ថ្នាក់​សិក្ខាសាលា
ការរៀបចំខ្លួន​ចូល​ព្រះវិហារបរិសុទ្ធ​ដោយ​មាន​ភាពស័ក្តិសម ៖ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ


« ការរៀបចំខ្លួន​ចូល​ព្រះវិហារបរិសុទ្ធ​ដោយ​មាន​ភាពស័ក្តិសម ៖ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ២០២៦ )

« ការរៀបចំខ្លួន​ចូល​ព្រះវិហារបរិសុទ្ធ​ដោយ​មាន​ភាពស័ក្តិសម ៖ ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ៖ មេរៀនទី ២០៣

ការរៀបចំខ្លួន​ចូល​ព្រះវិហារបរិសុទ្ធ​ដោយ​មាន​ភាពស័ក្តិសម

ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ

Youth entering Louisville Kentucky Temple with Family History Cards

នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ព្រះអម្ចាស់​បាន​ពន្លឿន​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក ។ ដោយ​មិន​ធ្លាប់​មាន​ពី​មុន​មក ឥឡូវនេះ​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់​មាន​ឱកាស​កាន់តែ​ច្រើន​ដើម្បី​ចូល​ទៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ នៅពេល​ពួកគេ​ត្រៀមខ្លួន និង​មាន​ភាពស័ក្តិសម​ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​គិតពិចារណា​អំពី​ភាពស័ក្ដិសម​របស់​ពួកគេ​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ការរៀបចំ​សិស្ស ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​បទដ្ឋាន​ដែល​ព្រះអម្ចាស់​បាន​កំណត់​ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​នៅក្នុង​ឧបសម្ព័ន្ធ​នៃ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស [ ឆ្នាំ២០២២ ] ។ អញ្ជើញ​ពួកគេ​ឲ្យ​មក​ថ្នាក់​រៀន​ជាមួយ​នឹង​សំណួរ​ទាំងឡាយ​ដែល​ពួកគេ​អាច​មាន​អំពី​បទដ្ឋាន​ទាំងនេះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

ត្រូវបាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់

ដើម្បី​ជួយ​សិស្ស​ពិចារណា​អំពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​ដើម្បី​ចូល​ក្នុង​ដំណាក់​របស់​ទ្រង់ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​ការឆ្លើយតប​របស់​ពួកគេ​ចំពោះ​ស្ថានភាព​មួយ ឬ​ច្រើន​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​នឹង​ណែនាំ​អ្នក​ណា​ឲ្យ ៖

    • ទាត់​គ្រាប់​បាល់​ដ៏​សំខាន់​មួយ ? ហេតុអ្វី ?

    • ជួយ​អ្នក​សិក្សា​សម្រាប់​ការប្រឡង​នៅ​ពេល​ខាងមុខ ? ហេតុអ្វី ?

    • ច្រៀង​ទោល ? ហេតុអ្វី ?

    • ផ្ដល់​ការណែនាំ​ដល់​អ្នក ? ហេតុអ្វី ?

អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​បទពិសោធន៍​មួយ​ដែល​គាត់​បាន​ទៅ​សួរសុខទុក្ខ​ឪពុកក្មេក​របស់​គាត់​នៅ​ជិត​ចុង​បញ្ចប់​នៃ​ជីវិត​របស់​ឪពុក​ក្មេក​គាត់ ។ ខណៈពេល​ដែល​អែលឌើរ រ៉ាសបាន បាន​ទៅ​ដល់ ប៊ីស្សព​របស់​ឪពុក​ក្មេក​គាត់​កំពុង​រៀបចំ​ចាកចេញ ។ លោក​ពន្យល់​ពី​អ្វី​ដែល​បាន​កើត​ឡើង​ក្រោយ​មក​ទៀត ៖

Official Portrait (as of June 2016) of Elder Ronald A. Rasband of the Quorum of the Twelve Apostles.

ខ្ញុំ​បាន​ថ្លែង​ទៅកាន់ ប្លេន [ ឪពុក​ក្មេក​របស់​គាត់ ] ថា « ជាការ​ល្អ​ណាស់​ដែល​ប៊ីស្សព​បាន​មក​លេង » ។

ប្លេន បាន​មើល​មកខ្ញុំ ហើយ​បាន​ឆ្លើយ​ថា « វា​ហួស​ពី​ល្អ​ទៅទៀត​កូន ។ ប៉ា​បាន​សូម​ឲ្យ​ប៊ីស្សព​មក ដោយសារ​ប៉ា​ចង់​មាន​ការសម្ភាស​ទទួល​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​ប៉ា ។ ប៉ា​ចង់​ទៅ​ដោយ​ត្រូវបាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់ » ។ ហើយ​គាត់​បាន​ធ្វើ​មែន ! ( « Recommended to the Lord » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ២៣ )

  • តើ​អ្នក​គិតថា « ត្រូវបាន​ផ្ដល់​អនុសាសន៍​ដល់​ព្រះអម្ចាស់ » មាន​អត្ថន័យ​យ៉ាងដូចម្តេច ?

ប្រសិនបើ​សិស្ស​មិន​លើកឡើង​ពី​វា​ទេ អ្នក​អាច​ចែកចាយ​ថា ជា​ផ្នែក​នៃ​ផែនការ​ដ៏​ពេញ​ដោយ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ទ្រង់ និង​ព្រះអង្គ​សង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ បានបង្កើត​បទដ្ឋាន​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ការធ្វើ​តាម​បទដ្ឋាន​ទាំងនេះ​ធានា​ថា​យើង​មាន​ភាពស័ក្ដិសម​ដើម្បី​ចូល​នៅក្នុង​ដំណាក់​របស់​ទ្រង់​ទាំងទ្វេ ។

នៅពេល​យើង​សិក្សា​ថ្ងៃ​នេះ សូម​យក​ចិត្ត​ទុកដាក់​ទៅ​លើ​អារម្មណ៍ និង​គំនិត​ដែល​អាច​ចូល​មក​ក្នុង​ដួងចិត្ត និង​គំនិត​របស់​អ្នក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៨:២–៣ ) ។ នេះ​គឺជា​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ដឹង​ទាំង​អ្វី​ដែល​អ្នក​កំពុងធ្វើ​បានល្អ និង​របៀប​ដែល​អ្នក​អាច​ពង្រឹងការខិតខំ​ប្រឹងប្រែង​របស់​អ្នក​ដើម្បី​ធ្វើ​តាម​បទដ្ឋាន​របស់​ទ្រង់​ទាំងទ្វេ​ដើម្បី​មាន​ភាពស័ក្ដិសម​ចូលទៅ​ក្នុង​ដំណាក់​របស់​ទ្រង់​ទាំងទ្វេ ។

ការចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ថ្វាយ​បង្គំ​ព្រះអម្ចាស់

សេចក្តី​ថ្លែងការណ៍ និង​សេចក្តីយោង​បទគម្ពីរ​ខាងក្រោម​អាច​ជួយ​សិស្ស​ឲ្យ​យល់​ថា ព្រះអម្ចាស់​បានបង្កើត​បទដ្ឋាន​ដើម្បី​ចូល​ទៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ សូម​ពិចារណា​រៀបចំ​សិស្ស​ជា​ក្រុម​ដែល​មាន​គ្នា​បី​នាក់ ហើយ​ចាត់តាំង​សមាជិក​ម្នាក់ៗ​ក្នុង​ក្រុម​ឲ្យ​អាន​បទគម្ពីរ​យោង​មួយ ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ពី​អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ និង​បទគម្ពីរ​ដែល​មាន​រៀបរាប់​ខាងក្រោម ដោយ​រកមើល​អ្វី​ដែល​អ្នក​អាច​រៀន​អំពី​ការចូល​ទៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ៖

Official Portrait (as of June 2016) of Elder Ronald A. Rasband of the Quorum of the Twelve Apostles.

ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ និង​ជា​ជម្រក​ពី​ពិភពលោក​នេះ ។ ព្រះវិញ្ញាណ​របស់​ទ្រង់​គ្រប​ដណ្តប់​ការពារ​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​នៅក្នុង​អគារ​ដ៏​ពិសិដ្ឋ​ទាំងនោះ ។ ទ្រង់​ដាក់​បទដ្ឋាន​ឲ្យ​យើង​ធ្វើ​តាម ពេល​យើង​ចូល​ជា​ភ្ញៀវ​របស់​ទ្រង់ ។ ( « Recommended to the Lord » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ២៣ )

ទំនុកដំកើង ២៤:៣–៤ ( « ភ្នំ​នៃ​ព្រះយេហូវ៉ា » អាច​តំណាង​ឲ្យ​ព្រះវិហារ​បរិសុទ្ធ )

យេរេមា ៧:១–៣ ( យេរេមា​គឺជា​ព្យាការី​នៅ​អំឡុងពេល​កើតមាន​អំពើ​ទុច្ចរិត​នៅក្នុង​ស្រុក​យូដា ) ។

អេសេគាល ៤៤:៤–៥, ៩ ( ផ្ចង់​ចិត្ត » នៅក្នុង ខទី ៥ អាច​មាន​ន័យ​ថា « យក​ចិត្ត​ទុក​ដាក់ » ។ « កាត់​ស្បែក​ខាង​ចិត្ត » នៅក្នុង ខទី ៩ អាច​មាន​ន័យ​មិន​បំបែក​ខ្លួន​ពួកគេ​ចេញពី​អំពើបាប និង​ពិភពលោក )

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​អំពី​ការចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ដែល​យើង​អាច​រៀន​ចេញពី​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ រ៉ាសបាន និង​វគ្គ​បទគម្ពីរ​ទាំងនេះ ?

    សិស្ស​អាច​រកឃើញ​សេចក្ដីពិត​ជាច្រើន​ដូចជា ៖

    ព្រះអម្ចាស់​បានកំណត់​បទដ្ឋាន​នៃ​ភាពស័ក្ដិសម​ដើម្បី​ចូល​ក្នុង​ដំណាក់​របស់​ទ្រង់ ។

    ព្រះអម្ចាស់​បានណែនាំ​ដល់​ថ្នាក់ដឹកនាំ​បព្វជិតភាព​ឲ្យ​ធានា​ថា​យើង​ចូល​ក្នុង​ដំណាក់​របស់​ទ្រង់​ដោយ​មាន​ភាពស័ក្តិសម ។

    អ្នក​អាច​ពន្យល់​ថា ខណៈ​មនុស្ស​គ្រប់​គ្នា​ត្រូវ​បានអញ្ជើញ​ឲ្យ​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​ត្រូវតែ​បំពេញ​តាម​បទដ្ឋាន​នៃ​ភាពស័ក្តិសម​របស់​ព្រះអម្ចាស់​ដើម្បី​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ទ្រង់ ។

  • តើ​បទដ្ឋាន​របស់​ព្រះអម្ចាស់​ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​ជា​ភស្ដុតាង​នៃ​សេចក្តី​ស្រឡាញ់ និង​បំណង​ប្រាថ្នា​របស់​ទ្រង់​សម្រាប់​យើង​យ៉ាង​ដូចម្ដេច ?

នៅពេល​សិស្ស​ឆ្លើយ​សំណួរ​មុន​នេះ សូម​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា ការរស់នៅ​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ដូចជា​ទ្រង់ ធ្វើ​ឲ្យ​យើង​អាច​មើលឃើញ​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ​បាន​ល្អ​ក្នុង​ការខិតខំ​របស់​យើង​ដើម្បី​មក​រក​ទ្រង់ ហើយ​ប្រទានពរ​ដល់​យើង​ដោយ​នូវ​ព្រះវិញ្ញាណ និង​សេចក្តីសុខសាន្ត​របស់​ទ្រង់ ។

សំណួរ​សម្រាប់​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ

ដើម្បី​ជួយ​សិស្ស​វាយតម្លៃ​ពី​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ការទាមទារ​របស់​ព្រះអម្ចាស់​ដើម្បី​ចូល​ទៅក្នុង​ដំណាក់​របស់​ទ្រង់ សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​សំណួរ​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ នៅក្នុង​ឧបសម្ព័ន្ធ​នៃ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស [ ឆ្នាំ២០២២ ] នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ ជាជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​ចែកចាយ​ច្បាប់​ចម្លង​នៃ​សៀវភៅ​ណែនាំ​នេះ ទំព័រ ៣៦–៣៧ មកពី​សៀវភៅ​ណែនាំ ដើម្បី​កម្លាំង​នៃ​យុវជន ឬ​សរសេរ​សំណួរ​នៅលើ​ក្ដារខៀន​ដោយ​ផ្ទាល់ ។

សូម​បើក​ទៅ​សំណួរ​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​នៅក្នុង​ឧបសម្ព័ន្ធ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការជ្រើសរើស [ ឆ្នាំ២០២២ ] និង​ធ្វើ​ដូច​ខាងក្រោម ៖

  1. សូម​អាន​សំណួរ​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់ ហើយ​ជញ្ជឹងគិត (១) ថាតើ​អ្នក​យល់​ពី​អ្វី​ដែល​សំណួរ​កំពុង​សួរ​ឬ​ទេ និង (២) តើ​ការរស់នៅ​តាម​បទដ្ឋាន​ទាំងនេះ​អាច​រៀបចំ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់ដោយ​របៀបណា ។

  2. សូម​ជ្រើសរើស​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ទាំងនេះ​ដែល​អ្នក​ចង់​ស្វែងយល់​បន្ថែម​អំពីវា ។

រូបតំណាង​ថ្នាក់​សិក្ខាសាលាចែកចាយ​សំណៅ​មេរៀន​ដែល​មាន​ចំណងជើង​ថា « សំណួរ​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ » ដល់​សិស្ស​ម្នាក់ៗ ។ អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​សំណួរ​ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ប្រអប់​នៅ​ផ្នែកខាងលើ​នៃ​សំណៅ​មេរៀន​នេះ ។ បន្ទាប់មក សិស្ស​អាច​បំពេញ​សំណៅ​មេរៀន​ដែល​នៅ​សេសសល់ ។ ជំនួយ​បន្ថែម​ដើម្បី​យល់​អំពី​សំណួរ​មួយ​ចំនួន​នេះ គឺ​មាន​នៅក្នុង​ផ្នែក​ធនធាន​បន្ថែម​ទាំងឡាយ​នៃ​មេរៀន​នេះ នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​ការយល់ដឹង​ដែល​ពួកគេ​ទទួលបាន​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការសិក្សា​របស់​ពួកគេ ។ អ្នក​អាច​ធ្វើ​ការណ៍​នេះ​ដោយ​រៀបចំ​ពួកគេ​ជា​ក្រុម​តូចៗ ហើយ​អញ្ជើញ​បុគ្គល​ម្នាក់ៗ​ឲ្យ​ចែកចាយ​អ្វីមួយ​ដែល​ពួកគេ​បានរៀន​ចេញពី​ការសិក្សា​របស់​ពួកគេ ។ ពួកគេ​អាច​ពន្យល់​ពី​របៀប​ដែល​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​ជួយ​ពួកគេ​យល់​ពី​បទដ្ឋាន​របស់​ព្រះអម្ចាស់​ដើម្បី​ចូល​ក្នុង​ដំណាក់​របស់​ទ្រង់ ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​កត់ត្រា​ការយល់ដឹង​ដែល​ពួកគេ​បានរៀន​ពី​មិត្ត​រួមថ្នាក់​របស់​ពួកគេ​នៅ​ខាងក្រោយ​សំណៅ​មេរៀន​របស់​ពួកគេ ។

  • តើ​ការរស់នៅ​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់​ដើម្បី​ចូល​ក្នុង​ដំណាក់​របស់​ទ្រង់ អាច​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ដូច​ទ្រង់​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​បទដ្ឋាន​ទាំងនេះ​ជា​ភស្ដុតាង​នៃ​សេចក្តីស្រឡាញ់​របស់​ទ្រង់​ដោយ​របៀប​ណា ?

ការពិចារណា​ផ្ទាល់ខ្លួន

នៅពេល​សិស្ស​គិតពិចារណា​អំពី​ភាពស័ក្ដិសម​របស់​ពួកគេ​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារបរិសុទ្ធ សូម​ពិចារណា​ពី​អារម្មណ៍​របស់​សិស្ស​របស់អ្នក ។ តើ​អ្វីខ្លះ​ដែល​អាច​ជា​កង្វល់​របស់​ពួកគេ ? តើ​អ្នក​អាច​រៀបចំ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ការធានា​របស់​ព្រះអង្គ​សង្គ្រោះ​ថា តាមរយៈ​ទ្រង់ ពួកគេ​អាច​មាន​ភាពស័ក្ដិសម​ដោយ​របៀប​ណា ? ការអាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ គឺជា​របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដីសង្ឃឹម​ថា ពួកគេ​អាច​ចូល​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ដោយ​ភាពស័ក្ដិសម​ដោយ​មាន​ជំនួយ​របស់​ព្រះអង្គសង្គ្រោះ ។

អែលឌើរ ផាទ្រីក ខៀរ៉ុន ក្នុង​កូរ៉ុម​នៃ​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ពី​បំណង​ប្រាថ្នា​របស់​ព្រះវរបិតាសួគ៌​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់​នៅក្នុង​ការចូល​ទៅក្នុង​នគរ​របស់​ទ្រង់ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​លោក​ចែកចាយ​អាច​អនុវត្ត​ចំពោះ​ព្រះរាជ​បំណង​របស់​ទ្រង់​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​ដើម្បី​ចូល​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។

11:34
Official Portrait of Patrick Kearon.

មិត្ត​ខ្ញុំអើយ យើង​ជា​ពួកសិស្ស​ដើរ​នៅលើ​ផ្លូវ​នៃ​ជីវិត​រមែង​ស្លាប់ ផែនការ​របស់​ព្រះវរបិតា​យើង​ល្អណាស់ គឺជា​ផែនការ « ដ៏​អស្ចារ្យ » ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​នាំ​បងប្អូន​ទៅផ្ទះវិញ ពុំមែន ឲ្យ​បងប្អូន​នៅ​ខាង​ក្រៅ​ផ្ទះ​នោះទេ ។ គ្មាន​នរណា​ម្នាក់​ដាក់​របាំង​បិទ​ផ្លូវ ហើយ​ឈរ​នៅ​ទីនោះ​ដើម្បី​ដេញ​បងប្អូន​ឲ្យ​ថយទៅ​ក្រោយ​វិញឡើយ ។ តាម​ពិត វា​ផ្ទុយ​ស្រឡះ ។ ព្រះ​ខិតខំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​បងប្អូន​ដោយ​ឥត​ឈប់​ឈរ ។ ទ្រង់ « សព្វ​ព្រះទ័យ​ចង់​ឲ្យ​បុត្រាបុត្រី​ទ្រង់​ជ្រើសរើស​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ » ហើយ​ទ្រង់​បង្កើត​គ្រប់​វិធានការ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​នាំ​បងប្អូន​ឲ្យ​ត្រឡប់​មក​វិញ ។ ( « ព្រះរាជបំណង​របស់​ព្រះ​គឺ​ដើម្បី​នាំ​បងប្អូន​ទៅផ្ទះវិញ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ៨៧ ) ( នាទីទី ២:១៦ ដល់ ៣:០១ )

សូម​ប្រាកដ​ថា សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការគិត​ពិចារណា​ដូច​ខាងក្រោម ។

គិតពិចារណា​អំពី​ភាពស័ក្ដិសម​ផ្ទាល់ខ្លួន​របស់អ្នក​ដើម្បី​ចូល​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​អាន​សំណួរ​សម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ឡើងវិញ ហើយ​ឆ្លើយ​សំណួរ​នីមួយៗ​ដោយ​ស្ងៀមស្ងាត់​សម្រាប់​ខ្លួន​ឯង ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ឬ​នៅ​ខាងក្រោយ​សំណៅ​មេរៀន​របស់​អ្នក សូម​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​អ្នក​គិត​ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​អ្នក​ដឹង ទទួល​អារម្មណ៍ ឬ​ធ្វើ​អ្វី ?

លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ខិតខំ​មាន​ភាពស័ក្តិសម ឬ​បន្ត​មាន​ភាពស័ក្ដិសម​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ និង​ដឹង​ពី​ព្រះ​ឆន្ទៈ​របស់​ព្រះអង្គសង្គ្រោះ​ក្នុងការ​ជួយ​យើង​រៀបចំ​ខ្លួន​ចូល​ក្នុង​ដំណាក់​របស់​ទ្រង់ ។