សាំយូអែល​ជា​ព្យាការី » នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញាចាស់ ទំព័រ ១០៦–១០៩ ឬ​វីដេអូ « Samuel and Eli » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​សាំយូអែល អំពី​របៀប​ស្តាប់​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ? តើ​យើង​បង្ហាញថា យើង​មាន​ឆន្ទៈ​ស្តាប់ នៅពេល​ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​យើង​ដោយ​របៀបណា ?

    2:10

    Samuel the Prophet

    1:58

    Samuel and Eli

  • សូម​សួរ​កូនៗ​របស់​បងប្អូន​ពី​របៀប​ដែល​ពួកគេ​នឹង​ពន្យល់​ទៅកាន់​នរណា​ម្នាក់​អំពី​របៀប​ដែល​ព្រះអម្ចាស់​មាន​បន្ទូល​ទៅកាន់​ពួកគេ ។ បងប្អូន​អាច​ជួយ​ពួកគេ​រកមើល​ចម្លើយ​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៦:២២–២៣; ៨:២–៣; ៩:៧–៩ ។

សូម​ជួយ​កូនៗ​បងប្អូន​រៀន​ស្គាល់​ព្រះវិញ្ញាណ ។ វា​មិន​ងាយស្រួល​ទេ​ក្នុង​ការយល់​រវាង​អារម្មណ៍​របស់​យើង​ផ្ទាល់ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ ។ មនុស្ស​គ្រប់​គ្នា​ពុះពារ​នឹង​ការណ៍​នេះ​នៅពេល​ខ្លះ ។ សូម​ចាប់យក​គ្រប់​ឱកាស​ដែល​បងប្អូន​អាច​ធ្វើ​បាន ដើម្បី​ជួយ​កូនៗ​បងប្អូន​ស្គាល់ នៅពេល​ពួកគេ​កំពុង​ទទួល​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ ឧទាហរណ៍ នៅពេល​បងប្អូន​អាន សាំយូអែល ទី១ ៣:១–១០ និង​ខគម្ពីរ​ដែល​បានណែនាំ​នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា នោះ​បងប្អូន​អាច​ចែកចាយ​បទពិសោធន៍​ដែល​ព្រះអម្ចាស់​បានបង្រៀន​បងប្អូន​នៅក្នុង​គំនិត និង​ចិត្ត​របស់​បងប្អូន ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

សាំយូអែល​ភ្ញាក់​ពី​ដំណេក

Boy Samuel Called by the Lord [ ព្រះអម្ចាស់​បាន​ហៅ​កុមារ​សាំយូអែល ] ដោយ ហារី អាន់ឌើរសុន

ទំព័រ​សកម្មភាព​សម្រាប់​កុមារ ៖ ព្រះវរបិតាសួគ៌​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ