ធនធាននានា
អាជីវកម្មឈើចង្កាក់
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
សាច់រឿង ៖ មនុស្សបាក់ទឹកចិត្តបីនាក់ កំពុងអង្គុយនៅលើកៅអីវែងមួយ ពេលមនុស្សទីបួនបានមកអង្គុយចុះដែរ ។
អ្នកអត្ថាធិប្បាយ ៖ ដូច្នេះ តើអាជីវកម្មជោគជ័យមួយជាអ្វី ? សរុបទៅគឺអំពីការជួយមនុស្សដោះស្រាយបញ្ហារបស់ពួកគេហ្នឹង ។ វាគឺអំពីការយល់ចិត្តរបស់អតិថិជន ។ បើនរណាម្នាក់មានតម្រូវការមួយ ហើយអ្នកជួយពួកគេដោះស្រាយវា នោះពួកគេនឹងបង់ថ្លៃឲ្យអ្នក ។ អញ្ចឹងវាល្អណាស់ ! ប៉ុន្ដែតើអ្នករកឃើញពីតម្រូវការអតិថិជនដោយរបៀបណា ?
អ្នកទីបួន ៖ សួស្តី ។ ខ្ញុំកំពុងព្យាយាមចាប់ផ្ដើមអាជីវកម្មមួយ ។ តើអ្នករាល់គ្នាធ្លាប់បើកអាជីវកម្មឬទេ ?
អ្នកផ្សេងៗទៀត ៖ « ធ្លាប់ » ។ « ធ្លាប់ » ។ « ធ្លាប់ » ។
អ្នកទីបួន ៖ អូ៎ អញ្ចឹងល្អណាស់ ។ តើជាអាជីវកម្មអ្វីទៅ ?
អ្នកទីមួយ ៖ មែនហើយ ខ្ញុំចូលចិត្តសត្វប្រច្រៀវ ដូច្នេះខ្ញុំលក់ប្រច្រៀវអាំង ។ វាដូចជាគ្រឿងលេងមួយអញ្ចឹង អ្នកដឹងទេ ។ ចូលចិត្តវាណាស់ ។ ឲ្យចំណីវាចេះហើរ ។
អ្នកទីបួន ៖ មែនឬ ?
អ្នកទីមួយ ៖ បាទមែន ។
អ្នកទីបួន ៖ តើវាដំណើរការយ៉ាងម៉េចដែរ ?
អ្នកទីមួយ ៖ មែនហើយអត់ល្អទេ ។ មនុស្សហាក់ដូចពុំទិញវាទេ ។ ហើយពេលខ្លះវាខាំគេ។
អ្នកទីបួន ៖ អញ្ចឹង ចុះអ្នកវិញ ?
អ្នកទីពីរ ៖ មែនហើយ ខ្ញុំចូលចិត្តចំអិនអាហារណាស់ ។
អ្នកទីបួន ៖ ចំអិនអាហារឬ ?
អ្នកទីពីរ ៖ មែនហើយ ។ ដូច្នេះខ្ញុំមានរូបមន្ដនេះធ្វើប័រដោតចង្កាក់ ។
អ្នកទីបួន ៖ ដោតចង្កាក់ ។
អ្នកទីពីរ ៖ បាទមែន ។ រុំទាំងត្រជាក់នៅក្នុងនំថតធីឡា ។ មែនហើយ ខ្ញុំពូកែធ្វើណាស់ ។
អ្នកទីបួន ៖ តើវាដំណើរការយ៉ាងម៉េចដែរសម្រាប់អ្នក ?
អ្នកទីពីរ ៖ ខ្ញុំលក់ដាច់បានពីរបីចង្កាក់ … មែនហើយមួយចង្កាក់ទេ ។
អ្នកទីបួន ៖ ចុះអ្នកវិញ ?
អ្នកទីបី ៖ មែនហើយ ដូច្នេះខ្ញុំបានមើលមនុស្សនៅតាមផ្លូវក្នុងពេលផ្សេងៗគ្នា ។ ហើយខ្ញុំបានសួរពួកគេ ។ ហើយខ្ញុំបានមើលអ្វីដែលពួកគេទិញ និងទិញពេលណា ហើយទិញប៉ុន្មាន ។ ហើយខ្ញុំបាននិយាយនឹងមនុស្សដែលកំពុងលក់របស់នោះ អំពីអ្វីដែលវាដំណើរការ និងអ្វីដែលវាពុំដំណើរការ ។ ខ្ញុំចាប់អារម្មណ៍ទៅលើអាជីវកម្មអាហារព្រោះអីវាងាយដើម្បីធ្វើ ហើយខ្ញុំចូលចិត្តអាហារ និងខ្ញុំចូលចិត្តមនុស្ស ។
អ្នកទីបួន ៖ មែនឬ ? អ្នកបានធ្វើអ្វីៗទាំងអស់នោះឬ ?
អ្នកទីបី ៖ មែនហើយ អស់ជាច្រើនថ្ងៃហើយ ។ វាគួរឲ្យចាប់អារម្មណ៍ណាស់ ។
អ្នកទីបួន ៖ ខ្ញុំជឿថាអញ្ចឹងមែន ! តើអ្នករកឃើញអ្វីខ្លះទៅ ?
អ្នកទីបី ៖ មែនហើយ ខ្ញុំបានភ្ញាក់ផ្អើល ។ ខ្ញុំបានដឹងថា នៅ ពេលរសៀល និង ពេលល្ងាចមនុស្សទូទៅចង់ហូបអ្វីដែលផ្អែមៗហើយងាយស្រួលរក និងពុំថ្លៃពេក ហើយសប្បាយ--ជាចំណីដែលផ្ដល់ការលើកតម្កើងដល់គេ ឬដើម្បីចែកចាយនឹងមិត្តភក្ដិ ឬគ្រួសាររបស់ពួកគេ ។ ដូច្នេះខ្ញុំបានសាកល្បងកិច្ចការមួយចំនួន ហើយបាននិយាយទៅកាន់មនុស្សជាច្រើន ។
អ្នកទីបួន ៖ តើអ្នកបានទទួលចម្លើយឬទេ ?
អ្នកទីបី ៖ បាទមែន ។ ខ្ញុំរកឃើញថា បើខ្ញុំធ្វើចេកដោតចង្កាក់រុំសុកូឡាបន្ដិច សុកូឡាដែលឆ្ងាញ់ ហើយអ្នករោយស្ករបន្ថែមពីលើនោះ មនុស្សចូលចិត្តវាណាស់-- ជាពិសេសបើអ្នកនៅត្រូវកន្លែងហើយចំពេល ។
អ្នកទីបួន ៖ មែនឬ ?
អ្នកទីបី ៖ មែនហើយ មិត្តខ្ញុំ និងខ្ញុំបានលក់អស់ ៤០០ ដើមនៅក្នុងរយៈពេលពីរបីថ្ងៃដំបូង ហើយរកបានលុយច្រើនណាស់ ។ វាពិតជាបំពេញតម្រូវការ ៖ វាសាមញ្ញ ហើយរកបានប្រាក់ចំណេញ ។
អ្នកទីបួន ៖ អស្ចារ្យណាស់ ។ ដូច្នេះមានអ្វីបន្ទាប់ទៀត ?
អ្នកទីបី ៖ ខ្ញុំបានឈប់ ។
អ្នកទីបួន ៖ ឈប់ ?
អ្នកទីបី ៖ មែនហើយ ខ្ញុំធ្វើការច្រើនពេកក្រោមអាកាសធាតុដ៏ក្តៅ ។
អ្នកទីបួន ៖ អើ… ។ ដូច្នេះតើលោកប្រកាន់ឬទេ បើខ្ញុំយកគំនិតរបស់លោក ?
អ្នកទីបី ៖ អត់ ទេ ។ យកទាំងអស់ទៅ ។ ទៅធ្វើចុះ ។
អ្នកអត្ថាធិប្បាយ ៖ សូមមើល ។ សួរសំណួរ ។
-
ស្គាល់អតិថិជន ។
-
ខំធ្វើការ រកលុយ ។
-
សូមហូបចេកឲ្យបានឆ្ងាញ់ !
សូមត្រឡប់ទៅ ទំព័រ ១៨វិញ
ការជ្រើសរើសអាជីវកម្មត្រឹមត្រូវ
សូមប្តូរវេនគ្នាអានកថាកណ្ឌដូចខាងក្រោម ។
តើអ្នកនឹងជ្រើសរើសអាជីវកម្មត្រឹមត្រូវសម្រាប់ខ្លួនអ្នកយ៉ាងដូចម្ដេច ? ឬបើអ្នកមានអាជីវកម្មមួយហើយ តើអ្នកដឹងថាវាជាអាជីវកម្មត្រូវយ៉ាងដូចម្ដេច ? សំណួរគន្លឹះចំនួនបួន ដែលនឹងជួយអ្នកធ្វើការសម្រេចចិត្តបានល្អបំផុត ។
(១) តើមនុស្សចង់ទិញអ្វីខ្លះ … (២) ដែលខ្ញុំអាចផ្ដល់ឲ្យបាន ? (៣) នោះគឺជាអាជីវកម្មមួយ ដែលខ្ញុំអាចចាប់ផ្តើមយ៉ាងស្រួល ហើយ (៤) ដែលនឹងបង្កើនប្រាក់ចំណូលរបស់ខ្ញុំ ហើយជួយខ្ញុំកាន់តែប្រែក្លាយជាមនុស្សខ្លួនទីពឹងខ្លួន ?
ឬនិយាយម៉្យាងទៀត ខ្ញុំត្រូវធ្វើការសម្រេចចិត្តដោយផ្អែកទៅលើ (១) អតិថិជន និង ផលិតផល (២) ជំនាញ ចំណាប់អារម្មណ៍ និងបទពិសោធន៍ផ្ទាល់របស់ខ្ញុំ (៣) បរិយាកាសជុំវិញរួមមានការប្រកួតប្រជែង អ្នកផ្គត់ផ្គង់ទំនិញ និងប្រាក់ដែលត្រូវការ និង (៤) ប្រាក់ចំណូល និង ប្រាក់ចំណេញដែលអាចនឹងបាន ។
នេះជាឧទាហរណ៍មួយ ។ ម៉ារៀ បានចំណាយពេលជាច្រើនឆ្នាំបម្រើក្នុងភោជនីយដ្ឋាន និងសណ្ឋាគារ ។ ប៉ុន្តែចំណូលរបស់នាងពុំទៀងទាត់ទេ ។ ហើយនាងពុំមានគ្រប់គ្រាន់ដើម្បីជួយគ្រួសារនាងបំពេញសេចក្ដីត្រូវការពួកគេទេ ។ ដូច្នេះ បន្ថែមពីលើការងារនាងជាអ្នករត់តុ នាងបានសម្រេចចិត្តចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន ។ ប៉ុន្តែវាជាអាជីវកម្មអ្វីអាជីវកម្មអ្វី ?
ការចាប់ផ្ដើមជាមួយសំណួរទីមួយ ម៉ារៀ បានចាំថានាងបានឮថា ចុងភៅនៅភោជនីយដ្ឋានផ្សេងៗរអ៊ូរទាំនៅពេលពួកគេពុំអាចទទួលបានស៊ុតស្រស់មានគុណភាពខ្ពស់បំផុតល្មមគ្រប់គ្រាន់ ។ ដូច្នេះគាត់ដឹងថាវាគឺជាបញ្ហាមួយ ។ ទីពីរ ឪពុករបស់នាងបានចិញ្ចឹមមាន់ហើយនាងបានរៀនរឿងសម្ងាត់មួយចំនួនពីគាត់អំពីការបង្កើនផលិតកម្មស៊ុត ។ គាត់ក៏បានដឹងថាវាគឺជាការងារធ្ងន់ផងដែរ ! ទីបី គាត់ពុំដឹងច្រើនអំពីការប្រកួតប្រជែង ប៉ុន្តែគាត់ដឹងថា គាត់អាចចាប់ផ្តើមលក់តិចតួចនៅក្បែរផ្ទះខ្លួន ដូច្នេះវាមិនសូវចំណាយច្រើនទេ ។ ទីបួន ហើយគាត់ស្គាល់ភោជនីយដ្ឋានដែលទិញស៊ុត ដូច្នេះគាត់បានគណនាថា គាត់អាចទទួលប្រាក់ចំណេញបានល្អ បើសិនគាត់អាចលក់ស៊ុតបានច្រើនក្រែល ។
តើអ្នកអាចមើលឃើញពីរបៀបដែលសំណួរទាំងបួនបានជួយនាងគិតអំពីការជ្រើសរើសអាជីវកម្មត្រឹមត្រូវឬទេ ?
តែម៉ារៀ នៅត្រូវការចម្លើយច្រើនទៀត ។ នាងបានត្រូវការរៀនច្រើនទៀតអំពីអតិថិជនដ៏មានសក្ដានុពលរបស់នាង ការប្រកួតប្រជែង អ្នកផ្គត់ផ្គង់ទំនិញ ថ្លៃ និងសូម្បីតែជំនាញដើម្បីដំណើរការអាជីវកម្ម ។ តើនាងអាចទៅរកជំនួយនៅកន្លែងណា ? តើនាងអាចបោះជំហានបន្ទាប់ដើម្បីធ្វើការសម្រេចចិត្តយ៉ាងដូចម្ដេច ?
តើអ្នកនឹងធ្វើយ៉ាងណា ដើម្បីទទួលព័ត៌មានដែលអ្នកត្រូវការដើម្បីធ្វើការសម្រេចចិត្តបានល្អនោះ ?
សូមត្រឡប់ទៅ ទំព័រ ១៨ វិញ
រៀនអំពីអាជីវកម្មស្រដៀងគ្នា
ដើម្បីរក្សាការតាំងចិត្តរបស់អ្នក សូមទៅជួប និងមើលអាជីវកម្មដែលដូចគ្នានឹងអាជីវកម្មដែលអ្នកអាចនឹងចាប់ផ្ដើម ( គូប្រកួតប្រជែងរបស់អ្នក ) ។ តើអ្វីដែលដំណើរការសម្រាប់ពួកគេ ? អ្វីដែលពុំដំណើរការល្អ ? និយាយទៅមនុស្សដែលធ្វើអាជីវកម្ម ។ ដើម្បីចៀសវាងពីអារម្មណ៍នៃភាពប្រកួតប្រជែង សូមនិយាយជាមួយមនុស្សដែលនៅក្រៅតំបន់របស់អ្នក ។
ប្រើសំណួរដូចខាងក្រោម ។ បន្ថែមសំណួរផ្សេងទៀត ។ ធ្វើវាជាការសន្ទនាមួយ ។ ត្រូវប្រាកដថា អ្នកបង្ហាញនូវការដឹងគុណ ។
សូមធ្វើដូច្នេះរាល់ថ្ងៃក្នុងសប្ដាហ៍នេះ ( លើកលែងតែថ្ងៃអាទិត្យ ) កត់ត្រាចម្លើយរបស់ពួកគេ និងអ្វីដែលអ្នកបានរៀននៅក្នុងសៀវភៅកំណត់ចំណាំរបស់អ្នក ។
រៀនអំពីអតិថិជនស្រដៀងគ្នា
សូមនិយាយជាមួយមនុស្សដែលជាអតិថិជនរបស់អាជីវកម្មដូចនឹងអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើម ។ មើល ហើយរៀនពីពួកគេឲ្យបានច្រើនបំផុតតាមដែលអ្នកអាចធ្វើបាន ។
ប្រើសំណួរដូចខាងក្រោម ។ បន្ថែមសំណួរផ្សេងទៀត ។ ធ្វើវាជាការសន្ទនាមួយ ។ ត្រូវប្រាកដថា អ្នកបង្ហាញនូវការដឹងគុណ ។
សូមធ្វើដូច្នេះរាល់ថ្ងៃក្នុងសប្ដាហ៍នេះ ( លើកលែងតែថ្ងៃអាទិត្យ ) កត់ត្រាចម្លើយរបស់ពួកគេ និងរឿងដែលអ្នកបានរៀននៅក្នុងសៀវភៅកំណត់ចំណាំរបស់អ្នក ។