ថ្នាក់​សិក្ខាសាលា
បុណ្យអ៊ីស្ទើរ ៖ សេចក្តីសង្ឃឹម និង​សេចក្ដី​សុខសាន្ត​តាមរយៈ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់ទ្រង់


« បុណ្យអ៊ីស្ទើរ ៖ សេចក្តីសង្ឃឹម និង​សេចក្ដីសុខសាន្ត​តាមរយៈ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់ទ្រង់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« បុណ្យអ៊ីស្ទើរ ៖ សេចក្តី​សង្ឃឹម និង​សេចក្ដី​សុខសាន្ត​តាមរយៈ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់ទ្រង់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

បុណ្យ​អ៊ីស្ទើរ

បុណ្យ​អ៊ីស្ទើរ

សេចក្តីសង្ឃឹម និង​សេចក្ដីសុខសាន្ត​តាមរយៈ​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់ទ្រង់

Jesus Christ tells the people to bring their little children, they sit around Him during His ministry in the Americas.

ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​នាំមក​នូវ​សេចក្តីសង្ឃឹម និង​សេចក្ដីសុខសាន្ត​តាមវិធី​ដែល​អ្នកដទៃ​ទំនងជា​គិតថា​មិនអាច​ទៅរួច​ទេ ។ ទ្រង់​បានព្យាបាល​មនុស្ស​ខ្វាក់ អ្នកឈឺ និង​មនុស្ស​ខ្វិន ។ ទ្រង់​បាន​ប្រោស​មនុស្ស​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើងវិញ ។ នៅទីបំផុត តាមរយៈ​ការរងទុក្ខ សេចក្ដីស្លាប់ និង​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់ទ្រង់ ទ្រង់​បានយក​ឈ្នះ​អំពើបាប និង​សេចក្ដី​ស្លាប់​សម្រាប់​មនុស្ស​លោក​គ្រប់គ្នា ។ យើង​អបអរសាទរ និង​ចងចាំ​ព្រះអង្គ​សង្គ្រោះ​នៅ​បុណ្យ​អ៊ីស្ទើរ ។ មេរៀននេះ​អាច​ជួយ​សិស្ស​គិតពិចារណា​អំពី​សេចក្តីសុខសាន្ត និង​សេចក្តីសង្ឃឹម​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ឲ្យ​ពួកគេ ។

ការរៀបចំ​សិស្ស ៖ អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ចំនួន​បួន​នៅចុង​បញ្ចប់​នៃ​មេរៀន​នេះ ។ ឧទាហរណ៍ សិក្សា​ឯកសារ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » ដោយ​រកមើល​ឃ្លា​ដែល​ថ្លែង​ទីបន្ទាល់​អំពី និង​សេចក្តីសង្ឃឹម​ដែល​ព្រះអង្គ​សង្គ្រោះ​ផ្តល់​ឲ្យ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​មក​រៀន​ដោយ​រៀបចំ​ខ្លួន​ចែកចាយ​ឃ្លា​ដែល​ពួកគេ​ពេញចិត្ត ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ការបាត់បង់ ឬ​ការទទួល​បាន​សេចក្ដីសង្ឃឹម និង​សេចក្ដីសុខសាន្ត

សូម​គូស​រូប​ដូច​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ។

អ្នក​អាច​សុំ​ឲ្យ​សិស្ស​នឹកស្រមៃ​ថា​ពួកគេ​បាន​រស់នៅ​នៅ​ស្រុក​អ៊ីស្រាអែល និង​បាន​ឃើញ​អំពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​សួរ​សំណួរ​ខាង​ក្រោម ៖

  • តើ​បទពិសោធន៍​អ្វីខ្លះ​នៅក្នុង​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​សេចក្តីសង្ឃឹម​បន្ថែមទៀត ?

បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​គំរូ​មួយចំនួន​ហើយ អ្នក​អាច​លើក​រូបភាព​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅលើ​ឈើឆ្កាង​ឡើង ដូចជា « ការឆ្កាង » ហើយ​ពន្យល់​ថា នេះ​ប្រហែលជា​ពេលដែល​ពួកសិស្ស​មួយ​ចំនួន​ត្រូវ​បាន​ល្បួង​ឲ្យ​បាត់បង់​សេចក្ដីសង្ឃឹម ។ ( ព្រះអង្គ​សង្គ្រោះ​បាន​សុគត ហើយ​មិន​ធ្លាប់​មាន​នរណាម្នាក់​បាន​រស់ឡើង​វិញ​ពីមុន​ឡើយ ) ។

បន្ទាប់មក​បង្ហាញ​រូបភាព​មួយ​អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ ដូចជា « ព្រះគ្រីស្ទ និង​ម៉ារា​នៅឯ​ផ្នូរ » ហើយ​សួរថាតើ​ព្រឹត្តិការណ៍​នេះ​អាច​មាន​ឥទ្ធិពល​ដល់​សេចក្តីសង្ឃឹម​របស់​ពួកគេ​យ៉ាងដូចម្តេច ។

  • តើ​ហេតុផល​អ្វីខ្លះ​ដែល​មនុស្ស​អាចត្រូវ​បានល្បួង​ឲ្យ​បាត់បង់​សេចក្តី​សង្ឃឹម​សព្វថ្ងៃនេះ ?

  • តើ​ហេតុផល​អ្វីខ្លះ​ដែល​មនុស្ស​អាច​ទទួល​បាន​សេចក្តីសង្ឃឹម​តាមរយៈ​ព្រះអង្គ​សង្គ្រោះ​សព្វថ្ងៃនេះ ?

សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្តារ​ខៀន​នៅជាប់​នឹង​ព្រួញ​ដែល​ត្រឹមត្រូវ ។ សូម​ពន្យល់ថា យើង​អាច​ធ្វើ​សកម្មភាព​ស្រដៀងគ្នា​ដោយ​ការផ្លាស់ប្តូរ​ពាក្យ សេចក្តីសង្ឃឹម ទៅជា សេចក្ដីសុខសាន្ត ។

សូម​ចំណាយ​ពេល​ពិចារណា​ពីរបៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយអ្នក​ឲ្យ​មាន​អារម្មណ៍​នូវ​សេចក្តីសង្ឃឹម និង​សេចក្ដីសុខសាន្ត​នៅក្នុង​ជីវិត​របស់អ្នក ។ សូម​ពិចារណា​ផងដែរ​អំពី​ហេតុផល​ដែល​អ្នក​អាច​មាន​អារម្មណ៍ថា អ្នក​កំពុង​បាត់បង់​សេចក្តីសង្ឃឹម និង​សេចក្ដីសុខសាន្ត ។ សូម​ពិចារណា​ថា ហេតុអ្វី​បានជា​អ្នកប្រហែលជា​ត្រូវការ​សេចក្តីសង្ឃឹម និង​សេចក្ដីសុខសាន្ត​នៅក្នុង​ជីវិត​របស់អ្នក ។

ពេញមួយ​មេរៀន​នេះ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​គិតពិចារណា​អំពី​សេចក្ដីសុខសាន្ត និង​សេចក្តីសង្ឃឹម​ដែល​ព្រះយេស៊ូវគ្រីស្ទ​ផ្តល់​ដល់​អ្នក និង​មនុស្ស​លោក​ទាំងអស់ ។

សេចក្តីសង្ឃឹម និង​សេចក្ដីសុខសាន្ត​នៅក្នុង​ជីវិត​របស់​យើង

នៅ​បុណ្យ​អ៊ីស្ទើរ យើង​អបអរ​សាទរ​ការមាន​ព្រះជន្ម​រស់ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការបញ្ចប់​នៃ​ពលិកម្ម​ធួន​របស់​ទ្រង់​សម្រាប់​យើង ។ នៅពេល​អ្នក​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​មកពី​ប្រធាន រ័សុល អិម ណិលសុន សូម​រកមើល​សេចក្តីសង្ឃឹម​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​នាំមក​ក្នុង​ជីវិត​របស់​យើង ។

5:12
Official portrait of President Russell M. Nelson taken January 2018

នៅពេល​ទ្រង់​បានរងទុក្ខ​សម្រាប់​អំពើបាប និង​ភាពទន់​ខ្សោយ​របស់​យើង បានសុគត​នៅលើ​ឈើឆ្កាង និង​បាន​មាន​ព្រះជន្ម​ឡើងវិញ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​សរសេរ​ដំណើររឿង​របស់​មនុស្សជាតិ​ឡើងវិញ ។ ដោយសារ​ទ្រង់ យើង​មិនចាំបាច់​ត្រូវ​ប្រឈម​នឹង​ភាពទន់ខ្សោយ អំពើ​បាប និង​ភាពភ័យខ្លាច​របស់​យើង​តែម្នាក់ឯង​នោះទេ ។ ដោយសារ​ទ្រង់ សេចក្ដី​ស្លាប់​មិនមែន​ជា​ទីបញ្ចប់​នោះ​ទេ ។ ការរស់​ឡើងវិញ​នឹង​កើតមាន​ចំពោះ​មនុស្ស​ទាំងអស់​ដែល​ធ្លាប់រស់នៅ ។ ដោយសារ​ទ្រង់ ក្រុម​គ្រួសារ​អាច​រួមរស់​ជាមួយ​គ្នា​ជា​រៀង​រហូត បាន ។ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ យើង​អបអរ​សាទរ​ពិធីបុណ្យ​អ៊ីស្ទើរ ។ ហើយ​បុណ្យ​អ៊ីស្ទើរ​គឺ​អំពី​សេចក្ដីសុខសាន្ត និង​សេចក្តីសង្ឃឹម ។ …

… នៅ​រដូវកាល​បុណ្យ​អ៊ីស្ទើរ​នេះ ចូរ​យើង​ថ្វាយបង្គំ និង​សរសើរ​ទ្រង់​ចំពោះ​សេចក្ដី​សុខសាន្ត សេចក្ដីសង្ឃឹម ពន្លឺ និង​សេចក្តីពិត​ដែល​ទ្រង់​នាំមក​ឲ្យ​យើង ។ ( « The Peace and Hope of Easter » វីដេអូ ChurchofJesusChrist.org )

  • តើ​អ្នក​អាច​សង្ខេប​អ្វី​ដែល​ប្រធាន ណិលសុន បានបង្រៀន​ដោយ​របៀប​ណា ?

    សិស្ស​អាច​ចែកចាយ​ការយល់ដឹង​ផ្សេងៗ ។ សូម​អរគុណ​ពួកគេ​សម្រាប់​ចម្លើយ​របស់​ពួកគេ ។ គោលការណ៍​ដែល​យើង​អាច​រៀន​គឺ​ថា តាមរយៈ​ការរងទុក្ខ​របស់​ព្រះអង្គសង្រ្គោះ និង​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ យើង​អាច​មាន​សេចក្តីសុខសាន្ត និង​សេចក្តីសង្ឃឹម​នៅក្នុង​ជីវិត​របស់​យើង ។

  • តើ​មាន​របៀប​ណា​ខ្លះ​ដែល​ប្រធាន ណិលសុន បាន​ចែកចាយ​ថា​ព្រះអង្គសង្រ្គោះ​អាច​ប្រទាន​សេចក្តីសង្ឃឹម និង​សេចក្តីសុខសាន្ត​ដល់​យើង ?

  • អ្នក​គិតថា ហេតុអ្វី​ការដឹង​អំពី​ការរងទុក្ខ​របស់​ព្រះអង្គសង្រ្គោះ ការសុគត និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​ជួយ​យើង​រកឃើញ​សេចក្តីសង្ឃឹម និង​សេចក្តីសុខសាន្ត​តាមរយៈ​ទ្រង់ ?

ទីបន្ទាល់​ពី​ព្រះអង្គសង្រ្គោះ

សកម្មភាព​ខាងក្រោម​នឹង​ជួយ​សិស្ស​យល់​កាន់តែ​ច្បាស់​ពី​របៀប​ដែល​យើង​អាច​មាន​សេចក្តីសុខសាន្ត និង​សេចក្តីសង្ឃឹម​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​ដាក់តាំង​សេចក្តីណែនាំ​ដូចខាងក្រោម និង​សេចក្តីយោង​បទគម្ពីរ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​អ្វីៗ​ទាំងនេះ​ពីរបី ឬ​ខគម្ពីរ​ផ្សេងទៀត​ដែល​ថ្លែងទីបន្ទាល់​ពី​ព្រះអង្គសង្រ្គោះ ។ ឬ​អ្នក​អាច​ចាត់តាំង​បទគម្ពីរ​នីមួយៗ​ទៅ​សិស្ស​ផ្សេងៗ​គ្នា ។ បន្ទាប់មក​សិស្ស​អាច​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ​អំពី​របៀប​ដែល​ព្រះអង្គសង្រ្គោះ​នាំមក​នូវ​សេចក្តីសង្ឃឹម និង​សេចក្តីសុខសាន្ត​ដល់​ជីវិត​របស់​យើង ។

អាន​បទគម្ពីរ​ខាងក្រោម​មួយចំនួន​នៅក្នុង​ព្រះគម្ពីរ​សញ្ញាចាស់ ដោយ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​ពី​អ្វី ដែល​ព្រះអង្គសង្រ្គោះ​អាច​ធ្វើ​សម្រាប់​យើង ។ ជញ្ជឹងគិត​ពី​របៀប​ដែល​ទ្រង់​នាំមក​នូវ​សេចក្តីសង្ឃឹម និង​សេចក្តីសុខសាន្ត​នៅក្នុង​ជីវិត​របស់​យើង ។

យ៉ូប ១៩:២៥–២៦

ទំនុកដំកើង ១៦:៨–១១

ទំនុកដំកើង ៣០:២–៥

ទំនុកដំកើង ៣៣:១៨–២២

អេសាយ ១:១៨

អេសាយ ១២:២

អេសាយ ២៥:៨–៩

អេសាយ ៤០:២៨–៣១

យេរេមា ១៧:៧–៨

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឃ្លា​ដែល​ពួកគេ​បានរកឃើញ​ថា មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ អ្នក​អាច​ឲ្យ​ពួកគេ​សរសេរ​ឃ្លា​ទាំងនេះ​នៅលើ​ក្ដារខៀន នៅ​ជិត​នឹង​សញ្ញាព្រួញ « ការទទួល​បាន​សេចក្ដីសង្ឃឹម » ។ សូម​សួរ​ពួកគេ​ពី​មូលហេតុ​ដែល​ឃ្លា​ទាំងនេះ​មាន​អត្ថន័យ ។ អ្នក​ក៏​ប្រហែល​ជា​ចង់​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​ឃ្លា​ដែល​អ្នក​ផ្សេង​ចែកចាយ ។

គិតពិចារណា​អំពី​សេចក្តីសង្ឃឹម និង​សេចក្តីសុខសាន្ត​ដែល​ព្រះអង្គសង្រ្គោះ​បាន​ប្រទាន

ដើម្បី​ជួយ​សិស្ស​គិតពិចារណា​អំពី​សេចក្តីសង្ឃឹម និង​សេចក្តីសុខសាន្ត​ដែល​បាន​មក​តាមរយៈ​ព្រះអង្គសង្រ្គោះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​សកម្មភាព​មួយ ឬ​ពីរ​នៃ​សកម្មភាព​ខាងក្រោម ជា​ថ្នាក់រៀន​ទាំងមូល ។ អ្នក​អាច​ជ្រើសរើស​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា​នឹង​មាន​ប្រយោជន៍ ឬ​អាច​ជា​ជំនួយ​ដល់​សិស្ស ។ ឬ​អ្នក​អាច​សង្ខេប​ជម្រើស​ទាំងឡាយ ហើយ​អនុញ្ញាត​ឲ្យ​សិស្ស​ជ្រើសរើស​ជម្រើស​ទាំងនោះ​ជា​ថ្នាក់​ទាំងមូល ថាតើ​សកម្មភាព​ណា​មួយ​ដែល​ពួកគេ​ចង់​ធ្វើ ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ឲ្យ​នឹកគិត​ពី​គំនិត​របស់​ពួកគេ​ផ្ទាល់ ហើយ​សាកល្បង​វា ។

  1. សិក្សា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដែល​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​សាវក​ដប់ពីរ​នាក់​បានសរសេរ ដោយ​រកមើល​ឃ្លា​ដែល​ថ្លែង​ទីបន្ទាល់​ពី​សេចក្តីសុខសាន្ត និង​សេចក្តីសង្ឃឹម​ដែល​ព្រះអង្គសង្រ្គោះ​ប្រទាន​ឲ្យ ។ សិស្ស​អាច​ចែកចាយ​អ្វី​ដែល​ពួកគេ​រកឃើញ និង​មូលហេតុ​ដែល​វា​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

  2. ជ្រើសរើស​ទំនុកតម្កើង ឬ​បទចម្រៀង​ផ្សេងទៀត​ដែល​បង្រៀន​ពី​សេចក្តីសុខសាន្ត និង​សេចក្តីសង្ឃឹម​ដែល​ព្រះអង្គសង្រ្គោះ​បាន​ប្រទាន​ឲ្យ ។ ច្រៀង​ទំនុកតម្កើង​នោះ​មួយ​ចំនួន ។ បន្ទាប់មក​ចែកចាយ​ឃ្លា​ចេញមក​ពី​ទំនុកតម្កើង​នោះ​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក ។ ឧទាហរណ៍​មួយ​ចំនួន​គឺ « ខ្ញុំ​រក​ក្តី​សុខ​ឯ​ណា? » ទំនុកតម្កើង ល.រ. ៦៩ « ព្រះ​ប្រោសលោះ​ខ្ញុំ​នៅរស់ » ទំនុកតម្កើង ល.រ. ៧៧ និង « ខ្ញុំ​ស្គាល់​ក្ដី​ស្នេហ៍​ព្រះ​សង្គ្រោះ » សៀវភៅចម្រៀង​កុមារ ទំព័រ ៤២ ។

  3. សូម​អាន​សេចក្តី​ថ្លែង​ការណ៍​មកពី​ប្រធាន រ័សុល អិម ណិលសុន ឬ​មើល « The Peace and Hope of Easter, President Russell M. Nelson Palm Sunday Invitation » ចាប់ពី​នាទីទី ៣:៥០ ដល់ ៥:១១ ។ ចែកចាយ​ពី​របៀប​ដែល​ការចូលរួម​នៅក្នុង​ព្រះវិហារ ឬ​ការស្ដាប់​សន្និសីទ​ទូទៅ​ជួយ​យើង​គិតពិចារណា​អំពី​សេចក្តីសុខសាន្ត និង​សេចក្តីសង្ឃឹម​ដែល​ព្រះអង្គសង្រ្គោះ​ប្រទាន​ឲ្យ ។

5:12

បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ ។ ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​កន្លែង​ថ្វាយបង្គំ សូម​ចូលរួម​ជាមួយ​យើង ។ នៅ​ថ្ងៃ​អាទិត្យ [ ឬ​ជិត​ដល់ ] ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ សន្និសីទ​ទូទៅ​ទូទាំង​ពិភពលោក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នឹង​ត្រូវ​បាន​ពោរពេញ​ទៅដោយ និង​តន្ត្រី​ដែល​ផ្តោតលើ​ព្រះគ្រីស្ទ ។ យើង​នឹង​ប្រមូលផ្ដុំ [ ដោយ​ផ្ទាល់ និង ] ដោយ​អ៊ីនធឺណិត​ដើម្បី​ថ្វាយបង្គំ​ព្រះប្រោសលោះ​របស់​យើង ។ សូម​ចូលរួម​ជាមួយ​យើង ។ អញ្ជើញ​មិត្តភក្តិ​របស់​អ្នក !

ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ! ក្នុងនាម​ជា​ព្រះអង្គសង្រ្គោះ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ដ៏​ធួន​របស់​យើង ទ្រង់​បាន​គង់​នៅ​ជិត​ដើម្បី​ជួយ​យើង​រីកចម្រើន​ពី​ព្រឹត្តិការណ៍​នៃ​វិនាដកម្ម និង​មិន​នឹក​ស្មាន​ដល់​នៅក្នុង​ជីវិត​របស់​យើង ។ នៅ​រដូវកាល​បុណ្យ​អ៊ីស្ទើរ​នេះ ចូរ​យើង​ថ្វាយបង្គំ និង​សរសើរ​ទ្រង់​ចំពោះ​សេចក្ដី​សុខសាន្ត សេចក្ដី​សង្ឃឹម ពន្លឺ និង​សេចក្តីពិត​ដែល​ទ្រង់​នាំមក​ឲ្យ​យើង ។ ( វីដេអូ « The Peace and Hope of Easter ប្រធាន រ័សុល អិម ណិលសុន ការអញ្ជើញ​នៅ​ថ្ងៃ​អាទិត្យ​ធាងចាក » នៅលើ​គេហទំព័រ ChurchofJesusChrist.org )

  • ចែកចាយ​បទពិសោធន៍​នៃ​ពេល​ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីសុខសាន្ត និង​សេចក្តីសុខសាន្ត​តាមរយៈ​ព្រះអង្គសង្រ្គោះ​ព្រះ​យេស៊ូវគ្រីស្ទ ។

បន្ទាប់ពី​សិស្ស​បាន​បំពេញ​សកម្មភាព​ទាំងនេះ​មួយ ឬ​ពីរ នោះ​អ្នក​អាច​ចែកចាយ​វីដេអូ​មួយ​នៃ​វីដេអូ​ខាងក្រោម ដើម្បី​ជួយ​ពួកគេ​ទទួល​អារម្មណ៍​នៃ​សេចក្តីសុខសាន្ត និង​សេចក្តីសង្ឃឹម​ដែល​ព្រះអង្គសង្រ្គោះ​បាន​ប្រទាន​ឲ្យ ។

« The Prince of Peace » ( ២:៣២ )

2:33

« Because He Lives » ( ២:២៨ )

2:28

សេចក្ដី​បញ្ចប់

សូម​ត្រឡប់​ទៅ​ក្រាហ្វិក​នៅលើ​ក្ដារខៀន​វិញ ។ ពន្យល់​ថា ខណៈ​ដែល​យើង​ទាំងអស់​គ្នា​អាច​ត្រូវបាន​ល្បួង​ឲ្យ​បាត់បង់​សេចក្តីសង្ឃឹម​នៅពេល​ខ្លះ នោះ​យើង​អាច​ជ្រើសរើស​ដើម្បី​ស្វែងរក​សេចក្តីសង្ឃឹម និង​សេចក្តីសុខសាន្ត​តាមរយៈ​ព្រះអង្គសង្រ្គោះ ។

នៅក្នុង​សៀវភៅ​កំណត់ហេតុ​អំពី​បទគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​មូលហេតុ​ដែល​អ្នក​ត្រូវការ​សេចក្តីសង្ឃឹម និង​សេចក្តីសុខសាន្ត​នៃ​ព្រះអង្គសង្រ្គោះ​នៅក្នុង​ជីវិត​របស់​អ្នក ។ បន្ទាប់មក សូម​សរសេរ​កិច្ចការ​មួយ​ចំនួន​ដែល​អ្នក​ចង់​ធ្វើ ដើម្បី​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ និង​សេចក្តីសង្ឃឹម និង​សេចក្តីសុខសាន្ត​របស់​ទ្រង់ ។ ទាំងនេះ​អាច​រួមទាំង​ការចងចាំ​បទគម្ពីរ ឬ​ឃ្លា​ទាំងឡាយ​ចេញពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដែល​អ្នក​បានសិក្សា​នៅ​ថ្ងៃ​នេះ ។

សូម​ពិចារណា​ផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​ចែកចាយ​អារម្មណ៍​របស់​ពួកគេ និង​ទីបន្ទាល់​អំពី​ព្រះអង្គសង្រ្គោះ និង​សេចក្តីសង្ឃឹម និង​សេចក្តីសុខសាន្ត​ដែល​ទ្រង់​ប្រទាន​ឲ្យ ។