ធនធាននានា
« កង់ ឬមាន់ ? »
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ណាអូមី ៖ សួស្ដី ម៉ារៀ ។ តើអាជីវកម្មរបស់ឯងយ៉ាងម៉េចដែរ ? វាកំពុងរីកចម្រើនឬទេ ?
ម៉ារៀ ៖ វាមិនអីទេ តែខ្ញុំនឿយហត់ណាស់ ។ ខ្ញុំធ្វើការយ៉ាងខ្លាំង តែខ្ញុំពុំរកបានប្រាក់គ្រប់គ្រាន់ទេ ។
ណាអូមី ៖ ស្ដាប់ទៅដូចជា ឯងត្រូវការទ្រព្យសកម្មដែលឲ្យផលច្រើនបន្ថែមជាងនេះទៀត ។
ម៉ារៀ ៖ តើទ្រព្យសកម្មដែលឲ្យផលច្រើនជាអ្វីទៅ ?
ណាអូមី ៖ វាជាអ្វីដែលជួយអាជីវកម្មរបស់ឯងរកបានប្រាក់កាន់តែច្រើន ។
ណាអូមី ៖ អូ៎ ខ្ញុំចូលចិត្តរឿងនោះ ។ ខ្ញុំចង់បានទ្រព្យសកម្មដែលឲ្យផលច្រើន … ប៉ុន្ដែចាំសិន ខ្ញុំពុំគិតថាខ្ញុំមានទេឥឡូវនេះ ។
ណាអូមី ៖ អូ៎ ឯងមាន ។ មាន់របស់ឯងគឺជាទ្រព្យសកម្មដែលឲ្យផលច្រើន ។ តើឯងនឹងរកប្រាក់បានច្រើនឬទេ បើឯងមានមាន់ច្រើនជាងនោះ ?
ម៉ារៀ ៖ ចា៎ស ខ្ញុំនឹងរកបានច្រើន ។ ខ្ញុំគួរតែទិញមាន់ច្រើនទៀត ។
ណាអូមី ៖ តើមានអ្វីផ្សេងទៀត ដែលវានឹងងាយស្រួលជាងសម្រាប់ឯងធ្វើអាជីវកម្មទេ ?
ម៉ារៀ ៖ ខ្ញុំនឹងកាន់តែស្រួល បើមានកង់ដឹកស៊ុត ហើយដឹកចំណីមាន់នោះ ។ ជើងខ្ញុំរោយណាស់ដោយសារដើរច្រើន ។
ណាអូមី ៖ បើអញ្ចឹងឯងគួរទិញកង់មួយទៅ ។ តើឯងនឹងរកប្រាក់បានច្រើនឬទេ បើឯងមានកង់មួយនោះ ?
ណាអូមី ៖ ច៎ាស បើខ្ញុំមានកង់មួយ ខ្ញុំនឹងដឹកជញ្ជូនវាទៅបានកាន់តែលឿន ។ ខ្ញុំនឹងមានពេលលក់ច្រើន ។ ប៉ុន្តែ ខ្ញុំគួរទិញកង់ ឬទិញមាន់ឲ្យច្រើននោះ ?
ណាអូមី ៖ តើមួយណាមានអាទិភាពខ្ពស់បំផុតសម្រាប់អាជីវកម្មរបស់ឯងឥឡូវនេះ ? ទិញកង់ ឬទិញមាន់ឲ្យច្រើនជាងមុន ?
ម៉ារៀ ៖ ខ្ញុំពុំដឹងទេ ។ តើខ្ញុំគួរសម្រេចយ៉ាងដូចម្ដេច ?
សូមត្រឡប់ទៅ ទំព័រ ៩៤វិញ
សូមប្រុងប្រយ័ត្នជាមួយនឹងចំណាយថេរ
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ម៉ារៀ ៖ ណាអូមី ខ្ញុំគិតថាទ្រព្យសកម្មដែលឲ្យផលច្រើន នឹងធ្វើឲ្យអាជីវកម្មរបស់ខ្ញុំរកប្រាក់បានកាន់តែច្រើន ។ ប៉ុន្តែខ្ញុំបារម្មអំពីការចំណាយនានា ។
ណាអូមី ៖ មែនហើយ ម៉ារៀ ឯងគួរព្យាយាមកាត់បន្ថយចំណាយជានិច្ច ។
ម៉ារៀ ៖ តើខ្ញុំនឹងដឹងថាខ្ញុំនឹងចំណាយប៉ុន្មានដោយរបៀបណា ? វាប្រែប្រួលរហូត !
ណាអូមី ៖ ទីមួយ ឯងចាំបាច់ត្រូវបែងចែកចំណាយថេរ និងចំណាយប្រែប្រួលរបស់ឯង ។
ម៉ារៀ ៖ អូ៎ ខ្ញុំពុំយល់ន័យនោះទេ ។
ណាអូមី ៖ ចាំខ្ញុំពិពណ៌នាដូចនេះវិញ ។ តើឯងស្គាល់ដានីយ៉ែលឬទេ ?
ម៉ារៀ ៖ បុរសដែលលក់គ្រឿងសង្ហារិមមែនទេ ?
ណាអូមី ៖ មែនហើយ ។ នៅពេលដានីយ៉ែលធ្វើកៅអីមួយសម្រាប់លក់ តើឯងគិតថា គាត់បង់ថ្លៃដល់អ្នកផ្គត់ផ្គង់ឈើ ឲ្យគាត់ធ្វើកៅអីឬទេ ?
ម៉ារៀ ៖ ចា៎សមែនហើយ ។
ណាអូមី ៖ នោះត្រឹមត្រូវហើយ ។ ដានីយ៉ែល ចូលចិត្តរង់ចាំរហូតដល់គាត់មានការបញ្ជាទិញមុនពេលគាត់ទិញឈើនោះ ។
បើដានីយ៉ែលលក់កៅអីមួយក្នុងខែនេះ នោះគាត់តែងតែបង់ថ្លៃឈើសម្រាប់កៅអីមួយ ។ បើគាត់លក់កៅអីដប់នៅខែក្រោយ គាត់នឹងបង់ថ្លៃដប់ដងផងដែរសម្រាប់ថ្លៃឈើ ។
ម៉ារៀ ៖ ប៉ុន្តែនោះមិនអីទេ ដោយសារគាត់បានលក់ដប់ដងដូចកៅអីដែរ !
ណាអូមី ៖ ពិតមែនហើយ ។ ការចំណាយរបស់ដានីយ៉ែលសម្រាប់ថ្លៃឈើ គឺជាចំណាយប្រែប្រួលមួយ ។ វាឡើង ឬចុះអាស្រ័យលើចំនួនដែលគាត់លក់ ។
ឥឡូវ ដានីយ៉ែល បង់ថ្លៃជួលហាងរបស់គាត់ ។ ឥឡូវថា គាត់ជួល ១០០០ ក្នុងមួយខែ ។ តើចំណាយថ្លៃជួលដែលគាត់បង់មានចំនួនប៉ុន្មាន បើគាត់លក់កៅអីដប់ ?
ម៉ារៀ ៖ គឺ ១០០០ ។
ណាអូមី ៖ តើគាត់បង់ថ្លៃប៉ុន្មាន បើគាត់លក់បានតែកៅអីមួយ ?
ម៉ារៀ ៖ នៅតែ ១០០០ ។ វាពុំផ្លាស់ប្ដូរទេ ។
ណាអូមី ៖ នោះត្រឹមត្រូវហើយ ។ ថ្លៃជួលរបស់ដានីយ៉ែល គឺជាចំណាយថេរមួយ ។ វាពុំសំខាន់ថា គាត់លក់បានចំនួនប៉ុន្មាន ឬលក់តិចប៉ុណ្ណាទេ ។ គាត់នៅតែត្រូវបង់ថ្លៃនោះ ។
ម៉ារៀ ៖ អូ៎ ខ្ញុំគិតថា ខ្ញុំពុំចូលចិត្តចំណាយថេរទេ ។
ណាអូមី ៖ យើងគ្រាន់តែត្រូវប្រយ័ត្នជាមួយនឹងចំណាយថេរ ។ វាអាចនឹងមានប្រយោជន៍ បើវាសម្រាប់ទ្រព្យសកម្មដែលឲ្យផលច្រើន ។
ម៉ារៀ ៖ ហើយយើងលក់គ្រប់គ្រាន់ដើម្បីបង់ថ្លៃវា !
ណាអូមី ៖ នោះត្រឹមត្រូវហើយ ។
ម៉ារៀ ៖ ណាអូមី តើឯងអាចជួយខ្ញុំដឹងថាតើការចំណាយរបស់ខ្ញុំមួយណាថេរ ហើយមួយណាប្រែប្រួលបានដែរឬទេ ?
សូមត្រឡប់ទៅ ទំព័រ ៩៨វិញ