ថ្នាក់​សិក្ខាសាលា
ម៉ូសេ ៦:១–៣៩——ការហៅ​របស់​ហេណុក


« ម៉ូសេ ៦:១–៣៩——ការហៅ​របស់​ហេណុក » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ហេណុក​ផ្សព្វផ្សាយ​ដំណឹងល្អ

លោកុប្បត្តិ ៥; ម៉ូសេ ៦ ៖ មេរៀន​ទី ១៣

ម៉ូសេ ៦:១–៣៩

ការហៅ​របស់​ហេណុក

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ហេណុក​បាន​មាន​អារម្មណ៍​ថា​មិន​ល្អ​គ្រប់គ្រាន់ នៅពេល​លោក​ត្រូវបាន​ហៅ​ឲ្យ​ផ្សព្វផ្សាយ​អំពី​ការប្រែចិត្ត​ទៅកាន់​ប្រជាជន​ទុច្ចរិត​មួយ​ក្រុម ។ ព្រះអម្ចាស់​បាន​ពង្រឹង​លោក​ឲ្យ​សម្រេច​នូវ​អ្វី​ដែល​លោក​គិត​ថា លោក​មិន​អាច​ធ្វើ​បាន ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ជឿជាក់​លើ​ព្រះអម្ចាស់ និង​ព្រះចេស្ដា​របស់​ទ្រង់​ក្នុង​ការជួយ​ដល់​អ្នក និង​ពង្រឹង​អ្នក ។

សិក្សា​ព្រះគម្ពីរ

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះវរបិតា​សួគ៌​ប្រទាន​កម្លាំង​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​បាន​ច្រើន​ជាង​អ្វី​ដែល​អ្នក​គិត​ថា អ្នក​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង​ដែរ​ឬទេ ? តើ​អ្នក​ធ្លាប់​ឮ​ពី​អ្នកដទៃ​ដែល​ទទួល​បាន​កម្លាំង​បែប​នេះ​មកពី​ព្រះ​ដែរ​ឬទេ ?

ផ្ទុយ​ទៅវិញ តើ​អ្នក​ធ្លាប់​មាន​គំនិត​ដូចជា « ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ » ឬ « វា​ពិបាក​ខ្លាំង​ណាស់ » ដែរ​ឬទេ ? ហេតុអ្វី​បានជា​អ្នក​គិត​ថា យើង​មាន​អារម្មណ៍​ទាំងនេះ​ថា​ខ្លួនឯង​មិន​ល្អ​គ្រប់គ្រាន់ ?

ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ បាន​ពន្យល់ ៖

15:31
អែលឌើរ ហែនរី ប៊ី អាវរិង

អ្នក​នឹង​មាន​ពេលខ្លះ ដែល​អ្នក​នឹង​មាន​អារម្មណ៍​ថា​សន្ធប់ ។ វិធី​មួយ​ក្នុង​ចំណោម​វិធី​ដែល​អ្នក​នឹង​រង​ការវាយប្រហារ គឺ​ជាមួយ​នឹង​អារម្មណ៍​ថា អ្នក​មិន​ល្អ​គ្រប់គ្រាន់​នោះ​ទេ ។ មែនហើយ អ្នក​មិន​ល្អ​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​ការហៅ​ឲ្យ​ធ្វើជា​អ្នកតំណាង​ព្រះ ដោយ​ប្រើ​តែ​អំណាច​របស់​ខ្លួនឯង​ផ្ទាល់​នោះ​ទេ ។ ប៉ុន្ដែ​អ្នក​មាន​សិទ្ធិ​ប្រើ​សមត្ថភាព​ដែល​លើសពី​សមត្ថភាព​ធម្មជាតិ​របស់​អ្នក ហើយ​អ្នក​មិន​ធ្វើការ​តែ​ម្នាក់ឯង​នោះ​ទេ ។ ( « Rise to Your Call » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០០២ ទំព័រ​៧៦ )

ប៉ុន្មាន​ជំនាន់​ក្រោយ​បន្ទាប់ពី​លោក​អ័ដាម កូនចៅ​ជំនាន់​ក្រោយ​របស់​លោក​ម្នាក់​ដែល​មានឈ្មោះ​ថា​ហេណុក បាន​រស់នៅ​ក្នុង​ចំណោម​ប្រជាជន​ដ៏​ទុច្ចរិត និង​មាន​ចិត្ត​រឹងរូស ។

រូបតំណាង​គូសសម្គាល់សូម​អាន ម៉ូសេ ៦:២៦–២៨ ។ សូម​គូស​សម្គាល់​ពាក្យ ឬ​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​ប្រជាជន​ដែល​ហេណុក ត្រូវបាន​ហៅ​ឲ្យ​បង្រៀន ។

ប្រសិនបើ​អ្នក​ជា​ហេណុក​វិញ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ដែរ ? ហេតុអ្វី ?

ទោះបីជា​ហេណុក​បាន​មាន​អារម្មណ៍​ថា​លើសលប់​ដោយសារ​ការហៅ​របស់​គាត់​ក្ដី ក៏ « គាត់​បាន​ដើរ​ជាមួយ​នឹង​ព្រះ » ដែរ ( សូមមើល ម៉ូសេ ៦:៣៧–៣៩ ) ។

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មាន​អារម្មណ៍​លើសលប់ និង​បាក់​ទឹកចិត្ត​មែន​ទេ ?

ការប្រែចិត្ត

ពួកសិស្ស និង​ពួកព្យាការី​ជាច្រើន​របស់​ព្រះ ដូចជា​ហេណុក​ជាដើម បាន​មាន​អារម្មណ៍​ថា​លើសលប់​ដោយសារ​អ្វី​ដែល​ព្រះ​បាន​សុំ​ឲ្យ​ពួកលោក​ធ្វើ ។

រូបតំណាង​ស្លាកសូម​អាន ម៉ូសេ ៦:៣១ ហើយ​រកមើល​ការឆ្លើយតប​របស់​ហេណុក​ចំពោះ​ការហៅ​របស់​លោក ។ អ្នក​អាច​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​នេះ​ជាមួយ​អារម្មណ៍​ដែល​អ្នក​គិត​ថា លោក​អាច​មាន ដូចជា « លើសលប់ » ឬ « មិន​ល្អ​គ្រប់គ្រាន់ » ។

រូបតំណាង​គូសសម្គាល់សូម​ស្រមៃ​ថា អ្នក​ទើបតែ​ទទួល​បាន​ការហៅ​មកពី​ព្រះ ដូច​ហេណុក​បាន​ទទួល​ដែរ ។ សូម​អាន ម៉ូសេ ៦:៣២–៣៤ ហើយ​គូស​សម្គាល់​ពាក្យ ឬ​ឃ្លា​ដែល​អ្នក​គិត​ថា នឹង​បង្កើន​ទំនុក​ចិត្ត​របស់​អ្នក ។

រូបតំណាង​ស្លាក សូម​សិក្សា​ដំណើររឿង​ពីរ ខាងក្រោម​នេះ ។ អ្នក​អាច​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​ទាំងនេះ​ជាមួយ​អារម្មណ៍​ដែល​អ្នក​គិត​ថា មនុស្ស​ម្នាក់ៗ​អាច​មាន​នៅពេល​នោះ ។

ប្រសិនបើ​មាន សូម​មើល​វីដេអូ « Becoming True Millennials » ចាប់ពី​នាទី​ទី ៩:០៥ ដល់ ១២:២៩ ។

30:35

រូបតំណាង​កត់​ចំណាំសូម​សរសេរ​កំណត់ចំណាំ​មួយ​នៅជាប់​នឹង ម៉ូសេ ៦:៣១ ជាមួយ​នឹង​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ការដឹង​ថា អ្នកដទៃ​បាន​យកឈ្នះ​លើ​អារម្មណ៍​នៃ​ភាពមិន​ល្អ​គ្រប់គ្រាន់ ដោយ​ការងាក​ទៅរក​ព្រះគ្រីស្ទ ជួយ​ពង្រឹង​អ្នក​យ៉ាង​ដូចម្តេច ?

ជម្រើស ខ

តើ​ព្រះ​អាច​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​បាន​អ្វី​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​ដោយ​របៀប​ណា ?

រូបតំណាង​គូសសម្គាល់ម៉ូសេ ៦:៣១–៣៤ បង្ហាញ​ពី​របៀប​ដែល​ហេណុក​បាន​ឆ្លើយតប​ទៅនឹង​ការហៅ​របស់​លោក​ជា​លើក​ដំបូង ។ សូម​គូស​សម្គាល់​កង្វល់​នីមួយៗ​របស់​ហេណុក​ដោយ​ពណ៌ ឬ​រចនាប័ទ្ម​មួយ ហើយ​គូស​សម្គាល់​ការអញ្ជើញ ឬ​ការសន្យា​នីមួយៗ​របស់​ព្រះអម្ចាស់​ដោយ​ពណ៌ ឬ​រចនាប័ទ្ម​មួយ​ទៀត ។

ដូចជា​ហេណុក​ដែរ អ្នក​អាច​មាន​អារម្មណ៍​ថា​លើសលប់ ដោយសារ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ឲ្យ​អ្នក​ធ្វើ ។ សេចក្តី​ថ្លែងការណ៍​ខាងក្រោម​មកពី​គណៈប្រធាន​ទីមួយ អាច​ផ្តល់​នូវ​ការលួងលោម ៖

ដើម្បី​កម្លាំង​នៃ​យុវជន

ប្រហែល​ជាមាន​ពេលខ្លះ​អ្នក​មិន​មាន​អារម្មណ៍​រឹងមាំ ឬ​មាន​សមត្ថភាព​ឡើយ ។ នោះ​ជារឿង​ធម្មតា​ទេ ។ ជាពិសេស​នៅក្នុង​គ្រា​ទាំងនោះ សូមងាក​ទៅរក​ព្រះអង្គ​សង្រ្គោះ ។ ទ្រង់​គឺជា « កម្លាំង​នៃ​យុវជន » ។ ( « សារលិខិត​មកពី​គណៈប្រធាន​ទីមួយ » ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តី​ណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស​ [ ឆ្នាំ​២០២២ ] ទំព័រ​២ )

អ្នក​ក៏​អាច​ទទួល​បាន​ការលួងលោម​មកពី​ប្រសាសន៍​របស់​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់​ផងដែរ ៖

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ

ខ្ញុំ​ជឿ​ថា ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​មើល​ឃើញ ទទួល​អារម្មណ៍ និង​ដឹង​ថា ទ្រង់​ជា​កម្លាំង​របស់​អ្នក ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ នោះ​នឹង​គ្មាន​ដែន​កំណត់​ចំពោះ​អ្វី​ដែល​អ្នក​អាច​សម្រេច​បាន​នោះ​ទេ ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ សក្តានុពល​របស់​អ្នក​គឺ​គ្មាន​ដែន​កំណត់​ឡើយ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​មើល​ឃើញ​ខ្លួន​ឯង​ដូច​ដែល​ទ្រង់​ទត​ឃើញ​អ្នក ។ ដែល​វា​ខុស​ពី​គ្នា​យ៉ាង​ខ្លាំង​ពី​របៀប​ដែល​ពិភពលោក​មើល​ឃើញ​អ្នក ។ ( « ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​នៃ​យុវជន » លីអាហូណា ខែ​វិច្ឆិកា ឆ្នាំ​២០២២ ទំព័រ​៩ )

សូម​គូរ ឬ​ថត​រូប​នៃ​អ្វីមួយ​នៅក្នុង​បន្ទប់​របស់​អ្នក ផ្ទះ​របស់​អ្នក ឬ​នៅក្បែរ​ផ្ទះ​របស់​អ្នក ដែល​បង្រៀន​ជា​និមិត្តរូប​អំពី​សេចក្ដីពិត​មួយ ដែល​អ្នក​បាន​រៀន​មកពី​បទពិសោធន៍​របស់​ហេណុក ។ សូម​បន្ថែម​ការពន្យល់​អំពី​រូបភាព​របស់​អ្នក ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ជឿជាក់​លើ​ព្រះអម្ចាស់ និង​ព្រះចេស្ដា​របស់​ទ្រង់​ក្នុង​ការជួយ​ដល់​អ្នក និង​ពង្រឹង​អ្នក ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ដំណើររឿង​មួយ​ដែល​បាន​ជួយ​ពង្រឹង​ការប្តេជ្ញា​ចិត្ត​របស់​អ្នក ដើម្បី​ងាក​ទៅរក​ព្រះគ្រីស្ទ នៅពេល​អ្នក​មាន​អារម្មណ៍​ថា​លើសលប់ ។

  • រូបថត​ដែល​អ្នក​បាន​ថត ឬ​គូរ និង​ការពន្យល់​អំពី​របៀប​ដែល​វា​បង្រៀន​អំពី​បទពិសោធន៍​របស់​ហេណុក ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?