« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១—ការទន្ទេញ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់សម្រាប់សិស្សថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
ម៉ូសេ ៦ ៖ មេរៀនទី ១៥
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ១
ការទន្ទេញ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
សូមមើល « ការសិក្សាព្រះគម្ពីរ » ដើម្បីជួយរៀបចំខ្លួនអ្នកខាងវិញ្ញាណដើម្បីរៀនសូត្រ ។
ចំណេះចំណានខាងគោលលទ្ធិអាចជួយអ្នកឲ្យស្ថាបនាគ្រឹះរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់បាន ។ មេរៀននេះផ្តល់ឱកាសឲ្យអ្នកទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់វា ក៏ដូចជារៀន និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
ទន្ទេញ
សូមស្រមៃថា បន្ទាប់ពីថ្នាក់សិក្ខាសាលា មិត្តភក្តិរបស់អ្នកនិយាយថា ការទន្ទេញបទគម្ពីរគ្មានតម្លៃអ្វីនោះទេ នៅពេលយើងអាចរកវាឃើញនៅលើកម្មវិធីបណ្ណាល័យដំណឹងល្អហើយនោះ ។
តើអ្នកគិតថា ការទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ អាចផ្ដល់ពរជ័យដល់អ្នកយ៉ាងដូចម្ដេច ?
សូមជ្រើសយកដំណើររឿងបទគម្ពីរខាងក្រោមនេះមួយ ឬច្រើន អំពីបុគ្គលដែលអាចនឹកចាំដល់ព្រះបន្ទូលរបស់ព្រះក្នុងពេលដែលត្រូវការ ។ សូមគូសសម្គាល់នៅក្នុងបទគម្ពីររបស់អ្នកពីរបៀបដែលវាបានជួយដល់ពួកគេ ។
-
ម៉ាថាយ ៤:១–១១ ។ ព្រះយេស៊ូវនៅក្នុងទីរហោស្ថាន ។
-
នីហ្វៃទី១ ៤:១–៦ ។ នីហ្វៃ និងបងប្រុសៗរបស់លោក ។
-
ម៉ូសាយ ១២:២៧–៣៧ ។ អ័ប៊ីណាដៃជាមួយនឹងស្តេចណូអេ ។
នៅក្នុងថ្នាក់សិក្ខាសាលា អ្នកនឹងមានឱកាសទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ ការរៀនចំណេះចំណានខាងគោលលទ្ធិអាចជាពរជ័យដ៏អស្ចារ្យដល់អ្នកនៅពេលដែលត្រូវការ ។ អ្នកថែមទាំងអាចព្យាយាមទន្ទេញខគម្ពីរទាំងមូលនៃវគ្គបទគម្ពីរទាំងនេះមួយចំនួនទៀតផង ។
សូមគូសសម្គាល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិព្រះគម្ពីរសញ្ញាចាស់ចំនួនដប់ពីរដំបូងនៅក្នុងព្រះគម្ពីររបស់អ្នក ។ អ្នកអាចរកឃើញបញ្ជីនេះនៅក្នុងតារាងខាងក្រោម ។
ដោយសារនេះគឺជាមេរៀនការអនុវត្តចំណេះចំណានខាងគោលលទ្ធិដំបូងគេ សូមធ្វើកាតដែលមានសរសេរវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងអស់ខាងក្រោមនេះ ហើយរៀនទន្ទេញសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះទាំងនេះ ។ អ្នកក៏អាចប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ដើម្បីជួយអ្នកទន្ទេញវគ្គបទគម្ពីរទាំងនេះផងដែរ ។
|
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ |
ឃ្លាបទគម្ពីគន្លឹះ |
|---|---|
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីគន្លឹះ « នេះហើយជាកិច្ចការរបស់យើង និងសិរីល្អរបស់យើង—គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីគន្លឹះ « ព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និងគំនិតតែមួយ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីគន្លឹះ ព្រះអម្ចាស់បានសន្យានឹងអ័ប្រាហាំថា ពូជរបស់លោកនឹង « បានកាន់ការងារបម្រើ និងបព្វជិតភាពនេះដល់អស់ទាំងសាសន៍ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ | ឃ្លាបទគម្ពីគន្លឹះ កាលជាវិញ្ញាណ យើង « ត្រូវបានបង្កើតឡើង មុនកំណើតលោកិយមកម្ល៉េះ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ១:២៦–២៧ | ឃ្លាបទគម្ពីគន្លឹះ កាលជាវិញ្ញាណ យើង « ត្រូវបានបង្កើតឡើង មុនកំណើតលោកិយមកម្ល៉េះ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ២:២៤ | ឃ្លាបទគម្ពីគន្លឹះ « ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ លោកុប្បត្តិ ៣៩:៩ | ឃ្លាបទគម្ពីគន្លឹះ « មនុស្សប្រុស … នឹងទៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំងពីរនោះនឹងត្រឡប់ជាសាច់តែមួយសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ និក្ខមនំ ២០:៣–១៧ | ឃ្លាបទគម្ពីគន្លឹះ « ធ្វើដូចម្ដេចឲ្យខ្ញុំប្រព្រឹត្តការដែលអាក្រក់យ៉ាងធំនេះទៅបាន ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះផង ? » |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ យ៉ូស្វេ ២៤:១៥ | ឃ្លាបទគម្ពីគន្លឹះ ក្រឹត្យវិន័យដប់ប្រការ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ទំនុកដំកើង ២៤:៣–៤ | ឃ្លាបទគម្ពីគន្លឹះ « ចូររើសយកព្រះណាដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ សុភាសិត ៣:៥–៦ | ឃ្លាបទគម្ពីគន្លឹះ « តើអ្នកណានឹងឈរនៅក្នុងទីបរិសុទ្ធរបស់ទ្រង់បាន ? អ្នកដែលមានដៃស្អាត និងចិត្តបរិសុទ្ធ » ។ |
សេចក្តីយោងបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ អេសាយ ១:១៨ | ឃ្លាបទគម្ពីគន្លឹះ « ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ » ។ |
រៀនសូត្រ និងអនុវត្ត
សូមចំណាយពេលខ្លះដើម្បីពិនិត្យមើលគោលការណ៍នៃ ការទទួលបានចំណេះដឹងខាងវិញ្ញាណ មកពី ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ២០២៣ ) ។
សូមអានសាច់រឿងខាងក្រោមនេះ ហើយសូមពិចារណាអំពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ អាចជួយដល់បុគ្គលនៅក្នុងសាច់រឿងនេះបាន ។
លៀតែងតែមានមិត្តភក្តិជាច្រើននៅក្នុងភូមិ និងសាលារៀនរបស់នាង ។ មិត្តភក្តិរបស់នាងតែងយល់ឃើញថា នាងជាមនុស្សមានប្រជាប្រិយភាព ហើយនាងក៏រីករាយនឹងការយល់ឃើញបែបនេះដែរ ។ កាលពីឆ្នាំមុន គ្រួសាររបស់លៀ បានផ្លាស់ទៅទីក្រុងថ្មីមួយ ។ នាងមានអារម្មណ៍ថាពិបាកសម្របខ្លួននាងណាស់ ។ ដោយសារតែលៀខ្វះមិត្តភក្តិជិតស្និទ្ធនៅតំបន់ថ្មីរបស់នាង វាបានធ្វើឲ្យនាងងឿងឆ្ងល់អំពីតម្លៃរបស់ខ្លួននាងផ្ទាល់ ។
សូមពិនិត្យជម្រើសសិក្សាខាងក្រោមនេះឡើងវិញ ។ សូមបំពេញជម្រើសមួយ ឬច្រើន ។
ជម្រើស ក
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមសរសេរចំណងជើងមួយថា ធ្វើសកម្មភាពដោយសេចក្ដីជំនឿ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ នៅក្រោមចំណងជើងនោះ សូមកត់ត្រាគំនិតនានាអំពីរបៀបដែលលៀអាចធ្វើសកម្មភាពដោយសេចក្តីជំនឿបាន ។ សំណួរទាំងនេះអាចជួយអ្នកឲ្យគិតដល់គំនិតនានា ៖
-
តើទង្វើស្មោះត្រង់អ្វីខ្លះដែលបុគ្គលរូបនេះអាចធ្វើបាន ដែលនឹងជួយពួកគេឲ្យឃើញខ្លួនឯងដូចដែលព្រះទតឃើញពួកគេដែរ ?
-
តើការផ្ដល់អាទិភាពលើអត្តសញ្ញាណរបស់ពួកគេក្នុងនាមជាបុត្ររបស់ព្រះ អាចធ្វើឲ្យជីវិតរបស់បុគ្គលនោះមានភាពខុសប្លែកយ៉ាងដូចម្ដេច ?
ជម្រើស ខ
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
សូមសរសេរចំណងជើងថា ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ នៅក្រោមចំណងជើងនោះ សូមកត់ត្រាគំនិតនានាដែលអាចជួយលៀ ឲ្យពិនិត្យមើលបញ្ហារបស់នាងដោយមានទស្សនវិស័យដ៏អស់កល្បមួយ ។ សំណួរទាំងនេះអាចជួយអ្នកឲ្យគិតដល់គំនិតនានា ។
-
តើការចងចាំអំពីព្រះ និងផែនការរបស់ទ្រង់ អាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់បុគ្គលនេះ ? តើការណ៍នេះនឹងផ្ដល់ប្រយោជន៍យ៉ាងដូចម្ដេច ពេលពួកគេរស់នៅក្នុងជីវិតប្រចាំថ្ងៃ ?
-
តើអ្នកចង់ឲ្យបុគ្គលរូបនេះយល់ពីអ្វី អំពីអត្តសញ្ញាណ និងគោលបំណងរបស់ពួកគេ ?
ជម្រើស គ
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
សូមសរសេរចំណងជើងមួយថា « ប្រភពដែលបានតែងតាំងដ៏ទេវភាព » នៅក្នុងសៀវភៅកត់ចំណាំរបស់អ្នក ។ នៅក្រោមចំណងជើងនោះ សូមកត់ត្រាគំនិតនានាមកពីប្រភពដែលបានតែងតាំងដ៏ទេវភាព ដែលអ្នករកឃើញថាអាចជួយ លៀ ឲ្យយល់ពីអត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពរបស់នាងបាន ។ សំណួរទាំងនេះអាចជួយអ្នកឲ្យគិតដល់គំនិតនានា ៖
-
តើការបង្រៀននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិអាចជួយបុគ្គលនេះយ៉ាងដូចម្ដេច ?
-
តើបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍ផ្សេងទៀតមកពីថ្នាក់ដឹកនាំសាសនាចក្រអាចជួយអ្វីបានខ្លះ ?
បទគម្ពីរផ្សេងទៀតដែលត្រូវពិចារណា ៖
-
ម៉ូសេ ១:២–៦ ។ ម៉ូសេទូលទៅកាន់ព្រះទល់មុខគ្នា ។
-
អ័ប្រាហាំ ៣:២២–២៣ ។ ព្រះបង្ហាញអ័ប្រាហាំពីពិភពលោកមុនជីវិតនៅលើផែនដី ។
-
លោកុប្បត្តិ ១:២៦–២៧ ។ ព្រះបង្កើតលោកអ័ដាម និងនាងអេវ៉ា ។
ចែកចាយគំនិតរបស់អ្នក
គោលបំណងមេរៀន ៖ ដើម្បីទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះរបស់វា ។ ដើម្បីរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពទាំងឡាយដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
សូមចែកចាយរឿងមួយ ឬច្រើន នៃអ្វីខាងក្រោមនេះជាមួយគ្រូបង្រៀន ឬសិស្សក្នុងថ្នាក់របស់អ្នក ៖
-
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលងាយស្រួលជាងគេបំផុតដើម្បីរៀន ឬពិបាកជាងគេបំផុតដើម្បីរៀន និងមូលហេតុ ។
-
គំនិតរបស់អ្នកដែលអ្នកបានកត់ត្រាដើម្បីជួយដល់លៀ ។
-
អ្វីមួយជាក់លាក់ដែលអ្នកបានធ្វើដើម្បីសម្រេចគោលបំណងមេរៀននេះ ។
-
មានសំណួរណាមួយដែលមេរៀននេះបានធ្វើឲ្យអ្នកឆ្ងល់ដែរឬទេ ។ តើអ្នកនឹងព្យាយាមស្វែងរកចម្លើយចំពោះសំណួររបស់អ្នកដោយរបៀបណា ?