ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥៦ ៖ សាការី ១–៨—« ចូរ​វិល​មក​ឯ​យើង​វិញ »


ព្រះយេស៊ូវ​គ្រីស្ទ​គង់​ជាមួយ​កូនក្មេង​តូច​បី​នាក់

រឿង​និទាន​នៅ​កាលីឡេ ដោយ ឌែល ផាសិន

ហាកាយ ១–២; សាការី ១–៤; ៧–១៤ ៖ មេរៀន​ទី ១៥៦

សាការី ១–៨

« ចូរ​វិល​មក​ឯ​យើង​វិញ »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

បន្ទាប់ពី​៥០​ឆ្នាំ​នៃ​ការជាប់​ជា​ឈ្លើយ​នៅ​ក្រុង​បាប៊ីឡូន និង​ស្រុកពើស៊ី នោះ​សំណល់​វង្ស​អ៊ីស្រាអែល​បាន​វិល​ត្រឡប់​ទៅ​ដែនដី​បរិសុទ្ធ​របស់​ពួកគេ​វិញ​ខាង​រូបកាយ ប៉ុន្តែ​ខាង​វិញ្ញាណ​វិញ ពួកគេ​នៅតែ​ឆ្ងាយពី​ព្រះអម្ចាស់​នៅឡើយ ។ តាមរយៈ​ព្យាការី​សាការី ព្រះអង្គ​សង្គ្រោះ​បាន​រំឭក​ការ​អញ្ជើញ​របស់​ទ្រង់​ជាថ្មី​ឲ្យ « ចូរ​វិល​មក​ឯ​យើង​វិញ » ( សាការី ១:៣ ) ដោយ​មាន​ការសន្យា​ថា​ទ្រង់​នឹង « នៅ​កណ្តាល [ រាស្ដ្រ​របស់​ទ្រង់ ] » ( សាការី ២:១០ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​អ្នក​អាច​ងាក​ទៅរក​ព្រះអម្ចាស់​បាន ។

សិក្សា​ព្រះគម្ពីរ

រូប​មនុស្ស​ចង្កឹះ​ពីរ​កំពុង​ដើរ​ក្នុង​ទិសដៅ​ផ្ទុយគ្នា មួយ​ឆ្ពោះ​ទៅរក​ពាក្យ « ព្រះយេស៊ូវ​គ្រីស្ទ »

ហេតុអ្វី​បានជា​មនុស្ស​មួយ​ចំនួន​ងាកចេញ​ពី​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​ក្មេង​វ័យ​ជំទង់​អាច​ងាក​ចេញពី​ព្រះអម្ចាស់ ?

ពួក​ព្យាការី​ព្រះគម្ពីរ​សញ្ញា​ចាស់​បាន​ប្រកាស​ដល់​អ៊ីស្រាអែល នូវ​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​វិល​មកឯ​ទ្រង់​វិញ ឬ​ត្រឡប់​ទៅរក​ទ្រង់​វិញ ដោយ​មិន​គិតពី​ហេតុផល​ដែល​ពួកគេ​បាន​ងាកចេញ​ឡើយ ។ ពេលខ្លះ​យើង​ងាក​ចេញ​ដោយ​មិន​ដឹង​ថា យើង​កំពុង​ឃ្លាត​ចេញ​នោះ​ទេ ។ នៅពេល​អ្នក​សិក្សា​គម្ពីរ​សាការី សូម​ស្វែងរក​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​ដល់​អ្នក​ក្នុង​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់​អ្នក ។

នៅ​អំឡុង​មេរៀន​នេះ អ្នក​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​បី​បួន​ថា « ការងាក​ទៅរក​ព្រះ » ។ កាល​អ្នក​អាន​វគ្គបទគម្ពីរ​នីមួយៗ សូម​រកមើល​អ្វី​ដែល​វា​បង្រៀន​អំពី​ការងាក​ទៅរក ឬ​ការត្រឡប់​ទៅរក​ព្រះអម្ចាស់​វិញ ។

រូបតំណាង​ស្លាកសូម​អាន ចោទិយកថា ៤:៣០–៣១ និង នេហេមា ១:៩ ហើយ​រកមើល​ពរជ័យ​ដែល​បាន​សន្យា​ដោយសារ​ការងាក​ទៅរក​ព្រះអម្ចាស់ ។ សូម​ពិចារណា​ដាក់​ស្លាក​បទគម្ពីរ​ទាំងពីរ​ថា « ការងាក​ទៅរក​ព្រះ » ។

ក្រោយពី​ការជាប់​ក្នុង​ទាសភាព​រយៈពេល​កន្លះ​សតវត្សរ៍​មក ពួកសាសន៍​អ៊ីស្រាអែល​ជាច្រើន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម និង​តំបន់​ជុំវិញ​នោះ​វិញ ។ ទោះបីជា​រាងកាយ​របស់​ពួកគេ​បាន​ត្រឡប់​មកវិញ​ហើយ​ក៏​ដោយ ហើយ​មនុស្ស​មួយ​ចំនួន​បាន​កសាង​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ​ហើយ​ក្ដី ( សូម​មើល អែសរ៉ា ៥:១–២; ៦:១៤ ) ក៏​មនុស្ស​ជាច្រើន​នៅ​មិន​ត្រឡប់​មករក​ព្រះអម្ចាស់​វិញ​ខាង​វិញ្ញាណ​ដែរ ។ ទ្រង់​បាន​ចាត់​ព្យាការី​សាការី​ឲ្យ​ទៅ​ជួយ​ប្រជាជន​ឲ្យ​វិល​ទៅ​រក​ទ្រង់​វិញ ដើម្បី​ទ្រង់​អាច​គង់ « នៅ​កណ្តាល [ ពួកគេ ] » ( សាការី ២:១០ ) ។

រូបតំណាង​ស្លាកសូម​អាន សាការី ១:១–៣ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​អញ្ជើញ​រាស្ដ្រ​របស់​ទ្រង់​ឲ្យ​ធ្វើ ។ សូម​ប្រាកដ​ថា​បាន​ដាក់​ស្លាក ខទី ៣ ថា « ការងាក​ទៅរក​ព្រះ » ។

វគ្គ​បទគម្ពីរ​នីមួយៗ​ខាងក្រោម​នេះ​បង្រៀន​ពី​សេចក្ដីពិត អំពី​របៀប​ដែល​យើង​អាច​ងាក​ទៅរក​ព្រះអម្ចាស់​បាន ។ នៅពេល​អ្នក​អាន​វគ្គ​បទគម្ពីរ​នីមួយៗ សូម​បំពេញ​ជំហាន​ដូច​ខាងក្រោម ។

  1. រូបតំណាង​គូសសម្គាល់សូម​គូសសម្គាល់​ពាក្យ ឬ​ឃ្លា​នៅក្នុង​វគ្គ​បទគម្ពីរ​នីមួយៗ ដែល​ជួយ​អ្នក​ឲ្យ​បំពេញ​សេចក្តី​ថ្លែងការណ៍​នេះ « ខ្ញុំ​អាច​ងាក​ទៅរក​ព្រះអម្ចាស់​បាន តាមរយៈ … »

    ឧទាហរណ៍ ៖ បន្ទាប់ពី​អាន សាការី ១:៤ អ្នក​អាច​ប្រើ « ចូរ​វិល​ត្រឡប់​ពី​ផ្លូវ​អាក្រក់ » ឬ « ស្ដាប់​តាម​យើង » ដើម្បី​បំពេញ​ឃ្លា​នេះ​តាម​របៀប​នេះ ៖ « ខ្ញុំ​អាច​ងាក​ទៅរក​ព្រះអម្ចាស់​បាន តាមរយៈ​ការវិល​ត្រឡប់​ពី​ផ្លូវ​អាក្រក់ ហើយ​ស្ដាប់​តាម​ព្រះគ្រីស្ទ » ។

  2. រូបតំណាង​ស្លាកសូម​ដាក់​ស្លាក​ឃ្លា​ដែល​បាន​គូសសម្គាល់​ថា « ការងាក​ទៅរក​ព្រះ » ។

  3. សូម​ជញ្ជឹងគិត​ពី​របៀប​ដែល​សេចក្ដីពិត​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ អាច​មាន​សភាព​យ៉ាងណា​នៅក្នុង​ជីវិត​របស់​អ្នក ។

    • សាការី ១:៤

    • សាការី ៣:៧ ( « នោះ​ឯង​នឹង​រក្សា​ទីលាន​របស់​យើង​ផង ហើយ​យើង​នឹង​ឲ្យ​ឯង​បាន​ចូល​ក្នុង​ពួក​ដែល​នៅ​ទីនេះ​ដែរ » អាច​សំដៅ​ទៅលើ​អារម្មណ៍​ស្អាតស្អំ និង​ស័ក្តិសម​នៅ​ចំពោះ​មុខ​ពួក​សារទូត​សួគ៌ា ។ សូម​មើល​លេខយោង c ជា​ភាសា​អង់គ្លេស ) ។

    • សាការី ៧:៩–១០

    • សាការី ៨:១៦–១៧ ( សូម​កត់ចំណាំ​ឃ្លា « សេចក្ដីសុខ​នៅក្នុង​ទ្វារ​ក្រុង​របស់​ឯងរាល់គ្នា » ) ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ការងាក​ទៅរក​ព្រះ​អាច​ជួយ​ខ្ញុំ​បាន​យ៉ាង​ដូចម្តេច ?

យុវនារី​ងាកចេញ​ពី​យុវវ័យ​ផ្សេងទៀត​ទាំង​ក្តីឈឺចាប់

សូម​អាន​សាច់រឿង​ខាងក្រោម​នេះ ។ សូម​ជ្រើសរើស​សាច់រឿង​មួយ ដែល​ទាក់ទង​នឹង​អ្នក ហើយ​ធ្វើតាម​ជំហាន​ទាំងបី​នៅ​ខាងក្រោម​សាច់រឿង​ទាំងនេះ ។

  • ហាណា មាន​អារម្មណ៍​ឈឺចាប់​ដោយ​មនុស្ស​ម្នាក់​ដែល​នាង​គិត​ថា​គឺជា​មិត្ត ។

  • អាគីណូ ចូលចិត្ត​មើល​វីដេអូ​នៅលើ​ទូរសព្ទ​របស់​នាង ។

  • ជីវិត​របស់ មីនឌី មាន​ភាពមមាញឹក​ខ្លាំង​នាពេល​ថ្មីៗ​នេះ ។

  • លូកា ខកចិត្ត​ជាមួយ​គ្រួសារ​របស់គាត់ ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក ៖

  1. សូម​បន្ថែម​ព័ត៌មាន​លម្អិត​ទៅនឹង​សាច់រឿង​នេះ ដោយ​ការរាយបញ្ជី​ពី​អ្វីមួយ​ដែល​បុគ្គល​រូប​នេះ​អាច​កំពុង​ធ្វើ ដែល​អាច​បង្វែរ​ពួកគេ​ចេញពី​ព្រះអម្ចាស់ ។

  2. សូម​ជ្រើសរើស​វគ្គ​បទគម្ពីរ​មួយ ក្នុង​ចំណោម​វគ្គ​បទគម្ពីរ​ដែល​អ្នក​បាន​ដាក់​ស្លាក​មកពី​ផ្នែក « សិក្សា​ព្រះគម្ពីរ » ដែល​អាច​ជួយ​ដល់​បុគ្គល​នេះ​បាន ។

  3. រូបតំណាង​ស្វែងរកសូម​ស្វែងរក​វគ្គ​បទគម្ពីរ​ផ្សេងទៀត​មួយ ឬ​ច្រើន​ទៀត ឬ​សេចក្តី​ថ្លែងការណ៍​ខ្លីៗ​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​អាច​ជួយ​បាន ។

ជម្រើស ខ

តើ​ការងាក​ទៅរក​ព្រះ​មាន​សភាព​យ៉ាង​ដូចម្ដេច ?

ដៃ​អធិស្ឋាន ដាក់​នៅលើ​ព្រះគម្ពីរ​កំពុង​បើក

សូម​ជ្រើសរើស​ធនធាន​ពីរ ឬ​ច្រើន មកពី​ធនធាន​ទាំង ប្រាំ ខាងក្រោម​នេះ ។ សូម​រកមើល​សេចក្ដីពិត​ដែល​អាច​ជួយ​អ្នក​ឲ្យ​ងាក​ទៅរក​ព្រះ ។

  1. អេណុស ១:១–៦ – បទពិសោធន៍​របស់​អេណុស​ក្នុង​ការងាក​ទៅរក​ព្រះអម្ចាស់

  2. ម៉ូសាយ ២៧:២៣–៣០ – បទពិសោធន៍​របស់​អាលម៉ា​ជា​កូន​ក្នុង​ការងាក​ទៅរក​ព្រះអម្ចាស់

  3. ស៊ីស្ទើរ ចយ ឌី ចូនស៍ អតីត​ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ​បាន​បង្រៀន ៖

    ស៊ីស្ទើរ ចយ ឌី ចូនស៍

    ព្យាយាម​រៀន​បន្ថែម​ទៀត​ជា​រៀងរាល់​ថ្ងៃ ។ ព្រះវរបិតា​សួគ៌​មិន​រំពឹង​ឲ្យ​ក្មួយៗ​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ ជីវិត​នេះ​គឺ​ជា​ការរៀន និង​លូតលាស់​បន្តិច​ម្ដងៗ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យក្មួយៗ​បន្ត​ព្យាយាម ។ ហើយ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ក្មួយៗ​រីករាយ​នឹង​វា !

    ជួនកាល​យើង​តឹងតែង​ពេក​ចំពោះ​ខ្លួនឯង ។ យើង​គិត​ថា « ខ្ញុំ​បាន​បរាជ័យ ។ ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ » រួច​ហើយ​យើង​បោះបង់​ចោល ។ ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះបន្ទូល​ថា « ចូរ​ធ្វើ​បន្ត​ទៀត ។ យើង​នៅ​ទី​នេះ​ចាំ​ជួយ​កូនៗ ! » ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មិន​ចាំបាច់​ធ្វើ​កិច្ចការ​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ ។ យើង​អាច​ក្រោក​ឡើង ហើយ​ព្យាយាម​ម្ដង​ទៀត​ជាមួយ​នឹង​ជំនួយ​របស់​ទ្រង់ ។ នោះ​ហើយ​គឺ​ជា​ជីវិត​នេះ ។ ( « A Little Better Every Day » ប្រិយមិត្ត ខែ​មករា ឆ្នាំ​២០២០ ទំព័រ ២០ )

  4. ប្រធាន រ័សុល អិម ណិលសុន « ត្រូវការ​អ្នកដែល​ផ្សះផ្សា​គេ » ចាប់ពី​នាទី​ទី ៣:៥៤ ដល់ ៨:១៥

    19:4
  5. អែលឌើរ អាឡែន ឌី ហែនី នៃ​ពួកចិតសិប​នាក់ « ចងចាំ​ដល់​អង្គ​ដែល​យើង​ទុក​ចិត្ត » ចាប់ពី​នាទី​ទី ៦:២០ ដល់ ៧:៤៣

    10:25

រូបតំណាង​ចែកចាយសូម​ចែកចាយ​ប្រភព​ដើម​មួយ ក្នុង​ចំណោម​ប្រភព​ដើម​ទាំងនេះ​ជាមួយ​សមាជិក​គ្រួសារ ឬ​មិត្តភក្តិ​ម្នាក់ ។ សូម​សួរពួកគេ​នូវ​សំណួរ​ខាងក្រោម ៖

  1. តើ​អ្នក​បាន​ងាក​ទៅរក​ព្រះអម្ចាស់​តាម​របៀប​ណា​ខ្លះ ?

  2. តើ​ថ្នាក់ដឹកនាំ​សាសនាចក្រ​បាន​និយាយ​អ្វីខ្លះ ដែល​បាន​ជួយ​អ្នក​ឲ្យ​ងាក​ទៅរក​ព្រះអម្ចាស់ ?

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​សរសេរ​រឿង​មួយ ឬ​ពីរ​ដែល​អ្នក​មាន​អារម្មណ៍​ថា​អាច​ជួយ​អ្នក​ឲ្យ​ងាក​ទៅរក​ព្រះអម្ចាស់​បាន ។ សូម​យាង​អញ្ជើញ​ព្រះវរបិតា​សួគ៌​របស់​អ្នក​នៅក្នុង​ការអធិស្ឋាន ឲ្យ​ជួយ​អ្នក​ជាមួយ​នឹង​ការខិតខំ​របស់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​របៀប​ដែល​អ្នក​អាច​ងាក​ទៅរក​ព្រះអម្ចាស់​បាន ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • រឿង​មួយ ឬ​ពីរ​ដែល​អ្នក​មាន​អារម្មណ៍​ថា​អាច​ជួយ​អ្នក​ឲ្យ​ងាក​ទៅរក​ព្រះអម្ចាស់ ។

  • សេចក្ដីពិត​ដែល​អ្នក​បាន​រៀន​មកពី​សាការី រួមទាំង​របៀប​ដែល​ការដឹង​សេចក្ដីពិត​នេះ​អាច​ផ្ដល់​ពរជ័យ​ដល់​ក្មេង​ជំទង់​ម្នាក់ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?