ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី៥–១១ ខែមករា  « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង » ៖ ម៉ូសេ ១; អ័ប្រាហាំ ៣


« ថ្ងៃទី៥–១១ ខែមករា ‹ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង › ៖ ម៉ូសេ ១; អ័ប្រាហាំ ៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ២០២៦ ( ឆ្នាំ២០២៦ )

« ថ្ងៃទី៥–១១ ខែមករា ‹ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង › » ចូរ​មក​តាម​ខ្ញុំ ៖ ឆ្នាំ២០២៦

ផ្កាយ និង​ពពក​នៅ​ទីអវកាស

ថ្ងៃទី៥–១១ ខែមករា ៖ « នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង »

ម៉ូសេ ១; អ័ប្រាហាំ ៣

ព្រះគម្ពីរ​ប៊ីប​ចាប់ផ្ដើម​ជាមួយ​នឹង​ពាក្យ « កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី »​( លោកុប្បត្តិ ១:១ ) ។ ចុះ​តើ​មាន​អ្វី​ខ្លះ ពីមុន « កាល​ដើម​ដំបូង »​នេះ ? ហើយ ហេតុអ្វី បាន​ជា​ព្រះ​បង្កើត​វត្ថុ​ទាំង​នេះ ? តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់​បាន​ប្រទាន​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ។

ឧទាហរណ៍ ទ្រង់​បាន​ប្រទាន​ដល់​យើង​នូវ​កំណត់ត្រា​នៃ​ការនិមិត្ត​មួយ​ដែល​អ័ប្រាហាំ​បាន​ឃើញ​ពី​ជីវិត​របស់​យើង​ជា​វិញ្ញាណ « មុន​កំណើត​លោកិយ » ( សូមមើល អ័ប្រាហាំ ៣:២២–២៨ ) ។ ព្រះអម្ចាស់​ក៏បាន​ប្រទាន​ដល់​យើង​នូវ​ការបកប្រែ​ដែល​បានបំផុស​គំនិត ឬ​ការកែ​ប្រាំមួយ​ជំពូក​ដំបូង​នៃ គម្ពីរ​លោកុប្បត្តិ ដែល​ត្រូវបានហៅថា គម្ពីរ​ម៉ូសេ—ដែល​ពុំបាន​ចាប់ផ្តើម​ជាមួយនឹង « កាល​ដើម​ដំបូង​ឡើយ » ។ ផ្ទុយ​ទៅ​វិញ វា​ចាប់ផ្ដើម​ជាមួយ​នឹង​បទពិសោធន៍​ដែល​ម៉ូសេ​មាន ដែល​ផ្ដល់​នូវ​បរិបទ​មួយ​ចំនួន​សម្រាប់​ដំណើររឿង​ការបង្កបង្កើត​នោះ ។ ព្រះគម្ពីរ​ថ្ងៃ​ចុង​ក្រោយ​ទាំង​នេះ​រួម​គ្នា​គឺជា​កន្លែង​ដ៏​ល្អ​មួយ​ដើម្បី​ចាប់ផ្ដើម​ការសិក្សា​របស់​យើង​អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ដោយសារ​វា​លើក​ឡើង​នូវ​សំណួរ​សំខាន់ៗ​មួយ​ចំនួន​ដែល​អាច​ផ្ដល់​បរិបទ​ដល់​អំណាន​របស់​យើង​ដូចជា ៖ តើ​ព្រះ​ជា​នរណា ? តើ​យើង​ជា​នរណា ? តើ​កិច្ចការ​របស់​ព្រះ​គឺជា​អ្វី ហើយ​តើ​តួនាទី​របស់​យើង​នៅ​ក្នុង​កិច្ចការ​នោះ​គឺជា​អ្វី ? ជំពូក​ដំបូងៗ​នៃ​លោកុប្បត្តិ​អាច​មើល​ឃើញ​ថា​ជា​ការឆ្លើយតប​របស់​ព្រះអម្ចាស់​ទៅ​កាន់​សំណើ​របស់​ម៉ូសេ​ថា « ឱ ព្រះ​អង្គ​អើយ សូម​មាន​សេចក្ដី​មេត្តា​ករុណា​ដល់​បាវ​បម្រើ​របស់​ទ្រង់​ផង​ចុះ ហើយ​សូម​ប្រាប់​ទូល​បង្គំ​អំពី​ផែនដី​នេះ និង​អំពី​បណ្ដា​ជន​ដែល​អាស្រ័យ​នៅ​លើ​ទី​នោះ និង​អំពី​ផ្ទៃ​មេឃ » ( ម៉ូសេ ១:៣៦ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​សាសនាចក្រ

ម៉ូសេ ១

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ក្នុង​នាម​ជា​បុត្រ​ម្នាក់​របស់​ព្រះ ខ្ញុំ​មាន​ជោគ​វាសនា​ដ៏​ទេវភាព ។

« ប្រសិនបើ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​ក្មួយៗ​ដោយ​ផ្ទាល់ » ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន​ថា « រឿង​ដំបូង​ដែល​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ក្មួយៗ​យល់​នោះ​គឺ ​អត្តសញ្ញាណ​ពិត​របស់​ក្មួយៗ » ( Choices for Eternity » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវម្ឈិមវ័យ ខែឧសភា ឆ្នាំ២០២២ ] នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ វា​កើតឡើង​ថា​សាតាំង​នឹង​ព្យាយាម​បំភាន់​បងប្អូន​លើ​ចំណុច​ដូចគ្នា​នោះ ។ សូម​រកមើល​លំនាំ​នេះ​នៅក្នុង​សារលិខិត​របស់​ព្រះ​ទៅកាន់​ម៉ូសេ នៅក្នុង ម៉ូសេ ១:៤, ៦ ហើយ​នៅក្នុង​សារ​របស់​សាតាំង​នៅក្នុង ម៉ូសេ ១:១២ ។ តើ​យើង​រៀន​អ្វី​ខ្លះ​មកពី​ខគម្ពីរ​ទាំងនេះ​អំពី​ភាពខុសគ្នា​រវាង​ព្រះ និង​សាតាំង ?

ប្រធាន ណិលសុន ក៏​បានបង្រៀន​ផង​ដែរ​ថា « របៀប​ដែល​ក្មួយៗ​គិត​ថា​ក្មួយៗ​ជា​នរណា​ឲ្យ​ពិត ជះឥទ្ធិពល​ស្ទើរតែ​គ្រប់​ការសម្រេចចិត្ត​ដែល​ក្មួយៗ​ធ្លាប់​ធ្វើ » ( « Choices for Eternity » ) ។ សូម​ពិចារណា​ធ្វើ​បញ្ជី​នៃ​ជម្រើស​ដែល​បងប្អូន​ជ្រើសរើស ពីព្រោះ​អត្តសញ្ញាណ​របស់​បងប្អូន​ជា​កូន​របស់​ព្រះ​មាន​សារៈសំខាន់​ជាង​កិច្ចការ​ផ្សេង​ទៀត ។

តើ​ខគម្ពីរ ឬ​ឃ្លា​បន្ថែម​អ្វីខ្លះ​នៅក្នុង ម៉ូសេ ១ ជួយ​បងប្អូន​យល់​ពី​តម្លៃ​ដ៏​ទេវភាព​របស់​បងប្អូន ? បងប្អូន​ក៏​អាច​អាន​សារលិខិត​របស់​ប្រធាន ណិលសុន នៅក្នុង​ផ្នែក​នៃ « Choices for Eternity » ដែល​មាន​ចំណងជើង​ថា « First: Know the truth about who you are. » ។ តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​អត្តសញ្ញាណ​ជា​បុត្រ​របស់​ព្រះ​របស់​បងប្អូន ជា​អត្តសញ្ញាណ​ដ៏​សំខាន់​បំផុត​របស់​បងប្អូន ?

សូមមើល​ផងដែរ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ទំនុកតម្កើង ( ឆ្នាំ១៩៨៥ ) ល.រ. ១៨៨ « Our True Identity » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ប្រធានបទ និង​សំណួរ « បុត្រាបុត្រី​នៃ​ព្រះ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

3:39

Our True Identity

ម្តាយ ឪពុក និង​ទារក​កំពុងញញឹម

ម៉ូសេ ១:១២–២៦

ដោយ​មាន​ជំនួយ​របស់​ព្រះអម្ចាស់ នោះ​ខ្ញុំ​អាច​តទល់​នឹង​សាតាំង ។

ដូចជា ម៉ូសេ ១ បង្ហាញ​យ៉ាងច្បាស់​នូវ​បទពិសោធន៍​ខាងវិញ្ញាណ​ដ៏​មាន​អានុភាព មិន​មាន​ន័យ​ថា យើង​នឹង​មិន​ត្រូវបាន​ល្បួង​ទៀត​នោះ​ទេ ។ ពិតណាស់ ល្បិចកល​មួយ​របស់​សាតាំង​គឺ​ល្បួង​យើង​ឲ្យ​សង្ស័យ​ចំពោះ​បទពិសោធន៍​ទាំង​នេះ ។ នៅពេល​បងប្អូន​អាន​ការឆ្លើយតប​របស់​ម៉ូសេ​ទៅ​កាន់​សាតាំង​នៅ​ក្នុង ខទី ១២–២៦ តើ​បងប្អូន​រៀន​អ្វីខ្លះ​ដែល​អាច​ជួយ​បងប្អូន​ឲ្យ​បន្ត​មាន​ភក្ដីភាព​ចំពោះ​ទីបន្ទាល់​ដែល​បងប្អូន​បាន​ទទួល ? តើ​នៅ​ទីបំផុត អ្វី​ទៅ​ដែល​បានជួយ​ម៉ូសេ​យក​ឈ្នះ​សាតាំង ?

មេរៀន​ផ្សេងទៀត​ចេញពី​បទពិសោធន៍​របស់​ម៉ូសេ​គឺ​ថា សាតាំង​ល្បួង​យើង តាមរយៈ​ការក្លែង​បន្លំ​សេចក្ដីពិត និង​ព្រះចេស្ដា​របស់​ព្រះ ។ សូម​គិត​អំពី​របស់​ខ្លះៗ​ដែល​ក្លែងក្លាយ ដូចជា​រុក្ខជាតិ​សិប្បនិមិត្ត ឬ​កូនក្រមុំ​តុក្កតា ។ តើ​បងប្អូន​អាច​ដឹង​ថា​វា​ក្លែងក្លាយ​ដោយ​របៀប​ណា ? បន្ទាប់មក សូម​ពិចារណា​អំពី​របស់​ក្លែងក្លាយ​ដែល​សាតាំង​ប្រើ​សព្វ​ថ្ងៃ​នេះ​ដើម្បី​ល្បួង​បងប្អូន ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ចេញពី ម៉ូសេ ១:១៣–១៨ អំពី​របៀប​ស្គាល់ និង​បដិសេធ​ភាពក្លែងក្លាយ​របស់​វា ? តើ​ព្រះអម្ចាស់​អាច​ជួយ​បងប្អូន​យ៉ាង​ដូចម្ដេច ? ( សូមមើល ម៉ូសេ ១:២៤–២៦ ) ។

សូមមើល​ផងដែរ ម៉ាថាយ ៤:១–១១; ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Deceive Me Not » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៩៣–៩៦ « I Am a Son of God » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

6:31

I Am a Son of God

ការរៀនសូត្រ​នៅ​គេហដ្ឋាន​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដាក់​ផែនការ ប៉ុន្តែ​ក៏​អាច​ធ្វើ​ឡើង​ដោយ​ចៃដន្យ​ផងដែរ ។ « ឱកាស​បង្រៀន​នៅក្នុង​គ្រួសារ កើត​ឡើង​ជា​រឿយៗ​ក្នុង​របៀប​មួយ​ក្រៅ​ផ្លូវការ​ក្នុង​គ្រា​នានា​ប្រចាំ​ថ្ងៃ—ដូច​ជា​ពេល​ទទួល​ទាន​អាហារ ធ្វើ​ការងារ​ផ្ទះ លេង​ល្បែង​កម្សាន្ត [ ឬ ] ធ្វើ​ដំណើរ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ទំព័រ ៣១ ) ។ ឧទាហរណ៍ បន្ថែម​ពី​លើ​ការអាន​អំពី​របៀប​ដែល​ម៉ូសេ​តទល់​នឹង​សាតាំង​នៅក្នុង ម៉ូសេ ១ បងប្អូន​អាច​ចំណាយ​ពេល​មួយ​ភ្លែត​នៅពេល​អាហារ​ពេល​ល្ងាច​និយាយ​ជា​ក្រុម​គ្រួសារ​អំពី​របៀប​ដែល​បងប្អូន​ទប់ទល់​នឹង​ឥទ្ធិពល​របស់​មារសត្រូវ ។

ម៉ូសេ ១:២៧–៣៩; អ័ប្រាហាំ ៣

កិច្ចការ និង​សិរីល្អ​របស់​ព្រះ​គឺ​ដើម្បី​ជួយ​ខ្ញុំ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

បន្ទាប់ពី​បានឃើញ​ការនិមិត្ត​មួយ​អំពី​ការបង្កបង្កើត​របស់​ព្រះ ម៉ូសេ​បានទូល​ទៅ​ព្រះអម្ចាស់​ថា « សូម​ប្រាប់​ទូលបង្គំ​ថា … ម្ដេច​ក៏​មាន​ការណ៍​ទាំង​នេះ » ( ម៉ូសេ ១:៣០ ) ។ តើ​អ្វីទៅ​ដែល​ធ្វើ​ឲ្យ​បងប្អូន​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​ការឆ្លើយតប​របស់​ព្រះអម្ចាស់​នៅ​ក្នុង ម៉ូសេ ១:៣១–៣៩ ? តើ​អ្វី​ជា​ភាពខុសគ្នា​រវាង​ជីវិត​អមតៈ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ? ( សូមមើល​Topics and Questions « Eternal Life » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ។ តើ​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ដូច​ម្តេច​ដើម្បី​នាំ​មក​នូវ​ជីវិត​ទាំង​ពីរ​នេះ ? អ័ប្រាហាំ​ក៏​មាន​ការនិមិត្ត​មួយ​ផងដែរ ដែល​បានកត់ត្រា​នៅក្នុង អ័ប្រាហាំ ៣ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង ខទី ២៤–២៦ ដែល​វា​អាច​ជួយ​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ម៉ូសេ ?

អ័ប្រាហាំ ៣:២២–២៨

ខ្ញុំ​បាន​រស់​នៅ​ជា​វិញ្ញាណ មុន​ពេល​ខ្ញុំ​កើត​នៅលើ​ផែនដី ។

យើង​ដឹង​បន្តិចបន្តួច​អំពី​ជីវិត​មុន​ជីវិត​លើ​ផែនដី​របស់​យើង ។ ប៉ុន្តែ​អ្វី​ដែល​យើង​ដឹង​ជាច្រើន​មកពី​ការនិមិត្ត​របស់​អ័ប្រាហាំ អ័ប្រាហាំ ៣:២២–២៨ ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ សូម​ធ្វើ​បញ្ជី​នៃ​សេចក្ដីពិត​ដែល​បងប្អូន​រកឃើញ—រួមទាំង​សេចក្ដីពិត​អំពី​ខ្លួន​បងប្អូន និង​អំពី​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។ ហេតុអ្វី​សេចក្ដីពិត​ទាំងនេះ​មាន​តម្លៃ​ចំពោះ​បងប្អូន ? តើ​វា​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​អ្វី​ខ្លះ​នៅក្នុង​ជីវិត​របស់​បងប្អូន ?

សូមមើល​ផងដែរ Topics and Questions « Premortal Life » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

ម៉ូសេ ១:១–៤, ៦, ១២

ខ្ញុំ​ជា​បុត្រ​របស់​ព្រះ ។

  • បន្ទាប់ពី​យើង​អាន​សារលិខិត​របស់​ព្រះ​ជាមួយ​គ្នា​នៅក្នុង ម៉ូសេ ១:៤ សូម​ពិចារណា​អនុញ្ញាត​ឲ្យ​កូន​របស់​បងប្អូន​មើល​រូប​របស់​ពួកគេ​នៅក្នុង​កញ្ចក់ ហើយ​ផ្ដល់​សារ​ស្រដៀង​គ្នា​នេះ​ទៅកាន់​ខ្លួន​របស់​ពួកគេ​ថា ៖ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។ បន្ទាប់មក​ពួកគេ​អាច​ផ្តល់​សារ​ដូច​គ្នា​ទៅ​វិញ​ទៅ​មក ៖ « អ្នក​គឺជា​កូន​របស់​ព្រះ » ។ បងប្អូន​ក៏​ប្រហែល​ជា​អាច​រក​រូបភាព​មនុស្ស​ផ្សេងៗ​គ្នា​ផងដែរ ហើយ​សុំ​កូនៗ​របស់​បងប្អូន​ឲ្យ​ចង្អុល​ទៅ​ម្នាក់ៗ ហើយ​និយាយ « នេះ​គឺជា​កូន​របស់​ព្រះ » ។ សូម​ចែកចាយ​ជាមួយ​គ្នា​អំពី​មូលហេតុ​ដែល​បងប្អូន​រីករាយ​ដែល​បានដឹង​ថា បងប្អូន​ជា​កូន​របស់​ព្រះ ។ តើ​ចំណេះដឹង​នេះ​ផ្លាស់ប្តូរ​របៀប​ដែល​បងប្អូន​ប្រព្រឹត្ត​ចំពោះ​ខ្លួន​ឯង និង​អ្នកដទៃ​ដោយ​របៀបណា ?

  • បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​ប្រៀបធៀប​សារលិខិត​របស់​ព្រះ​ទៅ​នឹង​ម៉ូសេ​នៅក្នុង ម៉ូសេ ១:៤ ជាមួយ​សារ​របស់​សាតាំង​នៅក្នុង ខទី ១២ ។ តើ​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​បែងចែក​រវាង​សារលិខិត​របស់​ព្រះ​ចំពោះ​ពួកគេ និង​សារ​របស់​សាតាំង​ដោយ​របៀបណា ?

ព្រះយេហូវ៉ា​យាង​មក​ជួប​ម៉ូសេ

Moses Sees Jehovah [ ម៉ូសេ​ឃើញ​ព្រះយេហូវ៉ា ] ដោយ យ៉ូសែប ប្រ៊ីកឃី ( សេចក្តីលម្អិត )

ម៉ូសេ ១:៦, ៣៩

ព្រះវរបិតា​សួគ៌​មាន​កិច្ចការ​មួយ​សម្រាប់​ឲ្យ​យើង​ធ្វើ ។

  • នៅពេល​បងប្អូន​អាន ម៉ូសេ ១:៦ ជាមួយ​កូនៗ​របស់​បងប្អូន បងប្អូន​អាច​និយាយ​ជាមួយ​ពួកគេ​អំពី « កិច្ចការ » ដែល​ព្រះមាន​សម្រាប់​ម៉ូសេ ។ សូម​ពិចារណា​ប្រើប្រាស់ សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ១៣–១៦ ឬ ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ទំព័រ ៦៤–៨៤ ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ឃើញ​ពី​អ្វី​ដែល​ម៉ូសេ​បាន​សម្រេច​ដោយ​មាន​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ។ តើ​កិច្ចការ​អ្វី​ដែល​ព្រះ​មាន​សម្រាប់​ឲ្យ​យើង​ធ្វើ ? ( សូមមើល​ឧទាហរណ៍ គោលលទ្ធិ និង​សេចក្តីសញ្ញា ១១:២០ ) ។

ម៉ូសេ ១:១២–២៦

ខ្ញុំ​អាច​ទប់ទល់​នឹង​ការល្បួង​ទាំងឡាយ​របស់​សាតាំង ។

  • នៅពេល​បងប្អូន​សិក្សា ម៉ូសេ ១:១២–២៦ ជាមួយ​នឹង​កូនៗ​របស់​បងប្អូន សូម​ជួយ​ពួកគេ​រកឃើញ​នូវ​អ្វី​ដែល​ម៉ូសេ​បានធ្វើ​ដើម្បី​ទប់ទល់​នឹង​សាតាំង ( សូមមើល ខទី ១៣, ១៥, ១៨, ២០–២២, ២៦ ) ។ វា​អាច​ជា​ការសប្បាយ​សម្រាប់​ពួកគេ​ក្នុង​ការធ្វើ​សកម្មភាព​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ទប់ទល់​នឹង​ការល្បួង ( ដូចជា​ការអធិស្ឋាន ការដើរចេញ ឬ​ការសុំ​ជំនួយ ) ។

អ័ប្រាហាំ ៣:២២–២៨

ខ្ញុំ​បាន​រស់​នៅ​ជា​វិញ្ញាណ មុន​ពេល​ខ្ញុំ​កើត​នៅលើ​ផែនដី ។

  • ការដឹង​អំពី​ជីវិត​មុន​ឆាក​ជីវិត​នេះ​អាច​បំផុស​គំនិត​កូនៗ​របស់​បងប្អូន​ឲ្យ​ធ្វើការ​ជ្រើសរើស ដោយផ្អែក​ទៅ​លើ​សេចក្តីពិត​ដ៏​អស់​កល្ប​ជានិច្ច ។ ដើម្បី​ជួយ​ពួកគេ​រៀន​អំពី​វា បងប្អូន​អាច​ផ្តល់​ឲ្យ​ពួកគេ​នូវ​ពាក្យ និង​ឃ្លា​គន្លឹះ​មួយ​ចំនួន​ដើម្បី​ស្វែងរក អ័ប្រាហាំ ៣:២២–២៨ ដូចជា « មុន​កំណើត​លោកិយ​មក​ម្ល៉េះ » « វិញ្ញាណ » « ធ្វើ​ផែនដី » និង « សាកល្បង » ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌​បានបញ្ជូន​យើង​មក​ផែនដី ?

  • បទចម្រៀង​ដូចជា​បទ « ខ្ញុំ​នឹង​ធ្វើ​តាម​ផែនការ​ព្រះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៦–៨៧ ) អាច​បញ្ជាក់​បន្ថែម​ពី​អ្វី​ដែល អ័ប្រាហាំ ៣ បង្រៀន ។ បងប្អូន​អាច​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​គូរ​រូបភាព​ដែល​ត្រូវ​នឹង​ពាក្យពេចន៍​ទាំងនេះ ។

  • សូម​ជួយ​កូនៗ​របស់​បងប្អូន​គិត​អំពី​ស្ថានភាព​ដែល​ពួកគេ​ត្រូវ​ជ្រើសរើស ថាតើ​ត្រូវ​ធ្វើ ឬ​មិន​ធ្វើ​តាម​អ្វី​ដែល​ព្រះ​បានបង្គាប់​ពួកគេ​ឲ្យ​ធ្វើ ( សូមមើល អ័ប្រាហាំ ៣:២៥; សូមមើល​ផងដែរ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស ) ។ សូម​ទុក​ពេល​ឲ្យ​ពួកគេ​អនុវត្តន៍​ឆ្លើយតប​ដែល​អាច​មាន​ទៅនឹង​ស្ថានភាព​ទាំងនេះ ។ តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​នៅពេល​យើង​ជ្រើសរើស​ខុស​ដោយ​របៀបណា ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ការចុះផ្សាយ​ទស្សនាវដ្តី ប្រិយមិត្ត នៅ​ខែ​នេះ ។

ម៉ូសេ​បាន​បណ្ដេញ​សាតាំង​ចេញ

Moses Overcomes Satan [ ម៉ូសេ​យកឈ្នះ​សាតាំង ] ដោយ​យ៉ូសែប ប្រ៊ីកឃី

ទំព័រ​សកម្មភាព​របស់​អង្គការ​បឋមសិក្សា ៖ ខ្ញុំ​ជា​កូន​របស់​ព្រះ