ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ៣៧–៤១—« ហើយ​ព្រះអម្ចាស់​ក៏​គង់​នៅ​ជាមួយនឹង​យ៉ូសែប »


យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ

លោកុប្បត្តិ ៣៧–៤១; មេរៀន​ទី ៣៣

លោកុប្បត្តិ ៣៧–៤១

« ហើយ​ព្រះអម្ចាស់​ក៏​គង់​នៅ​ជាមួយនឹង​យ៉ូសែប »

សូម​មើល « សិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ស្ថានភាព​របស់​អ្នក​កាន់តែ​អាក្រក់​ឡើងៗ​ដែរ​ឬ​ទេ ? យ៉ូសែប​ត្រូវបាន​លក់​ជា​ទាសករ ទទួល​ការចោទ​ប្រកាន់​ក្លែងក្លាយ និង​ជាប់​គុក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយសារ​ស្នាដៃ​របស់​ពួក​បងប្រុស​របស់​លោក ។ ប៉ុន្តែ​យ៉ូសែប​បាន​រស់នៅ​ដោយ​សុចរិត និង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះ ។ ជា​លទ្ធផល ព្រះអម្ចាស់​បាន​ប្រទាន​ពរ និង​ជួយ​លោក​ឲ្យ​ឆ្លងកាត់​ការសាកល្បង​របស់​លោក ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​សេចក្តី​សង្ឃឹម​ថា ព្រះ​អាច​ប្រើ​ការសាកល្បង​អ្វី​ក៏ដោយ​ដែល​អ្នក​ប្រឈម​មុខ ដើម្បី​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក ។

សិក្សា​ព្រះគម្ពីរ

រឿង​និទាន​នេះ​គឺ​និទាន​អំពី​សត្វលា​មួយ​ក្បាល ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ ។ ពេល​ព្យាយាម​ជួយ​សង្គ្រោះ​សត្វលា​ដែល​កំពុង​ភ័យខ្លាច និង​ជាប់​អន្ទាក់ នោះ​ម្ចាស់​រូប​នេះ​បាន​ចាប់ផ្តើម​កាយ​ដី​ចូល​ទៅក្នុង​រណ្តៅ ។ ដី​មួយ​ប៉ែលៗ​បាន​ធ្លាក់​ពេញ​លើ​ខ្នង​សត្វលា ដែល​ធ្វើឲ្យ​វា​ស្រែកយំ ។ សត្វលា​នោះ​បាន​រលាស់​ដី​ឲ្យ​ធ្លាក់​ចេញពី​ខ្នង​របស់​វា ដែល​ធ្វើឲ្យ​ដី​ធ្លាក់​គរ​នៅ​ខាងក្រោម ។ សត្វលា​នោះ​បាន​រលាស់​ដី​ចេញ​ម្តង​ហើយ​ម្ដង​ទៀត ហើយ​ឈាន​ជើង​ជាន់​លើ​ពំនូក​ដី​ដែល​កំពុង​គរ​ខ្ពស់​ទៅៗ រហូត​ទាល់តែ​សត្វលា​នោះ​បាន​ឡើង​ខ្ពស់​ល្មម​ដើម្បី​ចេញពី​រណ្តៅ​បាន​នៅទីបំផុត ។

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​គិត​ដល់​គ្រា​ទាំងឡាយ​នៅក្នុង​ជីវិត​របស់​អ្នក នៅពេល​អ្នក​ជួប​នឹង​ការសាកល្បង ឬ​គ្រា​ដែល​អ្នក​បាក់​ទឹកចិត្ត ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ដី​ក្នុង​ប៉ែល​ទាំងនោះ​អាច​តំណាង​ឲ្យ​អ្វីខ្លះ​ក្នុង​ជីវិត​របស់​យើង ?

  • ហេតុអ្វី​បានជា​វា​អាច​ពិបាក​ដើម្បី​ចងចាំ​ព្រះអម្ចាស់ នៅពេល​អ្នក​ប្រឈមមុខ​នឹង​ឧបសគ្គ ?

  • តាម​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​មួយ តើ​ព្រះវរបិតា​សួគ៌​អាច​ប្រើ​ឧបសគ្គ​របស់​អ្នក​ដើម្បី​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក​បាន​ដោយ​របៀប​ណា ?

នៅពេល​អ្នក​សិក្សា​អំពី​ជីវិត​របស់​យ៉ូសែប​នៅ​ថ្ងៃនេះ សូម​ស្វែងរក​វិវរណៈ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ផ្តល់​ឲ្យ​អ្នក​នូវ​សេចក្តី​សង្ឃឹម​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​បង្វែរ​ការសាកល្បង​ដ៏​លំបាក ទៅជា​ពរជ័យ​នៅក្នុង​ជីវិត​របស់​អ្នក​បាន ។

ដើម្បី​រំឭក​ដំណើររឿង​របស់​យ៉ូសែប​ឡើងវិញ សូម​អាន​ចំណងជើង​ជំពូក​ទាំងនេះ​ក្នុង លោកុប្បត្តិ ៣៧, ៣៩, ៤០ និង ៤១ ។ សូម​ផ្គូផ្គង​ចំណងជើង​ជំពូក​នេះ ទៅនឹង​រូបភាព​នីមួយៗ​នៅ​ខាងក្រោម ។ ប្រសិនបើ​មាន អ្នក​អាច​មើល​វីដេអូ​នេះ « Joseph’s Inspired Dreams » ( ២:១៨ ) និង « Joseph in Egypt » ( ២:៥១ ) ។

យ៉ូសែប​កំពុង​បកស្រាយ​សុបិន​របស់​ផារ៉ោន
យ៉ូសែប​ត្រូវបាន​ទាញ​ដោយ​ប្រពន្ធ​របស់​ប៉ូទីផារ
យ៉ូសែប​កំពុង​បកស្រាយ​សុបិន​របស់​អ្នកទោស
យ៉ូសែប​បាន​ទទួល​អាវ​មួយ​ពី​ឪពុក​របស់​លោក អ៊ីស្រាអែល
2:17
2:50

សូម​អាន​ខគម្ពីរ​ខាងក្រោម ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ដល់​យ៉ូសែប ក្នុង​អំឡុងពេល​នៃ​ការសាកល្បង​របស់​លោក ។

  • លោកុប្បត្តិ ៣៩:១–៦

  • លោកុប្បត្តិ ៣៩:២០–២៣

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​យ៉ូសែប​ត្រូវ​រង់ចាំ​ជាច្រើន​ឆ្នាំ ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​លោក​បាន​ស្វែងរក ?

  • តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ អាច​ជួយ​យើង​តាម​របៀប​ស្រដៀងគ្នា​នេះ​បាន​យ៉ាង​ដូចម្ដេច នៅពេល​យើង​ឆ្លងកាត់​គ្រា​លំបាកៗ ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​រើស​យក​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ការសាកល្បង​ទាំងឡាយ​របស់​ខ្ញុំ​អាច​ជា​ពរជ័យ​បាន​យ៉ាង​ដូចម្ដេច ?

រូបតំណាង​សៀវភៅ​កត់ចំណាំ
សូម​អាន លោកុប្បត្តិ ៤១:៣៧–៤៥ ហើយ​រកមើល​ភស្តុតាង​នៃ​របៀប​ដែល​ព្រះ​បាន​ប្រើ​ការសាកល្បង​របស់​យ៉ូសែប ដើម្បី​ប្រទាន​ពរ​ដល់​លោក និង​អ្នកដទៃ ។ សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ៖

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​យ៉ូសែប និង​អ្នកដទៃ តាមរយៈ​ការសាកល្បង​របស់​លោក​យ៉ាង​ដូចម្ដេច ?

  • តើ​ការសាកល្បង​អាច​ជួយ​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ដោយ​របៀប​ណា ?

រូបតំណាង​តំណ​ភ្ជាប់
សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម ហើយ​ដាក់​តំណភ្ជាប់​វា​ទៅនឹង លោកុប្បត្តិ ៤១:៣៨ ។ សូម​រកមើល​របៀប​ដែល​វា​អនុវត្ត​ចំពោះ​យ៉ូសែប និង​មនុស្ស​ទាំងអស់​ដែល​ឆ្លងកាត់​ការសាកល្បង និង​ឧបសគ្គ​ទាំងឡាយ ។

សូម​អាន​សម្រង់​សម្ដី​ដូច​តទៅ​នេះ​ដោយ​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

ខ្ញុំ​សូម​ធ្វើជា​សាក្សី​ថា ទោះជា​ពេលខ្លះ​យើង​មាន​អារម្មណ៍​ថា​ដូចជា​ត្រូវបាន​កប់​យ៉ាងជ្រៅ​ដោយ​ការសាកល្បង​ក្នុង​ជីវិត ឬ​ហ៊ុមព័ទ្ធ​ដោយ​សេចក្ដី​ងងឹត​ខាង​ផ្លូវចិត្ត​យ៉ាងណា​ក្ដី ក៏​សេចក្ដី​ស្រឡាញ់​របស់​ព្រះ និង​ពរជ័យ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ នឹង​នាំឲ្យ​កើត​នូវ​រឿង​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​ដែរ ។ ( « God Will Do Something Unimaginable » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២០ ទំព័រ​៥២ )

រូបតំណាង​កត់​ចំណាំ
សូម​ធ្វើ​ការកត់​ចំណាំ​មួយ​នៅជាប់​នឹង លោកុប្បត្តិ ៤១:៣៨ ហើយ​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា យ៉ូសែប​អាច​នឹង​ចង់​ឲ្យ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ បន្ទាប់ពី​បទពិសោធន៍​ដែល​លោក​បាន​ឆ្លងកាត់​ទាំងនោះ ?

ជម្រើស ខ

តើ​ព្រះ​អាច​ជួយ​ខ្ញុំ​ឲ្យ​យកឈ្នះ​លើ​អារម្មណ៍​ស្អប់ ឬ​ច្រណែន​បាន​ដោយ​របៀប​ណា ?

រូបតំណាង​គូសសម្គាល់
សូម​អាន លោកុប្បត្តិ ៣៧:៤–៥, ៨, ១១ ហើយ​គូស​សម្គាល់​ពាក្យ​ដែល​ពិពណ៌នា​អំពី​អារម្មណ៍​របស់​ពួកបងប្រុស​របស់​យ៉ូសែប​ចំពោះ​លោក ។

សូម​មើល​វីដេអូ « The Laborers in the Vineyard » ហើយ​ស្ដាប់​អ្វី​ដែល​ប្រធាន ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​អំពី​សេចក្ដី​ស្អប់ និង​សេចក្ដី​ច្រណែន ។

15:23
ប្រធាន ជែហ្វ្រី អ័រ ហូឡិន

វា​នឹង​មាន​ពេលខ្លះ​នៅក្នុង​ជីវិត​របស់​យើង នៅពេល​ដែល​មាន​នរណា​ម្នាក់​ទៀត​ទទួល​បាន​ពរជ័យ​ដែល​មិន​បាន​ស្មានទុក​មុន ឬ​ទទួល​បាន​ការទទួល​ស្គាល់​ជាពិសេស​ខ្លះ ។ តើ​ខ្ញុំ​អាច​សុំ​អង្វរ​យើង​កុំ​ឲ្យ​ឈឺចាប់​បាន​ទេ—ហើយ​ពិតណាស់​សូម​កុំ​មាន​ចិត្ត​ច្រណែន​—នៅពេល​ដែល​ពរជ័យ​បាន​ឲ្យ​ទៅ​អ្នកផ្សេង ? យើង​មិន​បាន​អន់ថយ​នោះ​ទេ នៅពេល​អ្នកផ្សេង​ទទួល​បាន​ពរជ័យ​បន្ថែម​នោះ ។ យើង​ពុំ​ស្ថិតនៅ​ក្នុង​ការប្រណាំង​ប្រជែង​គ្នា ដើម្បី​នឹង​មើលឃើញ​ថា តើ​នរណា​មាន​ជាងគេ ឬ​មាន​ទេពកោសល្យ​ជាងគេ​បំផុត ឬ​ស្អាត​ជាងគេ​បំផុត ឬ​បាន​ពរជ័យ​ជាងគេ​បំផុត​នោះ​ឡើយ ។ ការប្រកួត​ដែល​យើង​ពិត​កំពុង​ធ្វើ​នោះ​គឺជា​ការប្រកួត​ទាស់​នឹង​អំពើបាប ហើយ​ប្រាកដណាស់ ការច្រណែន​គឺជា​អំពើបាប​មួយ​ធំ​ជាងគេ​បំផុត​ក្នុង​ចំណោម​អំពើបាប​ទាំងនោះ ។ ( « The Laborers in the Vineyard » Liahona ខែ​ឧសភា ឆ្នាំ​២០១២ ទំព័រ​៣១ )

សូម​ចំណាយ​ពេល​មួយ​សន្ទុះ ដើម្បី​ប្រៀបធៀប​ពួកបងៗ​របស់​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ ជាមួយ​នឹង​ហៃរុម ដែល​ជា​បងប្រុស​របស់ យ៉ូសែប ស្ម៊ីធ និង​សាំ ដែល​ជា​បងប្រុស​របស់​នីហ្វៃ ។ ហៃរុម និង​សាំ ជា​បងប្រុស​ដែល​លំទោន​ធ្វើតាម​ការណែនាំ​របស់​ប្អូនប្រុស​របស់​ពួកគាត់ ។

រូបតំណាង​គូសសម្គាល់
សូម​អាន​ខគម្ពីរ​ខាងក្រោម​នេះ ហើយ​គូសសម្គាល់​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​ដែល​អាច​បាន​ជួយ ហៃរុម និង​សាំ ឲ្យ​ចៀសវាង​ពី​អារម្មណ៍​ស្អប់ ឬ​ច្រណែន ។

ដោយ​ប្រើ​ឈ្មោះ​របស់​សាំ ឬ​ហៃរុម សូម​តែង​កំណាព្យ​មួយ​ដែល​មាន​នូវ​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ និង​របៀប​ដែល​ព្រះគ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​អារម្មណ៍​ទាំងនោះ​បាន ។ ជួរ​នីមួយៗ​នៃ​កំណាព្យ​នេះ​ចាប់ផ្ដើម​ដោយ​អក្សរ​មួយ ដែល​ពេល​អាន​ចុះក្រោម នឹង​ត្រូវគ្នា​ជាមួយ​ឈ្មោះ​ដែល​អ្នក​បាន​ជ្រើសរើស ។ សូម​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​សាំ ហៃរុម និង​ប្រធាន ហូឡិន ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​សេចក្តី​សង្ឃឹម​ថា ព្រះ​អាច​ប្រើ​ការសាកល្បង​អ្វី​ក៏ដោយ​ដែល​អ្នក​ប្រឈម​មុខ ដើម្បី​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អ្វី​ដែល​អ្នក​គិត​ថា យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ​អាច​នឹង​ចង់​ឲ្យ​អ្នក​ដឹង​អំពី​ព្រះអម្ចាស់ បន្ទាប់ពី​បទពិសោធន៍​ដែល​លោក​បាន​ឆ្លងកាត់​ទាំងនោះ ។

  • កំណាព្យ​ដែល​មាន​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ និង​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​សេចក្ដី​ស្អប់ និង​សេចក្ដី​ច្រណែន ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។