ថ្នាក់​សិក្ខាសាលា
ម៉ូសេ ១:១–១១—« យើង​មាន​កិច្ចការ​សម្រាប់​អ្នក … ជា​បុត្រ​យើង »


« ម៉ូសេ ១:១–១១—‹ យើង​មាន​កិច្ចការ​សម្រាប់​អ្នក … ជា​បុត្រ​យើង › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

ម៉ូសេ

ម៉ូសេ ១; អ័ប្រាហាំ ៣ ៖ មេរៀន​ទី ៤

ម៉ូសេ ១:១–១១

« យើង​មាន​កិច្ចការ​សម្រាប់​អ្នក … ជា​បុត្រ​យើង »

សូម​មើល « ការសិក្សា​ព្រះគម្ពីរ » ដើម្បី​ជួយ​រៀបចំ​ខ្លួន​អ្នក​ខាង​វិញ្ញាណ​ដើម្បី​រៀនសូត្រ ។

ម៉ូសេ « បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​គាត់​បាន​ទូល​ជាមួយ​នឹង​ទ្រង់ » ( ម៉ូសេ ១:២ ) ។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ថា « អ្នក​ជា​បុត្រ​របស់​យើង » ( ម៉ូសេ ១:៤ ) និង​ថា « យើង​មាន​កិច្ចការ​សម្រាប់​អ្នក » ( ម៉ូសេ ១:៦ ) ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​ថា អ្នក​គឺជា​បុត្រ​របស់​ព្រះ ហើយ​ទ្រង់​មាន​កិច្ចការ​ឲ្យ​អ្នក​ធ្វើ ។

សិក្សា​ព្រះគម្ពីរ

តើ​អ្នក​គិត​ថា មនុស្ស​អាយុ​ស្រករ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ចំពោះ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ? ហេតុអ្វី ?

  • ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង​ថា​ខ្ញុំ​ជា​នរណា ។

  • ខ្ញុំ​ដឹង​ពី​គោលបំណង​ក្នុង​ជីវិត​របស់​ខ្ញុំ ។

តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ចំពោះ​សេចក្តី​ថ្លែងការណ៍​ទាំងពីរ​ប្រយោគ​នេះ ?

ព្រះ​បាន​រក្សា​ទុក​ដំណើររឿង​របស់​មនុស្ស​មួយ​ចំនួន​នៅក្នុង​ព្រះគម្ពីរ ដែល​អាច​មិនមាន​ទំនុកចិត្ត ឬ​ការដឹកនាំ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ គម្ពីរ​ម៉ូសេ​គឺជា​ផ្នែក​មួយ​នៃ​វិវរណៈ ដែល​បាន​ផ្តល់ឲ្យ​ព្យាការី យ៉ូសែប ស្ម៊ីធ ខណៈ​ដែល​លោក​បាន​ធ្វើការ​លើ​ការកែ​សម្រួល ឬ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដ៏​បំផុស​គំនិត ។ វា​មាន​នូវ​ការយល់ដឹង​ដ៏មាន​តម្លៃ​មួយ​ចំនួន​អំពី​អន្តរកម្ម​របស់​ព្រះ​ជាមួយ​ម៉ូសេ ។

ពេញ​មួយ​ជីវិត​របស់​ម៉ូសេ លោក​មាន​គ្រា​ជាច្រើន ដែល​លោក​មិន​ដឹង​ច្បាស់​ពី​គោលបំណង​របស់​លោក ។ ជាយូរ​មុន​ពេល​ព្រះអម្ចាស់​បាន​ជួយ​ម៉ូសេ​ឲ្យ​ដឹកនាំ​ប្រជាជន​របស់​លោក​ចេញពី​ទាសភាព លោក​បាន​កើតជា​សាសន៍​អ៊ីស្រាអែល ( សមាជិក​ម្នាក់​នៃ​ប្រជាជន​ក្នុង​សេចក្ដីសញ្ញា​របស់​ព្រះ ) ។ ប៉ុន្តែ​កាល​នៅជា​ទារក លោក​ត្រូវបាន​សុំ​មក​ចិញ្ចឹម​ដោយ​គ្រួសារ​រាជវង្ស​អេស៊ីព្ទ ។

នៅ​ទីបំផុត លោក​ត្រូវ​ភៀសខ្លួន​ពី​ស្រុក​អេស៊ីព្ទ​ទៅ​កាន់​ទឹកដី​ថ្មី​មួយ ដើម្បី​រក្សា​ជីវិត​របស់​លោក ដោយ​ត្រូវ​ចាកចេញ​ពី​គ្រួសារ​តែមួយ​គត់​ដែល​លោក​បាន​ស្គាល់ ។

  • ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​របស់​ម៉ូសេ​វិញ តើ​អ្នក​អាច​នឹង​មាន​គំនិត​អ្វីខ្លះ​អំពី​គោលបំណង​សម្រាប់​ជីវិត​របស់​អ្នក ?

មួយ​រយៈ​ក្រោយពី​ម៉ូសេ​បាន​ភៀសខ្លួន​ចេញពី​ស្រុក​អេស៊ីព្ទ ព្រះអង្គ​សង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ​នៅ « ប្រទល់​មុខ » ម៉ូសេ ( ម៉ូសេ ១:២ ) ។

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះរាជបំណង​តែមួយ​ជាមួយ​ព្រះវរបិតា​សួគ៌ នោះ​នៅពេល​ទ្រង់​មាន​បន្ទូល យើង​អាច​យល់​កាន់តែ​ច្បាស់​អំពី​ព្រះវរបិតា​ផងដែរ ( សូម​មើល យ៉ូហាន ១០:២៥, ៣០; នីហ្វៃ​ទី​៣ ១១:២៧ ) ។

រូបតំណាង​សៀវភៅ​កត់ចំណាំដើម្បី​ជួយ​អ្នក​ឲ្យ​សិក្សា​ព្រះគម្ពីរ សូម​គូរ​តារាង​ខាងក្រោម​ដាក់​នៅក្នុង​សៀវភៅ​កត់​ចំណាំ​របស់​អ្នក ។ ឬ​អ្នក​អាច​ប្រើ​ពណ៌ ឬ​រចនាប័ទ្ម​ខុសគ្នា ដើម្បី​គូស​សម្គាល់​នៅក្នុង​ព្រះគម្ពីរ​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ម៉ូសេ ។

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

ម៉ូសេ

ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ

ម៉ូសេ

សូម​អាន ម៉ូសេ ១:១–១១ ឬ​សូម​មើល​វីដេអូ​ខាងក្រោម​នេះ ។ សូម​ស្រមៃ​ថា តើ​ការមាន​បទពិសោធន៍​នេះ​នឹង​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច ។ នៅលើ​តារាង សូម​សរសេរ​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ព្រះវរបិតា​សួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង​ម៉ូសេ ។

6:31

រូបតំណាង​កត់​ចំណាំសូម​ពិនិត្យ​មើល​អ្វី​ដែល​អ្នក​បាន​រកឃើញ ។ តើ​មាន​ពាក្យ ឬ​ឃ្លា​ណាមួយ ដែល​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា អ្នក​មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ប្រសើរ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬទេ ? សូម​ធ្វើការ​កត់​ចំណាំ​នៅក្បែរ​ខគម្ពីរ​ទាំងនោះ ដែល​ជួយ​អ្នក​ឲ្យ​យល់ពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់​ទាំងទ្វេ​បាន​កាន់តែ​ប្រសើរ ។

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​គូរ​រូប​មនុស្ស​ចង្កឹះ​ចំនួន​ពីរ ។ សូម​ជ្រើសរើស​មនុស្ស​ពីរ​នាក់ ក្នុង​ចំណោម​មនុស្ស​ខាងក្រោម​នេះ​យក​មក​រៀនសូត្រ ។ សូម​រកមើល​កិច្ចការ​ដែល​ព្រះ​មាន​សម្រាប់​មនុស្ស​ម្នាក់ៗ ។ សូម​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ​នៅ​ជាប់​រូប​នីមួយៗ ។

  • តើ​បុគ្គល​នោះ​បាន​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ដល់​អ្នកដទៃ ហើយ​នាំ​ពួកគេ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ?

  • ហេតុអ្វី​បានជា​ព្រះ​ដែល​ពេញ​ដោយ​ក្ដីស្រឡាញ់ អាច​នឹង​ចង់​ឲ្យ​ពួកគេ​ធ្វើ​កិច្ចការ​នេះ ?

  • តើ​ព្រះ​បាន​រៀបចំ​ពួកគេ​ឲ្យ​ជួយ​យ៉ាង​ដូចម្តេច ?

សូម​ពិនិត្យ​ជម្រើស​សិក្សា​ខាងក្រោម​នេះ​ឡើងវិញ ។ សូម​បំពេញ​ជម្រើស​មួយ ឬ​ច្រើន ។ បន្ទាប់​មក សូម​បញ្ចប់​ផ្នែក ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ? នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។

ជម្រើស ក

ម៉ូសេ

ម៉ូសេ​ញែក​សមុទ្រ​ក្រហម

សូម​រកមើល​ពាក្យ « Moses/ម៉ូសេ » នៅក្នុង Bible Dictionaryសេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។

ជម្រើស ខ

ហ្គីរីស

ហ្គីរីស​គឺជា​បុរស​ម្នាក់​ដែល​កើត និង​ធំធាត់​នៅ​ប្រទេស​នេប៉ាល់ ដែល​បាន​រកឃើញ​ដំណឹងល្អ ហើយ​នៅទីបំផុត​បាន​ផ្លាស់ទៅ​នៅ​រដ្ឋ​យូថាហ៍ ។ សូម​អាន​អត្ថបទ​ខាងក្រោម ឬ​មើល​វីដេអូ « I Have a Work for Thee » ពី​នាទី​ទី ០:១៨ ដល់ ១:១២ ។

10:25
អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ

ជាច្រើន​ឆ្នាំ​ក្រោយ​មក នៅពេល​ជនភៀសខ្លួន​ជាង​១៥០០​នាក់​មកពី​ជំរុំ​នៅ​ប្រទេស​នេប៉ាល់​ត្រូវបាន​ផ្លាស់ទី​ទៅ​រដ្ឋ​យូថាហ៍ ហ្គីរីស​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ជួយ​ពួកគេ ។ ដោយ​ចេះ​និយាយ​ភាសា​កំណើត​បាន​ស្ទាត់ និង​យល់ដឹង​អំពី​វប្បធម៌​ផង​នោះ ហ្គីរីស​បាន​បម្រើការ​ជា​អ្នកបកប្រែ គ្រូបង្រៀន និង​អ្នកប្រឹក្សា ។ … សាខា​មួយ​ដែល​ប្រើ​ភាសា​នេប៉ាល់​ត្រូវបាន​បង្កើត​ឡើង ហើយ​ក្រោយ​មក ហ្គីរីស​បាន​បម្រើ​ជា​ប្រធាន​សាខា​នោះ ។ គាត់​ក៏​បាន​ជួយ​នៅក្នុង​ការបកប្រែ​ព្រះគម្ពីរ​មរមន​ទៅជា​ភាសា​នេប៉ាល់​ផងដែរ ។ ( ចន ស៊ី ភីងគ្រី ជុញ្ញ័រ « I Have a Work for Thee » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ​៣២ )

ជម្រើស គ

បងស្រី​ដែល​បាក់​ទឹកចិត្ត​ម្នាក់

បងស្រី​កំពុង​អធិស្ឋាន

អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ ក្នុង​ពួកចិត​សិប​នាក់​បាន​ចែកចាយ ៖

អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ

ថ្ងៃ​មួយ​មាន​បងស្រី​ដែល​បាក់​ទឹកចិត្ត​ម្នាក់​បាន​ទូល​អង្វរ​ថា « ឱ! ព្រះអម្ចាស់​អើយ តើ​ការងារ​បម្រើ​ផ្ទាល់​របស់​ខ្ញុំ​គឺជា​អ្វី​ទៅ ? » ទ្រង់​បាន​តប​ថា « សូម​យកចិត្ត​ទុកដាក់​លើ​មនុស្ស​ដទៃ » ។ … ចាប់​តាំងពី​ពេល​នោះ​មក គាត់​បាន​រកឃើញ​អំណរ​ជាប្រចាំ ក្នុង​ការយកចិត្ត​ទុកដាក់​លើ​អស់​អ្នក​ដែល​ត្រូវបាន​គេ​បំភ្លេច​ចោល ហើយ​ព្រះ​បាន​ធ្វើការ​តាមរយៈ​គាត់​ដើម្បី​ប្រទាន​ពរ​ដល់​មនុស្ស​ជាច្រើន ។ ( « I Have a Work for Thee » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ​៣៣–៣៤ )

ឥឡូវ​ត្រូវ​ធ្វើ​ដូចម្តេច​ទៀត ?

រូបតំណាង​សៀវភៅ​កត់ចំណាំសូម​គូរ​រូប​មនុស្ស​ចង្កឹះ​ថែម​មួយ​ទៀត ហើយ​សរសេរ​ឈ្មោះ​របស់​អ្នក​នៅ​ខាងក្រោម​វា ។

អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ ក្នុង​ពួកចិតសិប​នាក់​បាន​ថ្លែង​ទីបន្ទាល់ ៖

អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ

ព្រះ​បាន​ថ្លែង​ទៅ​ម៉ូសេ​ថា « យើង​មាន​កិច្ចការ​សម្រាប់​អ្នក » ( ម៉ូសេ ១:៦ ) ។ តើ​បងប្អូន​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​ព្រះវរបិតា​សួគ៌​មាន​កិច្ចការ​សម្រាប់​បងប្អូន​ឬ​អត់ ? តើ​មាន​អ្វី​សំខាន់ៗ​ដែល​ទ្រង់​បាន​រៀបចំ​ឲ្យ​បងប្អូន—គឺ​សម្រាប់​បងប្អូន​ជាពិសេស—ដើម្បី​សម្រេច​ឲ្យ​បាន​ឬ​ទេ ? ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ចម្លើយ​នោះ​គឺ​ថា ពិតជា​មាន​មែន ! ( « I Have a Work for Thee » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ទំព័រ​៣២ )

រូបតំណាង​កត់​ចំណាំសូម​ចំណាយ​ពេល​បន្តិច​ដើម្បី​អធិស្ឋាន ។ សូម​ទូលសួរ​ព្រះវរបិតា​សួគ៌ ដើម្បី​ជួយ​អ្នក​ឲ្យ​មើលឃើញ​ថា តើ​ទ្រង់​មាន​កិច្ចការ​អ្វីខ្លះ​សម្រាប់​អ្នក ។ អ្នក​អាច​សរសេរ​កំណត់​ចំណាំ​មួយ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ( នៅក្បែរ ខទី ៦ ) អំពី​ចំណាប់​អារម្មណ៍​របស់​អ្នក ។ ការកត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​អ្នក អាច​ជួយ​ដល់​អ្នក​បាន​នៅពេល​ឥឡូវ​នេះ ហើយ​អាច​ជួយ​ដល់​អ្នក​នៅក្នុង​ពេល​អនាគត​ឲ្យ​ស្គាល់​ព្រះហស្ដ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក​បាន​ផងដែរ ។ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​ឲ្យ​គិត​អំពី​កិច្ចការ​របស់​ទ្រង់​ដែល​មាន​សម្រាប់​អ្នក ។

  • តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​រួច​ទៅ​ហើយ ដែល​អាច​ជា​ផ្នែក​នៃ​កិច្ចការ​របស់​ព្រះ​សម្រាប់​ខ្ញុំ​ក្នុង​ជីវិត​នេះ ?

  • តើ​ព្រះ​អាច​នឹង​សព្វព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ក្នុង​គ្រួសារ​របស់​ខ្ញុំ ? នៅក្នុង​វួដ​ឬ​សាខា​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

ចែកចាយ​គំនិត​របស់​អ្នក

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ថា អ្នក​គឺជា​បុត្រ​របស់​ព្រះ ហើយ​ទ្រង់​មាន​កិច្ចការ​ឲ្យ​អ្នក​ធ្វើ ។

រូបតំណាង​ចែកចាយសូម​ចែកចាយ​រឿង​មួយ ឬ​ច្រើន នៃ​អ្វី​ខាងក្រោម​នេះ​ជាមួយ​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក ៖

  • អត្ថន័យ​នៃ​ការធ្វើជា​បុត្រ​របស់​ព្រះ​ជាមួយ​នឹង​កិច្ចការ​ដែល​ត្រូវ​ធ្វើ ចំពោះ​អ្នក ។ សូម​រួមបញ្ចូល​បទគម្ពីរ​មកពី​ការសិក្សា​របស់​អ្នក ដែល​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ដូច្នេះ ។

  • អ្វី​ដែល​អ្នក​បាន​រៀន​អំពី​កិច្ចការ​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​នៅលើ​ផែនដី ។ អ្វី​ដែល​អ្នក​កំពុង​ធ្វើ​រួចហើយ ដើម្បី​ធ្វើជា​ផ្នែក​មួយ​នៃ​កិច្ចការ​របស់​ទ្រង់ ។

  • អ្វីមួយ​ជាក់លាក់​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​សម្រេច​គោលបំណង​មេរៀន​នេះ ។

  • មាន​សំណួរ​ណាមួយ​ដែល​មេរៀន​នេះ​បាន​ធ្វើឲ្យ​អ្នក​ឆ្ងល់​ដែរ​ឬទេ ។ តើ​អ្នក​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​ដោយ​របៀប​ណា ?