ធនធាននានា
« តើខ្ញុំអាចមានលទ្ធភាពទិញទ្រព្យសកម្មកាន់តែច្រើនឬទេ ? ( ផ្នែកទី ១ )
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ម៉ារៀ ៖ ណាអូមី ខ្ញុំសម្រេចចិត្តថាទិញមាន់បន្ថែម ។ ខ្ញុំត្រូវការទ្រព្យសកម្មដែលឲ្យផលច្រើនបន្ថែមទៀតដើម្បីពង្រីកអាជីវកម្មរបស់ខ្ញុំ ។
ណាអូមី ៖ ខ្ញុំស្ដាប់ទៅដូចជាជាការសម្រេចចិត្តល្អណាស់ ។ ដូច្នេះតើឯងអាចមានលទ្ធភាពទិញមាន់បានដែរឬទេ ?
ម៉ារៀ ៖ មានលទ្ធភាពឬ ? ចា៎ស ខ្ញុំនឹងខ្ចីប្រាក់កម្ចីសម្រាប់ទិញមាន់។
ណាអូមី ៖ តើឯងគិតថានឹងខ្ចីប៉ុន្មាន ?
ម៉ារៀ ៖ ប្រាក់កម្ចីនឹងមានចំនួន ១៥០០ ។
ណាអូមី ៖ ហេតុអ្វី ខ្ចី១៥០០ ?
ម៉ារៀ ៖ មែនហើយ ខ្ញុំស្គាល់មនុស្សម្នាក់ដែលលក់មាន់ ១៥ ក្បាលក្នុងតម្លៃត្រឹមតែ ១៥០០ប៉ុណ្ណោះ។ វាគឺជាតម្លៃល្អណាស់ ។
ណាអូមី ៖ ហេតុអ្វីក៏តែ ១៥ ក្បាល ?
ម៉ារៀ ៖ នោះជាអ្វីដែលគាត់មាន ។
ណាអូមី ៖ តើឯងមានលំហូរសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ទិញមាន់ ១៥ ក្បាលឬទេ ?
ម៉ារៀ ៖ មែនហើយ អើ ! ខ្ញុំគិតថាមាន ។ ខ្ញុំពុំដឹងទេ ។
ណាអូមី ៖ តើការបង់សងរាល់ខែយ៉ាងណាដែរ ?
ម៉ារៀ ៖ ខ្ញុំបាននិយាយនឹងអ្នកផ្តល់ប្រាក់កម្ចីម្នាក់ គាត់និយាយថានឹងសងទឹកប្រាក់ ២៧៥ ក្នុងមួយខែ ។
ណាអូមី ៖ តើឯងមានប្រាក់គ្រប់គ្រាន់សម្រាប់ខែនីមួយៗដើម្បីបង់សងឬទេ ?
ម៉ារៀ ៖ ខ្ញុំសង្ឃឹមថាអញ្ចឹង ។
ណាអូមី ៖ ម៉ារៀ ឯងពុំអាចគ្រាន់តែសង្ឃឹមទេ ។ ឯងចាំបាច់ត្រូវដឹងថា ឯងនឹងមានប្រាក់គ្រប់គ្រាន់ដើម្បីបង់សង ។
ម៉ារៀ ៖ ប៉ុន្តែ តើខ្ញុំនឹងដឹងដោយរបៀបណា ?
សូមត្រឡប់ទៅ ទំព័រ ១០៨វិញ
« តើខ្ញុំអាចមានលទ្ធភាពទិញទ្រព្យសកម្មកាន់តែច្រើនឬទេ ? ( ផ្នែកទី ២ )
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ម៉ារៀ ៖ ណាអូមី អរគុណចំពោះការបង្ហាញខ្ញុំពីរបៀបដើម្បីរកចំនួនទឹកប្រាក់ដែលខ្ញុំមាន ។ ការបង់សងទឹកប្រាក់ ២៧៥ ក្នុងមួយខែនឹងច្រើនណាស់សម្រាប់ខ្ញុំ ។ ខ្ញុំនឹងគ្មានប្រាក់សោះនៅខែទីបី ។ យើងនឹងពុំមានលទ្ធភាពបង់សងទេ ។ ខ្ញុំអាចនឹងបាត់បង់អាជីវកម្មរបស់ខ្ញុំ ។
ណាអូមី ៖ អូ៎ ម៉ារៀ ខ្ញុំរីករាយណាស់ដែលយើងបានមើលសាច់ប្រាក់ដែលឯងមានមុនពេលឯងខ្ចីប្រាក់កម្ចី ។
ម៉ារៀ ៖ ខ្ញុំផងដែរ ។ ប៉ុន្តែ តើខ្ញុំដឹងថាខ្ញុំអាចមានលទ្ធភាពបង់សងប៉ុន្មានដោយរបៀបណា ?
ណាអូមី ៖ មែនហើយ សូមសាកម្ដងទៀត ជាមួយនឹងប្រាក់កម្ចីតិចជាងនេះ ។
ម៉ារៀ ៖ អញ្ចឹងក៏បាន ។ ខ្ញុំនឹងព្យាយាមមើលប្រាក់កម្ចីមួយដែលមានការបង់សង ១៥០ បើសិនជាខ្ញុំអាចមានលទ្ធភាពធ្វើបាន ។
សូមត្រឡប់ទៅ ទំព័រ ១១៣វិញ