« បុណ្យអ៊ីស្ទើរ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« បុណ្យអ៊ីស្ទើរ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
បុណ្យអ៊ីស្ទើរ
បុណ្យអ៊ីស្ទើរ
ទិដ្ឋភាពទូទៅ
យើងប្រារព្ធពិធីបុណ្យអ៊ីស្ទើរដើម្បីអបអរសាទរដល់ដង្វាយធួន និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។ វាគឺជាឱកាសដ៏អស្ចារ្យមួយដើម្បីគិតពិចារណាពីអ្វីដែលទ្រង់បានធ្វើសម្រាប់យើង ។
កំណត់ចំណាំ ៖ សម្រាប់សប្តាហ៍នៃការបង្រៀននេះ មានមេរៀនមួយដែលបានរៀបចំដើម្បីជួយសិស្សរបស់អ្នកគិតពិចារណាអំពីសេចក្ដីសុខសាន្ត និងសេចក្ដីសង្ឃឹមដែលព្រះយេស៊ូវគ្រីស្ទផ្ដល់ដល់ពួកគេ ។ វាគឺជាមេរៀនមួយដែលត្រូវបានរចនាឡើងដើម្បីជួយសិស្សរៀបចំខ្លួនសម្រាប់បុណ្យអ៊ីស្ទើរ ។ ប្រសិនបើមានថ្ងៃបង្រៀនគ្រប់គ្រាន់នៅសប្តាហ៍នេះ ហើយអ្នកមានអារម្មណ៍ថាវានឹងមានប្រសិទ្ធភាពដើម្បីបង្រៀនលើសពីមួយមេរៀនដើម្បីរៀបចំសិស្សរបស់អ្នកសម្រាប់បុណ្យអ៊ីស្ទើរ សូមពិចារណាគំនិតមួយចំនួនដូចខាងក្រោម ៖
-
បង្រៀនមេរៀនមួយដោយផ្អែកលើសុន្ទរកថាសន្និសីទទូទៅអំពីបុណ្យអ៊ីស្ទើរ ។ ទំព័រប្រធានបទ និងសំណួរសម្រាប់ បុណ្យអ៊ីស្ទើរ នៅគេហទំព័រ ChurchofJesusChrist.org មានតំណភ្ជាប់មួយ ដែលមានចំណងជើងថា « សារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ » ដែលរំលេចអំពីសុន្ទរកថាជាច្រើនដែលអាចមានប្រសិទ្ធភាពដូចជា ៖ រ័សុល អិម ណិលសុន « ចម្លើយគឺព្រះយេស៊ូវគ្រីស្ទជានិច្ច » លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ១២៧–១២៨ និង ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ដំណើររឿងបុណ្យអ៊ីស្ទើរដ៏អស្ចារ្យបំផុតដែលពុំធ្លាប់ដំណាលប្រាប់» លីអាហូណា ខែឧសភា ឆ្នាំ២០២៣ ទំព័រ ៦–៩ ។ មេរៀនទី ២០៧ ៖ « គំរូ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » ក៏អាចមានប្រយោជន៍ក្នុងការរៀបចំមេរៀននេះផងដែរ ។
-
សូមប្រើប្រាស់ « ផែនការសិក្សាអំពីបុណ្យអ៊ីស្ទើរ » ដើម្បីជួយសិស្សដើរពីមួយថ្ងៃទៅមួយថ្ងៃពេញមួយសប្ដាហ៍ចុងក្រោយនៃព្រះជន្មរបស់ព្រះអង្គសង្គ្រោះ ។ ការសិក្សាជារៀងរាល់ថ្ងៃរួមមានសម្រង់សម្ដីពីថ្នាក់ដឹកនាំសាសនាចក្រ បទគម្ពីរដើម្បីសិក្សា និងពិចារណា វីដេអូដើម្បីមើល និងទំនុកតម្កើងដែលអាចមានប្រយោជន៍ ។
-
សូមប្រើ « ព្យាការីបុរាណ និងសម័យទំនើបថ្លែងទីបន្ទាល់អំពីពលិកម្មធួនរបស់ព្រះអង្គសង្គ្រោះ » ជាគំនិតបន្ថែមដែលរួមបញ្ចូលនៅក្នុងការណែនាំរបស់សប្តាហ៍នេះ ជាមេរៀនមួយ ។
-
សូមបង្រៀនមេរៀនមួយ ឬទាំងពីរខាងក្រោមដែលមាននៅក្នុងសៀវភៅសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀន ៖ មេរៀនទី ១៦២ ៖ ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ១ មេរៀនទី ១៦៣ ៖ ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ២ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់នូវយោបល់ខ្លះៗសម្រាប់អ្វីដែលអ្នកចាំបាច់ត្រូវរៀបចំសម្រាប់មេរៀននីមួយៗ ។
បុណ្យអ៊ីស្ទើរ
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សគិតពិចារណាអំពីសេចក្តីសុខសាន្ត និងសេចក្តីសង្ឃឹមដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យពួកគេ ។
-
ការរៀបចំសិស្ស ៖ អញ្ជើញសិស្សឲ្យធ្វើសកម្មភាពមួយក្នុងចំណោមសកម្មភាពចំនួនបួននៅចុងបញ្ចប់នៃមេរៀននេះ ។ ឧទាហរណ៍ សិក្សាឯកសារ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ដោយរកមើលឃ្លាដែលថ្លែងទីបន្ទាល់អំពី និងសេចក្តីសង្ឃឹមដែលព្រះអង្គសង្គ្រោះផ្តល់ឲ្យ ។ សូមលើកទឹកចិត្តពួកគេឲ្យមករៀនដោយរៀបចំខ្លួនចែកចាយឃ្លាដែលពួកគេពេញចិត្ត ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សូមបង្ហាញរូបភាពអំពីព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាង ដូចជា « ការឆ្កាង » និងរូបភាពអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ដូចជា « ព្រះគ្រីស្ទ និងម៉ារានៅឯផ្នូរ »
-
វីដេអូ ៖ សូមលើកទឹកចិត្តសិស្សឲ្យមើលវីដេអូដូចខាងក្រោម ៖ « The Peace and Hope of Easter » ( ៥ ) « The Prince of Peace » ( ២:៣២ ) និង « Because He Lives » ( ២:២៨ ) ។