ថ្នាក់​សិក្ខាសាលា
មេរៀនទី ៦៩ ៖ សាំយូអែល ទី១ ១—« ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​បានសម្រេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន »


ហាណា​ជាមួយ​កូន​ប្រុស​របស់​នាង​គឺ​ទារក​សាំយូអែល

For This Child I Prayed [ ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​បាន​កូន​នេះ ] ដោយ អែលស្ពែស យ៉ាំង

នាងរស់ ១–៤; សាំយូអែល ទី១ ១–៣ ៖ មេរៀន​ទី ៦៩

សាំយូអែល ទី១ ១

« ព្រះយេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​បានសម្រេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​អ្នក​បាន​រក​ឃើញ​ថា ខ្លួន​អ្នក​កំពុង​អង្វរ​ព្រះវរបិតាសួគ៌​សូម​ពរជ័យ​មួយ​ដែល​ហាក់​ដូច​ជា​ត្រូវការ​ការអត់ធ្មត់ និង​សេចក្ដី​ជំនឿ​របស់​អ្នក​ដែរ​ឬ​ទេ ? ហាណា​ជា​ស្ត្រី​សាសន៏​អ៊ីស្រាអែល​ដ៏​សុចរិត ដែលប្រាថ្នា​ចង់​បាន​កូនម្នាក់ ។ ទោះបីជា​បំណង​ប្រាថ្នា​ដ៏​ថ្លៃថ្លា​របស់​នាង​មិន​ត្រូវ​បាន​សម្រេច « រាល់តែឆ្នាំ » ក៏ដោយ ( សាំយូអែល ទី១ ១:៧ ) ក៏​ហាណា​នៅតែ​បន្ត​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ និង​ទូលអង្វរ​ព្រះវរបិតាសួគ៌​សូម​ពរជ័យ​នេះ​ដដែល ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​ថា ព្រះវរបិតាសួគ៌​ទ្រង់​ព្រះសណ្ដាប់​ឮ​ការអធិស្ឋាន​ដ៏​រាបទាប​របស់​អ្នក ហើយ​ប្រទាន​ពរ​ដល់​អ្នក ។

សិក្សា​ព្រះគម្ពីរ

ហាណា​កំពុង​អធិស្ឋាន

រូបតំណាង​ស្វែងរក ដើម្បី​ចាប់ផ្ដើម​ការសិក្សា​របស់​អ្នក​អំពី សាំយូអែល ទី១ ១ សូម​ស្វែងរក​បទចម្រៀង​ដែល​បង្រៀន​ពី​អំណាច​នៃ​ការអធិស្ឋាន​ទៅកាន់​ព្រះវរបិតាសួគ៌ ។ អ្នក​អាច​ប្រើ​មុខងារ​ស្វែងរក​នៅក្នុង​ផ្នែក តន្រ្តី នៃ​បណ្ណាល័យ​ដំណឹងល្អ ។ ឬ​អ្នក​អាចប្រើ Topics index នៃ​សៀវភៅ​ទំនុកតម្កើង ។ បទចម្រៀង​ដូចជា​បទ « ការ​អធិស្ឋាន​របស់​កុមារ » ( សៀវភៅចម្រៀង​កុមារ ទំព័រ ១២ ) និង « តើ​បានអធិស្ឋាន​ទេ ? » ( ទំនុកតម្កើង ល.រ. ៧៩ ) គឺជា​គំរូ​ដ៏​ល្អ ។ នៅពេល​អ្នក​ច្រៀង ឬ​អាន​បទចម្រៀង សូម​គិត​អំពី​សំណួរ​ដូចខាងក្រោម ៖

  • តើ​មាន​របៀប​ណាខ្លះ ដែល​ព្រះវរបិតាសួគ៌​ឆ្លើយ​តប​នឹង​ការអធិស្ឋាន ?

  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​ខ្ញុំ​ទៅ​កាន់​ព្រះវរបិតាសួគ៌​កាន់តែ​មាន​អត្ថន័យ ?

នៅ​ដែនដី​អេប្រាអិម សាសន៏​អ៊ីស្រាអែល​ដ៏​សុចរិត​ម្នាក់​ឈ្មោះ​អែលកាណា បាន​រស់​នៅ​ជា​មួយ​ភរិយា​ពីរ​នាក់​របស់​គាត់ ឈ្មោះ​ពេនីណា និង​ហាណា ( អាពាហ៍ពិពាហ៍ប្រពន្ធ​ច្រើន​មិន​មែន​ជា​រឿង​ចម្លែក​ទេ​នៅសម័យ​នោះ ហើយ​ព្រះអម្ចាស់​អាច​ទទួល​យក​បាន ) ។

រូបតំណាង​គូសសម្គាល់ សូម​អាន សាំយូអែល ទី១ ១:១–៧ ។ សូម​គូសចំណាំ​ការប្រឈម​ដែល​ហាណា​បាន​ប្រឈមមុខ ។ គូ​វិវាទ ឬ​គូប្រជែង​របស់​ហាណា ខទី ៦ គឺ​ពេនីណា ។ ប្រសិនបើ​អ្នក​ពុះពារ​នឹង​ឧបសគ្គ​ផ្ទាល់ខ្លួន​ដូចជា​ហាណា តើ​អ្នក​អាច​នឹង​គិត ឬ​មាន​អារម្មណ៍​យ៉ាងណា ?

រូបតំណាង​គូសសម្គាល់ សូម​អាន សាំយូអែល ទី១ ១:៩–២០ និង ២:១–២ ហើយ​រក​មើល​អ្វី​ដែល​ហាណា​បាន​ធ្វើ ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រឈម​របស់​នាង ។ សូម​គូសចំណាំ​ពាក្យ ឬ​ឃ្លា​ទាំងឡាយ​នៅក្នុង សាំយូអែល ទី១ ១:៩–២០ ដែល​បង្ហាញ​ថា​ការអធិស្ឋាន​របស់​ហាណា​មាន​ភាពរាបទាប និង​មាន​អត្ថន័យ ។ ផងដែរ សូម​គូសចំណាំ​នៅក្នុង ខទី ១៧–១៨ ដែល​បង្ហាញ​ការលួងលោម​ដែល​ព្រះអម្ចាស់​បានប្រទាន​ដល់​ហាណា ខណៈ​នាង​កំពុង​រង់ចាំ​ដើម្បី​ទទួល​បាន​ពរជ័យ​ឲ្យ​មាន​កូន​ម្នាក់ ។ អ្នក​ក៏​អាច​មើល​វីដេអូ « Hannah’s Faith » ( ៣:០៨ ) និង​អាន​តាម​បណ្ដើរ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​បាន​ផងដែរ ។

3:9

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​កត់ត្រា​គំនិត​របស់​អ្នក​អំពី​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • តើ​ដំណើររឿង​របស់​ហាណា​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​ជឿ​ថា ព្រះវរបិតាសួគ៌​បាន​ព្រះសណ្ដាប់​ឮ​ការអធិស្ឋាន​របស់​ពួកគេ និង​ប្រទានពរ​ដល់​ពួកគេ​ដោយ​របៀបណា ?

  • តើ​អ្នក​ធ្លាប់​បានរៀន ឬ​មាន​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ដឹង​ថា ព្រះវរបិតាសួគ៌​ឆ្លើយ​ការអធិស្ឋាន ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ព្រះវរបិតាសួគ៌​អាច​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ?

សូម​មើល « How I #HearHim: Elder D. Todd Christofferson » ( ២:២៥ ) នៅពេល​អ្នក​គិត​អំពី​របៀប​ដែល​ព្រះ​ឆ្លើយតប​ការអធិស្ឋាន ។

2:25

ព្រះវរបិតាសួគ៌​ឆ្លើយតប​មក​យើង នៅពេល​ដែល​យើង​ទាក់ទង​ទៅ​ទ្រង់​តាមរយៈ​ការអធិស្ឋាន ។ ទ្រង់​ឆ្លើយតប​មក​យើង​តាម​វិធី​ជា​ច្រើន ។

រូបតំណាង​ស្លាក សូម​គិត​អំពី​បុគ្គល​ដែល​អ្នក​បានសិក្សា​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ។ សូម​ស្វែងរក​ខគម្ពីរ​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តីស្រឡាញ់ បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួកគេ ។ ឧទាហរណ៍​អាច​រួមមាន​លោក​អ័ដាម និង​នាង​អេវ៉ា ( សូមមើល ម៉ូសេ ៥:៤, ៩–១២ ) អ័ប្រាហាំ និង​សារ៉ា ( សូមមើល លោកុប្បត្តិ ១៥:២–៦; ១៧:១៩ ) ឬ ម៉ូសេ ( សូមមើល លោកុប្បត្តិ ១៧:១–៦ ) ។ សូម​ដាក់​ស្លាក​ខគម្ពីរ​ដែល​អ្នក​បាន​រកឃើញ​ថា « ការឆ្លើយតប​នឹង​ការអធិស្ឋាន » ឬ​ស្លាក​មួយ​ទៀត​ដែល​មាន​ប្រយោជន៍​ចំពោះ​អ្នក ។

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​បង្កើត​បញ្ជី​មួយ​អំពី​របៀប​ដែល​ព្រះវរបិតាសួគ៌​អាច​ឆ្លើយតប​នឹង​ការអធិស្ឋាន ។ នៅពេល​អ្នក​បាន​បញ្ចប់ សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម ៖

  • តើ​ដំណើររឿង​របស់​ហាណា អាច​ជួយ​នរណា​ម្នាក់​ឲ្យ​យល់​ពី​របៀប​មួយ​ចំនួន ដែល​ព្រះវរបិតាសួគ៌​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​ពួកគេ​ដោយ​របៀបណា ?

  • តើ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ដកពិសោធ​នូវ​ពរជ័យ​របស់​ព្រះវរបិតាសួគ៌ បន្ទាប់ពី​ការអធិស្ឋាន​ដ៏​រាបទាប​យ៉ាង​ដូចម្តេច ?

ជម្រើស ខ

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​ខ្ញុំ​កាន់តែ​មាន​ន័យ​ដោយ​របៀប​ណា ?

ព្រះយេស៊ូវ​អធិស្ឋាន

យើង​អាច​ធ្វើតាម​ជំហាន​នានា ដើម្បី​ធ្វើឲ្យ​ការអធិស្ឋាន​របស់​យើង​កាន់តែ​មាន​អត្ថន័យ ។

សូម​អាន ម៉ាថាយ ៦:៩–១៣ ។ សូម​រកមើល​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ការអធិស្ឋាន​ដែល​មាន​អត្ថន័យ​មកពី​ព្រះយេស៊ូវ ។

រូបតំណាង​ស្លាក សូម​ប្រើ​ឧបករណ៍​ការសិក្សា​ព្រះគម្ពីរ ដូចជា Topical Guide សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ និង​បណ្ណាល័យ​ដំណឹងល្អ ដើម្បី​ស្វែងរក​វគ្គបទគម្ពីរ​មួយ​ចំនួន​ដែល​បង្ហាញ​ពី​គំរូ​នៃ​ការអធិស្ឋាន​ដ៏​មាន​អត្ថន័យ ។ ឧទាហរណ៍​អាច​រួមមាន អេណុស ( សូមមើល អេណុស ១:២–១០ ) អាលម៉ា ( សូមមើល អាលម៉ា ៥:៤៥–៤៦ ) ឬ​បងប្រុស​យ៉ាងរេឌ ( សូមមើល អេធើរ ៣:២–៥ ) ។ សូម​ដាក់​ស្លាក​គំរូ​ដែល​អ្នក​បាន​រកឃើញ​ថា « ការអធិស្ឋាន​ដ៏​មាន​អត្ថន័យ » ឬ​ដាក់​ស្លាក​ដែល​មាន​ប្រយោជន៍​ចំពោះ​អ្នក ។

សូមមើល​វីដេអូ « Are You Really There? » ( ៣:៤៦ ) នៅពេល​អ្នក​គិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​អ្នក​ផ្ទាល់​មាន​អត្ថន័យ ។

3:45

រូបតំណាង​សៀវភៅ​កត់ចំណាំនៅក្នុង​សៀវភៅ​កត់ចំណាំ​របស់​អ្នក សូម​ធ្វើ​បញ្ជី​នៃ​អ្វីៗ​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​អ្នក​កាន់តែ​មាន​អត្ថន័យ ។ បន្ទាប់មក សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ដំណើររឿង​របស់​ហាណា​អាច​ជួយ​នរណា​ម្នាក់​ឲ្យ​ព្យាយាម​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​ពួកគេ​កាន់​តែ​រាបទាប និង​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​អ្វីខ្លះ​ដែល​អ្នក​បានធ្វើ​ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​អ្នក​ទៅ​កាន់​ព្រះវរបិតាសួគ៌​កាន់តែ​រាបទាប និង​កាន់តែ​មាន​អត្ថន័យ ?

សូម​ពិចារណា​អធិស្ឋាន​ឥឡូវនេះ​ដើម្បី​ទូលសូម​ជំនួយ និង​ការណែនាំ​អំពី​របៀប​ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​អ្នក​កាន់តែ​មាន​អត្ថន័យ ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ថា ព្រះវរបិតាសួគ៌​ទ្រង់​ព្រះសណ្ដាប់​ឮ​ការអធិស្ឋាន​ដ៏​រាបទាប​របស់​អ្នក ហើយ​ប្រទាន​ពរ​ដល់​អ្នក ។

សូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • បញ្ជី​ដែល​អ្នក​បានធ្វើ​ពី​របៀប​ដែល​ព្រះវរបិតាសួគ៌​អាច​ឆ្លើយតប​ការអធិស្ឋាន ។

  • បញ្ជី​ដែល​អ្នក​បាន​ធ្វើ​អំពី​អ្វីៗ​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​ការអធិស្ឋាន​របស់​អ្នក​កាន់តែ​មាន​អត្ថន័យ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?