« មេរៀនទី ៤៦ ៖ និក្ខមនំ ១៥; ១៧—ការស្វែងរកសេចក្តីពិតមកពីព្រះនៅក្នុងព្រះគម្ពីរ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
One Before God [ ម្នាក់នៅចំពោះព្រះភ័ក្រ្តព្រះ ] ដោយ យ៉ូសែប ប្រ៊ីកឃី
និក្ខមនំ ១៤–១៨ ៖ មេរៀនទី ៤៦
និក្ខមនំ ១៥; ១៧
ការស្វែងរកសេចក្តីពិតមកពីព្រះនៅក្នុងព្រះគម្ពីរ
សូមមើល « សិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ជារឿយៗ ព្រះតែងប្រើបទពិសោធន៍ខាងសាច់ឈាម ដើម្បីបង្រៀនមេរៀនខាងវិញ្ញាណសំខាន់ៗ ។ ឧទាហរណ៍ ព្រះបានប្រើសេចក្តីត្រូវការរបស់ពួកសាសន៏អ៊ីស្រាអែលដើម្បីទទួលបានទឹក និងជំនួយក្នុងការប្រយុទ្ធ ដើម្បីបង្រៀនដល់ពួកគេ និងពួកយើង ។ តាមរយៈការអនុវត្ត និងការដឹកនាំពីព្រះវិញ្ញាណ នោះយើងអាចរៀនសម្គាល់ និងអនុវត្តសេចក្តីពិតខាងវិញ្ញាណនៅក្នុងដំណើររឿងនៃបទគម្ពីរទាំងឡាយមកក្នុងជីវិតរបស់យើងបាន ។ មេរៀននេះអាចជួយអ្នកឲ្យស្គាល់សេចក្ដីពិតមកពីព្រះនៅក្នុងព្រះគម្ពីរ និងភ្ជាប់សេចក្ដីពិតទាំងនោះទៅនឹងជីវិតរបស់អ្នក ។
សិក្សាព្រះគម្ពីរ
សូមមើលរូបភាពខាងក្រោមនេះ ។ តើអ្នកដឹងទេថា តើផ្នែកណាមួយនៃនាវានេះជាដៃចង្កូត ?
ដៃចង្កូតមាននូវចង្កូតដែលនៅខាងក្រោយនាវា ព្រមទាំងបរិក្ខារដែលនាវិកប្រើដើម្បីបញ្ជាចង្កូតនោះ ។ ចង្កូតត្រូវបានគេប្រើសម្រាប់កាច់ចង្កូតនាវា ។
សូមមើលវីដេអូ « The Principles of My Gospel » ចាប់ពីនាទីទី ១២:២៧ ដល់នាទីទី ១៣:០៩ ឬសូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
សម្រាប់ខ្ញុំ និងបងប្អូន គោលការណ៍នៃដំណឹងល្អគឺដូចជាចង្កូតសម្រាប់សំពៅ ។ គោលការណ៍ត្រឹមត្រូវធ្វើឲ្យយើងរកឃើញផ្លូវរបស់យើង ហើយឈរយ៉ាងរឹងមាំ ខ្ជាប់ខ្ជួន និងមិនរង្គោះរង្គើ ដើម្បីកុំឲ្យយើងបាត់បង់លំនឹងយើង ហើយដួលក្នុងព្យុះនៃភាពងងឹត និងការភាន់ច្រឡំនៅថ្ងៃចុងក្រោយដ៏ឃោរឃៅនេះ ។ ( « គោលការណ៍ទាំងឡាយនៃដំណឹងល្អរបស់យើង » លីអាហូណា ខែឧសភា ឆ្នាំ២០២១ ទំព័រ ១២៦ )
ប្រសិនបើមាន សូមមើលវីដេអូ « Identifying Doctrines and Principles: Students’ Testimonies » ( ២:៣៩ ) ។ នៅក្នុងវីដេអូនេះ យុវវ័យចែកចាយបទពិសោធន៍របស់ពួកគេក្នុងការស្គាល់សេចក្ដីពិតនៅក្នុងព្រះគម្ពីរ ឬសូមសួរនរណាម្នាក់អំពីបទពិសោធន៍របស់ពួកគេក្នុងការស្គាល់សេចក្ដីពិត និងការភ្ជាប់សេចក្ដីពិតនោះទៅនឹងជីវិតរបស់ពួកគេ ។
ការរកឃើញសេចក្ដីពិតនៃដំណឹងល្អផ្ដល់នូវបទពិសោធន៍ដ៏ជ្រាលជ្រៅ និងកាន់តែមានអត្ថន័យជាមួយនឹងព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
ការរកឃើញសេចក្ដីពិត ។ សេចក្ដីពិតមួយចំនួនត្រូវបានលើកឡើងយ៉ាងច្បាស់លាស់ ។ ឧទាហរណ៍ សេចក្ដីពិតមួយចំនួនគឺជាប្រយោគ « បើ‑នោះ » ។ នៅពេលផ្សេងទៀតព្យាការីប្រើឃ្លា « ហេតុដូច្នោះហើយ » ដើម្បីថ្លែងពីសេចក្ដីពិតមួយ ។ សេចក្ដីពិតផ្សេងទៀតត្រូវបានបង្កប់អត្ថន័យ ហើយតម្រូវឲ្យអ្នកស្វែងរកអត្ថន័យដែលកាន់តែស៊ីជម្រៅ ។ សេចក្ដីពិតនៃដំណឹងល្អទាំងអស់អាចជួយអ្នកឲ្យពង្រឹងទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបាន ។
បន្ទាប់ពីព្រះអម្ចាស់បានសង្គ្រោះម៉ូសេ និងកូនចៅអ៊ីស្រាអែលពីពួកសាសន៍អេស៊ីព្ទមក ពួកគេបានធ្វើដំណើរនៅក្នុងទីរហោស្ថានឆ្ពោះទៅរកដែនដីសន្យារបស់ពួកគេ ។ សូមប្រើជំនាញខាងក្រោមនេះដើម្បីស្គាល់សេចក្ដីពិតនៃដំណឹងល្អ ៖
-
សូមអាន និក្ខមនំ ១៧:៨–១៣ ។ សូមគូសសម្គាល់ពាក្យ ឬឃ្លាដែលអាចជួយឲ្យអ្នកសង្ខេបដំណើររឿងនេះបាន ។
-
សូមអាន និក្ខមនំ ១៧:៨–១៣ ម្តងទៀត ។ លើកនេះ សូមរកមើលពាក្យ ឬឃ្លាដែលអាចជួយអ្នកឲ្យបញ្ចប់សេចក្តីថ្លែងការណ៍នៃសេចក្ដីពិតនៅខាងក្រោមនេះ ៖
-
ខគម្ពីរទាំងនេះបង្រៀនខ្ញុំថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ …
-
ខ្ញុំបានរៀនថា នៅពេលខ្ញុំគាំទ្រព្យាការីរបស់ព្រះអម្ចាស់ …
-
-
សូមសរសេរសេចក្ដីពិតមួយនៅក្នុងកំណត់ចំណាំ នៅជាប់នឹង ខទី ៨–១៣ ។
-
សូមគិតពីរបៀបដែលអ្នកអាចអនុវត្តសេចក្ដីពិតនេះទៅក្នុងជីវិតរបស់អ្នកបាន ។ សំណួរខាងក្រោមនេះអាចជួយបាន ៖
-
តើមានស្ថានភាពអ្វីខ្លះ នៅពេលដែលសេចក្ដីពិតនេះអាចជួយខ្ញុំឲ្យបន្ដនៅស្មោះត្រង់បាន ?
-
តើនៅពេលណាដែលការចែកចាយសេចក្ដីពិតនេះជាមួយនរណាម្នាក់ អាចជួយពួកគេឲ្យស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញាបាន ?
-
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមរើសយកជម្រើសមួយ ឬច្រើន ។
ជម្រើស ក
តើមែកឈើមួយអាចផ្លាស់ប្តូរទឹកដោយរបៀបណា ?
កាលកូនចៅអ៊ីស្រាអែលឆ្លងកាត់ទីរហោស្ថាន ពួកគេត្រូវការទឹក ។ ប៉ុន្តែមិនមែនទឹកគ្រប់កន្លែងទាំងអស់អាចផឹកបាននោះទេ ។
-
សូមអាន និក្ខមនំ ១៥:២២–២៦ ហើយរកមើលអ្វីដែលបានកើតឡើង ។
-
សូមរកមើលសេចក្ដីពិតសំខាន់ៗដែលពួកសាសន៍អ៊ីស្រាអែលបានរៀនអំពីព្រះអម្ចាស់ ។
-
សូមធ្វើការកត់ចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកអំពីការអនុវត្តសេចក្ដីពិតទាំងនេះទៅក្នុងជីវិតរបស់អ្នក ។
ជម្រើស ខ
« តើព្រះអម្ចាស់គង់ក្នុងចំណោមពួកយើងឬអត់ ? »
កូនចៅអ៊ីស្រាអែលត្រូវការទឹកជាញឹកញាប់នៅអំឡុងពេលធ្វើដំណើររបស់ពួកគេ ។ ក្នុងឱកាសនេះ ពួកគេមិនអាចរកទឹកបាននោះទេ ។
-
សូមអាន និក្ខមនំ ១៧:១–៧ ហើយរកមើលអ្វីដែលបានកើតឡើង ។
-
សូមរកមើលសេចក្ដីពិតសំខាន់ៗដែលពួកសាសន៍អ៊ីស្រាអែលបានរៀន ។
-
សូមធ្វើការកត់ចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកអំពីការអនុវត្តសេចក្ដីពិតទាំងនេះទៅក្នុងជីវិតរបស់អ្នក ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីជួយអ្នកឲ្យស្គាល់សេចក្ដីពិតមកពីព្រះនៅក្នុងព្រះគម្ពីរ និងភ្ជាប់សេចក្ដីពិតទាំងនោះទៅនឹងជីវិតរបស់អ្នក ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
សេចក្ដីពិតនៃដំណឹងល្អដែលអ្នកបានរកឃើញ ។ សូមរួមបញ្ចូលពីរបៀបដែលវាទាក់ទងទៅនឹងជីវិតរបស់អ្នក ។
-
ជំនាញណាមួយដែលជួយអ្នកបានល្អបំផុតក្នុងការស្វែងរកសេចក្ដីពិតនៃដំណឹងល្អ ហើយអនុវត្តវាទៅក្នុងជីវិតរបស់អ្នក ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?