ធនធាននានា
ឡានដឹកទំនិញធំជាងនេះឬ ?
សូមប្តូរវេនគ្នាអានកថាកណ្ឌដូចខាងក្រោម ។
បុរសពីរនាក់បានចាប់គ្នាជាដៃគូ ។ ពួកគេបានសង់តូបតូចមួយនៅជិតផ្លូវមនុស្សច្រើនមួយ ។ ពួកគេមានឡានដឹកទំនិញមួយ ហើយបានបើកទៅចម្ការរបស់កសិករម្នាក់ ជាកន្លែងដែលពួកគេបានទិញឪឡឹកពេញមួយឡានថ្លៃមួយដុល្លារក្នុងមួយផ្លែ ។
ពួកគេបានបើកឡានដឹកឪឡឹកទៅតូបរបស់ពួកគេនៅលើផ្លូវនោះ ជាកន្លែងដែលពួកគេបានលក់ឪឡឹករបស់ពួកគេក្នុងមួយផ្លែមួយដុល្លារ ។
ពួកគេបានបើកឡានត្រឡប់ទៅចម្ការរបស់កសិករវិញ ហើយដឹកឪឡឹកមកមួយឡានទៀត ថ្លៃមួយដុល្លារក្នុងមួយផ្លែ ។
ដឹកឪឡឹកទៅតូបនៅចិញ្ចើមផ្លូវនោះ ដែលពួកគេបានលក់តម្លៃមួយដុល្លារក្នុងមួយផ្លែម្ដងទៀត ។
ពេលពួកគេបើកឡានត្រឡប់ទៅចម្ការរបស់កសិករវិញ ដើម្បីដឹកមួយជើងទៀត ដៃគូម្នាក់បាននិយាយទៅដៃគូម្នាក់ទៀតថា « យើងពុំរកប្រាក់បានច្រើនក្នុងអាជីវកម្មនេះសោះ មែនទេ ? »
ដៃគូគាត់បានតបថា « ទេ យើងរកពុំបានច្រើនទេ » ។
« តើអ្នកគិតថាយើងត្រូវការឡានធំជាងនេះឬ ? » ( ដាល្លិន អេក អូក « Resurrection » Ensign, ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៨២ ) ។
សូមត្រឡប់ទៅ ទំព័រ ៣៤វិញ
កុំបិទអាជីវកម្មរបស់អ្នក
សូមជ្រើសរើសតួ ហើយដើរតួដូចខាងក្រោម ៖
ហូសេហ្វីន ៖ តើមានរឿងអ្វី ហ្គ្រេស ? ឯងមើលទៅពុំសប្បាយចិត្តសោះ ។
ហ្គ្រេស ៖ ខ្ញុំមិនដឹងថាខ្ញុំនឹងធ្វើអ្វីទៀតទេ ។ អាជីវកម្មរបស់ខ្ញុំទើបតែចាប់ផ្ដើមរកបានប្រាក់ខ្លះៗ រួចក៏មានរឿងនេះបានកើតឡើង ។
ព្រីស៊ីឡា ៖ តើមានអ្វីកើតឡើង ?
ហ្គ្រេស ៖ អ្នកដែលខ្ញុំទិញទឹកបរិសុទ្ធមកលក់នោះ បានតម្លើងថ្លៃកាលពីម្សិលមិញ ហើយឥឡូវខ្ញុំនឹងត្រូវបិទអាជីវកម្មខ្ញុំហើយ ។
ព្រីស៊ីឡា ៖ ខ្ញុំសោកស្ដាយណាស់ ហ្គ្រេស ។ ហេតុអ្វី ?
ហ្គ្រេស ៖ មែនហើយ ខ្ញុំអាចលក់ទឹកក្នុងតម្លៃត្រឹមតែ ១០ ក្នុងមួយដបទេ ។ អតិថិជននឹងពុំទិញលើពីនេះឡើយ ។ ហើយខ្ញុំធ្លាប់តែទិញទឹកខ្ញុំតម្លៃ៧ ទេ ។
ហ្គ្រេស ៖ ប៉ុន្តែឥឡូវអ្នកផ្គត់ផ្គង់ទំនិញខ្ញុំតម្លើងថ្លៃរបស់គាត់ទៅ ១០ ។ ហើយបើដូច្នេះគ្មានចំណេញទេ ! តើខ្ញុំនឹងធ្វើយ៉ាងណា ?
ព្រីស៊ីឡា ៖ តើឯងមាននិយាយនឹងអ្នកផ្គត់ផ្គង់ទំនិញរបស់ឯងឬទេ ? ឯងជាអតិថិជនសំខាន់បំផុតមួយរបស់គាត់ ។
ហ្គ្រេស ៖ ខ្ញុំពុំបាននិយាយទេ ។ ខ្ញុំពុំគិតថាខ្ញុំអាចធ្វើបានទេ ។ តម្លៃរបស់គាត់ គឺរបស់គាត់ហើយ ។
ព្រីស៊ីឡា ៖ ទេ ។ ឯងចាំបាច់ត្រូវនិយាយនឹងគាត់ ។ គាត់ចាំបាច់ត្រូវដឹងថា គាត់នឹងបាត់បង់អតិថិជនដ៏សំខាន់ម្នាក់ ។ គាត់អាចផ្លាស់ប្ដូរតម្លៃរបស់គាត់ដើម្បីរក្សាទុកឯង ។ ឯងគួរតែនិយាយនឹងអ្នកផ្គត់ផ្គង់ទំនិញជានិច្ច ដើម្បីទទួលបានការទិញក្នុងតម្លៃដ៏ថោកបំផុតតាមដែលឯងអាចធ្វើទៅបាន ។
ហ្គ្រេស ៖ មែនហើយ ល្អ ។ ខ្ញុំនឹងសាកល្បង ។
ហូសេហ្វីន ៖ ហើយឯងគួរតែមានជម្រើសផ្សេងទៀតផងដែរ ។ ខ្ញុំស្គាល់មនុស្សម្នាក់ ដែលនឹងលក់ទឹកឲ្យឯងត្រឹម ៥ ។ ខ្ញុំសូមទោស ដែលខ្ញុំពុំបានប្រាប់ឯងកាលពីមុន ។ ខ្ញុំពុំដឹងថាឯងបង់ ៧—ហើយឥឡូវ ១០នោះឡើយ ! ខ្ញុំនឹងណែនាំឯងទៅមនុស្សម្នាក់នោះ ។
ហ្គ្រេស ៖ មែនឬ ? អូ៎ ហូសេហ្វីន ។ សូមអរគុណ ។ មែនហើយ សូមណែនាំពួកយើងឲ្យស្គាល់គ្នាទៅ ។ ហើយព្រីស៊ីឡា អរគុណឯងផងដែរ ។ ខ្ញុំនឹងទៅតថ្លៃដើម្បីទទួលបានតម្លៃទាបបំផុតសម្រាប់ទឹកដែលខ្ញុំទិញ ។
សូមត្រឡប់ទៅ ទំព័រ ៣៦វិញ