ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៩២ ៖ អែសរ៉ា—ការរៀបចំ​ខ្លួន​ចូល​ដំណាក់​នៃ​ព្រះអម្ចាស់


ព្រះវិហារ​បរិសុទ្ធ​មើរីឌាន អៃដាហូ

អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ ៖ មេរៀន​ទី ៩២

អែសរ៉ា

ការរៀបចំ​ខ្លួន​ចូល​ដំណាក់​នៃ​ព្រះអម្ចាស់

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

សេចក្តី​អំណរ​ដែល​យើង​ទទួល​បាន​ក្នុង​អំឡុង​ព្រឹត្តិការណ៍​ជីវិត​សំខាន់ៗ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​កម្រិត​នៃ​ការរៀបចំ​ខ្លួន​របស់​យើង ។ ពួកសាសន៍​អ៊ីស្រាអែល​បាន​រកឃើញ​សេចក្តី​អំណរ បន្ទាប់ពី​ការរៀបចំ​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ដូចគ្នា​ដែរ យើង​ក៏​អាច​ដក​ពិសោធន៍​សេចក្ដី​អំណរ​បាន​ផងដែរ តាមរយៈ​ការរៀបចំ​សម្រាប់​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ជីវិត ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ចង់​រៀបចំ​ខ្លួន​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។

សិក្សា​ព្រះគម្ពីរ

តើ​អ្នក​ទន្ទឹង​រង់ចាំ​ព្រឹត្តិការណ៍​អ្វីខ្លះ ក្នុង​រយៈពេល​មួយ​ឆ្នាំ ប្រាំ​ឆ្នាំ និង​១០​ឆ្នាំ​ទៀត ? តើ​អ្នក​រៀបចំ​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ទាំងនេះ​តាម​របៀប​ណា ?

ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ( ឆ្នាំ​១៨០៧–១៩៩៨ ) បាន​ថ្លែង​អំពី​ព្រឹត្តិការណ៍​មួយ ដែល​លោក​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ។

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

[ នៅក្នុង​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ] បន្ទាប់​មក ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ធ្វើការ​ថ្លែង​សុន្ទរកថា​ទៅកាន់​ពួកបរិសុទ្ធ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​ទន្ទឹង​រង់ចាំ​ថ្ងៃ​នេះ​អស់រយៈ​ពេល​ហាសិប​ឆ្នាំ​ហើយ​ក្នុង​ជីវិត​របស់​ខ្ញុំ » ។ ( Saints: The Story of the Church of Jesus Christ in the Latter Days ភាគ​២ No Unhallowed Hand, 1846–1893 [ ឆ្នាំ​២០២០ ] ទំព័រ ៦៦៣–៦៦៤ )

តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវិហារ​បរិសុទ្ធ ដែល​អាច​បណ្ដាល​ឲ្យ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ទន្ទឹង​រង់ចាំ​ឲ្យ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក សាងសង់​រួចរាល់ ?

ប្រមាណជា​ឆ្នាំ​៦០៥ ម.គ.ស. ពួក​បាប៊ីឡូន​បាន​ដណ្ដើម​យក​ក្រុង​យេរូសាឡិម ហើយ​ចាប់ផ្ដើម​និរទេស​ពួកសាសន៍​យូដា​ជា​ឈ្លើយ​ទៅ​ក្រុង​បាប៊ីឡូន ។ នៅ​ឆ្នាំ​៥៨៧ ម.គ.ស. ពួកគេ​បាន​បំផ្លាញ​ព្រះវិហារ​បរិសុទ្ធ ហើយ​ការនិរទេស​ក៏​បាន​កើនឡើង ។ ប្រហែល​៥០​ឆ្នាំ​ក្រោយមក ពួកពើស៊ី​បាន​ដណ្ដើម​យក​ក្រុង​បាប៊ីឡូន​បាន ក្រោម​ការបញ្ជា​របស់​ស្តេច​ស៊ីរូស ។ នៅ​ទីបំផុត ព្រះ​បាន​បំផុស​គំនិត​ស្តេច​ស៊ីរូស​ឲ្យ​អនុញ្ញាត​ឲ្យ​ពួកសាសន៍​យូដា​មួយ​ចំនួន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ ( សូម​មើល អែសរ៉ា ១:១–៣ ) ។ ជា​ផ្នែក​មួយ​នៃ​ការបំពេញ​តាម​ការព្យាករ ( សូម​មើល អេសាយ ៤៤:២៨; យេរេមា ២៩:១០ ) ព្រះវិហារ​បរិសុទ្ធ​នេះ​ត្រូវបាន​សាងសង់​ឡើងវិញ ៧០​ឆ្នាំ​ក្រោយពី​ព្រះវិហារ​បរិសុទ្ធ​នោះ​ត្រូវបាន​បំផ្លាញ ។

រូបតំណាង​គូសសម្គាល់សូម​អាន អែសរ៉ា ៦:១៥–១៦, ២២ ហើយ​គូសសម្គាល់​អារម្មណ៍​របស់​ពួកសាសន៍​យូដា នៅពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ឧទ្ទិសឆ្លង​នៅ​ទីបំផុត បន្ទាប់ពី​ការខិតខំ និង​ការរៀបចំ​ខ្លួន​ខាង​វិញ្ញាណ​អស់​ជាច្រើន​ឆ្នាំ ។

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់ចំណាំ​មួយ​ជាប់​នឹង ខទី ២២ ជាមួយនឹង​គោលការណ៍​នេះ នៅពេល​យើង​រៀបចំ​ខ្លួន​ដើម្បី​ថ្វាយ​បង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង​ឲ្យ​មាន​សេចក្តី​អំណរ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

នៅក្នុង​ទិដ្ឋភាព​ខ្លះ ការសង់​ព្រះវិហារ​បរិសុទ្ធ​គឺ​ងាយស្រួល​ជាង​ការស្ថាបនា​មនុស្ស​ម្នាក់​ឲ្យ​ត្រៀមខ្លួន​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ទៅ​ទៀត ។ ( « Closing Remarks » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ទំព័រ ១២២–១២៣ )

សូម​ជញ្ជឹង​គិត​ពី​មូលហេតុ​ដែល​លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក « ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

តើ​ខ្ញុំ​អាច​រៀបចំ​ខ្លួន​ខ្ញុំ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ​យ៉ាង​ដូចម្តេច ?

មាន​ភាពខុសគ្នា​រវាង​ការទៅ​ព្រះវិហារ​បរិសុទ្ធ និង​ការរៀបចំ​ខ្លួន​ទៅកាន់​ដំណាក់​របស់​ព្រះអម្ចាស់ ។

សូម​សិក្សា​ធនធាន​ពីរ ឬ​ច្រើន ក្នុង​ចំណោម​ធនធាន​ទាំង​បួន​ខាងក្រោម​នេះ ដើម្បី​ជួយ​អ្នក​ឲ្យ​មើលឃើញ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​រៀបចំ​ខ្លួន​ទៅកាន់​ដំណាក់​របស់​ព្រះអម្ចាស់ ។

  1. អែលឌើរ ខិន អេហ្វ រីឆាតស៍ « ការរៀបចំ​ដើម្បី​ចូល​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ »

  2. « រៀបចំ​ខ្លួន​សម្រាប់​ព្រះដំណាក់​របស់​ព្រះអម្ចាស់ » នៅលើ​គេហទំព័រ temples.ChurchofJesusChrist.org

  3. ប្រធាន រ័សុល អិម ណិលសុន « Personal Preparation for Temple Blessings » ( នាទី​ទី ៦:៤៩ ដល់​នាទី​ទី ៨:២២ សម្រាប់​ការរៀបចំ​ខ្លួន​ខាង​រូបកាយ )

    14:53
  4. ប្រធាន រ័សុល អិម ណិលសុន « Personal Preparation for Temple Blessings » ( នាទី​ទី ៨:២៣ ដល់​នាទី​ទី ១០:៥៥ សម្រាប់​ការរៀបចំ​ខ្លួន​ខាង​វិញ្ញាណ )

    14:53

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • សូម​ស្រមៃ​ថា អ្នក​នឹង​ទៅ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​រយៈពេល​មួយ​ខែ​ទៀត ។ សូម​សរសេរ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​រៀបចំ​ខ្លួន​អ្នក​មួយ​ខែ​មុន មួយ​សប្តាហ៍​មុន និង​មួយ​ថ្ងៃ​មុន ។

ជម្រើស ខ

តើ​ខ្ញុំ​អាច​ជួយ​អ្នកដទៃ​ឲ្យ​មើលឃើញ​ពី​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

ពួកសត្រូវ​របស់​ពួកសាសន៍​យូដា​នៅក្នុង​ភូមិភាគ​តែងតែ​សរសេរ​សំបុត្រ​ទៅ​ទូល​ស្តេច ដោយ​ធ្វើការ​ចោទ​ប្រកាន់​មិន​ពិត ដើម្បី​បញ្ឈប់​កិច្ចការ​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ កុំ​ឲ្យ​មាន​ការរីកចម្រើន ។ សូម​អាន អែសរ៉ា ៤:៤–៦, ១១–១៣, ២៤ ដើម្បី​មើល​ពី​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​ចំនួន​របស់​ពួកគេ ។

តើ​ការជំទាស់​អ្វី​ដែល​អ្នក​បាន​ប្រឈមមុខ ឬ​អាច​នឹង​ប្រឈមមុខ នៅពេល​ដែល​អ្នក​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​សេចក្តីសញ្ញា​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ?

សូម​ស្រមៃ​ថា អ្នក​មាន​ភារកិច្ច​ឆ្លើយតប​ទៅនឹង​ការរិះគន់​អំពី​ព្រះវិហារ​បរិសុទ្ធ​មួយ​ដែល​នឹង​ត្រូវ​សាងសង់ ។ សូម​ពិនិត្យ​មើល​ធនធាន​មួយ​ចំនួន ឬ​ទាំងអស់ ក្នុង​ចំណោម​ធនធាន​ទាំងបួន​ខាងក្រោម ដើម្បី​ជួយ​អ្នក​សរសេរ​សារ​មួយ ដើម្បី​លើក​ទឹកចិត្ត​មនុស្ស​ឲ្យ​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ នៅពេល​អ្នក​កំពុង​ពិនិត្យ​មើល សូម​ធ្វើ​បញ្ជី​មួយ​អំពី​សេចក្តីពិត​ទាំងឡាយ​ដែល​អ្នក​ដឹង​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ និង​ពរជ័យ អារម្មណ៍ ឬ​បទពិសោធន៍​ដែល​អ្នក​ធ្លាប់​មាន​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ ។

  1. temples.ChurchofJesusChrist.org

  2. ស្វែងរក​ពាក្យ « ព្រះវិហារ​បរិសុទ្ធ » នៅក្នុង​ព្រះគម្ពីរ ឬ​នៅក្នុង ប្រធានបទ និង​សំណួរ

  3. សុន្ទរកថា សន្និសីទ​ទូទៅ អំពី​ព្រះវិហារ​បរិសុទ្ធ

  4. The Promised Blessings of Temple and Family History Work 2 ( ៤:០៤ )

    4:14

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​ធ្វើ​សេចក្តី​ប្រកាស​ជា​សាធារណៈ ប័ណ្ណប្រកាស ការចុះផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ធនធាន​ផ្សេងទៀត ដើម្បី​ជួយ​មនុស្ស​ឲ្យ​យល់ពី​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​សារៈសំខាន់​នៃ​ការរៀបចំ​ខ្លួន​ចូល​ដំណាក់​របស់​ព្រះអម្ចាស់ ។

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

របៀប​មួយ​ដែល​យើង​អាច​រៀបចំ​ខ្លួន​ឯង​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ ការស្រមៃ​ថា​ខ្លួនយើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​មាន សូម​មើល​វីដេអូ « See Yourself in the Temple » ដោយ​អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ពី​នាទី​ទី ៣:០៤ ដល់​នាទី​ទី ៣:៤៨ ។

16:23

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ពីរ ក្នុង​ចំណោម​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​នូវ​អំណរ នៅពេល​យើង​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះអម្ចាស់​បាន​ប្រទានពរ​អ្នក​ឲ្យ​មាន​សេចក្ដី​អំណរ​យ៉ាង​ដូចម្ដេច នៅពេល​អ្នក​បាន​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ជំរុញ​ចិត្ត​អ្នក​ឲ្យ​រៀបចំ​ខ្លួន​ចូលរួម​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ទាំងទ្វេ ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ចង់​រៀបចំ​ខ្លួន​ថ្វាយបង្គំ​ព្រះអម្ចាស់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​កាន់តែ​ខ្លាំង​ឡើង ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​បាន​សរសេរ​អំពី​ការរៀបចំ​ខ្លួន​ចូល​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។

  • អ្វី​ដែល​អ្នក​បាន​បង្កើត​ដើម្បី​ជួយ​មនុស្ស​ឲ្យ​យល់ពី​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?