ថ្នាក់​សិក្ខាសាលា
លោកុប្បត្តិ ១:២៨–៣១; ២:១–២៥——« គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត »


« លោកុប្បត្តិ ១:២៨–៣១; ២:១–២៥—‹ គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

លោក​អ័ដាម និង​នាង​អេវ៉ា

លោកុប្បត្តិ ១–២; ម៉ូសេ ២–៣; អ័ប្រាហាំ ៤–៥ ៖ មេរៀន​ទី ៩

លោកុប្បត្ដិ ១:២៨–៣១; ២:១–២៥

« គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត »

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

បន្ទាប់ពី​ការបង្ក​បង្កើត​លោក​អ័ដាម និង​នាង​អេវ៉ា ព្រះវរបិតា​សួគ៌​បាន​រៀប​អាពាហ៍ពិពាហ៍​ឲ្យ​ពួកលោក ។ ទ្រង់​បាន​ដាក់​បញ្ញត្តិ​ឲ្យ​ពួកលោក​បង្កើត​កូន​ឲ្យ​ចម្រើន​ជាច្រើន​ឡើង​ឲ្យ​បាន​នៅ​ពេញពាស​លើ​ផែនដី ហើយ​ឲ្យ​នៅ​ជាប់​នឹង​គ្នា​ទៅវិញ​ទៅមក ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

សិក្សា​ព្រះគម្ពីរ

តើ​អ្នក​នឹង​បំពេញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​យ៉ាង​ដូចម្ដេច ?

  • ជា​ចំនុច​សំខាន់​នៃ​ភាពជោគជ័យ​នៅ​សាលា​ពីព្រោះ  ។

  • ជា​ចំនុច​សំខាន់​នៃ​សុភមង្គល​ក្នុង​ជីវិត​ពីព្រោះ  ។

  • ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ជីវិត​របស់​ខ្ញុំ ពីព្រោះ  ។

ឥឡូវ​នេះ សូម​អាន​កថាខណ្ឌ​ដំបូង​នៃ « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ហើយ​បំពេញ​ចន្លោះ​ខាងក្រោម​នេះ ។

  • គឺ​សំខាន់​ចំពោះ  ។

យើង​ជា​គណៈប្រធាន​ទីមួយ និង​ក្រុមប្រឹក្សា​នៃ​ពួកសាវក​ដប់ពីរ​នាក់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សូម​ប្រកាស​ជា​ឱឡារិក​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ហើយ​ថា​គ្រួសារ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​ផែនការ​របស់​ព្រះ​ដ៏​បង្ក​បង្កើត​សម្រាប់​គោលដៅ​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ ។ ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ដើរ​តួនាទី​ដ៏​សំខាន់​បែបនេះ​នៅក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតា​សួគ៌ ? តើ​អ្នក​អាច​មើលឃើញ​សាតាំង​កំពុង​ព្យាយាម​វាយប្រហារ​លើ​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ​នៅ​ជំនាន់​របស់​យើង​តាម​របៀប​ណាខ្លះ ?

ព្យាការី​របស់​ព្រះ​តែង​បង្រៀន​ពី​គំនិត​ដ៏​ឧត្តម​សម្រាប់​ជីវិត​គ្រួសារ​ជានិច្ច ។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​ឪពុក និង​ម្តាយ​ដែល​ដឹកនាំ​គ្រួសារ​ស្របតាម​គោលការណ៍​នៃ​ដំណឹងល្អ ។ ទោះជា​យ៉ាងណា​ក៏​ដោយ នៅក្នុង​ជីវិត​រមែង​ស្លាប់ ជាញឹកញាប់​កាលៈទេសៈ​ធ្វើឲ្យ​ការរស់នៅ​តាម​គំនិត​ដ៏​ឧត្តម​នេះ​មិន​អាច​ទៅ​រួច​ទេ ។ ក្បួនខ្នាត​ទូទៅ បង្រៀន​ថា ៖

ការសន្យា​នៃ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​ព្រះ​រួមមាន អាពាហ៍ពិពាហ៍​ដ៏នៅ​អស់កល្ប​ជានិច្ច កូនចៅ និង​ពរជ័យ​ទាំងអស់​ផ្សេងទៀត​នៃ​គ្រួសារ​ដ៏នៅ​អស់កល្ប​ជានិច្ច​មួយ ។ ការសន្យា​នេះ​អនុវត្ត​ចំពោះ​អស់​អ្នក​ដែល​មិនទាន់​បាន​រៀបការ​នៅពេល​បច្ចុប្បន្ន​នេះ ឬ​មិន​មាន​គ្រួសារ​នៅក្នុង​សាសនាចក្រ ។ ពរជ័យ​ទាំងនេះ​ប្រាកដ​ជា​មាន​ដល់​អស់​អ្នក​ដែល​ខិតខំ​ខ្នះខ្នែង​រស់នៅ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ( ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ២.១ នៅលើ​បណ្ណាល័យ​ដំណឹងល្អ )

រូបតំណាង​ស្លាក សូម​សិក្សា​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ​អំពី​តួនាទី​ដ៏​សំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះ ។ សូម​ដាក់​ស្លាក​វគ្គ​បទគម្ពីរ​ទាំងអស់ ឬ​ផ្នែក​មួយ​នៃ​វគ្គ​បទគម្ពីរ​នេះ​ថា « អាពាហ៍ពិពាហ៍ » ។ កាល​អ្នក​សម្គាល់​ឃើញ​សេចក្ដីពិត​ផ្សេងទៀត សូម​ពិចារណា​បន្ថែម​ស្លាក​ដូចជា « ការបង្ក​បង្កើត » ឬ « កូនចៅ » ។

ការយល់ពី​ពាក្យ​ពិបាកៗ ។ ការពន្យល់​ខាងក្រោម​នេះ​អាច​មាន​ប្រយោជន៍ នៅពេល​អ្នក​សិក្សា ៖

  1. ឃ្លា ជា​ជំនួយ​សម្រាប់​ជួយ នៅក្នុង លោកុប្បត្តិ ២:១៨ សំដៅ​ទៅលើ « អ្នកជួយ​ដែល​សម​ត្រូវ​នឹង ស័ក្ដិសម​នឹង ឬ​ចុះសម្រុង​នឹង » អ័ដាម ( សូមមើល footnote 18b ) ។

  2. ដំណើររឿង​របស់​ព្រះ​ដែល​បង្កើត​នាង​អេវ៉ា​ពី​ឆ្អឹង​ជំនី​របស់​លោក​អ័ដាម​នៅក្នុង លោកុប្បត្តិ ២:២១–២២ គឺជា​និមិត្តរូប ហើយ​វា​តំណាង​ឲ្យ​ភាពជា​ដៃគូ​ស្មើភាព​គ្នា​រវាង​ស្វាមី និង​ភរិយា ( សូមមើល រ័សុល អិម ណិលសុន « Lessons from Eve » Ensign ខែ​វិច្ឆិកា ឆ្នាំ​១៩៨៧ ទំព័រ​៨៧ )

  • លោកុប្បត្តិ ១:២៧–២៨ ( ព្រះបញ្ញត្តិ​របស់​ព្រះ​ទៅកាន់​អ័ដាម និង​នាង​អេវ៉ា​ឲ្យ​បង្កើត​កូន​ឲ្យ​ចម្រើន​ជាច្រើន​ឡើង ឲ្យ​មាន​ពេញពាស​លើ​ផែនដី )

  • លោកុប្បត្តិ ២:១៨, ២១–២៣ ( ការបង្ក​បង្កើត​នាង​អេវ៉ា )

  • លោកុប្បត្តិ ២:២៤ ( ព្រះបញ្ញត្តិ​ដើម្បី​ឲ្យ​លោក​អ័ដាម និង​នាង​អេវ៉ា​ជា​សាច់​តែមួយ​សុទ្ធ )

  • គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩:១៥–១៧ ( វិវរណៈ​ដល់​យ៉ូសែប ស្ម៊ីធ អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ )

រូបតំណាង​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ លោកុប្បត្តិ ២:២៤ គឺជា​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​ដាក់​ស្លាក​វគ្គបទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ជាមួយ​នឹង​ប្រធានបទ​ដែល​វា​បង្រៀន ដើម្បី​អ្នក​អាច​ងាយ​នឹង​រក​វា​ឃើញ​នៅពេល​ក្រោយ ។ សូម​ទន្ទេញ​ឲ្យ​ចាំ​នូវ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ « មនុស្ស​ប្រុស​នឹង … ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ » ។ ដើម្បី​ទន្ទេញ​សេចក្ដីយោង​ឲ្យ​ចាំ សូម​គូរ​រូបតំណាង​សម្រាប់​ពាក្យ ឬ​ឃ្លា​នីមួយៗ ។ បន្ទាប់​មក សូម​ប្រើ​រូបតំណាង​ទាំងឡាយ​ដើម្បី​ហាត់​ទន្ទេញ​វគ្គ​បទគម្ពីរ​នេះ ។

ប្រសិនបើ​មាន អ្នក​អាច​មើល​វីដេអូ « Renaissance of Marriage » ( ២:៣៦ ) ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​បាន​កាន់តែ​ច្បាស់ ។

2:36

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។

ជម្រើស ក

តើ​ខ្ញុំ​អាច​ពន្យល់​ពី​តម្លៃ​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​តាម​របៀប​ណា ?

កុមារី​កំពុង​សិក្សា​ជាមួយ​គ្នា

នៅក្នុង​ថ្នាក់​មួយ​នៅ​សាលា​របស់​អេលីសាបិត មាន​ការពិភាក្សា​មួយ​អំពី​អាពាហ៍ពិពាហ៍ និង​គ្រួសារ ។ អេលីសាបិត​បាន​ចែកចាយ​ទស្សនៈ​ខ្លះៗ​របស់​នាង​អំពី​អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី និង​សារៈសំខាន់​នៃ​គូ​ស្វាមី​ភរិយា​ដែល​មាន​កូន ។ មិត្ត​រួម​ថ្នាក់​របស់​អេលីសាបិត​ជាច្រើន​នាក់​បាន​ចែកចាយ​យោបល់​ដែល​ខុស​ពី​នាង ។ បន្ទាប់ពី​ថ្នាក់រៀន​ចប់​ទៅ មិត្ត​រួម​ថ្នាក់​ម្នាក់​មក​ជួប​នាង ។ នាង​និយាយ​ថា « ខ្ញុំ​មិន​ចង់​ឈ្លើយ​ដាក់​ឯង​ទេ ។ ប៉ុន្ដែ​និយាយ​ឲ្យ​មែនទែន​ទៅ តើ​ឯង​មិន​គិត​ថា ទស្សនៈ​របស់​ឯង​អំពី​អាពាហ៍ពិពាហ៍​រាង​ហួស​សម័យ​បន្ដិច​ហើយ​ទេ​ឬ ? »

រូបតំណាង​សៀវភៅ​កត់ចំណាំដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ សូម​សរសេរ​ចម្លើយ​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ដែល​អេលីសាបិត​អាច​ចែកចាយ​ជាមួយ​មិត្ត​រួម​ថ្នាក់​របស់​នាង ។ សូម​បញ្ចូល​សេចក្តី​ដូច​ខាងក្រោម​នេះ​នៅក្នុង​ចម្លើយ​របស់​អ្នក ៖

  1. ការពន្យល់​មួយ​អំពី​មូលហេតុ​ដែល​អាពាហ៍ពិពាហ៍ និង​គ្រួសារ​មាន​សារៈសំខាន់​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់

  2. ការបង្រៀន​មួយ ឬ​ច្រើន​មកពី​ព្រះគម្ពីរ ឬ​ពី​ថ្នាក់ដឹកនាំ​សាសនាចក្រ

ជម្រើស ខ

ហេតុអ្វី​បានជា​អាពាហ៍ពិពាហ៍ និង​គ្រួសារ​គឺជា​រឿង​សំខាន់​នៅក្នុង​ផែនការ​របស់​ព្រះ ?

កុមារី​កំពុង​និយាយ​នៅឯ​វេទិកា

សូម​ស្រមៃ​ថា ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក​បាន​ស្នើឲ្យ​អ្នក​ឡើង​និយាយ​អំពី​ប្រធានបទ « ហេតុអ្វី​បានជា​អាពាហ៍ពិពាហ៍ និង​គ្រួសារ​គឺជា​រឿង​សំខាន់​នៅក្នុង​ផែនការ​របស់​ព្រះ » ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​សរសេរ​សុន្ទរកថា​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ដោយ​ប្រើ​ខគម្ពីរ​ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃនេះ ។

បន្ថែមពី​លើ​បទគម្ពីរ សូម​ពិចារណា​ពី​ការបង្រៀន​មកពី​ព្យាការី​សម័យ​ទំនើប ។ ឧទាហរណ៍ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖

ប្រធាន រ័សុល អិម ណិលសុន

ដោយសារតែ​ទំហំ​ដ៏ធំ​របស់​វា នោះ​ភពផែនដី​គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​ដែល​កាន់តែ​មហិមា​ជាង​ទំហំ​របស់​វា​ទៅ​ទៀត—នោះ​គឺជា​ផែនការ​ដ៏មហិមា​របស់​ព្រះ ។ សរុប​សេចក្តី​យ៉ាង​សាមញ្ញ​មក ផែនដី​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ឲ្យ​មាន​ក្រុមគ្រួសារ​អាច​រស់នៅ​បាន ។ ព្រះគម្ពីរ​ពន្យល់​ថា ស្វាមី និង​ភរិយា « នឹង​ត្រឡប់​ជា​សាច់​តែ​មួយ ហើយ​គ្រប់​ទាំង​អស់​នេះ ដើម្បី​ឲ្យ​ផែនដី​អាច​បំពេញ​គោលបំណង​នៃ​ការបង្ក​បង្កើត » [ គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៩:១៦ ] ។ ( « The Creation » Ensign ខែ​ឧសភា ឆ្នាំ​២០០០ ទំព័រ​៨៥ )

រូបតំណាង​ស្វែងរកអ្នក​អាច​ស្វែងរក​បទគម្ពីរ ឬ​សម្រង់​សម្ដី​ផ្សេងទៀត​អំពី​គ្រួសារ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ឬ​នៅក្នុង​លិបិក្រម topical guide ឬ​លេខយោង​របស់​អ្នក​បាន ។

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​យល់ពី​តួនាទី​ដ៏​សំខាន់​នៃ​អាពាហ៍ពិពាហ៍ និង​គ្រួសារ​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • ការឆ្លើយតប​របស់​អ្នក​ចំពោះ​ករណី​សិក្សា​អំពី​អេលីសាបិត ។

  • សុន្ទរកថា​ដែល​អ្នក​បាន​សរសេរ ( អ្នក​អាច​ចែកចាយ​កំណែ​ជា​លាយលក្ខណ៍​អក្សរ ឬ​ជា​ការថត​សំឡេង ឬ​វីដេអូ​បាន ) ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?