ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥០៖ អេម៉ុស ៨—ការយកឈ្នះ​លើ​ភាពស្រេក​ឃ្លាន​ខាង​វិញ្ញាណ


ប្រធាន រ័សុល អិម ណិលសុន ថ្លែង​សុន្ទរកថា​បិទ​នៅក្នុង​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ​២០២១

អេម៉ុស; អូបាឌា; យ៉ូណាស ៖ មេរៀន​ទី ១៥០

អេម៉ុស ៨

ការយកឈ្នះ​លើ​ភាពស្រេក​ឃ្លាន​ខាង​វិញ្ញាណ

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

យើង​ទាំងអស់​គ្នា​បាន​ទទួល​អារម្មណ៍​ស្រេកឃ្លាន​នោះ ។ សូម​ស្រមៃ​ថា តើ​ការរងទុក្ខ​នូវ​ការស្រេកឃ្លាន​ខាង​វិញ្ញាណ​អាច​មាន​សភាព​បែប​ណ ? ព្រះអម្ចាស់​បាន​បង្រៀន​ពួកសាសន៍​អ៊ីស្រាអែល​តាមរយៈ​អេម៉ុស ដោយ​ប្រើ​រូបភាព​នេះ ។ អេម៉ុស​បាន​ព្យាករ​ថា ប្រជាជន​របស់​លោក​នឹង​លែង​ទទួល​បាន​ព្រះបន្ទូល​របស់​ទ្រង់​ទៀត​ហើយ ដោយសារ​ពួកគេ​បាន​បដិសេធ​ព្រះបន្ទូល​នោះ ។ ការបាត់បង់​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នឹង​នាំ​ទៅរក​សេចក្តី​អំណត់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​បំពេញ​ភាពស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​អ្នក​បាន តាមរយៈ​ការស្តារ​ដំណឹងល្អ​ឡើងវិញ ។

សិក្សា​ព្រះគម្ពីរ

ទេសភាព​វាលខ្សាច់

នៅពេល​កូនចៅ​អ៊ីស្រាអែល​ស្ថិត​នៅ​ទីរហោស្ថាន ពួកគេ​មាន​អាហារ​តិចតួច​ខ្លាំង​ណាស់ ។ នៅ​គ្រា​មួយ ពួកគេ​បាន​និយាយ​ថា ពួកគេ​សុខចិត្ត​ស្លាប់​នៅក្នុង​ប្រទេស​អេស៊ីព្ទ ជា​កន្លែង​ដែល​ពួកគេ​ជា​ទាសករ​គេ ជាជាង​ស្រេក​ឃ្លាន​បែប​នេះ ( សូម​មើល និក្ខមនំ ១៦:១–៣ ) ។

តើ​អ្នក​អាច​គិត​ពី​គ្រា​មួយ ដែល​អ្នក​ឃ្លាន​ខ្លាំង​ដែរ​ឬ​ទេ ? តើ​វា​មាន​សភាព​ដូចម្ដេច ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេល​អ្នក​អាច​ញ៉ាំ​បាន​នៅ​ទីបញ្ចប់ ?

នៅ​ជំនាន់​របស់​ព្យាការី​អេម៉ុស លោក​បាន​ព្យាករ​ពី​ការស្រេកឃ្លាន​ខាង​វិញ្ញាណ ។ តើ​មនុស្ស​អាច​ស្រេកឃ្លាន​ខាង​វិញ្ញាណ ហើយ​ពុះពារ​ស្វែងរក​អ្វីខ្លះ ? អេម៉ុស​បាន​បើក​សម្ដែង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដល់​ប្រជាជន ។ ជាអកុសល ពួកគេ​មិន​ចង់​ស្ដាប់​នោះ​ទេ ( សូម​មើល អេម៉ុស ៧:១១–១៦ ) ។

រូបតំណាង​គូសសម្គាល់សូម​អាន អេម៉ុស ៨:១១–១២ ។ សូម​គូសសម្គាល់​ផលវិបាក​នៃ​ការបដិសេធ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។

ការយល់​ពី​ការក្បត់​សាសនា ។ ខគម្ពីរ​ទាំងនេះ​សំដៅ​ទៅលើ​រយៈពេល​មួយ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ការក្បត់​សាសនា ។ ការក្បត់​សាសនា គឺ​នៅពេល​ដែល​បុគ្គល ឬ​ក្រុម​មនុស្ស​បដិសេធ​គោលការណ៍​នៃ​ដំណឹងល្អ ហើយ​ព្រះអម្ចាស់​លែង​បញ្ជូន​ពួកព្យាការី​ទៅកាន់​ពួកគេ ។ ការសម្រេច​មួយ​នៃ​ការព្យាករ​របស់​អេម៉ុស​បាន​កើតឡើង​បន្ទាប់ពី​ការស្លាប់​របស់​ពួកសាវក​របស់​ព្រះគ្រីស្ទ ហើយ​ត្រូវ​បាន​ស្គាល់​ថា​ជា​ការក្បត់​សាសនា​ដ៏​ធំ ។ ការក្បត់​សាសនា​ដ៏​ធំ​មាន​រយៈពេល​រហូត​ដល់​ព្រះអម្ចាស់​បាន​ស្ដារ​ឡើងវិញ​នូវ​ដំណឹងល្អ​របស់​ទ្រង់ តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​គិត​ពី​អ្វី​ដែល​អ្នក​បាន​អាន សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​ចិត្ត​របស់​អ្នក ។ តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​អំណត់​គឺជា​ការប្រៀបធៀប​ដ៏​ល្អ​សម្រាប់​ការរស់នៅ​ដោយ​គ្មាន​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ? តើ​ការព្យាករ​របស់​អេម៉ុស​បាន​សម្រេច​តាម​របៀប​ណា​ខ្លះ ?

សូម​មើល​រូបភាព​ខាងក្រោម ហើយ​អាន​បទគម្ពីរ​ខាងក្រោម​នេះ ។ កាល​អ្នក​ធ្វើ​ដូច្នេះ សូម​គិត​ពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ដូចជា​និមិត្តរូប​ទាំងនេះ ។

ព្រះយេស៊ូវ​គ្រីស្ទ​កាច់​នំបុ័ង
ព្រះយេស៊ូវ​គ្រីស្ទ​ក្បង់​ទឹក
  • យ៉ូហាន ៦:៣៣–៣៥

  • យ៉ូហាន ៧:៣៧–៣៨

រូបតំណាង​តំណ​ភ្ជាប់ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ទាំងទ្វេ នោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​សាសនាចក្រ​នេះ​ឡើងវិញ​នៅ​ជំនាន់​របស់​យើង ។ សូម​អាន​វគ្គ​បទគម្ពីរ​បី ឬ​ច្រើន នៅ​ខាងក្រោម​នេះ ។ សូម​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ទ្រង់​នឹង​ធ្វើ​នៅ​អំឡុង​ការស្តារ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ ។ សូម​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​ទាំងនេះ​ថា « ការស្តារ​ឡើងវិញ » ។

រូបតំណាង​សៀវភៅ​កត់ចំណាំសេចក្ដីពិត​ដែល​ត្រូវបាន​នាំ​មកវិញ​តាមរយៈ​ការស្ដារ​ឡើងវិញ អាច​ជួយ​យើង​ឲ្យ​បាន​ឆ្អែត​ខាង​វិញ្ញាណ ។ នៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​សរសេរ​សេចក្ដីពិត​នានា​ដែល​អ្នក​បាន​រៀន​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ជួយ​អ្នក​ឲ្យ​បាន​ឆ្អែត​ខាង​វិញ្ញាណ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

ចុះ​បើ​ខ្ញុំ​មិន​ដឹង​ច្រើន​អំពី​ការក្បត់​សាសនា និង​ការស្តារ​ឡើងវិញ​នោះ ?

រូបតំណាង​សៀវភៅ​កត់ចំណាំការយល់ដឹង​ពី​ការក្បត់​សាសនា និង​ការស្តារ​ឡើងវិញ អាច​ជួយ​អ្នក​ឲ្យ​មើលឃើញ​ផែនការ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​ចំពោះ​អ្នក ។ បន្ទាប់​មក អ្នក​អាច​ប្រើប្រាស់​ចំំណេះដឹង​នេះ​ដើម្បី​បង្រៀន​ដល់​អ្នកដទៃ​បាន ។ សូម​សិក្សា​ធនធាន​ខាងក្រោម​នេះ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ការក្បត់​សាសនា និង​ការស្តារ​ឡើងវិញ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​រៀបចំ​គម្រោង​មេរៀន​មួយ​អំពី​ការក្បត់​សាសនា និង​ការស្តារ​ឡើងវិញ ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​យុវវ័យ​នៅក្នុង​សាខា ឬ​វួដ​របស់​អ្នក​បាន ។ សូម​បន្ថែម​យ៉ាង​ហោច​ណាស់​របៀប​មួយ ដែល​ច្នៃប្រឌិត​ដើម្បី​ឲ្យ​មិត្តភក្តិ​របស់​អ្នក​ចូលរួម​ក្នុង​មេរៀន​នេះ ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ចម្អែត​ភាពស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​ខ្ញុំ ?

នៅ​ជំនាន់​របស់​យើង យើង​អាច​មាន​អារម្មណ៍​ស្រេកឃ្លាន​ខាង​វិញ្ញាណ ។ សូម​គិត​អំពី​សាច់រឿង​ខាងក្រោម ៖

យុវនារី​កំពុង​មើល​ទៅ​ក្រៅ​តាម​បង្អួច

ម៉ាថា មាន​អាយុ​១៥​ឆ្នាំ ហើយ​មិន​ចង់​បាន​អ្វី​ក្រៅពី​ចង់​ស្វែងរក​គោលបំណង​សម្រាប់​ជីវិត​របស់​នាង​នោះ​ទេ ។ នាង​ពិបាក​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ហើយ​នាង​មិន​ច្បាស់​ថា តើ​នាង​គួរ​ទៅ​ទិសដៅ​ណា​នោះ​ទេ ។

សូម​ពិនិត្យ​មើល​ចំណុច​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​រៀបចំ​សារ​លើក​ទឹកចិត្ត​មួយ​សម្រាប់ ម៉ាថា ។

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ​១៩២០–២០០៧ ) បាន​ពន្យល់​ថា ៖

ប្រធាន ជែមស៍ អ៊ី ហ្វោស្ត

តើ​យើង​អាច​ស្តាប់ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​នៅ​ឯណា ? យើង​អាច​ស្តាប់ឮ​ព្រះបន្ទូល​ទ្រង់​តាមរយៈ​ព្យាការី​របស់​យើង … គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​ពួកអ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ផ្សេងទៀត ។ យើង​ក៏​អាច​ស្តាប់ឮ​ព្រះបន្ទូល​ទ្រង់​តាមរយៈ​ប្រធាន​ស្ដេក និង​ប៊ីស្សព​របស់​យើង​ផងដែរ ។ ពួក​អ្នកផ្សព្វផ្សាយ​សាសនា​អាច​ស្តាប់ឮ​ព្រះបន្ទូល​ទ្រង់​តាមរយៈ​ប្រធាន​បេសកកម្ម​របស់​ពួកគេ ។ យើង​អាច​អាន​ព្រះបន្ទូល​ទ្រង់​នៅក្នុង​ព្រះគម្ពីរ ។ យើង​ក៏​អាច​ស្ដាប់ឮ​សំឡេង​តូច​រហៀង ដែល​មក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ផងដែរ ។ ការស្តាប់​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​លើកស្ទួយ​យើង​ចេញពី​ភាពពិការ​ភ្នែក​ខាង​វិញ្ញាណ « មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់ » ។ ( « The Light in Their Eyes » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០៥ ទំព័រ ២១ )

សូម​គិត​អំពី​ការចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ​ប្រចាំ​ថ្ងៃ ដែល​អ្នក​កំពុង​ទទួល​បាន ។ តើ​អ្នក​មាន​អារម្មណ៍​ថា សកម្មភាព​ណាមួយ​ដែល​ជួយ​អ្នក​​បាន​ខ្លាំង​បំផុត ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​បាន ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា អ្នក​មិន​ខកខាន​ឱកាស​បំពេញ​សេចក្តី​ស្រេកឃ្លាន​ខាង​វិញ្ញាណ​ទាំងនេះ ?

រូបតំណាង​សៀវភៅ​កត់ចំណាំដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​សិក្សា សូម​សរសេរ​សារ​មួយ​ទៅកាន់ ម៉ាថា ។ ជា​ផ្នែក​មួយ​នៃ​ការឆ្លើយតប​របស់​អ្នក សូម​ប្រាកដ​ថា​បាន​រួមបញ្ចូល​ខគម្ពីរ សេចក្ដី​ថ្លែងការណ៍​មកពី​ថ្នាក់ដឹកនាំ​សាសនាចក្រ ហើយ​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន គឺ​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​បំពេញ​ភាពស្រេក​ឃ្លាន​ខាង​វិញ្ញាណ​របស់​អ្នក​បាន តាមរយៈ​ការស្តារ​ដំណឹងល្អ​ឡើងវិញ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • គម្រោង​មេរៀន​របស់​អ្នក​អំពី​ការក្បត់​សាសនា និង​ការស្តារ​ឡើងវិញ ។

  • ការឆ្លើយតប​ដែល​លើក​ទឹកចិត្ត​របស់​អ្នក​ទៅកាន់ ម៉ាថា ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?